ថ្ងៃ ព្រហស្បតិ៍ ទី ៣០ ខែ មីនា ឆ្នាំវក អដ្ឋ​ស័ក ព.ស.២៥៦០  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កំណាព្យ និង ស្មូត្រ (Mp3)
ព្រះពុទ្ធសាសនា និងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
ព្រះមហាគន្ធកុដិ (កាម៉េរ៉ាសុវត្ថិភាព)
វិទ្យុផ្សាយផ្ទាល់
វីដេអូផ្សាយផ្ទាល់
សំឡេងផ្ទាល់ (ប៊ុត-សាវង្ស)
ទីតាំងៈ ព្រះមហាគន្ធកុដិ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ តាមកាលវិភាគផ្សាយ
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុ The Buddhist
ទីតាំងៈ សហរដ្ឋអាមេរិក
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុឆ្នាំងមាស
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍ តាកែវ
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ០៤.០០ - ២៣.០០
មើលច្រើនទៀត​
តំណគួរកត់សម្គាល់
សមាជិកទើបចូល (អម្បាញ់មិញ)
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៤,៧៥៨
ថ្ងៃម្សិលមិញ ២៩,១២៩
ខែនេះ ១,២០៣,២៥៤
សរុប ៣៩,៩៤៩,៣០១
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ១៩ កញ្ញា ឆ្នាំ២០១៣ (អាន: ៧១១៧ ដង)

ចេះ​មើល​ឲ្យ​ឃើញ​ផ្នែក​ល្អ



 
ចេះ​មើល​ឲ្យ​ឃើញ​ផ្នែក​ល្អ
 
បុគ្គល​ដែល​មាន​ការ​ទាក់​ទង​ជា​មួយ​នឹង​យើង ឬ​ហេតុ​ការណ៍​ដែល​កើត​ឡើង​ដល់​យើង គឺ​យើង​គួរ​ព្យាយាម​សម្លឹង​មើល​ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​ដល់​បុគ្គល​នោះ និដ​ហេតុ​ការណ៍​ផ្សេង​ៗ​នោះ ក្នុង​ផ្នែក​ល្អ​តាម​សម​គួរ ។ បើ​យើង​ចេះ​សម្លឹង​មើល​និង​ចេះ​ស្រាវជ្រាវ​រក​ផ្នែក​ល្អ​របស់​បុគ្គល​នោះ ឬ​ហេតុ​ការណៗ​នោះ​យើង​នឹង​បាន​នូវ​ប្រយោជន៍​ជា​ពិត​ប្រាកដ ។ បុគ្គល​ខ្លះ​ទោះ​បី​មាន​ចំណែក​អាក្រក់ ខូច​កាច​ដ៏​ច្រើន​ក៏​ពិត​មែន​ហើយ តែ​ក៏​គង់​មាន​នូវ​ចំណែក​ល្អ​ខ្លះ​ បើ​យើង​ចេះ​ជ្រើស​រើស​យក​ដោយ​ការ​ត្រួត​ត្រា​ពិនិត្យ ប្រកប​ដោយ​សុភនិច្ឆ័យ ។ដើម​ឈើ​ដោយ​ទូ​ទៅ រមែង​មាន​ប្រយោជន៍​មិន​ដូច​គ្នា ហើយ​អ្នក​ណា​ដឹង​នូវ​ប្រយោជន៍​នៃ​ដើម​ឈើ​នោះ ត្រង់​ចំណែក​ណា​ក៏​នាំ​យក​ចំណែក​ត្រង់​នោះ​ឯង​មក​ធ្វើ​ជា​ប្រយោជន៍​ទៅ ។ 

ដើម​ឈើ​ខ្លះ​មាន​ប្រយោជន៍​គ្រប់​ចំណែក​ទាំងអស់ ទាំង​ឬស​ទាំង​ដើម ទាំង​សំបក​ទាំង​ស្រាយ ទាំង​ខ្លឹម ទាំង​ផ្កា ទាំង​ស្លឹក​និង​ទាំង​ផ្លែ ហើយ​សុទ្ធ​តែ​ជា​ប្រយោជន៍​ក្នុង​ផ្នែក​ណា​នោះ គឺ​ស្រេច​ហើយ​តែ​ការ​ចេះ​ដឹង​និង​ការយល់​របស់​យើង ។

