30
ថ្ងៃ អង្គារ ទី ១៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (កំពង់ឆ្នាំង)
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១១៣,១១៧
Today
ថ្ងៃម្សិលមិញ ១៩៥,៩៥៥
ខែនេះ ៤,៤៦២,៨៣៧
សរុប ៣៨៣,៧៤៩,៥៣០
អានអត្ថបទ
ផ្សាយ : ១៥ មេសា ឆ្នាំ២០២៣ (អាន: ២២,៨១៦ ដង)

រឿង​អគ្គិទត្ត​បុរោ​ហិត



 
រឿង​អគ្គិទត្ត​បុរោ​ហិត
(ចាក ធ. ខុ.)
(បុព្វសិក្ខា នឹង​បុព្វ​ចរិយា​ទុល​ជា​សរ​សរក​ទី​ដៅ​នៃ​ដំណើរ ប៉ុន្តែ​បុគ្គល​ណាក៏​ដោយ កាល​បើ​គ្មាន​បច្ច័យ​វិសេស​ជួយ​បង្ហើប​មុខ នៃ​ឧត្តម​គតិ​ផង​ទេ​មិន​អាច​នឹង​ស្វែង​រក​ឃើញ​ទី​បំផុត​នៃ​ជាតិ​បាន​ឡើយ )

មាន​សេចក្តី​ដំណាល​ថា មាន​បុរោហិត​ម្នាក់​ឈ្មោះ​អគ្គិទត្ត​ជា​សហសេវិក​របស់​ព្រះ​បាទ​កោសល នៅ​ក្នុង​ដែន​កោសល ។ កាល​ដែល​ព្រះ​វរបិតា​ទ្រង់​ទី​វង្គត​ទៅ ព្រះ​ចៅ​បសេន​ទិដោសល​ទ្រង់​ចាត់​តាំង​អគ្គិទត្ត​ក្នុង​ដំណែង​ដោយ​ក្តី​គោរព ដោយ​ព្រះ​តំរិះ​ថា​" អគ្គិទត្ត​នេះ​ជា​បុរោហិត​នៃ​បិតា​របស់​អញ " ហើយ​ទ្រង់​តែង​តែ​ក្រោក​ទទួល​ជា​និច្ច​នូវ​បុរោហិត​ ក្នុង​ពេល​ដែល​លោក​ចូល​ទៅ​កាន់​ទី​គំនាល់​របស់​ព្រះ​អង្គ ទ្រង់​ប្រទាន​អាសនះ​ស្មើ​នឹង​ទ្រង់​ដោយ​ព្រះ​រាជ​ឳង្ការ​ថា " បពិត្រ​លោក​អាចារ្យ សូម​លោក​អង្គុយ​ក្នុង​ទី​នេះ ។ លោក​គិត​ថា " បពិត្រ​លោក​អាចារ្យ សូម​លោក​អង្គុយ​ក្នុង​ទី​នេះ ។ លោក​គិត​ថា " បពិត្រ​លោក​អាចារ្យ សូម​លោក​អង្គុយ​ក្នុង​ទី​នេះ ។ លោក​គិត​ថា " ព្រះ​រាជា​អង្គ​នេះ​តែង​ធ្វើ​សេចក្តី​គោរព​ចំពោះ​អាត្មា​អញ ប៉ុន្តែ​ធម្មតា​អាធ្យា​ស្រ័យ​នៃ​ស្តេច​ទាំង​ឡាយ គឺ​អាត្មា​អញ​ពិបាក​នឹង​តម្រូវ​ឲ្យ​ត្រូវ​ជា​និច្ច​កាល​ពុំ​បាន ស្តេច​នេះ​នៅ​ក្មេង​កំឡោះ​ត្រឡាំង​ការ​សោយ​រាជ្យ​ជា​មួយ​បុគ្គល​មាន​វ័យ​ស្មើ​គ្នា សុខ​ស្រួល​មែន​តែ​អាត្មា​ជា​បុគ្គល​ចាស់​ត្រូវ​តែ​បួស​ទើប​គួរ " ហើយ​ក៏​ក្រាប​ទូល​សូម​ព្រះ​រាជា​អនុញ្ញាត​ដើម្បី​បួស រួច​ឲ្យ​គេ​គោះ​គង​ទូង​ស្គរ​ក្នុង​ព្រះ​នគរ ចំណាយ​ទ្រព្យ របស់​ខ្លួន​ទាំង​អស់​ឲ្យ​ជា​ទាន​អស់​៧​ថ្ងៃ ហើយ​ចេញ​ទៅ​បួស​ក្នុង​លទ្ធិ​ខាង​ក្រៅ ។

