30
ថ្ងៃ អង្គារ ទី ១៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (កំពង់ឆ្នាំង)
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១១២,០៤៣
Today
ថ្ងៃម្សិលមិញ ១៩៥,៩៥៥
ខែនេះ ៤,៤៦១,៧៦៣
សរុប ៣៨៣,៧៤៨,៤៥៦
អានអត្ថបទ
ផ្សាយ : ០៤ មិថុនា ឆ្នាំ២០២២ (អាន: ៣៣,២៩៩ ដង)

រឿង​ខេមក​សេដ្ឋីបុត្ត



ស្តាប់សំឡេង
 
(ចាក​ ធ. ខុ.)
(ផល​នៃ​សេចក្តី​ប្រាថ្នា​ខុស​គន្លង​ធម៌ ជា​ទោស​ក្នុង​លោក)

កាល​ព្រះ​សាស្តា​គង់​នៅ​វត្ត​ជេត​ពន ព្រះ​អង្គ​ប្រារព្ធ​នឹង​សេដ្ឋី​ម្នាក់​ខេមកៈ​ជា​ក្មួយ​អនាថបិណ្ឌិក ។ មាន​សេចក្តី​ដំណាល​ថា សេដ្ឋី​នោះ​មាន​រូប​សម្បត្តិ​ស្អាត​ណាស់ ពួក​ស្រី​ៗ​ជា​ច្រើន​ឲ្យ​តែ​បាន​ឃើញ​មាន​សេចក្តី​ត្រេក​ត្រអាល​ដោយ​រាគៈ មិន​អាច​នឹង​តាំង​នៅ​តាម​សភាព​របស់​ខ្លួន​បាន​ឡើយ ម្ល៉ោះហើយ​សេដ្ឋី​បុត្រ​នោះ ក៏​ធ្លាក់​ខ្លួន​ទៅ​ជា​អ្នក​លេង​សេព​កាម​គុណ​ជា​មួយ​នឹង​ប្រពន្ធ​កូន​គេ ។ លំដាប់​នោះ​ពួក​រាជ​បុរស​ចាប់​យក​ទៅ​ថ្វាយ​ព្រះ​រាជា​ៗ​គិត​ថា អញ​ខ្មាស​មហាសេដ្ឋី ហើយ​ទ្រង់​គ្មាន​ព្រះ​រាជឳង្កា​អ្វី​បន្តិច​សោះ​ឡើយ ទ្រង់​លែង​ទៅ​វិញ ។

ចំណែក​សេដ្ឋី​ហើយ ទ្រង់​គ្មាន​ព្រះ​រាជ​ឳង្កាអ្វី​បន្តិច​សោះ​ឡើយ ទ្រង់​លែង​ទៅ​វិញ ។ ចំណែក​សេដ្ឋី​បុត្រ​នោះ​ក៏​នៅ​តែ​មិន​លះ​បង់​សោះ ។ គ្រានោះ​ពួក​រាជ​បុរស​ចាប់​ទៅ​ថ្វាយ​ព្រះ​រាជា​អស់​២​លើក​៣​លើក ព្រះ​រាជាទ្រង់​លែង​ទៅ​វិញ​ដដែល ។ លោក​មហាសេដ្ឋី​ជ្រាប​ដំណឹង​នោះ ទើប​នាំ​ទៅ​គាល់​ព្រះ​សាស្តា ក្រាប​ទូល​សូម​ព្រះ​អង្គ​សម្តែង​ប្រោស​ដល់​ក្មួយ​ដើម្បី​លះ​បង់​ឈប់​ប្រព្រឹត្ត​អំពើ​អាក្រក់​ត​ទៅ​ទៀត ។ ព្រះ​អង្គ​ទ្រង់​សម្តែង​សំវេគកថា នឹង​សម្តែង​ពី​ទោស​ប្រព្រឹត្ត​សេព​ប្រពន្ធ​កូន​គេ​ឲ្យ​ស្តាប់​ថា ៖

