30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៦២,០៤៥
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,៣៣៩,៩៧៩
សរុប ៣៨៥,៦២៦,៦៧២
អានអត្ថបទ
ផ្សាយ : ២៧ សីហា ឆ្នាំ២០១៩ (អាន: ២២,៤៦៥ ដង)

សុខ​ភាព​របស់​ចិត្ត​



 
កូន​ជា​ទី​ស្រ​ឡាញ់​

កាល​ពោល​ដល់​រឿង​សុខ​ភាព​ យើង​ច្រើន​តែ​នឹក​ដល់​សុខ​ភាព​រាង​កាយ​ នឹក​ដល់​ភាព​រឹង​ប៉ឹង​ និង​ការ​មិន​មាន​រោគ​នៃ​រូប​រាង​កាយ​តែ​ប៉ុណ្ណោះ​ ជា​ការ​ពិត​សុខ​ភាព​ផ្លូវ​ចិត្ត​ មាន​សេច​ក្តី​សំខាន់​ជាង​សុខ​ភាព​រាង​កាយ​ទៅ​ទៀត ។

ចិត្ត​ដែល​មាន​សុខ​ភាព​ល្អ​ ក៏​នឹង​ប្រ​ព្រឹត្ត​ទៅ​ដោយ​សេចក្តី​ឆ្លាត​ ស្រឡះ​ថ្លា​ មិន​មួ​ម៉ៅក្តៅ​ក្រ​ហាយ ឬ​រវើ​រវាយ​ឡើយ ។ ដូច្នេះ​ ការ​រក្សា​សុខ​ភាព​ផ្លូវ​ចិត្ត​ឲ្យ​ល្អ​ ទើប​ជា​ការ​ចាំ​បាច់​ណាស់ ។

សុខ​ភាព​នៃ​ចិត្ត​នឹង​ល្អ​ទៅ​បាន​ ក៏​ដោយ​សារ​ការ​ថែ​រក្សា​ដែរ​ គឺ​កុំ​ចេះ​តែ​ប្រ​មូល​រឿង​រ៉ាវ​យក​មក​សន្សំ​ទុក​ក្នុង​ចិត្ត​ដោយ​អយោ​និសោ​មន​សិការ​ ។ អយោ​និសោ​មន​សិការ​ បាន​ដល់​ការ​គិត​ខុស​ ម៉្លោះ​ហើយ​អារម្មណ៍ជា​រឿង​រ៉ាវ​ផ្សេង​ៗ​ ដែល​ចិត្ត​បាន​ទទួល​យក​មក​ទុក​ដោយ​ការ​ចាំ​នោះ​ ក៏​ទៅ​ជា​ស្អុយ​រលួយ​ បណ្តាល​ឲ្យ​ខូច​សុខ​ភាព​របស់​ចិត្ត​ ។

មិន​មាន​រឿង​អ្វី​ដែល​អាក្រក់​នោះ​ទេ​ បើ​កូន​មិន​គិត​ថា​អាក្រក់​ ។​ រឿង​តែ​ម៉្យាង​ អាក្រក់​សម្រាប់​មនុស្ស​ម្នាក់​ ព្រោះ​គេ​គិត​ថា​អាក្រក់​ តែ​មិន​អាក្រក់​សម្រាប់​មនុស្ស​ម្នាក់​ទៀត​ឡើយ ព្រោះ​គេ​មិន​បាន​គិត​ដូច្នោះ ។ សេចក្តី​ពិត​ ដូច​នេះ​ សម្តែង​ឲ្យ​ឃើញ​ថា​ អាក្រក់​ ឬ​មិន​អាក្រក់​មិន​បាន​នៅ​នឹង​រឿង​ខាង​ក្រៅ​ឡើយ​ គឺ​នៅ​នឹង​ការ​គិត​របស់​មនុស្ស​ម្នាក់​ៗ​ ។ កាល​បើ​ដូច្នេះ​ កូន​ព្រម​ឲ្យ​គំនិត​របស់​កូន​ ធ្វើ​អាក្រក់​ឲ្យ​ខ្លួន​កូន​ធ្វើ​អ្វី ។