មនុស្ស​ខ្លះ ពិត​ហើយ​ថា​គេ​ជា​មនុស្ស​អាក្រក់​សឹង​តែ​ទាំង​អស់ គឺ​ទាំង​កាយ​ទាំង​វា​ចា​ចិត្ត តែ​គេ​ក៏​បាន​មក​ជា​តួ​យ៉ាង​សម្រាប់​ឲ្យ​យើង​ឃើញ​ទៅ​តាម​សេចក្តី​ពិត​ថា ធ្វើ​យ៉ាង​ហ្នឹង​វា​មិន​ល្អ វា​ជា​ការ​អាក្រក់ ដូច្នេះ​បើ​យើង​មិន​ចង់​ឲ្យ​ខ្លួន​យើង​ទៅ​ជា​មនុស្ស​អាក្រក់​ទេ យើង​មិន​ត្រូវ​ធ្វើ​ដូច្នោះ​ឡើយ ។ នេះ​ជា​ប្រយោជន៍​ដែល​យើង​ត្រូវ​ធ្វើ​ដូច្នោះ​ឡើយ ។ នេះ​ជា​ប្រយោជន៍​ដែល​យើង​ត្រូវ​បាន​ទទួល ពី​សភាព​នៃ​អំពី​អាក្រក់​ដែល​បាន​ប្រាកដ​ឲ្យ​ឃើញ​មើល​ឃើញ​ច្បាស់​ ទាំង​ដែល​យើង​ក៏​ជា​មនុស្ស​ចេះ​សម្លឹង​មើល​ផង​ទៀត ។

ហេតុការណ៍​ខ្លះ​ដែល​បាន​កើត​ឡើង​ដល់​យើង ក្នុង​ពេល​ដំបូង​យើង​អាច​ឃើញ​ថា​ជា​រឿង​អាក្រក់ ជា​រឿង​គ្រោះ​កាច​ដ៏​ក្រៃ​លែង តែ​លុះ​ដល់​ពេល​ដែល​យើង​បាន​អាស្រ័យ​នូវ​បញ្ញា ពិចារណា​រក​ផ្លូវ​ដោះ​ស្រាយ ព្រម​ដោយ​ការ​បាន​នូវ​កម្លាំង​ចិត្ត​ដ៏​មាំ​មួន​សម្រាប់​ប្រឹង​ប្រែង ព្យាយាម​ក្នុង​ការ​ដោះ​ស្រាយ​ផង​ទៀត​នោះ ហេតុ​ការណ៍​ដែល​ថា​អាក្រក់​ហ្នឹង​ឯង​ក៏​បាន​ធ្វើ​ឲ្យ​យើងសម្រេច​នូវ​ប្រយោជន៍​ដ៏​ច្រើន ។ ព្រោះ​ហេតុ​ដូច្នោះ​ហើយ ដើម្បី​សេចក្តី​ស្ងប់​សុខ​នៃ​ចិត្ត​សន្តាន​របស់​យើង​ គឺ​យើង​ត្រូវ​ចេះ​សម្លឹង​មើល​ហេតុ​ការណ៍​ផ្សេង​ៗ នៅ​ក្នុង​ផ្នែក​ល្អ​ជា​មុន​សិន ឬ​ត្រូវ​ចេះ​បរិកម្ម​ភាវនា​ឲ្យ​បាន​រឿយ​ៗ​ដូច្នេះ​ថា " ល្អ​ដូច​ៗ​គ្នា " នេះ​បើ​យើង​ធ្វើ​ទុក​ក្នុង​ចិត្ត​ដោយ​ឧបាយ​​ត្រូវ​ទំនង​ទៅ​តាម​ហេតុ​ផល​ហើយ​នោះ (យោនិសោមនសិការ) ។ 

ការ​ខក​ចិត្ត​ ការ​អស់​សង្ឃឹម មិន​អាច​ញាំ​ញី​នូវ​បេះ​ដូង​របស់​យើង​បាន​ឡើយ បើ​យើង​មាន​នូវ​យោនិសោមនសិការ​រឿយៗ​ជា​និច្ចនោះ ។ យើង​នឹង​សម្លឹង​មើល​ឃើញ​បាន​ច្បាស់​ពិត​ប្រាកដ​នូវ​គុណ​តម្លៃ​ដ៏​ថ្លៃ​ថ្លា ដែល​សម្រេច​បាន​ពី​យោនិសោមនសិការ​របស់​យើង ។ គុណ​តម្លៃ​ដែល​យើង​ទទួល​បាន​ពី​យោនិសោមនសិការ​នោះ គឺ​ល្អ​ជាង​និង​ខ្ពស់​ជាង​នូវ​អ្វី​ៗ​ដែល​យើង​ធ្លាប់​ឲ្យ​តម្លៃ ទាំង​អ្វី​ៗ​នោះ​ឯង​ដែល​បាន​ធ្វើ​ឲ្យ​យើង អស់​សង្ឃឹម ។

