30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៧៦,២៩៣
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,២៥៤,២២៧
សរុប ៣៨៥,៥៤០,៩២០
អានអត្ថបទ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,០៧៩ ដង)

ជា​អ្នក​ចេះ​ស្គាល់​កាលៈទេសៈ



 
ជា​អ្នក​ចេះ​ស្គាល់​កាលៈទេសៈ

មនុស្ស​យើង​ដែល​នៅ​មាន​កិលេស រមែង​ល្អ​ខ្លះ អាក្រក់​ខ្លះ តាម​អំណាច​នៃ​គុណ​ធម៌​និងកិលេស​ដែល​កើត​ឡើង ។ អ្នក​ដែល​បាន​ទទួល​ការ​លើក​តម្កើង​ថា​ជា​មនុស្ស​ល្អ ក៏​ធ្លាប់​ធ្វើ​អាក្រក់​ផង​ដែរ ឬ យ៉ាង​ហោច​ណាស់​ក៏​គង់​មាន​នៅ​ក្នុង​ចិត្ត​ដែរ ។

អ្នក​ដែល​គេ​គ្រប់​គ្នា​ឃើញ​ថា​ជា​មនុស្ស​អាក្រក់ ក៏​គង់​ធ្លាប់​បាន​ធ្វើ​ល្អ​ខ្លះ​ជា​ប្រាកដ ហើយ​តទៅ​ខាង​មុខ​ក៏​អាច​ជា​មនុស្ស​ល្អ​ខ្លាំង​មែន​ទែន​បាន​ទៀត​ផង ។ អ្នក​មាន​បញ្ញា​ទើប​មិន​គួរ​ប្រញាប់​វិនិច្ឆ័យ​មនុស្ស ដោយ​គ្រាន់​តែ​ឃើញ​ការ​ធ្វើ​របស់​គេ​ម្តង​ឬ​ពី​ដង​ឡើយ ហើយ​ក៏​ពុំ​ទាន់​សម្រេច​ថា គេ​នឹង​ជា​មនុស្ស ដូច្នោះ​រហូត​ត​ទៅ​​ក្នុង​ជីវិត​របស់​គេ​នោះ ។

បណ្ឌិត​រមែង​ស្គាល់​កាលៈទេសៈ ។ មនុស្ស​អាក្រក់​កាល​ដែល​គេ​ដឹង​ខ្លួន​ហើយ មិនមែន​ថា​គេ​នឹង​ត្រឡប់​មក​ជា​មនុស្ស​ល្អ​វិញ​មិន​បាន​នោះ​ទេ ដូច្នេះ​យើង​គួរ​ឲ្យ​ឳកាស​ដល់​គេ​ដើម្បី​គេ​បាន​ត្រឡប់​ខ្លួន​មក​ជា​មនុស្ស​ល្អ​វិញ ។ យើង​ត្រូវ​គិត​ជា​និច្ច​ថា ពេល​នោះ​និង​ពេល​នេះ​អាច​មិន​ដូច​គ្នា ព្រោះ​មនុស្ស​យើង​ដូរ​ផ្លាស់​ជា​និច្ច តាម​សភាព​ជុំ​វិញ​និង​គុណធម៌​ក្នុង​ចិត្ត ។ យើង​មិន​គប្បី​ប្រញាប់​បែក​ចាក​មិត្ត ហើយ​មិន​គប្បី​ចង​ពៀរជា​មួយ​នឹង​អ្នក​ណា​ម្នាក់​ឡើយ ។

ក្នុង​អតីត​កាល ទីឃាវុកុមារ ព្រះ​រាជ​ឳរស​របស់​ព្រះ​បាទ​ទីឃីតិកោសល ខឹង​ក្រោធ​នឹង​ព្រះ​បាទ​ព្រហ្មទត្ត​ដែល​បាន​លើកទ័ព​ទៅ​ដណ្តើម​យក​ រាជ​សម្បត្តិ​របស់​ព្រះ​បាទ​កោសល ។ ព្រះ​បាទ​កោសល​ព្រម​ដោយ​ព្រះ​មហេសី ស្តេច​រត់​ទៅ​ប្រថាប់​ក្នុង​កន្លែង​ដទៃ តែ​ដល់​ទី​បំផុត​ក៏​ត្រូវ​ចាប់​បាន ។ ព្រះ​បាទ​ព្រហ្មទត្ត​បញ្ជា​ឲ្យ​ប្រហារ​ជីវិត​ព្រះ​បាទ​កោសល និង​ព្រះ​មហេសី​ដែល​ត្រូវ​ជា​ព្រះ​មាតា​បិតា​របស់​ទី​ឃាវុកុមារ​ហ្នឹង​ឯង ។

