10
ថ្ងៃ ពុធ ទី ០១ ខែ មេសា ឆ្នាំកុរ ឯក​ស័ក ព.ស. ២៥៦៣  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុឯកភ្នំ
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុពណ្ណរាយណ៍
ទីតាំងៈ ខេត្តកណ្តាល
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៤៦,៤១១
Today
ថ្ងៃម្សិលមិញ ៦១,៩៤៧
ខែនេះ ៤៦,៤១១
សរុប ១២៨,៩៨៦,៩៣៩
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ៧៧៦៣ ដង)

រឿង​នាង​ចូឡសុភទ្ទា



 
រឿង​នាង​ចូឡសុភទ្ទា
(ចាក ធ. ខុ.)

កាល​ព្រះ​បរម​គ្រូ គង់​នៅ​វត្ត​ជេតពន​ទ្រង់​សម្តែង​ធម៌​បា្ររព្ធ​នឹង​នាង​ចូឡ​សុភទ្ទា ជា​ធីតា​របស់​អនាថ​បិណ្ឌក​សេដ្ឋី ។ មាន​សេចក្តី​ដំណាល​ថា សេដ្ឋី​បុត្រ​ឈ្មោះ​ ឧគ្គៈ នៅ​ឧគ្គនគរ​ជា​មិត្ត​សម្លាញ់​នឹង​អនាថបិណ្ឌិក តាំង​ពី​កាល​នៅ​ក្មេង​ៗ ម្ល៉េះ ។ ជន​ទាំង​ពីរ​នាក់​នោះ កាលនៅ​រៀន​មន្ត​ក្នុង​សំណាក់​អាចារ្យ​ជា​មួយ​គ្នា បាន​ប្តេជ្ញា​គ្នា​ទៅ​វិញ​ទៅ​មក​ថា កាល​ណា​យើង​ទាំង​អស់​គ្នា​មាន​គូរ​ស្រករ​រៀងៗ​ខ្លួន​ទៅ មាន​កូន​ប្រុស​ស្រី​យើង​ត្រូវ​ចង​ជា​តាឡង​គ្នា ជន​ទាំង​២ នាក់​នោះ​ប្តេជ្ញា​គ្នា​រួច​ហើយ សុំ​លា​អាចារ្យ​ត្រឡប់​ទៅ​ស្រុក​វិញ ។លុះ​ដល់​ជន​ទាំង​ពីរ​នាក់​នោះ មាន​វ័យ​ពេញ​បរិបូណ៌​បាន​ឡើង​ជា​សេដ្ឋី​ទាំង​២ នាក់​ក្នុង​នគរ​រៀង​ៗ​ខ្លួន ។

សម័យ​ថ្ងៃ​មួយ ឧគ្គសេដ្ឋី​បញ្ជូន​នាយ​ពាណិជ ព្រម​ទាំង​ទ្រព្យ​ដាក់​ពេញ​រទេះ​ទាំង​៥០០ ទៅ​នគរ​សាវត្ថី ។ អនាថ​បិណ្ឌិក​ហៅ​នាង​ចូឡសុភទ្ទា ជា​កូន​ក្រមុំ​របស់​ខ្លួន​មក​ប្រាប់​ថា ម្នាល​កូន​ស្រី បិតា​ក្មេក​កូន​ឈ្មោះ​ឧគ្គសេដ្ឋី​មក​ដល់ ហើយ កិច្ចការ​ដែល​នាង​ត្រូវ​ទទួល​ចាត់​ចែង​ចំពោះ​បិតា​កូន​ជា​អាការះ​របស់​កូន​ឯង​ហើយ ។ នាង​ក៏​ទទួល​គោរព​ប្រតិបត្តិ​តាម​ពាក្យ​បិតា ។ តាំង​ពី​ថ្ងៃ​ដែល​ឧគ្គសេដ្ឋី​មក​ដល់​នាង​ចាត់​ចែង​ភោជនាហារ​ដោយ​ដៃ​ខ្លួន​ឯង តាក់​តែង​គ្រឿង​សក្ការ​បូជា មាន​ផ្កាកម្រង និង​គ្រឿង ក្រអូប​ជា​ដើម អញ្ជើញ​លោក​សេដ្ឋី​ឲ្យ​ងូត​មុន​ពេល​បរិភោគ​បាយ លុះ​គាត់​បរិភោគ​រួច​ហើយ នាង​ធ្វើ​កិច្ច​វត្ត​គ្រប់​យ៉ាង​ទៀត ។ លោក​ឧគ្គ​សេដ្ឋី​ពិនិត្យ​ឃើញ​ចរិយាសម្បត្តិ​របស់​នាង​ចូឡសុភទ្ទា មាន​សេចក្តី​ពេញ​ចិត្ត ថ្ងៃ​មួយ​អង្គុយ​និយាយ​សំណេះ​សំណាល​គ្នា​លេង​ជា​មួយ​នឹង​អនាថ​បិណ្ឌិក​សេដ្ឋី ហើយញ៉ាំង​អនាថបិណ្ឌិក​ឲ្យ រលឹក​ឃើញ​ពាក្យ​ប្តេជ្ញា​នឹង​គ្នា​កាល​នៅ​ពី​ក្មេង ។ ទើប​និយាយ​ដណ្តឹង​នាង​ចូឡ​សុភទ្ទា​ឲ្យ​កូន​ប្រុស​របស់​ខ្លួន ។