ក្សិណ​នោះ​មាន​បុរស ១០​ពាន់​នាក់​ចេញ​ទៅ​បួស​ជា​មួយ​ដែរ ។ អគ្គទត្ត​បព្វជិត​ព្រម​ទាំង​បរិវារ ក៏​សម្រច​ការ​តាំង​ទី​លំនៅ​ក្នុង​ចន្លោះ​នៃ​នគរ​ទាំង​ពីរ គឺ​អង្គ​មគធះ និង​កុរុរដ្ឋ ហើយ​លោក​តែង​ឲ្យ​ឳវាទ​ដល់​បរិវារ​នែ​អ្នក​រាល់​គ្នា ! កិលេស​ទាំង​ឡាយ មាន​កាម​រិតក្កជា​ដើម របស់​យើង​រាល់​គ្នា កាល​បើ​កើត​មាន​ឡើង​ចំពោះ​នរណា នរនោះ​គួរ​បន្ទោរ​បង់​ចេញ​ដោយ​រើស​យក​ពំនូក​នៃ​ដុំ​ខ្សាច់​មួយ​ដុំ រោយ​ចុះ​មក​ក្នុង​ទីនេះ ។ បុរស​ទាំង​នោះ​ក៏​ទទួល​យល់​ព្រម​ថា " សាធុ " ហើយ​ធ្វើ​តាម​កតិកាសញ្ញា នៅ​ពេល​ដែល​កិលេស​ទាំង​ឡាយ​កើត​ឡើង ។ សម័យ​ក្រោយ​មក​ទីនោះ​បាន​កើត​បាន​ជា​ភ្នំ​ខ្សាច់​១​ដុំ​ធម មាន​នាគរាជ​មួយ​ឈ្មោះ អហិច្ឆត្តះ ហួង​ហែង​រក្សា​ភ្នំ​ខ្សាច់​នោះ ។

រី​ឯ​អ្នក​ស្រុក​អង្គ​មគធះ​និកុរុរដ្ឋ តែង​តែ​នាំ​គ្រឿង​សក្ការះ​ដ៏​ច្រើន​ឲ្យ​ជា​ទាន​ដល់​អ្នក​បួស​ទាំង​នោះ​រាល់​ៗ​ខែ ។ ដង​នោះ​អគ្គិទត្ត​ពា្រហ្មណ៍​បាន​ឲ្យ​ឳវាទ​ដល់​និស្សិត​ទាំង​នោះ​ថា " អ្នក​ទាំង​ឡាយ​ចូរ​យក​ភ្នំ​ព្រៃ​អារាម និង​ដើម​ឈើ​ជាទី​ពឹង កាល​បើ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​យ៉ាង​នេះ​អ្នក​នឹង​បាន​រួច​រំដោះ​ចាក​ទុក្ខ​គ្រប់​យ៉ាង​បាន ហើយ​តែង​តែ​ឲ្យ​ឳវាទ​យ៉ាង​នេះ​ចំពោះ​អន្តេវាសិក​របស់​ខ្លួន​ជា​រឿយ​ៗ ។