ពេល​នោះ​ទី​ឃាវុកុមារ​នៅ​ក្មេង ហើយ​ទើប​តែ​ត្រឡប់​មក​ពី​សិក្សា​ឯ​នគរ​តក្កសិលា ។ មក​ឃើញ​ហេតុការណ៍ដែល​ព្រះ​មាតា​និង​ព្រះ​បិតា​ត្រូវ​គេ​ចាប់ប្រុង​នឹង​ប្រហា​រ​ជីវិត​ខ្លួន​ឯង​មិន​ដឹង​ថា​ត្រូវ​ជួយ​យ៉ាង​ណា ព្រោះ​តែ​ម្នាក់​ឯង បើ​នឹង​សម្តែង​ខ្លួន​ឲ្យ​គេ​ដឹង​ថា​អ្នក​ណា ក៏​មុខ​តែត្រូវ​ចាប់​ប្រហារ​ផង​ដែរ​ពុំ​ខាន ។ នៅ​ក្នុង​ពេល​នោះ ព្រះ​បាទ​ទីឃីតិកោសល​បាន​ក្រឡេក​មក​ឃើញ​ទី​ឃាវុកុមារ​ព្រះ​រាជ​ឳរស របស់​ព្រះ​អង្គ​ទ្រង់​គិត​ក្រែង​ថា​ព្រះ​រាជ​ឳរស​នឹង​ធ្វើ​អ្វី​មិន​សមរម្យ ទើប​ទ្រង់​ដាស់​តឿន​ដោយ​ព្រះ​ឳវាទ​ថាៈ

" កូន​អើយ ! កុំ​ឃើញ​ដល់​កាល​វែង កុំ​ឃើញ​ដល់​កាល​ខ្លី ពៀរ​រមែង​មិន​រម្ងាប់​ដោយ​ការ​ចង​ពៀរ" ។

ព្រះ​បាទ​កោសល​ត្រាស់​នូវ​ព្រះ​ឳវាទ​នេះ ដល់​ទៅ​៣​ដង ពួក​ពេជ្ឈឃាត និង​ប្រជាជន នាំ​គ្នា​យល់​ថា ព្រះ​អង្គ​ទ្រង់​រវើរវាយ ព្រោះ​តក់​ស្លុត​នឹង​ការ​ប្រហារ​ជីវិត ។ ទីឃាវុ​ត្រូវ​ការ​សង​សឹក ទើប​រក​ឧបាយ​បាន​ចូល​ទៅ​ក្នុង​វាំង​របស់​ព្រះ​បាទ​ព្រហ្មទត្ត ។ បម្រើ​យ៉ាង​ជិត​និង​រក​ឳកាស​ជា​និច្ច ដើម្បី​ប្រហារ​ព្រះ​ជន្ម​របស់​ព្រះ​រាជា ។

ថ្ងៃ​មួយ​ស្តេច​យាង​ទៅ​ប្រពាត​ព្រៃ ឲ្យ​ទី​ឃាវុបររាជរថ​ព្រះ​ទី​នាំង ។ ទី​ឃាវុបររាជរថ​ទៅ​យ៉ាង​លឿន រហូត​ក្បូន​ស្តេច​តាម​មិន​ទាន់​ហើយ​ក៏​ចូល​ទៅ​ព្រៃ​ជ្រៅ មាន​តែ​ព្រះ​រាជា​នឹង​ខ្លួន​ឯង​តែ​ប៉ុណ្ណោះ​ ។ ព្រះ​រាជា​ជរា​ដែរ​ហើយ ទ្រង់​នឿយ​ហត់​ពេក ក៏​ផ្ទំ​កើយ​ភ្លៅ​របស់​ទីឃាវុ​នៅ​ក្រោម​ដើម​ឈើ​នោះ​ទៅ ទាំង​ដែល​ដាក់​ទុក​នូវ​ព្រះ​ខាន់​ក្បែរ​ព្រះ​អង្គ​នោះ​ឯង​ ។

