ថ្ងៃ ពុធ ទី ១៥ ខែ កក្តដា ឆ្នាំជូត ទោ​ស័ក ព.ស.​ ២៥៦៤  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
ផ្សាយផ្ទាល់
ទីតាំងៈ វត្តព្រះគន្ធកុដិ បាត់ដំបង
ម៉ោងផ្សាយៈ តាមកាលវិភាគផ្សាយ
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុឯកភ្នំ
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុពណ្ណរាយណ៍
ទីតាំងៈ ខេត្តកណ្តាល
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុផ្កាយព្រឹក
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៥២,១៥១
Today
ថ្ងៃម្សិលមិញ ៩៦,៦៤៧
ខែនេះ ១,១០៧,៦៣០
សរុប ១៣៩,៣៥៩,១០៦
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១៥៥៨៩ ដង)

ពិចារណា​ញាតិ​ក្នុង​សង្សារ​វដ្ដ



ស្តាប់សំឡេង

 

មាន​ព្រះ​ពុទ្ធ​វចនៈ​កន្លែង​មួយ​បាន​សម្តែង​ថា ក្នុង​សង្សារ​វដ្ដ គឺ​ការ​វិល​វល់​កើត​ស្លាប់​ដែល​កំណត់​ទី​បំផុត​ខាង​ដើម​មិន​បាន​នេះ សត្វ​ណា​ដែល​មិន​ធ្លាប់​ជា​មាតា​ មិន​ធ្លាប់​ជា​បិតា​ មិន​ធ្លាប់​ជា​បុត្រ មិន​ធ្លាប់​ជា​ធីតា​នឹង​គ្នា សត្វ​នោះ​មិន​ងាយ​រក​បាន​ទេ​ដូច្នេះ កាល​បើ​មាន​ហេតុ​នាំ​ឲ្យ​ក្រោធ​កើត​ឡើង​ពី​អ្នក​ណា គប្បី​ពិចារណា​ថា បុគ្គល​នោះ​ធ្លាប់​ជា​មាតា​របស់​យើង​បុគ្គល​នោះ​ធ្លាប់​ជា​បិតា​របស់​យើង ។

អ្នក​ដែល​ជា​មាតា​នោះ រក្សា​កូន​ទុក​ក្នុង​ពោះ​ជា​ច្រើន​ខែ គ្រា​កាល​កើត​ចាក​ផ្ទៃ​មក​ហើយ ក៏​ចិញ្ចឹម​ថែរក្សា​មិន​ខ្ពើម​មូត្រ​លាមក ទឹក​មាត់​ទឹក​សម្បោរ​ជា​ដើម ចាប់​កាន់​ជូត​លាង​ដោយ​ដៃ​យ៉ាង​ស្និទ្ធ ឱប​កូន ព​កូន បី​កូន​បំបៅ​ដោះ ចិញ្ចឹម​កូន​ឲ្យ​រស់ ឲ្យ​រៀន ។ ល ។

ចំណែក​លោក​ជា​បិតា​ដើរ​ផ្លូវ​លំបាក​ផ្លូវ​ឆ្ងាយ​ជួប​ភ័យ​ព្រួយ​ក្នុង​មុខ​របរ​ជួញ​ដូរ បិតា​ខ្លះ​ទៅ​ធ្វើ​សង្គ្រាម​បិតា​ខ្លះ​ចុះ​ទូក​ទៅ​កណ្តាល​សមុទ្រ បិតា​ខ្លះ​ធ្វើ​ការ​លំបាក​ផ្សេង​ៗ​ទៀត ដើម្បី​ប្រមូឡ​ទ្រព្យ​មក ដោយ​គិត​ថា​នឹង​ចិញ្ចឹម​កូន​តូច ។ ទោះ​ជាមិនមែន​មាតា​បិតា ក៏​អាច​ជាបង ជា​ប្អូន​ជា​ញាតិ ជា​មិត្ត ដែល​ធ្លាប់​បាន​រួម​សុខ​ទុក្ខ​ជា​មួយ​គ្នា ។

ដូច្នេះ ការ​ដែល​មាន​ចិត្ត​អាក្រក់ ខឹង​ក្រោធ​ស្អប់​ខ្ពើម​ដល់​បុគ្គល​ទាំង​នោះ​គឺ​ជា​ការ​មិន​សម​គួរ​សោះ​ឡើយ ។ ព្រោះ​តែ​ការ​ហួ​ង​ហែង​​កូន​ប្រុស​ស្រី សន្សំ​ទ្រព្យ​ទុក​សម្រាប់​កូន ទើប​បាន​មិន​ធ្វើ​ទាន មិន​បាន​រក្សា​សីល ភ្លាត់​គតិ​ខ្លួន​ឯង​ទៅ​នរក​ ឬ​ប្រេត​តិរច្ឆាន​ អស់​កាល​ដ៏​យូរ​អង្វែង ទើប​បាន​កើត​មក​ជា​មនុស្ស​កំសត់​ក្រីក្រ ពិការ​ខ្វាក់​ខ្វិន លំបាក​លំបិន ត្រាច់​ចរ​សូម​ទាន ដូច្នេះ ទើប​យើង​មិន​ត្រូវ​ញ៉ាំង​ចិត្ត​ឲ្យ​ប្រទូស្ត ឬ ឲ្យ​ស្អប់​ខ្ពើម​ទៅ​លើ​អ្នក​ដែល​ធ្លាប់​ពលី​ជីវិត​ចំពោះ​យើង​ឡើយ ។

អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀភៅៈ វិធីរម្ងាប់​សេចក្តី​ក្រោធ
រៀប​រៀង​ដោយៈ អគ្គបណ្ឌិត​ធម្មាចារ្យ ប៊ុត​ សាវង្ស
វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត
ដោយ​៥០០០​ឆ្នាំ​ 
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ២០១៧១ ដង)
កុំ​បង្រៀន​កូន​ឲ្យ​ខ្ជិល​និង​ខូច
ផ្សាយ : ១២ ឧសភា ឆ្នាំ២០២០ (អាន: ១៩៧៧១ ដង)
ឧបមាចតុរារិយសច្ច ៤ រឿងផ្សេងទៀត
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០១៩ (អាន: ២៣៤៣ ដង)
កាលតថាគត ជាក្សត្រឈ្មោះសិវិ
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