30
ថ្ងៃ សុក្រ ទី ២៦ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ២៣,២៥៧
Today
ថ្ងៃម្សិលមិញ ២១៤,២៤៩
ខែនេះ ៤,៨៩៣,៣២០
សរុប ៣៩០,៩៧៥,៨០៤
អានអត្ថបទ
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,៥៥៤ ដង)

មាគ៌ា​ឆ្ពោះ​ទៅ​កាន់​និព្វាន



 
គំនិត​ដែល​ថា​និរវាណៈ​ជា​បរមត្ថ​សច្ចៈ​នេះ​ យើង​អាច​ប្រទះ​ឃើញ​នៅ​ក្នុង​ធាតុ​វិភង្គ​សូត្រ​ (សូត្រ​ទី​១៤០) នៃ​គម្ពីរ​មជ្ឈិម​និ​កាយ ហើយ​ព្រះ​សូត្រ​ដ៏​សំខាន់​នេះ​ ព្រះ​ពុទ្ធ​ជា​ម្ចាស់​បាន​ទ្រង់​សម្តែង​ដល់​បុក្កុសាតិ​ (​ធ្លាប់​ពោល​រួច​មក​ហើយ​នៅ​ខាង​ដើម​ )​ ដែល​ជា​មនុស្ស​ឆ្លាត​ឈ្លាស​ ហើយ​ដែល​ព្រះ​អង្គ​ទ្រង់​បាន​ជួប​នៅ​ឯផ្ទះ​ជាង​ស្មូន​ឆ្នាំង​ ក្នុង​រាត្រី​ដ៏​ស្ងប់​ស្ងាត់​មួយ​ ។ ខ្លឹម​សារ​នៃ​ព្រះ​សូត្រ​នេះ​មាន​ដូច​ត​ទៅ​នេះ ៖