គ្រានោះ ព្រះ​ពោធិសត្វ​កំពុង​យាង​ទៅ​បំពេញ​មហាភិនេស្រ្កមន៍​បាន​សម្រេច​នូវ​សម្មាសមោ្ពធិញ្ញាណ ហើយ​ទ្រង់​គង់​នៅ​វត្ត​ជេតពន​ក្នុង​ក្រុង​សាវត្ថី​នា​សម័យ​នោះ ទ្រង់​មើល​សត្វ​លោក​ក្នុង​ពេល​ជិត​ភ្លឺ​បាន​ឃើញ​អគ្គិទត​ពា្រហ្មណ៍​ប្រម​ទាំង​បរិវារ ចូល​ទៅ​ក្នុង​សំណាញ់​ញាណ​របស់​ព្រះ​អង្គ​ហើយ​ទ្រង់​ជ្រាប​ថា "​ ជន​ទាំង​អស់​នោះ​មាន​ឧបនិស្ស័យ​គួរ​ដល់​ព្រះ​អរហន្ត​ហើយ " ទើប​ទ្រង់​ត្រាស់​ហៅ​មហាមោគ្គលាន​ត្ថេរ​មក​នៅ​ពេល​រសៀល ហើយ​ទ្រស់​ថាៈ នែ​មោគ្គលាន ! នោះ​ហ្ន៎្! អ្នក​ចូរ​មើល​អគ្គិទត្ត​ព្រាហ្មណ៍ កំពុង​ញ៉ាំង​មហាជន​ឲ្យ​ឆ្លង (សំសារវដ្ហ) ដោយ​លទ្ធិ​មិនមែន​ជា​ទី​ឆ្លង មែន​ឬ? បើ​អញ្ចឹង​ចូរ​លោក​ទៅ​ឲ្យ​ឧវាទ​ដល់​ជន​ទាំង​នោះ​ចុះ ។

ព្រះ​មហាមោគ្គ​លាន​ត្ថេរ​ តប​ព្រះ​ពុទ្ធ​ដីកា​ថាៈ បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន​ពួក​មហាជន​ទាំង​នោះ​ច្រើន​គ្នា​ណាស់ មិន​មែន​ជា​វិស័យ​របស់​ខ្ញុំ​ព្រះ​អង្គ​ទេ លុះ​តែ​ព្រះ​អង្គ​យាង​ទៅ​ផង ទើប​ជន​ទាំង​នោះ​ជា​វិស័យ​របស់​ព្រះ​អង្គ​ផង ។ ព្រះ​អង្គ​ទ្រង់​ត្រាស់​ថា ម្នាល​មោគ្គលាន​តថាគត​នឹង​ទៅ​ដែរ​តែ​អ្នក​ចូរ​ទៅ​មុន​តថាគត​សិន​ចុះ ។

ព្រះ​ថេរះ​ក៏​និមន្ត​ទៅ​ហើយ​គិត​ថាជន​ទាំង​នោះ​មាន​កម្លំាង​មាន​គ្នា​ច្រើន ប្រសិន​បើ​អាត្មា​អញ​ថ្លែង​នូវ​ពាក្យ​ណា​មួយ​ក្នុង​ទី​ប្រជុំ​របស់​គេ​ៗ ទាំង​អស់​គ្នា​នឹង​ក្រោក​ជា​ពួក​ៗ មិន​ខាន ហើយ​ក៏​បង្អោរ​នូវ​ភ្លៀង ដែល​មាន​គ្រាប់​ដ៏​ថ្លោស ដោយ​ឬទ្ធិ​របស់​ខ្លួន ។ ក្នុង​ពេល​ដែល​ភ្លៀង​កំពុង​ធ្លាក់​ចុះ ជន​ទាំង​នោះ​ក៏​នាំ​គ្នា​ក្រោក​រត់​ចូល​ទៅ​កាន់​សាលា​ប្រក់​ស្លឹក​រៀង​ៗ​ខ្លួន ។ ព្រះ​មហាថេរះ​ឈរ​នៅ​ក្បែរ​ទ្វារ​បណ្ណ​សាលា​របស់​អគ្គិទត្ត​ ហើយ​ពោល​ថា " នែ​អគ្គិទត្ត ! " ។

អគ្គិទត្ត​លុះ​ឮ​សំលេង ព្រះ​ថេរះ ហើយ​ពោល​ថា ក្នុងលោក​នេះ​មិន​អាច​នរណា​មួយ​អាច​ហ៊ាន​ហៅ​រក​ឈ្មោះ​អាត្មា​អញ​សោះ​ទេ ចុះ​នរណា​ច្រឡឹក​ហ៊ាន​ហៅ​អញ​ដោយ​ឈ្មោះ​យ៉ាង​នេះ ? ។