ចំណែក​ឧគ្គសេដ្ឋី ជា​មនុស្ស​មិច្ឆាទិដ្ឋិ ព្រោះ​ហេតុ​នេះ​ហើយ បាន​ជា​អ​នាង​បិណ្ឌិត ត្រូវ​នាំ​យក​រឿង​នោះ​ទៅ​ទូល​ព្រះ​សាស្តា​ឲ្យ​បាន​ជ្រាប​ ព្រះ​អង្គ​ទ្រង់​ឃើញ​ឧបនិស្ស័យ​នៃ​ឧគ្គសេដ្ឋី ទើប​ទ្រង់​អនុញ្ញាត ហើយ​គាត់​មក​ប្រឹក្សា​ជា​មួយ​នឹង​ភរិយា ក៏​ស្រុះ​ស្រួល​មូល​មតិ​ព្រម​ឲ្យ​តាម​ពាក្យ​ដណ្តឹង​របស់​ឧគ្គសេដ្ឋី ទើប​កំណត់​ថ្ងៃ​រៀប​អាពាហ៍ពិពាហ៍ ។

ការ​ចាត់​ចែង​រៀប​ចំ​គ្រឿង​សក្ការះ​យ៉ាង​ឧឡារឹក ក្នុងពិធី​អាពាហ៍ពិពាហ៍​នោះ ដូច​ជា​ធនញ្ជយ​សេដ្ឋី​ឲ្យ​នាង​វិសាខា​ជា​ធីតា​របស់​ខ្លួន​ទៅ​បុត្រ​នៃ​មិគារ​សេដ្ឋី ឈ្មោះ​បុណ្ណវឌ្ឍន​កុមារ​ដែរ ។ លុះ​ចប់​កិច្ចមង្គល​ការ​ហើយ អនាថ​បិណ្ឌិក​សេដ្ឋី​បាន​ហៅ​នាង​ចូឡសុភទ្ទាមក​ទូន្មាន​ឲ្យ​ឱវាទ​១០​យ៉ាង​ដូច​ជា​ធនញ្ជយ​សេដ្ឋី​ឲ្យ​ឱវាទ​ដល់​នាង​វិសាខាដែរ ។

លុះ​ឲ្យ​ឱវាទ​ហើយ បាន​ឲ្យ​កុដុម្ពី ៨ នាក់​ជា​អ្នក​ធានា​ទៅ​ជា​មួយ​ផង ប្រាប់​ថា​បើ​ទោស​មាន​ឡើង​ដល់​ធីតា​របស់​យើង អ្នក​ទាំង​អស់​គ្នា​ត្រូវ​កាត់​សេចក្តី​ជ្រះស្អាត​ត្រឹមត្រូវ​ផង ។ ក្នុង​ថ្ងៃ​ដែល​បញ្ជូន​នាង​សុភទ្ទា​ទៅ​កាន់​សំណាក់​ឪពុក​ក្មេក អនាថបិណ្ឌិត​សេដ្ឋី​បាន​ថ្វាយ​មហាទាន ដល់​ព្រះ​ភិក្ខុ​សង្ឃ មាន​ព្រះ​ពុទ្ធ​ជា​ប្រធាន រួច​ទើប​បញ្ជូន​ទៅ ។