មនុស្ស​ប្រកប​ឡើង​មក​ដោយ​ធាតុ​ ៦ គឺ​ បឋវី​ធាតុ (ដី​) អាបោ​ធាតុ​ (ទឹក​) តេជោ​ធាតុ (ភ្លើង​) វាយោ​ធាតុ (​ខ្យល់​) អាកាស​ធាតុ​ និង​វិញ្ញាណធាតុ​ តែ​លុះ​ញែក​ធាតុ​ទាំង​នោះ​ចេញ​ពី​គ្នា​ទៅ​ ក៏​មិន​មាន​អ្វី​នៅ​សល់​ដែល​យើង​អាច​នឹង​ហៅ​ថា​ " របស់​យើង​ " " ខ្លួន​យើង​ " ឬ​ថា​ជា​ " អត្តា​របស់​យើង " ដឹង​ត្រឹម​តែ​ថា​វិញ្ញាណ​ធាតុ​ទាំង​នោះ​ កើត​ឡើង​មក​បាន​យ៉ាង​ដូច​ម្តេច និង​រលត់​ទៅ​វិញ​យ៉ាងដូច​ម្តេច​ប៉ុណ្ណោះ ។ ដោយ​អាស្រ័យ​នូវ​ការ​ដឹង​ច្បាស់​យ៉ាង​ដូច្នេះ​ ចិត្ត​របស់​បុគ្គល​រមែង​ប្រាស​ចាក​នូវ​តម្រេក​ បន្ទាប់​មក​ក៏​ប្រទះ​តែ​សេចក្តី​ស្ងប់​ដ៏​បរិសុទ្ធ​ (​ឧបេក្ខា​) ដែល​អាច​នាំ​ទៅ​ដល់​ការ​ត្រាស់​ដឹង​ នូវ​សភាវៈ​ដ៏​ល្អ​ប្រ​សើរ​ខ្ពង់​ខ្ពស់​ខាង​ផ្អែក​ផ្លូវ​ចិត្ត​ ហើយ​និង​ដឹង​ថា​សេចក្តី​ស្ងប់​ដ៏​បរិសុទ្ធ​នេះ​ នឹង​តាំ​ង​នៅ​បាន​អស់​រយៈ​ពេល​យ៉ាង​យូរ​ តែ​ប្រសិន​បើ​បុគ្គ​ល​នោះ​មាន​គំនិត​ថា " បើ​យើង​នាំ​យក​សេច​ក្តី​ស្ងប់​ ដែល​បរិ​សុទ្ធ​ស្អាត​ផូរ​ផង់​នេះ​ ទៅ​ទុក​នៅ​ក្នុង​ភាវៈ​ នៃ​អា​កាស​ធាតុ ដែល​មិន​មាន​ដែន​កំនត់ (អា​កាស​ន​ញ្ចាយ​តនៈ) ហើយ​ចម្រើន​ចិត្ត​ឲ្យ​ស្រប​ជា​មួយ​សភា​វៈ​នោះ នោះ​ឯង​គឺ​ជា​ការ​តាក់​តែង​ផ្នែក​ផ្លូវ​ចិត្ត​ (សង្ខតំ) ។ ប្រសិន​បើ​យើង​នាំ​យក​សេចក្តី​ស្ងប់​ដែល​បរិសុទ្ធ​ស្អាត​ផូរ​ផង់​នេះ​ ទៅ​ទុក​នៅ​ក្នុង​ភាវៈ​នៃ​វិញ្ញាណ​ធាតុ​ ដែល​មិន​មាន​ដែន​កំនត់​ (វិញ្ញាណ​ញ្ចាយ​តនៈ) ... ក្នុង​ភាវៈនៃ​ភាព​មិន​មាន​អ្វី​ (​អាកិញ្ចញ្ញាយ​តនៈ) ឬ​ក្នុង​ភាវៈ​នៃ​នេវសញ្ញានា​សញ្ញាយ​តនៈ ហើយ​ចម្រើន​ចិត្ត​ឲ្យ​ស្រប​ជា​មួយ​នឹង​សភាវៈ​នោះ នោះ​ឯង​គឺ​ការ​តាក់​តែង​ផ្នែក​ផ្លូវ​ចិត្ត​ " ។ បន្ទាប់​ពី​នោះ​បុគ្គល​នោះ​ ក៏​នឹង​មិន​សាង​ឬ​តាក់​តែង​ចិត្ត​ឲ្យ​មាន​សន្ត​តិ​ (​ការ​បន្ត​ភ្ជាប់ ) និង​ការ​កើត​ថ្មី​ (ភវ​) ឬ​ការ​បំផ្លាញ​(វិភវ​) ។ ពេល​មិន​សាង​ឬ​មិន​តាក់​តែង​ចិត្ត ឲ្យ​មាន​សន្ត​តិ​ និង​ការ​កើត​ថ្មី​ ឬ​ការ​បំផ្លាញ​ហើយ​នោះ ក៏​នឹង​មិន​ជាប់​ជំពាក់​ជា​មួយ​សភាវៈ​ ទាំង​ឡាយ​ក្នុង​លោក​ ។ ពេល​មិន​មាន​ការ​ជាប់​ជំពាក់​ជា​មួយ​សភាវៈ​ទាំង​ឡាយ​ ក្នុង​លោក ។ ពេល​មិន​មាន​ការ​ជាប់​ជំពាក់​យ៉ាង​ដូច្នេះ​ ក៏​នឹង​មិន​មាន​សេច​ក្តី​ប្រាថ្នា​ ពេល​មិន​មាន​សេច​ក្តី​ប្រាថ្នា​ ក៏​នឹង​មាន​តែ​សេច​ក្តី​ស្ងប់​រម្ងាប់​យ៉ាង​ពេញ​លេញ​បរិបូរ​ (​ជា​ការ​រលត់​នៅ​ខាង​ក្នុង​ ឬ​ដែល​ភា​សា​បាលី​ពោល​ថា​ បច្ចត្តំ​យេវ បរិនិព្វា​យាតិ ) បន្ទាប់​មក​ក៏​នឹង​ដឹង​ថា " គ្មាន​ការកើត​ទៀត​ មាន​ជីវិត​រស់​នៅ​យ៉ាង​បរិសុទ្ធ​ អ្វី​ដែល​គួរ​ធ្វើ​ក៏​បាន​ធ្វើ​ហើយ​ មិន​មាន​អ្វី​ដែល​ត្រូវ​ធ្វើ​ត​ទៅ​ទៀត​ " ។ ត​មក​ពេល​បុគ្គ​ល​នោះ​សោ​យសុខ​វេទនា​ ទុក្ខ​វេ​ទនា ឬ​ឧ​បេ​ក្ខា​វេទនា​ ក៏​នឹង​ដឹង​ច្បាស់​ថា​នោះ​ជា​សភាវធម៌​ មិន​ទៀង​ទាត់​ឋិត​ឋេរ​ មិន​កើត​នូវ​ការ​ប្រកាន់​មាំ​ មិន​មាន​អារម្មណ៍​ ស្លុង​ទៅ​តាម​ វេទនា​នោះ​ៗ​ មិន​ថា​នឹង​មាន​វេទនា​ប្រ​ភេទ​ណា​កើត​ឡើង​ ក៏​នឹង​សោយ​នូវ​វេ​ទនា​ទាំង​នោះ​ ដោយ​ការ​មិន​ប្រ​កាន់​មាំ​ (​វិសំយុ​ត្តោ​) ដឹង​ច្បាស់​ថា​វេទនា​ទាំង​ឡាយ​ ទាំង​ពួង​នោះ​នឹង​ស្ងប់​រម្ងាប់​ទៅ​បាន ពេល​រាង​កាយ​បែក​ធ្លាយ​ (ស្លាប់​) ប្រៀប​ដូច​អណ្តាត​ភ្លើង​ចង្កៀង​ ដែល​រលត់​ពេល​អស់​ប្រេង​ និង​ប្រ​ឆេះ​យ៉ាង​ដូច្នោះ​ដែរ ។