ព្រះ​ថេរះ​ពោល​ថា​" ម្នាល​ព្រាហ្មណ៍​អាត្មា​ភាព! " ។ ព្រាហ្មណ៍​សួរ​ថា " នរណា​និយាយ​ហ្នឹង ព្រះ​ថេរះ​ឆ្លើយ​ថា ថ្ងៃ​នេះ​អាត្មា​ភាព​សុះ​សំណាក់​នៅ​នឹង​កន្លែង​អ្នក​មួយ​យប់​បាន​ឬ​ទេ? ។ ពា្រហ្មណ៍​ពោល​ថា​ទី​កន្លែង​សំណាក់​ក្នុង​ទី​នេះ​មិន​មាន​ទេ មាន​តែ​បណ្ណសាលា​មួយ​គត់​សម្រាប់​ជន​ម្នាក់​ៗ​ប៉ុណ្ណោះ ។ ព្រះ​ថេរះ​ពោល​ថា ម្នាល​អគ្គិទត្ត! ធម្មតា មនុស្ស​ទាំង​ឡាយ តែង​ចូលទៅ​កាន់​សំណាក់​មនុស្ស​ផង​គ្នា ពួក​គោក​តែ​ចូល​ទៅ​រក​ហ្វូង​គោ អ្នក​បួស​តែង​ចូល​ទៅ​កាន់​សំណាក់​អ្នក​បួស​ដូច​គ្នា អ្នក​កុំ​ធ្វើ​អញ្ចឹង​ចូរ​ឲ្យ​ទី​នៅ​ដល់​អាត្មា​ផង ។ អគ្គិទត្ត​ពោល​ថា ចុះ​លោក​ជា​អ្នក​បួស​មែន​ ចុះ​ឯណា​គ្រឿង​បរិក្ខារបស់​អ្នក​បួស​ណា​ឯ​ណា ? ។

ព្រះ​ថេរះ​ម្នាល​ព្រាហ្មណ៍​គ្រឿង​បរិក្ខាអាត្មា​មាន ប៉ុន្តែ​អាត្មា​កាន់​យក​គ្រឿង​បរិក្ខា​ទាំង​នោះ​តែ​ក្នុង​ចិត្ត​ប៉ុណ្ណោះ ។ អគ្គិទត្ត​គ្រាន់​តែ​ឮ​ព្រះ​ថេរ​ថា​ដូច្នេះ​ក៏​ខឹង​នឹង​ព្រះ​ថេរះ​ដោយ​គិត​ថា " អ្នក​បួស​មិន​ដែល​ទ្រង់​ទ្រង់​គ្រឿង​បរិក្ខាដូច្នោះ​សោះ " ។

គ្រា​នោះ​ព្រះ​ថេរះ​ក៏​និយាយ​ថា នែ​អគ្គិទត្ត? ចូរ​អ្នក​កុំ​ខឹង ចូរ​ប្រាប់​ទៅ​លំនៅ​អាត្មា ! ។ អគ្គិទត្ត ក្នុង​ទី​នេះ​មិន​មាន​ទី​កន្លែង​សំណាក់​នៅ​ទេ ។ ព្រះ​ថេរះ​សួរ​ថាៈ ចុះ​នរណា​នៅ​លើ​គំនរ​ភ្នំ​ខ្សាច់​ឯ​ណោះ​នុះ ? អគ្គិទត្ត​ឆ្លើយ​ប្រាប់​ថា មាន​ពស់​នាគ​រាជ​មួយ​នៅ​ទីនោះ ។ ព្រះ​ថេរះ​ បើ​អញ្ចឹង​ចូរ​អ្នក​ឲ្យ​កន្លែង​នោះ​មក​អាត្មា! ។ អគ្គិទត្ត​ ខ្ញុំ​មិន​អាច​ឲ្យ​បាន​ទេ​ការ​នេះ​ពិបាក​ណាស់! ព្រះ​ថេរះ មិន​អី​ទេ​ឲ្យ​តែ​អ្នក​ព្រម​ថា​ឲ្យ​មក​ខ្ញុំ​ចុះ ។ បើ​អញ្ចឹង​ស្រេច​នឹង​លោក​ចុះ ។