ពួក​មហាជន ព្រម​ទាំង​ឪពុក​ក្មេក បាន​ទៅ​ទទូល​ក្នុង​ពេល​ដែល​នាង​ទៅ​ដល់​ឧគ្គ​នគរ​តាម​លំដាប់​នាងអង្គុយ​លើ​រថ​បង្ហាញ​ខ្លួន​ដល់​អ្នក​នគរ​ឲ្យ​បាន​ឃើញ​ច្បាស់​ ដូច​នាង​អង្គុយ​លើ​រថ​បង្ហាញ​ខ្លួន​ដល់​អ្នក​នគរ​ឲ្យ​បាន​ឃើញ​ច្បាស់ ដូច​ជា​នាង​វិសាខា​ដែរ ទើប​ចូល​ទៅ​ក្នុង​នគរ ទទួល​យក​គ្រឿង​បណ្ណាការ ដែល​ពួក​អ្នក​នគរ​ផ្ញើរ​ទៅ​ជូន ហើយ​បាន​ផ្ញើ​គ្រឿង​បណ្ណាការ​ដែល​ពួក​ង្នក​នគរ​ផ្ញើរ​ទៅ​ជូន​ ហើយ​បាន​ផ្ញើ​គ្រឿង​បណ្ណាការ​ផ្សេង​ៗ ទៅ​ជូន​ជន​ទាំង​នោះ​វិញ​តាម​សម​គួរ​ហើយ​បាន​ធ្វើ​ឲ្យ​ពួក​អ្នក​នគរ​មាន​សេចក្តី​សាមគ្គី​រាប់​អាន​គ្នា ដោយ​សារ​គុណ​របស់​នាង ។

ចំណែក​ឪពុក​ក្មេក ក្នុង​ថ្ងៃ​រៀប​មង្គល​ការ បាន​និមន្ត​ពួក​អចេលក៏​ច្រើន ហើយ​បង្គាប់​កូន​ប្រសារ ឲ្យ​ទៅ​ថ្វាយ​បង្គំពួក​សាមណៈ​របស់​គាត់​នាង​មាន​សេចក្តី​អៀន​ខ្មាស មិន​ព្រម​ចេញ​ទៅ​ថ្វាយ​បង្គំ​ពួក​សាមណៈ​អាក្រាត​ទាំង​នោះ ។ បិតា​ក្មេក​ប្រើ​ញយ​ៗ នាង​ប្រកែក គាត់​ខឹង​ឲ្យ​ដេញ​នាង​ចុះ​ពី​ផ្ទះ​ចេញ ។ នាង​ជម្រាប​ថា លោក​ឪពុក​មិន​អាច​នឹង​ចាប់​កំហុស​ខ្ញុំ​ដោយ​គ្មាន​ហេតុ​ទេ ហើយ​នាង​ហៅ​ពួក​កុដុម្ពី​មក​ប្រាប់​រឿង​ហេតុ​នោះ ។ ពួក​កុដុម្ពី​ដឹង​ថា​នាង​គ្មាន​កំហុស​បាន​និយាយ​សម្រុះ​សម្រួល​ឲ្យ​ជា​នា​នឹង​គ្នា​វិញ ។

ឧគ្គសេដ្ឋី​និយាយ​ប្រាប់​ប្រពន្ធ​ថា នាង​​សុភទ្ទា​នេះ វា​មិន​ថ្វាយ បង្គំ​សាមណៈ​របស់​យើង​ ដោយ​វាគិត​ថា​ព្រះ​សាមណៈ​របស់​យើង​គ្មាន​សេចក្តី​អៀន​ខ្មាស​បាន​សោះ ។ ប្រពន្ធ​និយាយ​ថា ចុះ​សាមណៈ​របស់​វា​មាន​គុណ​វិសេស​ដូច​ម្តេច​ទៅ បាន​ជា​វា​សរសើរ​ខ្លាំង​ម្ល៉េះ ? ទើប​គាត់​ហៅ​នាង​សុភទ្ទា​មក​សួរ​ថាៈ

ពួក​សាមណៈ​របស់​នាង​មាន​គុណ​វិសេស​ដូច​ម្តេច​ខ្លះ? បាន​ជា​នាង​សរសើរ​អី​ខ្លាំង​ម្ល៉េះ ? ពួក​សាមណៈ​របស់​នាង​មាន​សីល​ដូចម្តេច? មាន​សមាចារ​ដូចម្តេច? ចូរ​នាង​ប្រាប់​យើង​ឲ្យ​បាន​ដឹង​ផង​មើល​!