ទីឃាវុរក​ឳកាស​ដូច្នេះ​យូរ​មក​ហើយ ក៏​បាន​គិត​ថា​ឥឡូវ​នេះ​ឳកាស​មក​ដល់​ហើយ ទើប​ទាញ​ព្រះ​ខាន់​ឡើង​ដើម្បី​ប្រហារ តែ​ថា​ខណៈ​នោះ​ឯង សំឡេង​ដាស់​តឿន​ហាក់​ប្រាកដ​ជា​ថ្មី " កូន​អើយ ! កុំ​ឃើញ​ដល់​កាល​វែង កុំ​ឃើញ​ដល់​កាល​ខ្លី ពៀរ​រមែង​មិន​រម្ងាប់​ដោយ​ការ​ចង​ពៀរ "

ទីឃាវុ​ទាញ​ព្រះ​ខាន់​ពីរ​លើក ប៉ុន្តែ​រុញ​ទុក​ទៅ​វិញ​ដោយ​ឳវាទ​ព្រះ​បិតា ។ ដល់​លើក​ទី​៣ ព្រះ​បាទ​ព្រហ្មទត្ត​ទ្រង់​តើន​ឡើង ព្រោះ​អាស្រ័យ​សុបិននិមិត្ត​ថា ទ្រង់​នៅ​ក្នុង​កណ្តាប់​ដៃ​សត្រូវ ។ នៅ​ពេល​បើក​ព្រះ​នេត្រ​ឡើង ឃើញ​ទីឃាវុ​ចាប់​ព្រះខាន់​ប្រុង​នឹង​ប្រហារ​ជីវិត​ព្រះ​អង្គ ទ្រង់​ក៏​តក់​ស្លុត​យ៉ាង​ខ្លាំង ។ ទ្រង់​ក្រោក​ឡើង​ត្រាស់​សួរ​រឿង​រ៉ាវ​ផ្សេងៗ​រួច​ហើយ​ក៏​បាន​ជ្រាប​ដោយ​សព្វ​គ្រប់ ។ ទ្រង់​សូម​អភ័យ​ក្នុង​កំហុស​របស់​ព្រះ​អង្គ​ ។ ទីឃាវុ​បាន​ថ្វាយ​អភ័យ​ដល់​ព្រះ​រាជា​ព្រម​ដោយ​ពាក្យ​ថាៈ " មិនមែន​ព្រោះ​ទ្រព្យ​លានកោដិ​ទេ​ណា​ដែល​ មិនប្រហារ ព្រោះ​ឳវាទឪ​ ព្រម​ដោយ​កាយ​កម្ម សុចរិត​ត្រឹម​ត្រូវ សូម​ស្តេច​យល់​ទៅ​នៅ​ក្នុង​រឿង​នេះ " ។

ព្រះ​បាទ​ព្រហ្មទត្ត ទ្រង់​បាន​ប្រគល់​នូវ​រាជ​សម្បត្តិ​ក្នុង​ដែន​កោសល ឲ្យ​ដល់​ទីឃាវុ​គ្រប់គ្រង ព្រម​ទាំង​អភិសេក​ទីឃាវុ​ជា​មួយ​នឹង​ព្រះរាជធីតា​របស់​ព្រះ​អង្គ​ទៀត​ផង ។
នៅ​ពេល​ព្រះ​បាទ​ព្រហ្មទត្ត​អស់​ព្រះ​ជន្ម​ហើយ ទីឃាវុ​ក៏​បាន​គ្រង​រាជ​សម្បត្តិ​ទាំង​ពីរ​ដែន គឺ​ដែន​កោសល និង​កាសី​នេះ​ដោយ​អំណាច​គុណ​នៃ​ការ​ដឹងកាលៈទេសៈ និង​ការ​ព្រម​តាម​ឳវាទ​របស់​ព្រះ​រាជ​បិតា​ហ្នឹង​ឯង ។