ព្រះ​ថេរះ​ក៏​និមន្ត​តម្រង់​ទៅ​ភ្នំ​ខ្សាច់​នាគរាជ​លុះ​ឃើញ​ព្រះ​ថេរះ​និមន្ត​មក ក៏​គិត​ថា​សមណះ​នេះ​ចូល​មក​ក្នុង​ទី​កន្លែង​នេះ​ទំនង​ជា​មិន​ដឹង​ថា អាត្មា​អញ​នៅ​នឹង​កន្លែង​នេះ​ទេ បើ​ដូច្នោះ​អញ​នឹង​ធ្វើ​ផ្សែង​ឲ្យ​អភ្រឡើងឡើង ហើយ​សម្លាប់​លោក​ចេញ " រួច​ក៏​ក្លែង​ឬិទ្ធ​បញ្ចេញ​ផ្សែង​អភ្រ​ឡើង​ភ្លាម ។ ព្រះ​ថេរះ​គិត​ថា នាគ​រាជ​នេះ​ទំនង​ជា​គិត​ថា​មាន​តែ​អញ​ទេ ដែល​អាច​បញ្ចេញ​ផ្សែង​អភ្រ​បាន ជន​ដទៃ​ទៀត​មិន​អាច​ធ្វើ​បាន​ទេ គិត​ដូច្នោះ​ហើយ ក៏​បញ្ចេញ​ផ្សែង​ដោយ​ព្រះ​អង្គ​ឯង​ភ្លាម​ដែរ ។ ផ្សែង​ក៏​ហុយ​ឡើង​អំពី​សិរីរះ នៃ​ព្រះ​ថេរះ​និង​នាគរាជ​ដរាប​ដល់​ព្រហ្មលោក ។ ផ្សែង​ទាំង​ពីរ​ផ្នែក​មិន​បៀត​បៀន​ព្រះ​ថេរ​ទេ បៀត​បៀន​ត្រឹម​នាគរាជ​ប៉ុណ្ណោះ ។ នាគ​រាជ​កាល​អត់​ទ្រាំ​នឹង​សន្ទុះ​នៃ​ផ្សែង​មិន​បាន​ក៏​ធ្វើ​ជា​ភ្លើង​ឲ្យ​ឆេះ​ឡើង ទាំង​ព្រះ​ថេរះ​ក៏​ប្រមូល​តេ​ជោធាតុ​ហើយ​បញ្ឆេះ​ឡើង​ជា​មួយ​នឹង​ភ្លើង​នាគរាជ​នោះ​ដែរ ។ អណ្តាត​ភ្លើង​ឆាប​ឆេះ​ដរាប​ដល់​ព្រហ្មណ៍​លោក​ហើយ មិន​ប៉ះ​ពាល់​ដល់​ព្រះ​កាយ​ព្រះ​ថេរះ​សោះ បៀត​ប្រៀន​ត្រឹម​តែ​នាគ​រាជ​ប៉ុណ្ណោះ ។