លំដាប់​នោះ នាង​សុភទ្ទា​សរសើរ​ពី​គុណ​ព្រះ​ពុទ្ធ​ផង​ពី​គុណ​នៃ​សាវក​ព្រះ​ពុទ្ធ​ផង ឲ្យ​ម្តាយ​ក្មេក ព្រម​ទាំង​ឪពុក​ក្មេក​ស្តាប់ ដូច​ត​ទៅនេះ ៖

ព្រះ​សមណៈ​ទាំង​ឡាយ​ណា មាន​ឥន្ទ្រីយ៍​ស្ងប់​មាន​ចក្ខុ​សំយុង​ចុះ​មាន​ការ​ពោល​តាម​ប្រមាណ ព្រះ​សមណៈ​ទាំង​ឡាយ​ប្រាកដ​ដូច​ជានោះ​ជា​ព្រះ​សមណះ​របស់​ខ្ញុំ​ ។ ព្រះ​សមណះ​ទាំង​នោះ​មាន​កាយ​កម្ម​ស្អាត មាន​វិចី​កម្ម​មិន​កករ​ល្អក់​ទាំង​មនោកម្ម​ស្អាត​វិសេស​ ជា​ព្រះ​សមណះ​របស់​ខ្ញុំ​ ។ ព្រះ​សមណៈ​ទាំង​នោះ មាន​កាយ​កម្ម​ស្អាត មាន​វិចីកម្ម​មិន​កករ​ល្អក់ ទាំង​មនោកម្ម​ស្អាត​វិសេស ជា​ព្រះ​សមណៈ​របស់​ខ្ញុំ ។ ព្រះ​សមណៈ​ទាំង​ឡាយ​ណា មាន​ពន្លឺ​ដូច​ជា​ស័ង្គ និង​កែវ​មុក្កា​ដែល​មាន​មន្ទិល​ទៅ​ប្រាស​ហើយ ស្អាត​ទាំង​ខាង​ក្នុង ទាំង​ខាង​ក្រៅ​ពេញ​បរិបូណ៍​ដោយ​ធម៌​ស្អាត ព្រះ​សមណៈ​ទាំង​នោះ​ជា​ព្រះ​សមណៈ​របស់​ខ្ញុំ ។ សត្វ​លោក​មាន​ចិត្ត​ខ្ពស់​ព្រោះ​លោក មាន​ចិត្ត​ទ្រោម​ចុះ​ព្រោះ​មិន​មាន​លាភ ព្រះ​សមណៈ​របស់​ខ្ញុំ​ លោក​មាន​ចិត្ត​តាំង​នៅ​ក្នុង​ទី​តែ​មួយ ។​ សត្វ​លោក​មាន​ចិត្ត​ខ្ពស់​ព្រោះ​យស មាន​ចិត្ត​ទ្រោម​ចុះ​ព្រោះ​មិន​មាន​យស ព្រះ​សមណៈ​របស់​ខ្ញុំ​លោក​មាន​ចិត្ត​តាំង​នៅ​ក្នុង​ទី​តែ​មួយ ។ សត្វ​លោក​មាន​ចិត្ត​ខ្ពស់​ព្រោះ​មាន​សេចក្តី​សរសើរ មាន​ការ​ទ្រោម​ចុះ​ព្រោះ​ការ​ត្មាស​តិះ​ដៀល ព្រះ​សមណៈ​របស់​ខ្ញុំ​លោក​មាន​ចិត្ត​ស្មើ​ក្នុង​ការ​សរសើរ និង​ការ​និន្ទា ។ សត្វ​លោក​មាន​ចិត្ត​ខ្ពស់​ព្រោះ​បាន​សុខ​ មាន​ចិត្ត​ទ្រោម​ចុះ​ព្រោះ​មាន​ទុក្ខ​ព្រះ​សមណៈ​របស់​ខ្ញុំ លោក​មាន​ចិត្ត​កំរើក​ក្នុង​សេចក្តី​សុខ និង​ទុក្ខ​នេះ លុះ​ចប់​ការ​សរសើរ​ទាំង​នេះ ឪពុក​និង​ម្តាយ​ក្មេក​មាន​ចិត្ត​ត្រេក​អរ​គ្រប់​គ្នា ។