ក្នុង​លោក​នេះ​ មិន​មាន​អ្វី​ដែល​សំខាន់​សម្រាប់​កូន​ជា​ងកូន​ជា​មនុស្ស​ល្អ​នោះ​ឡើយ ។ ជំនួស​ការ​ដែល​កូន​ចង់​ឲ្យ​អ្នក​ដទៃ​ ធ្វើ​សេច​ក្តី​ល្អ​ដល់​កូន​ គឺ​កូន​ត្រូវ​ព្យា​យាម​ធ្វើ​សេចក្តី​ល្អ​ឲ្យ​ខ្លួន​ឯង​ ទៅ​តាម​ដែល​កូន​ត្រូវ​ការ​ ព្រោះ​ថា​ក្នុង​លោក​នេះ មិន​មាន​អ្នក​ណា​ធ្វើ​សេច​ក្តីល្អ​ជំនួស​កូន​បាន​ឡើយ ។ សេចក្តីល្អ​ដែល​កូន​ធ្វើ​ដោយ​ខ្លួន​ឯង​ ទើប​មាន​អានុ​ភាព​ដល់​ចិត្ត​ជា​ពិត​ប្រា​កដ​ គឺ​ធ្វើ​ឲ្យ​ចិត្ត​បាន​សុខ​ស្ងប់​ ។ កាល​ចិត្ត​សុខ​ស្ងប់​ហើយ​ អ្វី​ៗ​ជា​ខាង​ក្រៅ​ក៏​រៀប​រយ​ទៅ​ផង​ដែរ​ ។ មនុស្ស​មាន​សុខ​ភាព​ផ្លូវ​ចិត្ត​ល្អ​ រមែង​ធ្វើ​ជា​ម្លប់​ឲ្យ​ជី​វិត​ខ្លួន​ឯង​ ។ មនុស្ស​យើង​សំខាន់​សម្រាប់​ខ្លួន​ឯង​ណាស់​ ចូរ​កូន​រស់​នៅ​ជា​មួយ​ខ្លួន​ឯង​ជា​មនុស្ស​ល្អ​ ។ មនុស្ស​ល្អ​ រមែង​ថែ​រក្សា​ចិត្ត​ឲ្យ​មាន​សុខ​ភាព​ល្អ​ ។

បវិ​វេ​ក​រសំ បិត្វា​ រសំ ឧ​បស​មស្ស​ ច និ​ទ្ទ​រោ​ ហោ​តិ និប្បា​បោ ធម្ម​បីតិ​រសំ បិរំ ។
បុគ្គល​ក្រេប​ជញ្ជក់​នូវ​រស​ ដែល​កើត​ពី​វិ​វេក​ និង​រស​ព្រះ​និព្វាន​ដែល​ជា​ទី​ចូល​ទៅ​ស្ងប់​រម្ងាប់ ក្រេប​ជញ្ជក់​នូវ​រស​បី​តិ​ដែល​កើត​ពី​ធម៌​ ជា​អ្នក​មិន​មាន​សេច​ក្តី​ក្រ​ហល់​ក្រហាយ​ (​និង​ជា​អ្នក​)​ មិន​មាន​បាប​ ។

ដក​ស្រង់​ចេញ​ពី​សៀវ​ភៅ " ពាក្យ​ពេជន៍​ម៉ែ​ឪ​ " រៀប​រៀង​ដោយ​លោក​គ្រូ​អគ្គ​បណ្ឌិត​ ប៊ុត-សាវង្ស ។


ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១៦ តុលា ឆ្នាំ២០២១ (អាន: ១៤,៥៤៥ ដង)
ឧបនិស្ស័យ​ក្នុងផ្នួស ម្លប់ធម៌វិន័យ
ផ្សាយ : ១២ មករា ឆ្នាំ២០២៣ (អាន: ២,៩៩៧ ដង)
ព្រះថេរៈ ១៤ អង្គ (បានពោល) គាថា ៨៤
ផ្សាយ : ២៣ កុម្ភះ ឆ្នាំ២០២២ (អាន: ១២,០៨៩ ដង)
សម្លឹង​ផ្នែក​ក្នុង​នៃ​ជីវិត ទើប​គិត​រក​ធម៌
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១១,៩៧០ ដង)
មនុស្ស​យើង​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការងារ​
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.08
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