" ម្នាល​ភិក្ខុ! ដោយ​ហេតុ​នេះ​ បុគ្គ​ល​ដែល​មាន​គុណ​សម្បត្តិ​ដូច្នេះ​រមែង​ជា​អ្នក​ដែល​ប្រ​កប​ទៅ​ដោយ​ឧត្តម​បញ្ញា​ ព្រោះ​ថា​ការ​ដឹង​ច្បាស់​ពី​ការ​រលត់​ទៅ​នៃ​ទុក្ខ​ទាំង​ពួង​ នោះ​ គឺ​ជា​អរិយ​បញ្ញា​ដ៏​ឧត្តម​ " ។
" ការ​រួច​ស្រឡះ​របស់​បុគ្គល​ ដែល​មាន​ឫស​គល់​ចេញ​ពី​ការ​ឃើញ​ច្បាស់​នូវ​សច្ចៈ នេះជា​ការ​រួច​ស្រឡះ​ ដែល​មិន​ញាប់​ញ័រ ។ ម្នាល​ភិក្ខុ! សភាវៈ​ណា​ដែល​មិន​ពិត​ (មោសធម្ម​) គឺ​ជា​សភាវៈ​ដែល​បោក​បញ្ឆោត​សភាវៈ​ដែល​ពិត​ (​អ​មោ​ស​ធម្ម​) គឺ​ព្រះ​និព្វាន​ ជា​ការ​ពិត​ដ៏​ប្រសើរ​ (​បរម​សច្ច​) ។ ម្នាល​ភិក្ខុ​ ព្រោះ​ហេតុ​នោះ​ បុគ្គល​ដែល​ប្រកប​ដោ​យ​គុណ​សម្ប​ត្តិ​យ៉ាង​នេះ ឈ្មោះ​ថា​ជា​អ្នក​ប្រកប​ដោយ​បរម​សច្ចៈ ដោយ​អា​ស្រ័យ​ការ​យល់​ច្បាស់​នូវ​អរិយ​សច្ចៈ​ គឺ​ព្រះ​និព្វាន​ ដែល​ជា​សភាវៈ​ពិត " ។