លំដាប់​នោះ​ឪពុក​ក្មេក​សួរ​ថា តើ​នាង​អាច​ឲ្យ​យើង​ឃើញ​ព្រះ​សមណៈ​របស់​នាង​បាន​ឬ​ទេ? នាង​ជម្រាប​ថា ខ្ញុំ​អាច​ឲ្យ​លោក​ឪពុក​ឃើញ​បាន​បើ​ដូច្នោះ ចូរ​នាង​ធ្វើ​ឲ្យ​យើង​ឃើញ​មើល៍! ។ នាង​និយាយថា​ប្រពៃ​ហើយ​លោក​ឪពុក​ទើប​ឡើង​ទៅ​លើ​ប្រាសាទ​ខាង​លើ បែរ​មុខ​ឆ្ពោះ​ទៅ​រក​វត្ត​ជេតពន លើក​ដៃ​ថ្វាយ​បង្គំ​ដោយ​បញ្ចង្គ​ប្រតិស្ថាន ពិចារណា​ព្រះ​ពុទ្ធ​ព្រះ​គុណ បូជា​គ្រឿង​ក្រអូប គ្រឿង​អប់ ផ្កា​និង​ធូប​អធិដ្ឋាន​ថា សូម​និមន្ត​ព្រះ​ភិក្ខុសង្ឃ ព្រម​ទាំង​ព្រះពុទ្ធ​ដើម្បី​ឆាន់​ក្នុង​ថ្ងៃ​ស្អែក សូម​ព្រះ​សាស្តា​ទ្រង់​ជ្រាប នូវ​ការ​និមន្ត របស់​ខ្ញុំ​ព្រះ​អង្គ​ដោយ​សញ្ញា​នេះ ហើយ​បោះ​បាច់​ផ្កា​ម្លិះ​៨​ទៅ​លើ​អាកាស ។ បាច់​ផ្កា​ទាំង​នោះ បាន​ទៅ​ប្រតិស្ឋាន​ដូច​ជា​ពិដាន ផ្កាកម្រង ខាង​លើ​ព្រះ​សាស្តា​ដែល​កំពុង​សម្តែង​ធម៌​ទេសនា​ចំកណ្តាល​បរិស័ទ​ទាំង​៤​ពួក ។

ខណៈនោះ អនាថបិណ្ឌិក​ស្តាប់​ព្រះ​ធម្មថា​ហើយ​និមន្ត​ព្រះ​សង្ឃ​ឆាន់​ក្នុង​ថ្ងៃ​ព្រឹក​ឡើង​ ។ ព្រះ​សាស្តា​ទ្រង់​ត្រាស់​ថា ម្នាល​គហិបតី តថាគត​បាន​ទទួល​និមន្ត​គេរួច​ទៅ​ហើយ គហិបតី​ទូល​ថា បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន បុគ្គល​ដែល​មក​ដល់​មុន​ខ្ញុំ​ព្រះ​អង្គ​មិន​មាន​ទេ តើ​ព្រះ​អង្គ​ទទួល​និមន្ត​របស់​នរណា?

ម្នាល​គហិបតី តថាគត​ទទួល​និមន្ត​របស់​នាង​ចូឡសុភទ្ទា បពិត្រ​ព្រះ​អង្គ​ដ៏ចចម្រើន ក្រែង​នាង​សុភទ្ទា​នៅ​ឆ្ងាយ​ពី​ទី​នេះ​ចំនួយ ១២០​យោជន៍​ឬ? ព្រះ​អង្គ​ត្រាស់​ថា​មែន​ហើយ​គហិបតី​តែ​ថា​សប្បុរស​ទុក​ជា​នៅ​ឆ្ងាយ​យ៉ាង​ណា​ក៏​ដោយ តែង​តែ​ប្រាកដ​ដូច​ជា​នៅ​នឹង​មុខ​ដែរ ហើយ​ទ្រង់​សម្តែង​គាថា​នេះ​ថាៈ