ក្សិណ​នោះ​សិរីរះ​ទាំង​អស់​របស់​នាគ​រាជ​ហាក់​ដូច​ជា​ភ្លើង​គប់​ឆាប​ឆេះ​ពេញ​បន្ទុក​ឡើង ។ ពូក​ឥសី​ក្រឡេក​មើល​ឃើញ​ក៏​គិត​ថា " នាគរាជ​ដុត​ស្រមណ៍​អុញ​ហ្ន! ស្រមណ៍​ដ៏​ចំរើន​មិន​ព្រម​ស្តាប់​ពាក្យ​យើង ត្រូវ​វិនាស​ហើយ ។ ព្រះ​ថេរៈ ទូន្មាន​នាគរាជ​ទាល់​តែ​អស់​ពុត​ត្បុត ហើយ​គង់​នៅ​លើ​ខ្សាច់ នាគរាជ​ក៏​ព័ន្ធព័ទ្ធ​នូវ​គំនរ​ខ្សាច់​ជា​រង្វេល​ឲ្យ​ជា​បល្ល័ង្ក ហើយ​បើក​ពពែ​ប៉ុន​ដំបូល​នៃ​ផ្ទះ​ប៉ិត (កុដាគារ​កុច្ឆិ) បាំង​ពី​លើ​ព្រះ​ថេរៈ ។ លុះ​ព្រលឹម​ស្រាង​ៗ ពួក​ឥសី​នាំ​គ្នា​ដើរ​ទៅ​កាន់​សំណាក់​ព្រះ​ថេរៈ​ដោយ​បំណង​ចង់​ដឹង​ថា​សមណៈ​នោះ​ស្លាប់​ឬ​មិន​ស្លាប់​ ក៏​ស្រាប់​តែ​ឃើញ​លោក​គង់​នៅ​លើ​កំពូល​ភ្នំ​ខ្សាច់ ឃើញ​ដូច្នោះ​ក៏​លើក​កំពង់​ទាំង​ទស​ថ្វាយ​បង្គំ​សរសើរ​សួរ​ថា បពិត្រ​សមណៈ នាគ​រាជ​មិន​បៀតបៀន​លោក​ម្ចាស់​ទេ​ឬ? ព្រះ​ថេរៈក៏​បា្រប់​ថា​អ្នក​រាល់​គ្នា​មិន​ឃើញ​នាគរាជ​ដេក​វៀន​បើក​ពពែ​បាំង​ពី​លើ​ខ្ញុំ​ទេ​ឬ? ពួក​ឥសី​ឃើញ​ដូច្នោះ​ហើយ​ក៏​ពោល​សរសើរ​ដោយ​នឹង​ស្ងើច​ក្នុង​ចិត្ត​ថាៈ យី​អើ​ហ្ន៎ ! អស្ចារ្យ​ណាស់ នែ​វ៉ើយ​គ្នា​យើង​មើល​ហ្ន៎​អានុភាព​របស់​សមណះ​ចំឡែក​ណាស់​វ៉ើយ ! នាគរាជ​នេះ​ត្រូវ​បាន​លោក​ទូន្មាន​ហើយ ហើយ​នាំ​គ្នា​ឈរ​ចោមរោម​ព្រះ​ថេរះ ។ ខណះ​នោះ​ព្រះ​សាស្តា​ក៏​ទ្រង់​និមន្ត​ទៅ​ដល់​ដែរ ព្រះ​ថេរះ​ក៏​ក្រោក​ឡើង​ថ្វាយ​បង្គំ​ព្រះ​អង្គ ។

ពេល​នោះ​ពួក​ឥសី​ក៏​និយាយ​នឹង​ព្រះ​ថេរៈ​ថា សមណៈ​អង្គ​នេះ​មាន​មហិទ្ធិឬទ្ធិ​ជាង​លោក​ម្ចាស់​ណាស់​ទៅ​ឬ? ព្រះ​ថេរៈ​បញ្ចាក់​ថា​ព្រះ​មាន​ព្រះ​ភាគ​អង្គ​នេះ​ជា​គ្រូ​ខ្ញុំ​ជា​សាវក​របស់​ព្រះ​អង្គ ។ ព្រះ​សាស្តា​ក៏​ទ្រង់​គង់​លើ​កំពូល​ភ្នំ​ខ្សាច់ ពួក​ឥសី​ថ្លែង​ថាគួរ​ឲ្យ​សរសើរ​ណាស់ អនុភាព​នៃ​សាវក​នេះ​មាន​មែន ប៉ុន្តែ​អានុភាព​នៃ​សាវក​អង្គ​នេះ​បន្តិច​សោះ​ទេ​ហើយ​លើក​ករ​ប្រណម្យ​ពោល​សរសើរ​ព្រះ​សាស្តា ។ ព្រះ​សាស្តា​ទ្រង់​ត្រាស់​ហៅ​អគ្គិទត្ត​មក​ហើយ​ថាៈ ម្នាល​អគ្គិទត្ត​កាល​អ្នក​ឲ្យ​ឧវាទ​ដល់​សាវក​នឹង​ឧបដ្ឋា​កររបស់​អ្នក តើ​អ្នក​ពោល​ថា​ម៉េច? ចូរ​អ្នក​ថ្លែង​មក​មើល? អគ្គិទត្តក្រាប​ទូល​ថា​ខ្ញុំ​ព្រះ​អង្គ​តែង​ឲ្យ​ឧវាទ​ដល់​សាវក និង​ពួក​ឧបដ្ឋាករ​របស់​ខ្ញុំ​ព្រះ​អង្គ​ថា " អ្នក​ទាំង​ឡាយ​ចូរ​យក​ភ្នំ​នោះ​ជា​ទី​រលឹក អ្នក​ទាំង​ឡាយ​ចូរ​យក​ព្រៃ អារាម ដើម​ឈើ​ជា​ទី​ពឹង​ទី​រលឹក ព្រោះ​បុគ្គល​ដែល​យក​វត្ថុ​មាន​ភ្នំ​ជា​ដើម​ជា​ទី​ពឹង​ហើយ​រមែង​រួច​រំដោះ​ក្តី​ទុក្ខ​គ្រប់​យ៉ាង​បាន " ។

