30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៨០,១៤៧
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,៣៥៨,០៨១
សរុប ៣៨៥,៦៤៤,៧៧៤
អានអត្ថបទ
ផ្សាយ : ២៦ សីហា ឆ្នាំ២០១៩ (អាន: ២៥,៤៧៣ ដង)

រឿង​ប្រេត​ស៊ី​កូន​ម្តង​៧



 
រឿង​ប្រេត​ស៊ី​កូន​ម្តង​៧
(ចាក បេ. ខុ.)
(អំពើ​បាប​លាមក​អាក្រក់​សាមន្យ តែង​ត្រឡប់​បាន​មក​បុគ្គល​អ្នក​ធ្វើ​វិញ )
 

ក្នុង​កាល​ដែល​ព្រះ​បរម​ពុទ្ធ​ង្កុរ​បណ្តូល​សារពិជ្ញញាណ ទ្រង់​គង់​សម្រេច​សម្រាន្ត​ព្រះ​ឥរិយាបថនា​ក្រុង​សាវត្ថី មាន​ឧបាសក​ម្នាក់​មាន​ទី​នៅ​ៗ​ទៀប​ទី​ក្រុង​នោះ ។ គាត់​មា​ន​កូន​២​នាក់​ដែល​មាន​វ័យ​វឌ្ឍន៍​ដ៏​ចម្រើន​តាម​លំដាប់ ។

ឯ​ភរិយា​ជា​ស្រ្តី​ឆ្នាស់​មាន​ការ​ប្រមាទ​មើល​ងាយ​ស្វាមី​ទុក​ស្វាមី​ដូច​ជា​ទាសា ដោយ​គំនិត​ថា ស្វាមី​នឹង​ធ្វើ​អ្វី​អញ បើ​អញ​មាន​កូន​គ្រាន់​ជា​ទី​ពឹង​ហើយ ។ឯ​ឧបាសក​នោះ យល់​ប្រពន្ធ​ខ្លួន​ជា​ស្រ្តី​ឆ្នាស់​ទទឹង​រឹង​រូស​មើល​ងាយ​ដូច្នោះ ទៅ​ជា​នឿយ​ណាយ​ធុញ​ទ្រាន់​នឹង​អាកប្បកិរិយា​នរបស់​ប្រពន្ធ ទើប​ទៅ​ដណ្តឹង​យក​នាង​កុមារិកា​ម្នាក់​មក​ជា​ប្រពន្ធ​ចុង ។

នៅ​រួម​រស​មេត្រី​ដោយ​ក្តី​ស្នេហា​មិន​ជា​យូរ​ប៉ុន្មាន​ ប្រពន្ធ​នោះ​មាន​គភ៌​ឡើង ឯ​ប្រពន្ធ​ដើម​ឃើញ​ដូច្នោះ​កើត​អរិចិត្ត​ច្រណែន​ឈ្នានិស​ឬស្យា ទើប​ល្បួង​លួង​លោម​ប្រពន្ធ​ចុង​ធ្វើ​ជា​មិត្រ​ស្និទ្ធ​ស្នាល ដើម្បី​បន្លំ​ដាក់​ថ្នាំ​ទម្លាក់ គភ៌​នាង ។ រី​បង​ប្អូន​ញាតិ​សន្តាន​បាន​ដឹង​ដូច្នោះ​ដណ្តឹង​សួរ​ទៅ​ប្រពន្ធ​ដើម​ថា​នាង​ខឹង​អ្វី​បាន​ជា​ធ្វើ​ថ្នាំ​ដាក់​ពន្លូត​គភ៌​នាង​នេះ ។ ប្រពន្ធ​ដើម​ឆ្លើយ​បដិសេធថា ខ្លួន​ពុំ​បាន​ធ្វើ​អំពើ​ដ៏​សាហាវ​ឃោរ​ឃៅ​ដូច្នោះ​ទេ ពួក​ញាតិ​ទាំង​អស់​បាន​ឲ្យ​នាង​ស្បថ នាង​ក៏​ស្បថ​ទាំង​បំពាន​ថា " បើ​ខ្ញុំ​ហើយ​បាន​ធ្វើ​អំពើ​អាក្រក់​លាមក​ពន្លូត​កូន​នាង​កុមារិ​នេះ​មែន សូម​ឲ្យ​ខ្ញុំ​កើត​ជាតិ​ណា​ៗ ស៊ី​តែ​កូន​ឯង​ម្តង​៧​រាល់​ថ្ងៃ ឲ្យ​ខ្លួន​ខ្ញុំ​ទាំង​មូល​នេះ​មាន​ក្លិន​ស្អុយ​អាសោច​មានរុយ​រោម​ពេញ​ទាំង​ខ្លួន " ។


