30
ថ្ងៃ សៅរ៍ ទី ២០ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៥១,៩២៩
Today
ថ្ងៃម្សិលមិញ ២០៦,៥៦៩
ខែនេះ ៣,៨០៩,១១៦
សរុប ៣៨៩,៨៩១,៦០០
អានអត្ថបទ
ផ្សាយ : ២៦ សីហា ឆ្នាំ២០១៩ (អាន: ២២,៤៦០ ដង)

អានិសង្ស​នៃ​ការ​រម្ងាប់​សេចក្តី​ក្រោធ



 
អានិសង្ស​នៃ​ការ​រម្ងាប់​សេចក្តី​ក្រោធ
 
ព្រះ​សាស្តា កាល​ដែល​ព្រះ​អង្គ​គង់​ប្រថាប់​នៅ​អគ្គា​ឡវចេតិយ ទ្រង់​ប្រារព្ធ​ទេវតា​មួយ​អង្គ​ដែល​មាន​បញ្ហា​ជា​មួយ​ភិក្ខុ​មួយ​រូប ព្រះ​អង្គ​ទ្រង់​ត្រាស់​នូវ​ព្រះ​ធម៌​ទេសនា​នេះ​ថា " យោ វេ ឧប្បតិតំ កោធំ" ជា​ដើម ។

ភិក្ខុ​កាប់​ដើម​ឈើ​ដែល​ទេវតា​អាស្រ័យ​នៅ

សេចក្តី​ពិស្តា​ថា កាល​ព្រះ​សាស្តា​ទ្រង់​អនុញ្ញាត​នូវ​សេនាសនៈ​ដល់​ភិក្ខុ​សង្ឃ​ហើយ និង​កាល​សេនាសនៈ​ទាំង​ឡាយ ដែល​គ្រហស្ថ​ទាំង​ឡាយ មាន​សេដ្ឋី​ក្នុង​ក្រុង​រាជ​គ្រឹះ​ជា​ដើម កំពុង​ចាត់​ចែង​ឲ្យ​គេ​ធ្វើ ក្នុង​កាល​នោះ​មាន​ភិក្ខុ​អ្នក​ស្រុក​អាឡវី​មួយ​អង្គ បាន​សាង​នូវ​សេនាសនៈ​របស់​ខ្លួន ។

ភិក្ខុ​មួយ​អង្គ​នោះ បាន​ឃើញ​ដើម​ឈើ​មួយ​ដើម​ដែល​ធ្វើ​ឲ្យ​លោក​ពេញ​ចិត្ត នៅ​ពេល​ដែល​លោក​រៀប​ចំ​នឹង​កាប់​ដើម​ឈើ​នោះ ស្រាប់​តែ​ទេវតា​មាន​កូន​តូច​មួយ​អង្គ ដែល​អាស្រ័យ​នៅ​នឹង​ដើម​ឈើ​នោះ​ឯង ជា​កន្លែង ដែល​ទេវរាជ​ក្នុង​ឋាន​ចាតុម្មហារាជិកា អនុញ្ញាត​ឲ្យ​នៅ​បាន​ព​កូន​នឹង​ចង្កះ​មក​ឈរ​អង្វរ​ភិក្ខុ​អង្គ​នោះ​ថា " បពិត្រ ព្រះ​គុណ​ម្ចាស់​សូម​ព្រះ​គុណ​ម្ចាស់​កុំ​កាប់​វិមាន​របស់​ខ្ញុំ ម្ចាស់​ឡើយ​ព្រោះ​ខ្ញុំ​ម្ចាស់​មិន​អាច​ព​កូន​ដើរ​រសាត់​អណ្តែត​ដោយ​មិន​មាន​ទី​កន្លែង​នៅ​នោះ​ទេ " ។

ភិក្ខុ​គិត​ថា " យើង​មិន​អាច​នឹង​រក​នូវ​ដើម​ឈើ​ផ្សេង​ឲ្យ​បាន​ល្អ​ដូច​ដើម​ឈើ​នេះ​ឡើយ " ទើប​លោក​មិន​អើពើ​នឹង​ពាក្យ​អង្វរ​របស់​ទេវតា ។

ទេវតា​គិត​ថា " ភិក្ខុ​នេះ​ឃើញ​ទារក​ហើយ នឹង​ឈប់​កាប់​ជា​ពិត​ប្រាកដ " ទើប​យក​កូន​ទៅ​ដាក់​នឹង​មែក​ឈើ​ត្រង់​កន្លែង​ដែល​ភិក្ខុ​ត្រូវ​កាប់ ទាំង​ដែល​លោក​កំពុង​តែ​យារ​ពូថៅ​ដើម្បី​នឹង​កាប់​ទៅ​ហើយ​នោះ ។