ក្នុង​ទី​ឯ​ទៀត​ ព្រះ​ពុទ្ធ​ជា​ម្ចាស់​ក៏​ទ្រង់​ប្រើ​ពាក្យ​ " សច្ចៈ " ជំនួស​ឲ្យ​ពាក្យ​ " និព្វាន " ថា​ " យើង​នឹង​បង្រៀន​សច្ចៈ​ និង​ផ្លូវ​ឆ្ពោះ​ទៅ​កាន់​សច្ចៈ​ដល់អ្នក​ " សច្ចៈ​ក្នុង​ទី​នេះ​ គឺ​សំ​ដៅ​ដល់​ និរវាណៈ យ៉ាង​ពិត​ប្រាកដ​ ។

ចុះ​អ្វី​ទៅ​ជា​បរម​សច្ចៈ​? បរម​សច្ចៈ​នៅ​ក្នុង​ផ្លូវ​ព្រះ​ពុទ្ធ​សាសនា​ មាន​ន័យ​យ៉ាង​ដូច​ម្តេច​ថា ពុំ​មាន​សភាវៈ​ណា​មួយ​នៅ​ក្នុង​លោក​ ដែល​មាន​លក្ខណៈ​ពេញ​លេញ​បរិបូរ (not perfect) ។ អ្វី​ៗ​គ្រប់​យ៉ាង​មាន​ការ​ប្រាស្រ័យ​នូវ​គ្នា​នឹង​គ្នា​ មាន​ឥទ្ធិ​ពល​ទៅ​វិញ​ទៅ​មក​ មិន​ទៀង​ទាត់ឋិត​ឋេរ ។ មិន​មាន​សភាវៈ​ ដែល​ជា​ខ្លឹម​សារ​ដូច​ជា​ អត្តា​ វិញ្ញាណ​ឬ​អាត្ម័ន​ ដែល​មិន​មាន​ការ​ផ្លាស់​ប្តូរ​ ទៀង​ទាត់​ឋិត​ឋេរ​ ហើយ​ពេញ​លេញ​បរិបូរ​នោះ​ទេ មិន​ថា​នៅ​ក្នុងរាង​កាយ​ឬ​ក្រៅ​រាង​កាយ​ ទាំង​នេះ​ គឺ​បរម​សច្ចៈ ។

សច្ចៈ​រមែង​មិន​ប្រ​ព្រឹត្ត​ទៅ​នៅ​ក្នុង​ផ្លូវ​អវិជ្ជ​មាន​ ទោះ​បី​ជា​មាន​មនុស្ស​នាំ​គ្នា​និយា​យ​ថា​ សច្ចៈ​ក្នុង​ផ្លូវ​អវិជ្ជ​មាន​ក៏​ដោយ​ចុះ ។ ការ​ធ្វើ​ឲ្យ​ជាក់​ច្បាស់​នូវ​សច្ចៈ នេះពោល​គឺ​ការ​ឃើញ​ច្បាស់​នូវ​សភាវៈទាំង​ឡាយ​ទៅ​តាម​សេចក្តី​ពិត​ (​យថា​ភូតំ) ដោយ​ប្រាស​ចាក​មាយា​ឬ​អវិជ្ជា​ បាន​ដល់​ការ​អស់​ទៅ​នៃ​តម្រេក (​តណ្ហ​ក្ខ​យ​) និង​ការ​រលត់​ទៅ​ (និរោធ​)​ នៃ​ទុក្ខ​ គឺ​ជា​និរវណៈ ។​