ព្រះ​បរម​គ្រូ​ទ្រង់​ត្រាស់​ថាៈ ម្នាល​អគ្គិទត្ត​មិនមែន​ទេ បុគ្គល​ដែល​យក​វត្ថុ​មាន​ភ្នំ​ជា​ដើម​នោះ​មក​ជា​ទី​ពឹង មិន​អាច​នឹង​រួច​ចាក​ពី​សេចក្តី​ទុក្ខ​គ្រប់​យ៉ាង​បាន​ទេ លុះ​ណា​តែ​យក​ព្រះ​ពុទ្ធ ព្រះ​ធម៌​និង​ព្រះ​សង្ឃ ជា​ទី​ពឹង​វិញ ទើប​អាច​រួច​ចាក​ទុក្ខ​ទាំង​ពួង​បាន ហើយ​ទ្រង់​ត្រាស់​គាថា​យ៉ាង​នេះ 
ពួក​មុស្ស​កាល​បើ​ត្រូវ​សេចក្តី​ភ័យ​ខ្លាច​កំហែង​គំរាម​ហើយ តែង​យក​ភ្នំ​ព្រៃ អារាម​ដើម​ឈើ និង​ចេតិយ​ជា​ទី​ពឹង តែ​ទី​ពឹង​ទាំង​នោះ​មិន​មែន​ជា​ទី​ពឹង​ដ៏​ក្សេម​ទេ មិនមែន​ជា​ទី​ពឹង​ដ៏​ឧត្តម​ទេ បុគ្គល​ដែល​អាស្រ័យ​នូវ​ទី​ពឹង​នុះ មិន​អាច​នឹង​រួច​ចាក​ទុក្ខ​ទាំង​ពួង​បាន​ឡើយ ។ 

លុះ​ត្រា​តែ​បុគ្គល​ណា​មួយ​ដល់​នូវ​ព្រះ​ពុទ្ថ ព្រះ​ធម៌ ព្រះ​សង្ឃ ជា​ទី​ពឹង ជា​ទីរលឹក​ ឃើញ​ច្បាស់​នូវ​អរិយ​សច្ច​ទាំង​៤ ដោយ​បញ្ញា​ដ៏​ត្រឹម​ត្រូវ​យ៉ាង​នេះ​គឺ​ទុក្ខ​សច្ច​១ សមុទយ​សច្ច​ជា​ហេតុ​បង្ក​បង្កើត​សេចក្តី​ទុក្ខ​១​និរោធសច្ច​ជា​គ្រឿង​ផុត​រំលត់​នូវ​សេចក្តី​ទុក្ខ​១ មគ្គសច្ច​ប្រកប​ដោយ​ហេតុ​៨​យ៉ាង​(៨អង) ជា​គ្រឿង​ចូល​ទៅ​រម្ងាប់​សេចក្តី​ទុក ទី​ពឹង​នុះ​ជា​ទី​ពឹង​ដ៏​ក្សេម ឧត្តម បុគ្គល​ដែល​បាន​អាស្រ័យ​នូវ​ទី​ពឹង​នោះ​ប្រាកដ​ប្រជា​ហើយ​អាច​រើ​ខ្លួន​រួច​ចេញ​ផុត​ពី​សេចក្តី​ទុក្ខ​ទាំង​ពង​បាន ។