សប្បុរស​ទាំង​ឡាយ ទុក​ជា​នៅ​ឆ្ងាយ​ក៏​ដោយ រមែង​ប្រាកដ​ដូច​ជា​ភ្នំ​ហេមពាន្ត សប្បុរស​ទាំង​ឡាយ​រមែង​មិន​បា្រកដ​ក្នុង​ទី​នេះ ដូច​សរ​ដែល​គេ​បាញ់​នៅ​ក្នុង​វេលា​យប់​ដូច្នោះ​ដែរ ។

ចំណែក​ខាង​សក្កទេវរាជ​ទ្រង់​ជ្រាប​ថា ព្រះសាស្តា​ទ្រង់​ជ្រាប​ថា ទទួល​និមន្ត​របស់​នាង​សុភទ្ទា​ដូច្នោះ ទើប​ប្រើ​វិស្សកម្ម​ទេវ​បុត្រ​ទៅ​និម្មិត​ផ្ទះ​មាន​កំពូល​(កូដាគារ)៥០០​ខ្នង ដើម្បី​ព្រះ​សាស្តា​ព្រម​ទាំង​ភិក្ខុ​សង្ឃ​និមន្ត​មក​ឧគ្គនគរ​ក្នុង​ថ្ងៃ​ស្អែក​នេះ​ ។ លុះ​ព្រឹក​ឡើង​វិស្សកម្ម​ទេវបុត្រ និម្មិត​ផ្ទះ​ទាំង​នោះ​ហើយ​ស្រេច​ព្រះ​សាស្តា​ទ្រង់​ជ្រើស​រើស​នាំ​ព្រះ​ខីណា​ស្រព​សុទ្ធ​តែ​ជា​សុក្ខវិបស្សកៈ​៥០០​អង្គ យាង​ទៅ​គង់​នៅ​ក្នុង​ផ្ទះ​ទាំង​នោះ​ចំណែក​ឧគ្គសេដ្ឋី ព្រម​ទាំង​បរិវារ ឈរ​ចាំ​មើល​ព្រះ​អង្គ​យាង​មក​តាម​ពាក្យ​ដែល​នាង​សុភទ្ទា​ប្រាប់ ក៏​បាន​ឃើញ​ព្រះ​សាស្តា​យាង​មក​ប្រកប​ដោយ​សិរិសម្បត្តិដ៏​ មហស្ចារ្យ​មាន​ចិត្ត​ជ្រះ​ថ្លា​ថ្វាយ​បង្គំ​បូជា​គ្រឿង​សក្ការះ​ថ្វាយ​មហាទាន​អស់​៧​ថ្ងៃ ។

ឯ​ព្រះ​សាស្តា​ទ្រង់​កំណត់​នូវ​សេចក្តី សប្បាយ​រីក​រាយ​របស់​ឧគ្គសេដ្ឋី​ហើយ ទើប​ទ្រង់​សម្តែង​ធម៌​សត្វ​៦៤​ពាន់​មាន​ឧគ្គសេដ្ឋី​ជា​ដើម​បាន​សម្រេច​គុណ​ធម៌​សត្វ​៨៤​ពាន់​មាន​ឧគ្គសេដ្ឋី​ហើយ​ទើប​ទ្រង់​សម្តែង​ធម៌ សត្វ ៨៤​ ពាន់​មាន​ឧគ្គសេដ្ឋី​ហើយ ទើប​ទ្រង់​សម្តែង​ធម៌ សត្វ​៨៤​ពាន់​មាន​ឧគ្គសេដ្ឋី​ជា​ដើម​បាន​សម្រេច​គុណ​ធម៌​ផ្សេង​ៗ​គ្នា។ ព្រះ​អង្គ​ទ្រង់​ឃាត់​ទុក​ព្រះ​អនុវុទ្ធ​ត្ថេរ​ឲ្យ​នៅ​កន្លែង​នោះ ដើម្បី​អនុគ្រោះ​ដល់​នាង​សុភទ្ទា ហើយ​ព្រះ​អង្គ ទ្រង់​នាម​ព្រះ​ខី​ណា​ស្រព​ដទៃ​ទៀត យាង​ត្រឡប់​ទៅ​ក្រុង​នគរ​ មាន​សទ្ធា​ជ្រះ​ថា្ល​ក្នុង​ព្រះ​ពុទ្ធ​សាសនាបាន​រីក​ចំរើន​ពេញ​នគរ​ទាំង​មូល​ ។

អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ប្រជុំជាតក

វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត



ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១១១៨៨ ដង)
ទោស​បាណាតិបាត និង​ទោស​នៃ​សេចក្តី​កំណាញ់
ផ្សាយ : ២៩ សីហា ឆ្នាំ២០១៩ (អាន: ៨៤១០៤ ដង)
អ្វី​ជា​គ្រឿង​បាំង​មិន​ឲ្យ​ឃើញ​នរក?
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១៩៣៥១ ដង)
រឿង​ព្រះ​ឥន្ទ​និ​ម្មិត​ជា​យក្ខ​
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
បិទ
សូមជួយឧបត្ថម្ភ៥០០០ឆ្នាំ ប្រចាំខែ ឬ ប្រចាំឆ្នាំ២០២០
   បរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ តាមរយ    ៖        ១. ផ្ញើតាម វីង acc: 00126869 ឬ TrueMoney ផ្ញើមកលេខ 012 887 987 | 081 81 5000        ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13         ៣. លោកអ្នកនៅក្រៅ​ប្រទេស​អាច​ផ្ញើ​តាម MoneyGram ឬ WESTERN UNION  ឬតាមធនាគារខាងក្រោម​នេះ Account Name: Srong Channa Account Number: 000185807 Bank Name : ADVANCED BANK OF ASIA LIMITED Bank Address: No. 148, Preah Sihanouk Blvd., Phnom Penh, Cambodia. SWIFT Code: ABAAKHPP  ។                សូមអរគុណចំពោះ សប្បុរសជន ដែលបានបរិច្ចាគទ្រទ្រង់ ៥០០០ឆ្នាំ សម្រាប់ខែ មករា នេះមានដូចជា ៖          ឧបាសក ធី សុរិុល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ នៅបារាំង     ១៥០ដុល្លា     |    ឧបាសក ម៉ៅ សុខ ៥៤ដុល្លា         |    ឧបាសិកា ចាំង ដាលី ម្ចាស់រោងពុម្ពគីមឡុង ៥០ដុល្លា    |    ឧបាសក ឡាំ លីម៉េង ១០ដុល្លា     |      ប្អូន សុខ តុលា ១០ដុល្លា  .... នាមសប្បុរសជនជួយទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ជាប្រចាំខែ និង​ប្រចាំឆ្នាំ ក្នុងឆ្នាំ២០២០  មានដូចជា ៖             ឧបាសិកា កាំង ហ្គិចណៃ   (៦០០ដុល្លា) សម្រាប់ ឆ្នាំ ២០១៩  |    ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង , លោក សុង ណារិទ្ធ  , លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី , លោក វិទ្ធ គឹមហុង​ , លោក អ៉ីវ វិសាល និង ឧបាសិកា សុង ចន្ថា , លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង , លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន , អ្នកនាង សាល រីណា , លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ , លោក ឡេង គីមសាន , កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន , លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ , លោកស្រី សុង ដា​លីន និង កញ្ញា សុង​ ដា​ណេ​ , លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ , កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ​ , កញ្ញា ទា ភិច​ហួរ    បានទ្រទ្រង់ ៥០០០ឆ្នាំ (១៤៤០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៩ | ឧបាសិកា តាន់ ស៊ីវឡេង (៥០០ដុល្លា) សម្រាប់ ៥ឆ្នាំ ២០១៦-២០២០  |    ឧបាសិកា លី យក់ខេន និងកូនចៅ ៥០ដុល្លា សម្រាប់ឆ្នាំ២០២០ |    ឧបាសក វឿន ផារ៉ាត់ និង ឧបាសិកា ញ៉ាន លីកា ព្រមទាំងបុត្រ ២៣០ដុល្លា សម្រាប់ឆ្នាំ២០២០ |    ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ ២០០ដុល្លា សម្រាប់ឆ្នាំ២០២០ |    ឧបាសិកា ជ័យ ភាព  និង ឧបាសិកា សុភ័ក្រ រ កំពង់ធំ  (៣៧.