ចំណែក​ភិក្ខុ​កាល​ដែល​លោក​បាន​យារ​ពូថៅ ដើម្បី​នឹង​កាប់​ទៅ​ហើយ លោក​មិន​អាច​បញ្ឈប់​នូវ​ពូថៅ​នោះ​បាន​ឡើយ ក៏​ធ្វើ​ឲ្យ​ដាច់​ដៃ​កូន​ទេវតា នោះ​ទៅ ។ទេវតា​កើត​សេចក្តី​ក្រោធ​យ៉ាង​ខ្លាំង​ បាន​លើក​ដៃ​ទាំង​ពីរ​ឡើង​ដោយ​ចេតនា​ថា " អញ​នឹង​ទះ​ភិក្ខុ​នេះ​ឲ្យ​ស្លាប់" តែ​ភ្លាម​នោះ​ក៏​បាន​គិត​យ៉ាង​នេះ​ថា " ភិក្ខុ​នេះ​ជា​អ្នក​មាន​សីល បើ​យើង​សម្លាប់​លោក​ទៅ យើង​ត្រូវ​ធ្លាក់​នរក ឯ​ទេវតា​ដទៃ​ទៀត កាល​បាន​ជួប​ភិក្ខុ​ទាំង​ឡាយ​ណា​កាប់​ដើម​ឈើ​របស់ខ្លួន​​ហើយ នឹង​យក​យើង​ជា​គំរូ រួច​ហើយ​នឹង​សម្លាប់​ភិក្ខុ​ទាំង​ឡាយ​នោះ " ។

បាន​ស្តាប់​មក​ថា​នៅ​ព្រៃ​ហេមពាន្ត មាន​ការ​ប្រជុំ​ទេវតា​រាល់​ៗ ថ្ងៃ​បក្ស ។ ក្នុង​ព្រៃ​ហិមពាន្ត​នោះ ពួក​ទេវតា​រមែង​សួរ​នូវ​រុក្ខធម៌​ថា អ្នក​តាំង​នៅ ឬ មិន​តាំង​នៅ​ក្នុង​រុក្ខ​ធម៌ ។ ឈ្មោះ​ថា​" រុក្ខធម៌ " បាន​ដល់ ការ​ដែល​រុក្ខ​ទេវតា​មិន​ប្រទូស​រ៉ាយ​តាម​ផ្លូវ​ចិត្ត នៅ​ពេល​ដែល​ដើម​ឈើ​ជា​លំនៅ​របស់​ខ្លួន​ត្រូវ​កាប់ ។ បណ្តា​ទេវតា​ទាំង​នោះ​ទេវតា​អង្គ​ណា​មិន​តាំង​នៅ​ក្នុង​រុក្ខ​ធម៌​ទេ ទេវតា​អង្គ​នោះ​ត្រូវ​គេ​បណ្តេញ​មិន​ឲ្យ​ចូល​រួម​ក្នុង​អង្គ​ប្រជុំ​ឡើយ ។

ទេវតា​អង្គ​នេះ​ឯង បាន​ពិចារណា​ឃើញ​ទោស ក្នុង​ការ​មិន​តាំង​នៅ​ក្នុង​រុក្ខធម៌ ហើយ​បាន​រលឹក​ដល់​បុព្វ​ចរិយា ក្នុង​កាល​ដែល​ព្រះ​តថាគត​សោយ​ព្រះ​ជាតិ​ជា​ដំរី​ឆទ្ទន្ត​ជា​ដើម ដោយ​ក្រសែ​នៃ​ព្រះ​ធម៌​ទេសនា តាម​ដេល​ខ្លួន​ធ្លាប់​បាន​ស្តាប់​មក​អំពី​ព្រះ​ភ័ក្ត្រ​នៃ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ។

ទេវតា​អង្គ​នេះ​បាន​គិត​ជា​បន្ត​ទៀត​ថា " ភិក្ខុ​នេះ​មាន​បិតា​ យើង​នឹង​ក្រាប​ទូល​នូវ​រឿង​នេះ​ដល់​បិតា​របស់​លោក " បាន​ដាក់​ដៃ​ចុះ​ហើយ​រួច​ស្រែក​យំ​ទៅ​កាន់​សំណាក់​ព្រះ​សាស្តា ថ្វាយ​បង្គំ​ព្រះ​សាស្តា​ហើយ បាន​ឈរ​នៅ​ក្នុង​ទី​មួយ​ដ៏​សម​គួរ ។

លំដាប់​នោះ ព្រះ​ដ៏​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​នឹង​ទេវតា​អង្គ​នេះ​ថា " តើ​យ៉ាង​ដូចម្តេច​ហ្នឹង ទេវតា ? " 