 
កុំ​ ឃើញ កាល​វែង គឺ កុំ​ចង​ពៀរ
បើ ចង ជាប់ គ្នា វេរា យូរ ក្រៃ
កុំ​ឆាប់ បែក មិត្ត ពិត​កុំ ឃើញ​ ខ្លី
ស្គាល់កាល​មាន​ន័យ​សេចក្តី​ឯវំ ។
ន​ ហិ វេរេន វេរានិ
សម្មន្តីធ កុនាចនំ
ក្នុង​ កាល ណា ៗ ធម្មតា ពៀរ​ខ្លាំង
ចង​ពៀរ​ប្រឆាំង​លោក​នេះ​មិន​ស្ងប់ ។
អវេរេន ច សម្មន្តិ
ស្តាប់​ គិត សុ. ចិ. វេរា រម្ងាប់
ដោយ​ការ មិន​ចង ពៀរ​ទើប បញ្ចប់
វេរា រម្ងាប់ ព្រោះ​ស្ងប់ គំនុំ ។
ឯស ធម្មោ សនន្តនោ
រម្ងាប់ មោហោ ទោសោ រលំ
មិន​ ចង វេរា នាំ គ្នា មក ជុំ
ទីឃាវុ ស្គាល់ វេលា ពួន អង្គ
រស់​យ៉ាង​ផ្ចិត​ផ្ចង់ ដោយ​ក្តី​ក្លាហាន​
តស៊ូ ធ្វើ​ការ លំបាក ប៉ុន្មាន
ទ្រំា​ចេះ​តែ​បាន លាក់​ប្រាណ​រហូត ។
ស្មារតី មំាមួន ពិនិត្យ ការងារ
គ្រប់​គ្រា​មិន​ធ្វេស​ឆ្លាត​ឈ្លាត​ស្លូត​បូត
រាប់​អាន​មនុស្ស​ម្នា​ដល់​គ្រា​ទើប​ស្រូត
រូត​ចូល វាំង​ស្តេច សម្រេច ការ​ធំ ។
បណ្ឌិត មាន​សីល មិន ខ្ជិល ឳន អង្គ
វាចា ស្មោះ ត្រង់ ឬកពា រម្យទម
សម្តី ពីរោះ ប្រាជ្ញា អប់​រំ
គុណធម៌ មូល ផ្តុំ គុណ​ភាព ជីវិត ។
បុគ្គល ព្យាយាម មិន​ខ្ជិល ច្រអូស
ប្រាជ្ញា ចាក់​ធ្លុះ យល់ ហេតុ​ផល​ពិត
ឧបសគ្គ ទាំង​ឡាយ ក្នុង​ទី ឆ្ងាយ​ជិត
គុណ​ភាព ជីវិត ចិត្ត មិន ញាប់​ញ័រ ។
បុគ្គល ចង​មិត្ត មាន ចិត្ត​សង្គ្រោះ
ចេះ ពោល ពីរោះ ដឹក នាំ​តាម ធម៌
ប្រាសចាក​កំណាញ់ ស្រឡាញ់ ពុទ្ធ​ពរ
នាំ អ្នក ត្រាច់ ចរ រក គុណ ជីវិត​។

អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ សុខចិត្ត និង​គុណភាព​នៃ​ជីវិត  រៀប​រៀង​ដោយ​ លោក​គ្រូ អគ្គ​បណ្ឌិត​ ប៊ុត-សាវង្ស​ ។
វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត



ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១៨ មករា ឆ្នាំ២០២៤ (អាន: ៤៤,៦៩២ ដង)
ធម្មទាន​ឈ្នះ​អស់​ទាន​ទាំង​ពួង
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១១,៦៨៨ ដង)
ឃើញ​ទឹក​ភ្នែកម៉ែ​ស្រក់​កូន​ស្លុត​ចិន្តា
ផ្សាយ : ០៥ កញ្ញា ឆ្នាំ២០១៩ (អាន: ៣៣,៩៥១ ដង)
តស៊ូ​អត់​ធន់​ទោះ​ធ្ងន់​ឬ​ស្រាល
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ២៩,៦២៧ ដង)
អ្វី​ទៅ​ដែល​ហៅ​ថា​បុណ្យ ? អ្វី​ទៅ​ជា​តួ​បុណ្យ?
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.58
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