អ្វី​ៗ​នៅ​ក្នុង​លោក​នេះ សុទ្ធ​តែ​ប្រែ​ប្រួល​ទាំង​អស់ រក​សង្ឃឹម​មិន​បាន​ឡើយ ហើយ​ម្យ៉ាង​ទៀត សម្បត្តិ​ក្នុង​លោក​នេះ មិន​មាន​សម្បត្តិ​ណា​ដែល​ធ្វើ​ឲ្យ​យើងចេះ​ឆ្អែត​គ្រប់​គ្រាន់​បាន​ឡើយ ដូច្នេះ​តើ​ឲ្យ​យើង​សង្ឃឹម​ទៅ​លើ​របស់​អ្វី​នៅ​ក្នុង​លោក​នេះ ។ ផ្លូវ​ដែល​ល្អ​ក៏​គឺ​ កុំ​ប្រមាទ កុំ​ទុក​ចិត្ត​អ្វី​ៗ​ឲ្យ​ជ្រុល​ហួស ត្រូវ​ចេះ​រក្សា​ខ្លួន​ដោយ​ខ្លួន​ឯង ។ ចិត្ត​របស់​អ្នក​ដទៃ​ដូរ​ផ្លាស់​ជា​និច្ច​សូម្បី​ចិត្ត​របស់​យើង​ក៏​មិន​ខុស​អ្វី​ពី​ចិត្ត​អ្នក​ដទៃដែរ​ប្រសិន​បើ​បណ្តោយ​ឲ្យ​អារម្មណ៍​អូស​ទាញ អារម្មណ៍​នឹង​បន្សាត់​ចិត្ត​របស់​យើង ឲ្យ​ហូរ​ទៅ​តាម​ខ្សែ​តណ្ហា​ជា​ប្រាកដ ។ មនុស្ស​ជា​ច្រើន​ដែល​ធ្លាប់​ស្រឡាញ់​គោរព​រាប់​អាន​យើង​នោះ​គេ​អាច​ខឹង​ក្រោធ​នឹង​យើង ស្អប់​យើង ឈប់​គោរព​រាប់​អាន​ចំពោះ​យើង​ពេល​ណា​ក៏​បាន​ដែរ ។

ប្រវត្តិ​សាស្ត្រ​ក្នុង​លោក និង​ដំណឹង​ផ្សេងៗ​ក្នុង​លោក​ដែល​មាន​ការ​ផ្សព្វ​ផ្សាយ​តាម​វិទ្យុ និង​ទូរទស្សន៍​រាល់​ថ្ងៃ​នេះ​មាន​ឡើង​ប្រាកដ​ដើម្បី​សេចក្តី​ស្លុត​សង្វេគ និង​ដើម្បី​មិន​ឲ្យ​យើង​មាន​ក្តី​សង្ឃឹម​ទៅ​លើ​អ្វី​ៗ​នោះ​ឯង ។

ឃើញ​មនុស្ស​ក្រីក្រ​តោក​យ៉ាក​លំបាក​ហើយ ក៏​អស់​នូវ​ចំណង់​ដែល​ចង់​មាន ។ ឃើញ​មនុស្ស​ចាស់​ជរា​ហើយ ក៏​បាត់​បង់​អស់​នូវ​ភាព​រីករាយ​នៃ​ចិត្ត ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​ភាព​ជា​កំលោះ​ក្រមុំ ព្រោះ​ទោះ​ជា​យ៉ាង​ណា​ៗ​ក៏​ដោយ យើង​ក៏​ត្រូវ​ចាស់​យ៉ាង​នោះ ទាំង​អ្នក​ដទៃ ដែល​ឋិន​នៅ​ក្នុង​វ័យ​ក្មេង​ដែល​យើង​កំពុង​តែ​ស្រឡាញ់​ណាស់​ក៏​មុខ​តែ​ចាស់​ដែរ ប្រសិន​បើ​មិន​បាន​ស្លាប់​ពី​ក្មេង​ទេ​នោះ ។

ឃើញ​មនុស្ស​ដណ្តើម​នូវ​ផល​ប្រយោជន៍​ពី​គ្នា គំរាម​កំហែង​គ្នា ទម្លាយ​សេចក្តី​សុខ​គ្នា ព្យាបាទ​គ្នា​ដោយ​វិធី​ផ្សេង​ៗ​ហើយ ក៏​មិន​ចង់​ចូល​ទៅ​ឲ្យ​ប៉ះ​ពាល់​ដល់​សង្គម​ណា​ៗ​ឡើយ ។

មាន​តែ​ព្រះ​ធម៌​ប៉ុណ្ណោះ ដែល​ធ្វើ​ឲ្យ​កក់​ក្តៅ​ក្នុង​ជីវិត​ព្រោះ​ព្រះ​ធម៌​បាន​ស្ថាបនា​មនុស្ស ដែល​ធ្លាប់​តែ​អន់​ថយ​ទន់​ទាប ដោយ​ត្រកូល ឬ ដោយ​ទ្រព្យ​ជា​ដើម ឲ្យ​បាន​ជា​មនុស្ស​ប្រសើរ​ខ្ពង់​ខ្ពស់ រហូត​ដល់​ថ្នាក់​ទេវតា​ឥន្ទ្រ​ព្រហ្ម​ប្រណម្យ​អញ្ជលីសំពះ​ថ្វាយ​បង្គំ​ទៀត​ផង ។​

