30
ថ្ងៃ ព្រហស្បតិ៍ ទី ១៨ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១២៨,៣៤៩
Today
ថ្ងៃម្សិលមិញ ១៦៥,៤៣៥
ខែនេះ ៣,៥០៥,៩០០
សរុប ៣៨៩,៥៨៨,៣៨៤
អានអត្ថបទ
ផ្សាយ : ២៧ សីហា ឆ្នាំ២០១៩ (អាន: ២៤,៦៣៥ ដង)

ចេះ​ជួយ​ខ្លួន​ឯង​និង​ពឹង​ខ្លួន​ឯង​ជា​មុន



 
ចេះ​ជួយ​ខ្លួន​ឯង​និង​ពឹង​ខ្លួន​ឯង​ជា​មុន

មនុស្ស​យើង​ ត្រូវ​ពឹង​ពាក់​អាស្រ័យ​គ្នា​ជា​និច្ច ប៉ុន្តែ​មនុស្ស​ដែល​យើង​ពឹង​បាន​ច្រើន​បំផុត គឺ​ខ្លួន​យើង ។ ព្រះ​ពុទ្ធ​អង្គ​ទ្រង់​ត្រាស់​ទូនា្មន​ថា " ខ្លួន​ជា​ទី​ពឹង​នៃ​ខ្លួន​ឯង " ។
នេះ ជា​ការពិត​ដែល​អាច​ពិសោធ​បាន​គ្រប់​ពេល​វេលា ។ ព្រះអង្គ ទ្រង់​ត្រាស់​បន្ត​មួយ​ឃ្លា​ទៀត​ថា " ខ្លួន​ដែល​ហ្វឹក​ហាត់​បាន​ល្អ ហើយ​ឈ្មោះ​ថា​បាន​នូវ​ទី​ពឹង​ដែល​គេ​បាន​ដោយ​កម្រ" នេះ ជា​ការ​សម្តែង​ឲ្យ​យល់​ឃើញ​ថា ពឹង​ខ្លួន​ឲ្យ​ជួយ​ខ្លួន​ឯង​គឺ​ហ្វឹក​ហាត់ អប់​រំ​ទូន្មាន​ឲ្យ​មាន​ការ​ចេះ​ដឹងនិង​ឲ្យ​មាន​នូវ​សមត្ថភាព ក្នុង​ការងារ ដូច្នេះ​រមែង​បាន​ជា​ទីពឹង ឲ្យ​ដល់​ខ្លួនឯង ។

សូម​ឲ្យ​យើង​គ្រប់​គ្នា​ប្រើ​ពេល​វេលា​ឲ្យ​អស់​ទៅ ក្នុង​ការ​អប់​រំ​បន្ទុំ​នូវ​ចំណេះ​ដឹង និង​សមត្ថភាព ព្រោះ​ឳកាស​ល្អ រមែង​មាន​ជា​និច្ច សម្រាប់​អ្នក​ដែល​មាន​ចំណេះ​ដឹង និង មាន​សមត្ថភាព​ដ៏​ខ្ពង់​ខ្ពស់ ប៉ុន្តែ​សូម​កុំ​លើក​តម្កើង​ខ្លួន​ថា​យើង មិន​ត្រូវ​អង្វរ​អ្នក​ណា​នោះ​ឡើយ ។

ការ​ពឹង​ខ្លួន​ឯង​បាន​នោះ គឺ​ពិត​ជា​ធ្វើ​ឲ្យ​យើង​រីករាយ​ចិត្ត​ក្រៃ​លែង​ណាស់ នេះ​ជា​សិរីសួស្តី​របស់​មនុស្ស​ ។ ការ​ងារ​ដែល​យើង​ធ្វើ ជា​វិធី​ដ៏​សំខាន់​ក្នុង​ការ​ពឹង​ខ្លួន​ឯង ។ យើង​ត្រូវ​ហ្វឹក​ហាត់​ជួយ​ខ្លួន​ឯង រហូត​ដល់​អស់​សមត្ថភាព កុំ​ចេះ​តែ​សង្ឃឹម​ជំនួយ​ពី​ខាង​ក្រៅ​ខ្លាំង​ពេក ។

