30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៧០,០២៩
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,៣៤៧,៩៦៣
សរុប ៣៨៥,៦៣៤,៦៥៦
អានអត្ថបទ
ផ្សាយ : ០៤ មិថុនា ឆ្នាំ២០២២ (អាន: ១១,៤២៩ ដង)

កម្ចាត់​ហេតុ​នៃ​ទុក្ខ​ចោល



 
កម្ចាត់​ហេតុ​នៃ​ទុក្ខ​ចោល

យើង​ត្រូវ​ស្វែង​រក​ហេតុ​នៃ​សេចក្តី​ទុក្ខ សេចក្តី​នេះ​ចូល​ក្នុង​គោល​នៃ​អរិយសច្ច គឺ​ទុក្ខ​អរិយ​សច្ច ដោយ​សេចក្តី​ថា​កាល​មាន​ទុក្ខ​យ៉ាង​ណា​មួយ​កើត​ឡើង យើង​ត្រូវ​ស្រាវជ្រាវ​រាវរក​ហេតុ បើ​បាន​ជួប​ប្រទះ​ហើយ​ត្រូវកម្ចាត់​បង់​នូវ​ហេតុ​នោះចោល ។

ទុក្ខ​ខ្លះ​កើត​មក​ពី​ការ​មិន​បាន​សម្រេច​ដូច​ក្តី​ប្រាថ្នា ជា​ការ​ខក​ចិត្ត​អស់​សង្ឃឹម ។ មនុស្ស​ដែល​មាន​ការ​ខក​ចិត្ត​ក្នុង​រឿង​សេ្នហា​ ភាគ​ច្រើន​តែ​បន្ទោស​គេ​តែ​ម្ខាង​ប៉ុណ្ណោះ​បន្ទោស​ថា​គេ​មិន​ស្មោះ​ត្រង់​នឹង​ខ្លួន​គេ​បោក​ប្រាស់​ខ្លួន​ជា​ដើម​ម្ល៉ោះ​ហើយ​ក៏​ទុក្ខ​ទោមនស្ស និង​ខឹង​ក្រោធ​រហូត​ដល់​ថ្នាក់​សម្លាប់​ជីវិត​គេ ឬ​សងសឹក​គេ​ដោយ​ប្រការ​ណា​មួយ​ ដើម្បី​រំសាយ​កំហឹង​របស់​ខ្លួន ។

កាល​សម្លាប់​គេ​ឬ​ព្យាបាទ​គេ​បាន​សម​តាមប្រាថ្នា​ហើយ សេចក្តី​ទុក្ខ​មិន​មែន​រលត់​ទៅ​នោះឡើយ មាន​តែ​ចម្រើន​ឡើង​ថែម​ទៀត ព្រោះ​ជា​ការ​បង្ក​នូវ​ហេតុ​នៃ​សេចក្តី​ទុក្ខ ដូច​ជា​ការ​បន្ថែម​ឧស​ឲ្យ​ដល់​ភ្លើង​ដូច្នោះ​ឯង ។

ដោះ​ស្រាយ​បញ្ហា​មិន​ចំណុច វា​ប្រៀប​បី​ដូច​ជា​ការ​លេប​របស់​ស្លែង​ដើម្បី​ព្យាបាល​រោគ​ដូច្នេះ​ដែរ សូម្បី​សម​តាម​បំណង​ក៏​ពិត​ហើយ ប៉ុន្តែ​រោគ​មិន​បាន​រម្ងាប់​ទៅ​ឡើយ​មាន​តែ​រើ​ឡើង​ហើយ​ធ្វើ​ទុក្ខ​ខ្លាំង​លើស​ដើម ។

តាម​ពិត​ហេតុ​នៃ​សេចក្តី​ទុក្ខ​នេះ គឺ​សេចក្តី​ស្រឡាញ់​ដែល​នៅ​ក្នុង​ចិត្ត​របស់​ខ្លួន​ហ្នឹង​ឯង តើ​យើង​គួរ​សំកុក​កើត​ទុក្ខ រង់​ចាំ​ឲ្យ​អ្នក​ដទៃ​ត្រឡប់​មក​ស្រឡាញ់​យើង​វិញ ទើប​យើង​បាត់​កើត​ទុក្ខ​ឬ​យ៉ាង​ម៉េច ? តើ​បើ​យើង​ប្រើ​បញ្ញា​ពិចារណា​ការ​ពិត យើង​នឹង​ទទួល​យក​ការ​ពិត ហើយ​អប់​រំចិត្ត​ដើម្បី​លះ​កាត់​នូវ​សេចក្តី​ស្រឡាញ់​ចោលចេញ សេចក្តី​ទុក្ខ​រមែង​មិន​មាន​ឡើយ ។

មនុស្ស​ប្រុស​ស្រី​ភាគ​ច្រើន​ គឺ​ច្រើន​តែ​ចាប់​ហេតុ​ខុស​ទើប​មិន​អាច​ដោះ​បញ្ហា​បាន ។ រឿង​ដទៃ​ៗ ផ្សេង​ទៀត ក្រៅ​ពី​រឿង​សេ្នហា​នេះ ក៏​មាន​ទំង​ដូច​គ្នា​ត្រូវ​ព្យាយាម​ស្រាវជ្រាវ​រាវ​រក​ដើម​ហេតុ​ឲ្យ​បាន​ត្រឹម​ត្រូវ​ ហើយ​គប្បី​កម្ចាត់​នូវ​ដើម​ហេតុ​នេះ​ឲ្យ​អស់​រលីង​ទៅ ទើប​សេចក្តី​ទុក្ខ​វា​រលត់​ទៅ​បាន ។

អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ សុខចិត្ត            
វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត


ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ៣១ តុលា ឆ្នាំ២០២២ (អាន: ៥០,៣២៥ ដង)
សេចក្ដី​ទុក្ខ​ក្នុង​នរក​បរលោក
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២១ (អាន: ៣៤,២៩៨ ដង)
ហេតុ ៦ ប្រការ​តែងបំផ្លាញ​បុរស​ឲ្យ​វិនាស
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២ (អាន: ១០,៣៤៤ ដង)
សម្ផប្បលាបវាទ (អំពី អភិជ្ឈា)
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.31
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