30
ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៦៣,៩៨៩
Today
ថ្ងៃម្សិលមិញ ១៦៤,៥០៧
ខែនេះ ៦,០៦១,៧៩០
សរុប ៣៨៥,៣៤៨,៤៨៣
អានអត្ថបទ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១២,៩៣៥ ដង)

ទោស​នៃ​សេចក្តី​ក្រោធ



 
ក្នុង​ចំណុច​នេះ​ព្រះ​ពុទ្ធ​ជា​ម្ចាស់ ទ្រង់​ត្រាស់​សម្តែង​ទុក​មក​ច្រើន​ណាស់ ដូច​ជាៈ បុគ្គល​​ក្រោធ​រមែង​មាន​ពណ៌​សម្បុរ​មិន​ស្អាត ដេក​ជា​ទុក្ខ បែក​មិត្ត អស់​យស ។ល។ បុគ្គល​អ្នក​ក្រោធ​មិន​ដឹង​ថា​សេចក្តី​ក្រោធ​នោះ គឺ​ជា​ភ័យ​ដែល​កើត​ឡើង​ក្នុង​ខ្លួន​ទេ​។

បុគ្គល​អ្នក​ក្រោធ​ខឹង រមែង​មិន​ដឹង​ប្រយោជន៍ រមែង​មិន​ឃើញ​ធម៌ ។ បុគ្គល​ដែល​សេចក្តី​ក្រោធ​គ្រប​សង្កត់​មាន​តែ​ភាព​ងងឹត​ប៉ុណ្ណោះ ។ បុគ្គល​អ្នក​ក្រោធ​ធ្វើ​នូវ​អំពើ​អាក្រក់​បាន​ដោយ​ងាយ​ហាក់​ដូច​ជា​ធ្វើ​អំពើ​ល្អ ប៉ុន្តែ​លុះ​ដល់​ក្រោយ​មក កាល​បើ​បាត់​ក្រោធ​ហើយ ក៏​មាន​ការ​ក្តៅ​ក្រហាយ​ស្តាយ​ក្រោយ​ដូច​ជា​ត្រូវ​ភ្លើង​ឆេះ ។

មនុស្ស​ក្រោធ រមែង​សម្តែង​នូវ​មុខ​ក្រញូវ​ជាដំបូង​ដូច​ភ្លើង​មុន​នឹង​ឆេះ​រមែង​ញ៉ាំងផ្សែង​ឲ្យ​កើត​ឡើង​សិន លុះ​ដល់​កាល​ណា សេចក្តី​ក្រោធ​សម្តែង​នូវ​តេជានុភាព​ហើយ​កាល​នោះ មនុស្ស​ក្រោធ រមែង​មិន​ខ្លាច​អ្វី​ឡើយ ការ​ខ្មាស់​អៀន​ក៏​មិន​មាន សេចក្តី​គោរព​ក៏​មិន​មាន គេ​រមែង​ធ្វើ​នូវ​អំពើ​វិនាស​ផ្សេងៗ ដូច​ជា​ភ្លើង​ឆេះ​ព្រៃ​ឬ​ឆេះភូមិ​អ្នក​ស្រុក​ដូច្នោះ​ឯង ។

មនុស្ស​ក្រោធ​សម្លាប់​ឪពុក សម្លាប់​ម្តាយ​របស់​ខ្លួន​ឯង​ក៏​បាន សម្លាប់​ព្រះ​អរហន្ត​ក៏​បាន​សម្លាប់​មនុស្ស​ណា​ៗ ក៏​បាន​ទាំង​អស់​សូម្បីតែ​ខ្លួន​ឯង ។ គ្រោះ​កាច​អ្វី​ស្មើ​នឹង​ទោសៈ​មិន​មាន ។ កំហុស​អ្វី​ស្មើ​នឹង​ទោសៈ​មិន​មាន ។ សេចក្តី​ក្រោធ​មាន​ទោស បង្ក​ផល​អាក្រក់​ឲ្យ​មក​សន្ធឹក​សន្ធាប់ ដូច​ជា​ព្រះ​ពុទ្ធ​វចនៈ​ដែល​សម្តែង​មក​នេះ​បញ្ជាក់​ឲ្យ​ដឹង​ស្រាប់​ហើយ ។ សូម្បី​រឿង​រ៉ាវ​នៅ​ក្នុង​និទាន​ផ្សេង​ៗ និង​ក្នុង​ជីវិត​បច្ចុប្បន្ន​ពិត​ៗ ក៏​មាន​សន្ធឹក​សន្ធាប់​ដែរ​សុទ្ធ​តែ​សម្តែង​ឲ្យ​ឃើញ​ថា ការ​ខឹង​ក្រោធ​មាន​តែ​ធ្វើ​ឲ្យ​កើត​​សេចក្តី​វិនាស​ខូច​ខាត មិន​មាន​ផល​អ្វី​ល្អ​ទេ ទើប​គួរ​កម្ចាត់​បង់​ចោល មិន​ត្រូវ​ទុក​ឲ្យ​ឋិតនៅ​ឡើយ ។ សម្លាប់​អ្វី​ដទៃ​អាច​មក​ដេក​ទុក្ខ តែ​សម្លាប់​សេចក្តី​ក្រោធ​ហើយ​រមែង​ដេក​ជា​សុខ​ជា​រៀង​រហូត ។

អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ "វិធី​រម្ងាប់​សេចក្តី​ក្រោធ"
រៀប​រៀង​​ដោយៈ អគ្គបណ្ឌិត​ធម្មាចារ្យ ប៊ុត-សាវង្ស ។
វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត


ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០២១ (អាន: ១៩,៨១៥ ដង)
មិត្ត​មិន​គួរ​សេពគប់​៤យ៉ាង
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ៣,៣៣៣ ដង)
អាការរោគរបស់លោភៈមហារីកចិត្ត
ផ្សាយ : ១១ កក្តដា ឆ្នាំ២០១៥ (អាន: ២៣,១៦១ ដង)
តើមនុស្សកើតមកពីណាមុនដំបូងបង្អស់?
ផ្សាយ : ០២ សីហា ឆ្នាំ២០២១ (អាន: ២៥,៨៧៩ ដង)
ខ្ញុំ​មិន​ដែល​ស្គាល់​ទុគ្គ​តិ​ ជា​ផល​នៃ​ការ​បូជា​ពោ​ធិ​ព្រឹក្ស​
ផ្សាយ : ៣១ តុលា ឆ្នាំ២០២២ (អាន: ១៩,៩៥៣ ដង)
ពិចារណា​ទោស​នៃ​សេចក្ដី​ក្រោធ
ផ្សាយ : ១៨ មករា ឆ្នាំ២០២៤ (អាន: ១៨,៨១៤ ដង)
សបរិវារ​ច្ឆត្តទាយក​ត្ថេរាបទាន
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.46
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