ទេវតា​ក៏​បាន​ក្រាប​ទូល​ថា " បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន ភិក្ខុ​អង្គ​នោះ​បាន​ធ្វើ​កម្ម​ដូច​នេះ ខ្ញុំ​ព្រះ​អង្គ​ម្ចាស់​ប្រាថ្នា នឹង​សម្លាប់​លោក ប៉ុន្តែ​ខ្ញុំ​ព្រះ​អង្គ​ម្ចាស់​បាន​គិត​នូវ​សេចក្តី​ដូច​នេះ​ ទើប​មិន​សម្លាប់​លោក​ទៅ​វិញ ហើយ​ក៏​ប្រញាប់​មក​កាន់​ទី​នេះ " ទេវតា​បាន​ក្រាប​ទូល​រឿង​នោះ​ទាំង​អស់​ដោយ​ពិស្តារ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ។

ព្រះ​សាស្តា​ទ្រង់​ព្រះ​សណ្តាប់​រឿង​នោះ​ហើយ​ព្រះ​អង្គ​ត្រាស់​ថា " សាធុ ! សាធុ ! ប្រពៃ​ហើយ​ទេវតា​ត្រង់​ដែល​អ្នក​គ្រប​សង្កត់​នូវ​សេចក្តី​ក្រោធ ដែល​កើត​ឡើង​យ៉ាង​នោះ​បាន ប្រៀប​ដូច​ជា​គេ​បញ្ឈប់​បាន​នូវ​រថ ដែល​កំពុង​តែ​លឿន​ទៅ​មុខ​ដូច្នោះ​ឯង " ។

ព្រះ​អង្គ​បាន​ត្រាស់​ដូច្នេះ​ហើយ ទើប​ទ្រង់​សម្តែង​នូវ​ព្រះ​គាថា​បន្តៈ

យោវេ ឧប្បតិតំ កោធំ រថំ តន្តំវ ធារយេ
តមហំ សារថី ព្រូមិ រស្មីគ្គាហោ ឥតរោ ជនោ ។

នររជន​ណា ហាម​នូវ​សេចក្តី​ក្រោធ ដែល​កើត​ឡើង​ហើយ​បាន ដូច​ជា​នាយ​សារថី​បញ្ឈប់​រថ​ដែល​កំពុង​តែ​ឆ្ពោះ​ទៅ​មុខ​បាន​យ៉ាង​នោះ​ឯង តថគត​ហៅ​នរជន​នោះ​ថា​ជា សារថី ជន​ក្រៅ​ពី​នេះ​គ្រាន់​តែ​ជា​អ្នក​កាន់​នូវ​ខ្សែ​បង្ហៀរ​ប៉ុណ្ណោះ​ឯង ។

កាល​ចប់​ធម៌​ទេសនា ទេវតា​ក៏​បាន​តាំង​នៅ​ក្នុង​សោតា​បត្តិផល ។ ព្រះ​ធម៌​ទេសនា​បាន​នូវ​ប្រយោជន៍​ដល់​បរិស័ទ​ដែល​ប្រជុំ​គ្នា​ហើយ​ដូច្នេះ​ឯង ។

ចំណែក​ទេវតា បាន​ក្រាប​ទូល​ព្រះ​ដ៏​មាន​ព្រះភាគ​អំពី​ការ​ដែល​ខ្លួន​មិន​មាន​កន្លែង​នៅ ។

លំដាប់​នោះ ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ត្រួត​មើល​នូវ​ស្ថានទី​របស់​ទេវតា​អង្គ​នេះ ។ ព្រះ​អង្គ​ទ្រង់​បាន​ទត​ឃើញ​ស្ថាន​ទី​ដ៏​សម​គួរ​មួយ ទើប​ព្រះ​អង្គ​ត្រាស់​ទៅ​កាន់​ទេវតា​ថាៈ " នែ ! ទេវតា​ដ៏​ចម្រើន មាន​ដើម​ឈើ​មួយ​ដើម​នៅ​ជិត​ព្រះ​គន្ធកុដិនាវត្ត​ជេតពន ដែល​ទេវតា​ជា​ម្ចាស់​បាន​ចុតិ​ទៅ​ហើយ​កាល​ពី​ថ្ងៃ​មុន ដូច្នេះ​ដើម​ឈើ​នោះ​នៅ​ទំនេរ​អ្នក​ចូរ​ទៅ​ស្ថិត​នៅ​នឹង​ដើម​ឈើ​នោះ​ចុះ " ។