ចំពោះ​អ្នក​ដែល​ត្រូវ​ការ​បដិបត្តិ​ធម៌ សូម​ឲ្យ​កាន់​យក​ការងារ​ក្នុង​តួនាទី​របស់​ខ្លួន​ជា​ការ​បដិបត្តិ គឺ​បំពេញ​តួនាទី​ឲ្យ​បាន​ល្អ​ជា​ទី​បំផុត ។ ការ​បំពេញ​នូវ​តួនាទី​ឲ្យ​បាន​ល្អ​ជា​ទី​បំផុត​នោះ​ឯង​គឺ​ជា​ការ​បដិបត្តិ​ធម៌​ដ៏​ល្អ​ក្រៃ​លែង ។ យើង​មិន​បាន​ខូច​ចិត្ត​ថា យើង​មិន​មាន​ពេល​សម្រាប់​បដិប្តិ​ធម៌​ឡើយ ព្រោះ​យើង​បាន​យល់​ពី​ការ​បដិបត្តិ​ធម៌​ថា​ជា​អ្វី​ទៅ​ហើយ​នោះ ពោល​គឺ​ការ​បំពេញ​នូវ​តួនាទីរបស់​ខ្លួន​ហ្នឹង​ឯង ប៉ុន្តែ​ក្នុង​សេចក្តី​នេះ​គឺ ត្រូវ​តែ​ជា​ការងារ​ប្រាស​ចាក​ទោស ជា​ការងារ​ដែល​មាន​ប្រយោជន៍​ដល់​ខ្លួន​ឯង និង​អ្នក​ដទៃ ។

អត្តា ហិ អត្តនោ នាថោ
កោហិ នាថោ បរោ សិយា
ខ្លួន ជា ទី​ពឹង ពនឹង អាត្មា
អ្នក ផ្សេង ម្តេច​រ៉ា នឹង​ថា​ពឹង​បាន ។

អត្តនា ហិ សទន្តេន
ទូន្មាន ខ្លួន​ជាក់ ជា​អ្នក ក្លាហាន
ច្បាំង​នឹង កិលេស ក្នុង​ចិត្ត សន្តាន
ខ្លួន​ល្អ​កល្យាណ ព្រះ​បាន​ត្រាស់​ថា ។

នាថំ លភតិ ទុល្មភំ
បាន​នូវ ធម្មំ ទី​ពឹង អស្ចារ្យ
ទីពឹង​ នេះ​ ក្រ កម្រ អ្នក​ណា
ក្នុង​វដ្ត សង្សារ ស្រវា តោងបាន ។

សុខ​ចិត្ត រួម​នឹង គុណភាព ជីវិត
មង្គល ល្អ ពិត ជីវិត ក្សេមក្សាន្ត
រៀបរាប់ ខ្លី​ៗ សេចក្តី ប៉ុន្មាន
សូម​ឲ្យ​អ្នក​អាន​បាន​សុខ​ចិត្ត​ហោង ។

អត្តបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវ​ភៅៈ សុខចិត្ត និងគុណភាព​នៃ​ជីវិត  
រៀប​រៀង​ដោយៈ អគ្គបណ្ឌិតធម្មាចារ្យ ប៊ុត សាវង្ស ។

វាយ​អត្តបទ​ដោយៈ កញ្ញា ជា ម៉ានិត


ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ៣១ ធ្នូ ឆ្នាំ២០២១ (អាន: ១០,៨៥៣ ដង)
កូន​ជា​ទី​ស្រឡាញ់ ពាក្យ​និយាយ​ជា​ការ​សំខាន់​ម៉្យាង
ផ្សាយ : ០៩ មីនា ឆ្នាំ២០២៤ (អាន: ១៨,៨៥២ ដង)
ជុំរុំជីវិត​ប្រព្រឹត្ត​តាមធម៌
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៧៤,៩២៤ ដង)
ភិក្ខុ​ណា​ គ្មាន​សេចក្តី​ក្រោធ​ មិន​ចង​សេចក្តី​ក្រោធ​ទុក
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០២២ (អាន: ១៨,៤៦៤ ដង)
តថាគតបានប្រព្រឹត្តក្នុងរវាង ៤អសង្ខេយ្យ កម្រៃមួយសែនកប្ប
ផ្សាយ : ១១ ធ្នូ ឆ្នាំ២០២៣ (អាន: ៨,៤៩៩ ដង)
សេចក្តី​ពោល​អំពី​ខ្លួន​ជា​ទីពឹង​របស់​ខ្លួន
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១៥,៤២៧ ដង)
មក​ដល់​កូន​ប្រុស​សម្លាញ់​មាស​ឪពុក
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 3.04
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