30
ថ្ងៃ ព្រហស្បតិ៍ ទី ២៥ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៥៥,៦៨៩
Today
ថ្ងៃម្សិលមិញ ២០៨,៧៩១
ខែនេះ ៤,៧១១,៥០៣
សរុប ៣៩០,៧៩៣,៩៨៧
អានអត្ថបទ
ផ្សាយ : ០៦ ឧសភា ឆ្នាំ២០២៣ (អាន: ១៤,២០៨ ដង)

រឿង​ឧបនន្ទសក្យបុត្តត្ថេរ



 
រឿង​ឧបនន្ទសក្យបុត្តត្ថេរ
(ធ. ខុ.)
(មុន​នឹង​ប្រដៅ​គេ ត្រូវ​ប្រដៅ​ខ្លួន​ឯង​ជា​មុន​សិន)

សេចក្តី​ដំណាល​ថា ព្រះ​ឧបនន្ត​ជា​អ្នក​ជំនាញ​ខាង​ការ​សម្តែង​ធម្មទេសនា ។

ពួក​ភិក្ខុ​ជា​ច្រើន​អង្គ បាន​ស្តាប់​ធម្មទេសនា ដែល​សម្តែង​ពី​អប្បិច្ឆិតា​គុណ (សេចក្តី​ប្រាថ្នា​តិច) របស់​ព្រះ​ថេរះ​អង្គ​នោះ ក៏​បាន​បូជា​ត្រៃ​ចីវរ និង​សមាទាន​ធុគង្គ​ក្នុង​សំណាក់​លោក ក្នុង​សម័យ​មួយ ជា​សម័យ​ជិត​ចូឡ​ព្រះ​វស្សា ព្រះ​ឧបនន្ត បាន​និមន្ត​ទៅ​កាន់​វត្ត​មួយ​ក្នុង​ជនបទ​ពួក​ភិក្ខុ​សាមណេ​បាន​ឃើញ​ហើយ បាន​ប្រគេន​កុដិមួយ​ឲ្យ​គង់​នៅ​ដោយ​សេចក្តី​រាប់​អាន​ថា ជា​ធម្មកថិក​ដ៏​ប៉ិន​ប្រសព្វ​មួយ​អង្គ ។

ព្រះ​ឧបនន្ទ​សួរ​ភិក្ខុសាមណេរ​ថា ក្នុង​វត្ត​នេះ​គេ​ប្រគេន​សាដក​មួយ​អង្គ​ប៉ុន្មាន? " ប្រគេន​មួយ​អង្គ​ពីរ​" ក៏​ផ្ញើរ​ឈើ​ច្រត់​ទុក​ក្នុង​អាវាស​នោះ​ទៀត ហើយ​ទៅ​កាន់​អាវាស​ទី​៣ និង​ទី​៤ ក៏​ផ្ញើរ​ក្អម​ទឹក​ក្នុង​អាវាស​ទី ៣ ខ្លួន​ឯង​ទៅ​កាន់​វស្សា​ក្នុង​អាវាស​ទី​៤ហើយ​សម្តែង​ធម្មិក​ថា​ទូន្មាន​ឧបាសក សិកា និង​ភិក្ខុ​សាមណេរ​ក្នុង​អាវានោះ​ទៅ ។ លុះ​ចេញ​វស្សា​ហើយ ក៏​ផ្ញើរ​បណ្តាំ​ទៅ​ឲ្យ​ភិក្ខុ​សាមណេរ ក្នុង​អាវាស​ទី១ ទី​២ និង​ទី​៣ ផ្ញើរ​សាដក​មក​លោក ដោយ​សំអាង​ថា លោក​បាន​ផ្ញើរ​ទ្រនាប់​ជើង ឈើ​ច្រត់ និងក្អម​ទឹក​ឲ្យ​ចាំ​វស្សា​ជំនួស​ភិក្ខុ​សាមណេរ​ក៏​ផ្ញើរ​សាដក​តាម​បណ្តាំ ។

ព្រះ​ថេរៈ​អង្គ​នោះ ប្រមូល​សាដក​បាន​ផ្ទុក​ពេញ​រទេះ​បរ​ទៅតាម​ផ្លូវ បាន​ជួប​នឹង​ភិក្ខុ​ពីរ​អង្គ​កំពុង​ជជែក​គ្នា​ពី​រឿង​សំពត់​សាដក និង​សំពត់​កម្ពល​ដែល​ចែក​គ្នា​ពុំ​ដាច់​ស្រេច ក៏​សូម​ឲ្យ​ជួយ​ធ្វើ​ជា​អាជ្ញា​កណ្តាល ឯ​ភិក្ខុ​ទាំង​ពីរ​អង្គ​ យល់​ព្រម​ឲ្យ​ព្រះ​ថេរៈ​ឧបនន្ទ​ធ្វើ​ជា​មេចំណែក ។ ព្រះ​ថេរៈ​នោះ​ដាក់​កតិកាសញ្ញា ថា​បើ​លោក​ទាំង​ពីរ​ធ្វើ​តាម​បញ្ជា​ខ្ញុំ ទើប​ខ្ញុំ​ព្រម​ធ្វើ​ជា​មេចំណែក ភិក្ខុ​ទាំង​នោះ​ក៏​ព្រម​ធ្វើ​តាម ហើយ​ព្រះ​ថេរៈ​ចែក​សាដក​នោះ​ឲ្យ​ភិក្ខុ​មួយ​ចំហៀង​មួយ​អង្គ ខ្លួន​លោក​ត្រូវ​បាន​សំពត់​កម្ពល រួច​យក​សំពត់​ផ្ទុក​លើ​រទេះ​បរ​ចេញ​ទៅ ។