៥ដុល្លា ) សម្រាប់ ឆ្នាំ២០២០         |    ​ ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន  (២០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០         |     ឧបាសក សោម រតនៈ  (២០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០        |          ក្រុមពុទ្ធបរិស័ទ ធម្មសង្គហៈ (៦០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០           |          ឧបាសក ជឿន ហ៊ុយ  (១៨២ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០    ១៨២ដុល្លា         |               ឧបាសិកា ទីម សុគន្ធ នៅអាមេរិក (៦០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០        |                      ឧបាសិកា តុប ស្រីពៅ នៅអាមេរិក (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០               |               ឧបាសិកា អៀម ហួយ , ឧបាសិកាប៊ាន ឈួន ជា, ឧបាសិក ឈិត ឈុនលាង នៅប្រទេសស្វីស (២០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០        |                      ឧបាសិកា អ៊ុយ មិនា (១១០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០                    |          សាមណេរ ចាន់ថាគីម (៦៨០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០              |                ឧបាសិកា លី យក់ខេន និងកូនចៅ ៥០ដុល្លា សម្រាប់ឆ្នាំ២០២០            |                  ឧបាសក វឿន ផារ៉ាត់ និង ឧបាសិកា ញ៉ាន លីកា ព្រមទាំងបុត្រ ២៣០ដុល្លា សម្រាប់ឆ្នាំ២០២០           |                   ឧបាសិកា គង់ សាវឿង ២០០ដុល្លា សម្រាប់ឆ្នាំ២០២០                 |             ឧបាសិកា តាំង ប៉ោជឹង ១០០ដុល្លា សម្រាប់ឆ្នាំ២០២០            |                  ឧបាសក វឿន ផារ៉ាត់ និងឧបាសិកា ញ៉ាន លីកា ព្រមទាំងបុត្រ ​២០០ដុល្លា សម្រាប់ឆ្នាំ២០២០             |                 ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្តនិងចៅ ៦០០ដុល្លា សម្រាប់ឆ្នាំ២០២០           |                   ឧបាសិកា ម៉ៅ លន់ ព្រមទាំងកូនចៅ ១០០ដុល្លា សម្រាប់ឆ្នាំ២០២០                   |           ឧបាសិកា ម៉ៅ ម៉ារង ១០០ដុល្លា សម្រាប់ឆ្នាំ២០២០                    |          ឧបាសិកា គឹម លាន ១២០ដុល្លា សម្រាប់ឆ្នាំ២០២០    | ពេជ្រ សុភាព និង ស្វាមុី ព្រមទាំងបុត្ត ១២០ដុល្លា សម្រាប់ឆ្នាំ២០២០    |    ឧបាសក ជឿន ហ៊ុយ  (១៨២ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០    |    ឧបាសក ពេជ្រ សារ៉ាន់ និងភរិយា ២០០ដុល្លា សម្រាប់ឆ្នាំ២០២០  |    ឧបាសិកា ណៃ ឡាង ១០០ដុល្លា     |    ជឹង ហ្គេចគៀង និង ស្វាមី ១២០ដុល្លា    |    ជឹង ហ្គេចរ៉ុង និង ស្វាមី ១២០ដុល្លា    |    ជឹង ងួនហៀង និងភរិយា ៦០ដុល្លា    |    ជឹង ងួនធៀង និងភរិយា ៦០ដុល្លា    |    ជឹង ងួនសេង និងភរិយា ៦០ដុល្លា    |     (៥២0ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០    ។ សម្រាប់លោកអ្នក មានសទ្ធាបរិច្ចាគទានជួយទ្រទ្រង់ ការងារផ្សាយរបស់ ៥០០០ឆ្នាំ ជាប្រចាំខែ ឬប្រចាំឆ្នាំ សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ  ៈ    ១. ផ្ញើតាម វីង acc: 00126869 (លុយខ្មែរ) ឬ TrueMoney ផ្ញើមកលេខ 012 887 987       ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13        ។       ​     សូមអរព្រះគុណ និង សូមអរគុណ ។...