ជា​ការ​មិន​ត្រឹម​ត្រូវ​ប៉ុន្មាន​ឡើយ ដែល​គិត​ថា​និរវាណៈ ជា​ផល​តាម​ធម្ម​ជាតិ​ របស់​ការ​រលត់​ទៅ​នៃ​តណ្ហា​ ត្បិត​ថា​និរវាណៈ​ មិន​មែន​ជា​ផល​នៃ​អ្វី​មួយ​ឡើយ​ ។ បើ​និរវាណៈ​ ជា​ផល​នៃ​សភាវៈ​ណា​មួយ​នោះ​ និរវាណៈ​ ក៏​នឹង​ជា​ផល​ដែល​កើត​មក​ពី​ហេតុ ជា​សង្ខតៈ (​មាន​បច្ច័យ​តាក់​តែង​) ដែល​ត្រូវ​តាក់​តែង​ឡើង​និង​ប្រព្រឹត្តទៅ​តាម​ក្រឹត្រ​ក្រម​ ។ និ​រវាណៈ មិន​មែន​ជា​ហេតុ​ទាំង​មិន​មែន​ជា​ផល​ ព្រោះ​ជា​អ្វី​ដែល​ស្ថិត​នៅ​លើ​ហេតុ​និង​ផល​ ។ សច្ច​ធម៌​មិន​មែន​ជា​ផល​ ហើយ​ក៏​មិនមែន​ជា​វិបាក​ ដែល​មិន​ត្រូវបាន​តាក់​តែង​ឡើង​មក​ដូច​ជា​សភាវៈ​ផ្លូវ​ចិត្ត​ដ៏​សុខម មានឈាន ឬ​សមាធិ​ ជា​ដើម​នោះ​ឡើយ ។ ការ​ពិត​ក៏​គឺ​ការ​ពិត​ និរវាណៈ​ក៏​គឺ​និរវាណៈ​ មាន​រឿង​មួយ​ប៉ុណ្ណោះ​ដែល​អ្នក​គួរ​ធ្វើ​ក៏​គឺ​ ការ​ដឹង​ច្បាស់​ឃើញ​ច្បាស់​នូវ​និរវាណៈ​ តែ​និរវាណៈ​មិន​មែន​ជា​ផល​នៃ​មាគ៌ា​នោះ​ឡើយ ​ប្រៀប​ដូច​ពេល​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​ឡើង​ភ្នំ ភ្នំ​ក៏​មិន​មែន​ជា​ផល​ឬ​វិបាក​របស់​ផ្លូវ​ ឬ​ពេល​អ្នក​ឃើញ​ពន្លឺ​អ្វី​មួយ​ ពន្លឺ​នោះ​ក៏​មិន​មែន​ជា​ផល​នៃ​ភ្នែក​របស់​អ្នក​នោះ​ឡើយ ។

ដក​ស្រង់​ចេញ​ពី​សៀវ​ភៅ " ព្រះ​ពុទ្ធ​ទ្រង់​បង្រៀន​អ្វី​ ? " ប្រែ​សម្រួល​ដោយ​ លីន កុសល ។



ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៦ កក្តដា ឆ្នាំ២០២១ (អាន: ៤៩,៤០៧ ដង)
ផលប៉ះពាល់​នៃ​គ្រឿង​ញៀន​ចំពោះ​ផ្នែក​ផ្លូវ​ចិត្ត និង​ផ្លូវ​កាយ
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២៣ (អាន: ៤១,៣៩៩ ដង)
ព្រះទាឋធាតុរបស់ព្រះសម្មាសម្ពុទ្ធនៅប្រាសាទព្រះចង្កូមកែវ ប្រទេសស្រីលង្កា
ផ្សាយ : ០៩ មីនា ឆ្នាំ២០២៤ (អាន: ១៩,០៧៦ ដង)
ការឈ្លាស​​​វៃ​មិន​ដែល​ស្លាប់​ដោយ​ឧ​បាយ​កល​អ្នក​ដ​ទៃ
ផ្សាយ : ២៧ សីហា ឆ្នាំ២០១៩ (អាន: ២៦,៤១៤ ដង)
ក្អួត​ចេញ​មក​ទើប​បាន​ធូរ​
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.51
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