ព្រះ​ធម៌​មិន​បាន​ឃ្លាត​ចាក​ពី​លោក​នេះ​ទៅ​ឡើយ មាន​តែ​សត្វ​លោក​ប៉ុណ្ណោះ​ទេ ដែល​ចេះ​តែ​លះ​បង់​ព្រះ​ធម៌​ចោល ។ ព្រះ​ធម៌​មាន​អានុភាព​រក​អ្វី​ប្រៀប​ពុំ​បាន​ឡើយ សូម​ឲ្យ​មាន​ការ​ទុក​ចិត្ត​ចំពោះ​ព្រះ​ធម៌​​ចុះ គឺ​ល្អ​ជាង​ការ​ទុក​ចិត្ត​ក្នុង​អ្វី​ៗ​ទៀត​ទាំង​អស់ ។

ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​បាន​ទូន្មាន​ឲ្យ​ពុទ្ធ​បរិស័ទ តម្កល់​ខ្លួន​ដោយ​ប្រពៃ គឺ​តម្កល់​ខ្លួន​ក្នុង​គុណ​ធម៌ ឬ ឲ្យ​ព្រះ​ធម៌​មាន​នៅ​ក្នុង​ខ្លួន​ហ្នឹង​ឯង ទោះបី​ជួប​ប្រសព្វ​នូវ​សេចក្តី​ទុក្ខ​លំបាក​យ៉ាង​ណា​ក៏​ដោយ​ក៏​កុំ​ឲ្យ​ចោល​ព្រះ​ធម៌ ។

ការ​ដែល​យើង​មាន​នូវ​ព្រះ​ធម៌ តាំង​នៅ​ក្នុង​ខ្លួន​បាន​មាំ​មួន​ល្អ​ហើយ​នោះ យើង​រឹង​រឹត​តែ​ចេះ​សម្លឹង​មើល​បុគ្គល​និង​ហេតុការណ៍​ផ្សេង​ៗ​បាន​ល្អ​ឡើង ព្រោះ​នៅ​ក្នុង​ខ្លួន​យើង​សម្បូណ៌​ទៅ​ដោយ​យោនិសោមនសិការ នេះ​ជា​វិធី​ដ៏​សំខាន់​មួយ​ក្នុង​ការ​ធ្វើ​ចិត្ត​ឲ្យ​បាន​ស្ងប់ មិន​ញាប់​ញ័រ​ចំពោះ​លោក​ធម៌​ដែល​ជា​វិធី​នាំ​ទៅ​រក​សភាព​សុខ​ចិត្ត កាន់​តែ​ប្រណីត​សុខុម​ឡើង​ជា​និច្ច​និរន្តរ៍ ។

អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ សុខចិត្ត​

វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត

ដោយ​៥០០០​ឆ្នាំ​ 
 
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ២២ សីហា ឆ្នាំ២០១៤ (អាន: ៣៤៣៧ ដង)
សេចក្តី​ជ្រះ​ថ្លា​​ក្នុង​ព្រះ​សង្ឃ​
ផ្សាយ : ១២ កញ្ញា ឆ្នាំ២០១៥ (អាន: ៤០៣១ ដង)
ព្រះនិព្វាន​មានក្នុងទី​ជិត
ផ្សាយ : ១៨ តុលា ឆ្នាំ២០១៣ (អាន: ៥៨៦២ ដង)
ធម្មបទគាថា បណ្ឌិត​វគ្គទី ៦
ផ្សាយ : ១៩ តុលា ឆ្នាំ២០១៦ (អាន: ១៥១០ ដង)
កាម​ទាំង​ឡាយ ក្នុង​ពួក​មនុស្ស​ រក​ទៀង​គ្មាន​ទេ
ផ្សាយ : ១១ កុម្ភះ ឆ្នាំ២០១៥ (អាន: ៦៤៨៧ ដង)
អ្វី​ជា ជាតិ, ជរា, ម​រ​ណៈ, សោកៈ (ភាព​សោក​សៅ) ?
ផ្សាយ : ០៣ ឧសភា ឆ្នាំ២០១៣ (អាន: ៨៨២០ ដង)
ការ​ងារ​មាន​តម្លៃ​ចំពោះ​មនុស្ស​នៅ​ត្រង់​ណា​?

Top Best Ten Product Review

Top Best 10 Product Review
ស្ថាបនាខែពិសាខ ព.ស.២៥៥៥ ដោយ៥០០០ឆ្នាំ ។ ជាធម្មទាន ៕
Top Best 10 pro