លុះ​ចប់​ធម៌​ទេសនា​ហើយ ពួក​ឥសី​ទាំង​អស់​ព្រម​អគ្គិទត្ត​ព្រាហ្មណ៍​បាន​លុះ​ព្រះ​អរហត្ត​ផល ព្រម​ទាំង​បដិសម្ភិទា ហើយ​ថ្វាយ​បង្គំ​សូម​ផ្នួស​នឹង​ព្រះ​អង្គ​ ។ ព្រះ​អង្គ​ទ្រង់​លា​ព្រះ​ហស្ថ​ពី​ខាង​ក្នុង​ចីវរ ហើយ​ត្រាស់​ថា " ម្នាល​ភិក្ខុ​ទាំង​ឡាយ អ្នក​ទាំង​ឡាយ​ចូរ​មក​ប្រពឹ្រត្ត​ព្រហ្មចរិយ​ធម៌​ចុះ " ខណះ​នោះ​ពួក​ឥសី​ទាំង​នោះ​មាន​បរិក្ខា៨​ទ្រទ្រង់​គ្រប់​ៗ​គ្នា​ហាក់​ដូច​ជា​ព្រះ​ថេរះ​ដែល​មាន​វស្សា​មួយរយ ។ ជួន​ជា​ថ្ងៃ​នោះ​ជា​ថ្ងៃ​អ្នក​ស្រុក​អង្គ​មគធះ​នឹង​កុរុរដ្ឋ នាំ​យក​គ្រឿង​សក្ការះ​មក​ប្រគេន​ពួក​ឥសី​ទាំង​នោះ​ដែរ ។

លុះ​មក​ដល់​ឃើញ​ពួក​ឥសី​ទាំង​នោះ​បួស​ក៏​គិត​ថា " អគ្គិទត្ត​ព្រាហ្មណ៍​របស់​យើង​គ្រាន់​បើ​ជាង ឬ ក៏​សាមណកោតម​គ្រាន់​បើ​ជាង? គិត​យ៉ាង​នេះ​ដោយ​ពី​ភ្នាល់​ក្នុង​ចិត្ត​ថា " អគ្គិទត្តធំ​ជាង​មែន ទើប​ព្រះ​សមណគោតម​ចូល​មក​រក " ។ ព្រះ​បរមសាស្តា​ទ្រង់ប្រមើល​នូវ​អធ្យាស្រ័យ​នៃ​ពួក​បរិស័ទ​ទាំង​ឡាយ​ត្រាស់​ថា​" ម្នាល​អគ្គិទត្ត អ្នក​ចូរ​កាត់​សេចក្តី​សង្ស័យ​នៃ​បរស័ទ​របស់​អ្នក​ឲ្យ​បាន​ជ្រះ​ស្រឡះ ។


អគ្គិទត្ត​ព្រាហ្មណ៍ ក៏​ពោល​ថា " ហើយ​ក៏​ហោះ​ឡើង​ទៅ​អាកាស​អស់​វារះ​៧​លើក​ដោយ​ឥទ្ធិឬទ្ធិ ចុះ​មក​វិញ​ថ្វាយ​បង្គំ​ព្រះ​សាស្តា រួច​ពោល​ប្រកាស​ថា " បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន ព្រះ​មាន​ព្រះ​ភាគ ពិត​ជា​គ្រូ​របស់​ខ្ញុំ​ព្រះ​អង្គ​រីឯ​ខ្ញុំ​ព្រះ​អង្គ​ជា​សាវក " ។

អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ប្រជុំជាតក

វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត


ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២០ (អាន: ២៤,៥១០ ដង)
ប្រវត្តិព្រះនន្ទឯតទគ្គភិក្ខុផ្នែកខាងការសង្រួមឥន្ទ្រីយ៍
ផ្សាយ : ០៥ មិថុនា ឆ្នាំ២០២២ (អាន: ២២,២៦១ ដង)
ចំណេះវិជ្ជាពិតប្រាកដ ជាឃ្លាំងនៃសិរីក្នុងលោក
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ២៣,០៦៣ ដង)
រឿង​ស្រ្តី​ពីរ​នាក់​ចង​ពៀរ​នឹង​គ្នា​
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.46
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