ឯភិក្ខុ​ទាំង​ពីរ​អង្គ​ឃើញ​ដូច្នោះ កើត​វិប្បដិសារី​ក្តៅ​ក្រហាយ​ស្តាយ​ក្រោយ ឈរ​សម្លក់​មុខ​គ្នា​ទៅ​វិញ​ទៅ​មក​អស់​គំនិត មិន​ដឹង បើ​នឹង​គិត​យ៉ាង​ណា ម្ល៉ោះ​ហើយ​ទៅ​ជា​អាក់​អន់​ចិត្ត​ចំពោះ​ឧបនន្ទត្ថេរ​នោះ​ពន់​ពេក ទើប​យក​ពត៌​មាន​នេះ​ទៅ​ថ្វាយ​ព្រះ​សាស្តា ។ ព្រះ​សាស្តា​ទ្រង់​ត្រាស់​ថា ឧបនន្ទ​នេះ​បោក​បញ្ឆោត​អ្នក​ទាំង​ពីរ មិន​មែន​ក្នុង​បច្ចុប្បន្ន​នេះ​ទេ​សូម្បី​ពី​អតីត​កាល ក៏​ធ្លាប់​បោក​បញ្ឆោត​អ្នក​ឯង​ដែរ ទើប​នាំ​អតីត​និទាន​មួយ​មក​សម្តែង​បញ្ជាក់​ដូច​ត​ទៅ ។

ក្នុង​អតីត​កាល មាន​សត្វ​ភេពីរ ភេ​មួយ​ត្រាច់​រក​ចាប់​ត្រី​តាម​មាត់​ច្រាំង ភេ​មួយ​មុជ​ចាប់​ត្រី​ក្នុង​ទឹក​ជ្រៅ ហើយ​ចាប់​បាន​ត្រី​ឆ្ពិន​ធំ​មួយ​មក​ហើយ​បម្រុង​ចែក​គ្នា ភេ​មួយ​ថា​អញ​មុជ​ទឹក​ជ្រៅ ត្រូវ​បាន​ចំណែក​ខាង​ក្បាល​ ឯង​ត្រូវ​បាន​កន្ទុយ​ឯភេ​មួយ​ពុំ​យល់​ព្រម កំពុង​តែ​អង្គុយ​ជជែក​គ្នា ភេ​ទាំង​ពីរ​បាន​ឃើញ​ចចក​ដើរ​តម្រង់​មក ក៏​និយាយ​អង្វ​ថា​បពិត្រ​លោក​ពុក​ធំ សូម​លោក​មេត្តា​ចែក​ត្រី​នេះ​ដល់​យើង​ខ្ញុំ​ផង​មើល! ។ ចចក​និយាយ​ថា បើ​អ្នក​ទាំង​ពីរ​ឲ្យ​ខ្ញុំ​ធ្វើ​ជា​មេ​ចំណែក ត្រូវ​តែ​ស្តាប់​បង្គាប់​ខ្ញុំ ភេ​ទាំងពីរ​យល់​ព្រម ហើយ​ប្រគល់​ត្រី​ឲ្យ​ទៅ​ចចក ។

ឯចចក​ទទួល​យក​ត្រី មក​វាស់​កាត់​ជា​បី​កំណាត់​ហើយ​វាយ​ចំណែក​ដោយ​ពាក្យ​ថា អ្នក​ដើរ​តាម​មាត់​ច្រាំង​ត្រូវ​បាន​កន្ទុយ អ្នក​លុយ​ទឹក​ជ្រៅ ត្រូវ​បាន​ក្បាល​ឯ​សាច់​កណ្តាលត្រូវ​បាន​មក​ខ្ញុំ​ជា​មេចំណែក រួច​ចចក​យក​ចំណែក​សាច់​កណ្តាល​ដើរ​ចេញ​ទៅ ។ រី​ភេ​ទាំង​ពីរ​ស្តាយ​ជា​ពន់​ពេក​ឈរ​មើល​មុខ​គ្នា​ទៅ​វិញ​ទៅ​មក មិន​ដឹង​បើ​គិត​ធ្វើ​យ៉ាង​ណា ។

លុះ​ចប់​ធម្មទេសនា ព្រះ​សម្ពុទ្ធ​ត្រាស់​បញ្ជាក់​ថា ភេ​ទាំង​ពីរ​គឺ អ្នក​ទាំង​ពីរ​នេះ​ឯង ឯ​ចចក​គឺ​ឧបនន្ទ​ភិក្ខុ ដោយ​ទ្រង់​បញ្ចប់​ក្នុង​ឃ្លា​ថា​ មុន​នឹង​ប្រៀន​ប្រដៅ​គេ បុគ្គល​ត្រូវ​ប្រដៅ​ខ្លួន​ឯង​ឲ្យ​បាន​បទ​ល្អ​សិន ។

អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ប្រជុំជាតក
វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត


ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៦ វិច្ឆិកា ឆ្នាំ២០២០ (អាន: ១២,១៣៣ ដង)
សាប​ព្រោះ​ពូជ​ក្នុង​ស្រែ​ល្អ តែង​បាន​ផល​តាម​គាប់​ចិត្ត
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣ (អាន: ២២,២០៧ ដង)
គុណ​នៃ​ការ​រក្សា​ឧបោសថសីល តាំង​ពី​ក្មេង​ដរាប​ដល់​ចាស់
ផ្សាយ : ០៣ មេសា ឆ្នាំ២០២៤ (អាន: ១៦,១២២ ដង)
អំណាច​កាម​រោគៈ​នាំ​ឲ្យ​កើត​តម្រេក​ក្នុង​វត្ថុ​មិន​គួរ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៧០,៨៥៤ ដង)
រឿង​ព្រាហ្ម​ណ៏​សម្លាប់​ពពែ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.86
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