នរជន​ស្រវឹង​សេព​ប្រពន្ធ​កូន​គេ​ រមែង​បាន​ដល់​នូវ​ហេតុ​អាក្រក់​៤​យ៉ាង​គឺៈ បាន​បាប​ទី​១​ដែល​មិន​បាន​ស្រួល​តាម​សេចក្តី​ប្រាថ្នា ទី​២​ត្រូវ​គេ​ត្មះ​តិះ​ដៀល​ ទី​៣​នឹង​ធ្លាក់​ទៅ​កើត​ក្នុង​នរក ទី​៤​នរជន​នោះ​មិន​មាន​បុណ្យ​ជា​អ្នក​មាន​ដំណើរ​អាក្រក់ ថែម​ទាំង​សេចក្តី​ត្រេក​ត្រអាល​របស់​ជន​ដែល​ភ័យ​នោះ​ជា​មួយ​នឹង​ស្រ្តី​ដែល​ភ័យ​ ជា​សេចក្តី​ត្រេក​ត្រអាល​មាន​ប្រមាណ​តិច​ព្រម​ទាំង​ត្រូវ​ព្រះ​រាជា​ដាក់​ទណ្ឌ​កម្ម​ថែម​ទៀត​ផង​ព្រោះ​ហេតុ​នោះ​នរជន​មិន​គួរ​សេព​ប្រពន្ធ​កូន​គេ​ទេ ។ លុះ​ចប់​ព្រះ​ធម្មទេសនា​នេះ​ខេមមក​សេដ្ឋី​បុត្រ បាន​សម្រេច​សោតា​បត្តិ​ផល លែង​ប្រព្រឹត្ត​អំពើ​អនាចារ​នឹង​ប្រពន្ធ​កូន​គេ​ទៀត​ហើយ ។

សួរ​ថា​ចុះ​សេដ្ឋី​បុត្រ​នោះ បាន​ធ្វើ​បុព្វកម្ម​ដូម្តេច​ពី​ជាតិ​មុន? ឆ្លើយ​ថា សេដ្ឋី​បុត្រ​នេះ​កើត​ជា​អ្នក​លេង​ចំបាប់​យ៉ាង​ឆ្នើម ក្នុង​កាល​នៃ​ព្រះ​ពុទ្ធ​ទ្រង់​ព្រះ​នាម​មកស្សបះ​គាត់​បាន​លើក​ទង់​ជ្រុង​មាស​ពីរ​ដាក់​លើ​ស្តូប​ប្រាក់​លោហិត​របស់​អញ​ចេញ ឲ្យ​តែ​បាន​ឃើញ​អញ​ត្រូវ​តែ​ត្រេក​ត្រអាល​រីករាយ​ជា​មួយ​នឹង​អញ​កុំ​ខាន សេចក្តី​ប្រាថ្នា របស់គាត់​ដូច្នេះ​ឯង ជា​អំពើ​ដែល​គាត់​ធ្វើ​ក្នុង​បុព្វ​ជាតិ ។

ដូច្នេះ​ពួក​ស្រី​ៗ ទាំង​កូន​ទាំង​ប្រពន្ធ​គេ​គ្រប់​តែ​ជាតិ​ដែល​ខេមកសេដ្ឋី​បុត្រ​កើត ហើយ​បើ​បាន​ឃើញ​គាត់​មិន​អាច​នឹង​អត់​ទ្រាំ​ម្រេក​របស់​ខ្លួន​ឲ្យ​តាំង​នៅ​តាម​ប្រក្រតី​បាន​ឡើយ ប៉ុន្តែ​ពេល​នេះ​ជា​ទី​បំផុត​ជាតិ​របស់​គាត់​ហើយ ដោយ​សារបាន​ជួប​និង​ព្រះ​ពុទ្ធ​បរមគ្រូ ព្រះអង្គ​ទ្រង់​សំដែង​ត្រាស់ នៃ​ការ​ប្រព្រឹត្ត​អំពើ​អនាចារ ប្រាប់​ពន្យល់​ឲ្យឃើញ​ពិត​បា្រកដ បាន​រួច​ចាក​ផុត​ទុក្ខ​គ្រប់​យ៉ាង បាន​ឡើង​ឋានៈ ជា​អរិយជន​មាន​ជាតិ​កំណើត​ភ្លឺ​ស្វាង​ទៅ​ក្នុង​អនាគត។ 

អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ប្រជុំជាតក
វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត

ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.18
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