ចាប់​តាំង​ពី​ពេល​នោះ​មក ដោយ​ទេវតា​អង្គ​នោះ​បាន​នូវ​ការ​គ្រប់​គ្រង​អំពី​ព្រះ​សម្មាសម្ពុទ្ធ​ជា​អង្គ​ម្ចាស់ ក៏​បាន​ជា​ឧបដ្ឋាយិកា​ដ៏​ល្អ​របស់​ព្រះ​សម្មា​សម្ពុទ្ធ ។
ក្នុង​ពេល​ដែល​មាន​ទេវសមាគម ទេវតា​ដែល​មាន​ស័ក្តិ​ធំ​ទាំង​ឡាយ​យាង​មក​ ទេវតា​ដទៃ​ដែល​មាន​ស័ក្តិ​តូច​រមែង​ថយ​ទៅ​រហូត​ដល់​មហាសមុទ្រ​ និង​ភ្នំ​ចក្រវាឡ ។ ចំណែក​ទេវតា​អង្គ​នេះ​អង្គុយ​ស្តាប់​ធម៌​ក្នុង​លំនៅ​របស់​ខ្លួន​ហ្នឹង​ឯង ។ ទេវតា​អង្គ​នេះ​អង្គុយ​ស្តាប់​បញ្ហា​ទាំង​អស់​ក្នុង​វិមាន​របស់​ខ្លួន ទោះ​បី​ជា​ពួក​ភិក្ខុ​សួរ​ក្នុង​បឋម​មយាម​នៃ​រាត្រី​ក្តី ទោះ​បី​ជា​ពួក​ទេវតា​សួរ​ក្នុង​វេលាមជ្ឈិម​យាម​នៃ​រាត្រី​ក្តី ។ សូម្បី​សេ្តច​មហារាជ​ទាំង​៤ ក្នុង​ឋាន​ចាតុ​កម្មហារាជិការ យាង​មក​កាន់​ទី​ទំនុក​បម្រុង​ព្រះ​ដ៏​មាន​ព្រះ​ភាគ​កាល​ដែល​ត្រូវ​យាង​ត្រឡប់​វិញ ក៏​បាន​សំណេះ​សំណាល​គួរ​សម​ជា​មួយ​នឹង​ទេវតា​អង្គ​នេះ​ដែរ ហើយ​ទើប​ស្តេច​យាង​ទៅ ។ ទោះ​ជា​ទេវតា​ដែល​មាន​ស័ក្តិ​ធំ​ដទៃ​ៗ​ទៀត កាល​ដែល​បាន​ជ្រាប​ថា " វិមាន​របស់​នេះ​គឺ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ជា​អង្គ​ម្ចាស់​ទ្រង់​ប្រទាន " ដូច្នេះ​ក៏​រមែង​តែង​តែ​គួរ​សម​ជា​មួយ​នឹង​ទេវតា​អង្គ​នេះ​ជា​និច្ច ។

ព្រះ​សាស្តា​ទ្រង់​ធ្វើ​រឿង​នេះ ឲ្យ​ជា​ហេតុ​កើត​ឡើង​ហើយ ទ្រង់​ក៏​បញ្ញត្ត​នូវ​ភូត​គាម​សិក្ខាបទ​ដល់​ភិក្ខុ​ទាំងឡាយ​ដូច្នេះ​ថា ភិក្ខុ​ធ្វើ​ភូត​គាម​ឲ្យ​វិនាស ត្រូវ​អាបបត្តិបាចិត្តិយ ។

អត្តបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ វិធីរម្ងាប់​សេចក្តី​ក្រោធ
រៀបរៀង​ដោយៈ អគ្គបណ្ឌិត​ធម្មាចារ្យ ប៊ុត សាវង្ស
វាយ​អត្តបទ​ដោយៈ កញ្ញា ជា ម៉ានិត

ដោយ​៥០០០​ឆ្នាំ​ 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១៩ កញ្ញា ឆ្នាំ២០២១ (អាន: ៤,៤៦៧ ដង)
អ្នក​ប្រាថ្នា​សេចក្ដី​សុខ សេចក្ដី​ចម្រើន ត្រូវប្រកបសេចក្តីព្យាយាម
ផ្សាយ : ០២ សីហា ឆ្នាំ២០២១ (អាន: ២៤,៨០១ ដង)
សម្បត្តិ​រក​បាន​ដោយ​ក្រ ៦ យ៉ាង​
ផ្សាយ : ២២ កក្តដា ឆ្នាំ២០២០ (អាន: ៥៦,៥៨០ ដង)
បណ្ឌិតពិចារណាឃើញកាយនេះ យ៉ាងនេះ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៨,៤៥៥ ដង)
ប្រាជ្ញា​ឃើញ​ការ​កើត​ និងការរលត់
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.5
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