អណះ​ត​ទៅ នាង​ប្រពន្ធ​ដើម​ក៏​រំលាយ​បញ្ជក្ឆន្ធ​ទៅ​បាន​ទៅ​កើត​ជា​ប្រេត​ញី​មួយ ដោយ​កម្ម​ដ៏​លាមក​ដែល​ខ្លួន​បាន​ធ្វើ​ព្រម​ទាំង​ពោល​ពាក្យ​ស្បថ​ទាំង​បំពាន ដោយ​មុសាវាទ ។ លំដាប់​នោះ​ព្រះ​ថេរះ​ទាំង​ឡាយ​គង់​ចាម​វស្សា​ក្នុង​ជន​បទ​មួយ លុះ​ចេញ​វស្សា​ហើយ ក៏​និមន្ត​ទៅ​កាន់​ក្រុង​សាវត្ថី​ដើម្បី​ថ្វាយ​បង្គំ​ព្រហ​ដ៏​មាន​បុណ្យ​ មក​ដល់​ទី​ទួល​មួយ​ដ៏​មាន​ដី​រាប​ស្មើ​ល្អ​ក៏​ចូល​ទោ​សម្រាក​ព្រហ​កាយ ។ ក្នុង​រាត្រី​នោះ​ប្រេត​ញី​បាន​សម្តែង​កាយ​ឲ្យ​ព្រះថេរះ​ទាំង​ឡាយ​ឃើញ​ច្បាស់ ។ គ្រា​នោះ​ព្រះ​សង្ឃ​ត្ថេរ​មួយ​អង្គ​ដណ្តឹង​សួរ​ទៅ​នាង​ថា​"​នែ​នាង​ប្រេត​ញី! នាង​ឯង​គ្មាន​សំពត់​បិទ​បាំង​រាង​កាយ​បន្តិច​សោះ មាន​មុខ​មាត់​អាក្រក់​ក្រៃ មាន​ក្លិន​ស្អុយ​អសោច និង​រុយ​រោមពេញ​ទាំង​ខ្លួន​នាង​មក​ក្នុង​ទី​នេះ​តើ​ព្រោះ​ធ្វើ​កម្ម​អ្វី? ។

នាង​ប្រេត​ឆ្លើយ ទូល​ពុទ្ធ​ដិកាថា បពិត្រ​ព្រះ​​ករុណា​ម្ចាស់! ព្រោះ​ខ្ញុំ​ព្រះ​ករុណា​ធ្វើ​អំពើ​ដ៏​អាក្រក់​លាមក​ណាស់​ បាន​ជា​ត្រូវ​មក​កើត​ជា​ប្រេត​នៅ​អាស្រ័យ​ក្នុង​ទី​នេះ​ក្នុង​វេលា​ព្រឹក​ខ្ញុំ​ស៊ី​កូន​ឯង​អស់​៧ វេលា​ល្ងាច​ស៊ី​អស់​៧​​ទៀត​រាល់​ៗ​ថ្ងៃ ។ បើ​ទុក​ថា​ដូច្នោះ ក៏​ខ្ញុំ​ពុំ​អាច​ទប់​ទល់​នឹង​សេចក្តី​ស្រេក​ឃ្លាន​បាន​ឡើយ ។ ក្នុង​កាយ​របស់​ខ្ញុំ​ម្ចាស់​មាន​អាការះ​ក្តៅ​ក្រហាយ​ជា​និច្ច ដូច​ជា​គេ​ឈរ​នៅ​កណ្តាល​​គំនរ​ភ្លើង​ដែល​កំពុង​ឆេះ​សន្ធោសន្ធៅ​។

ឯបុព្វ​កម្ម​របស់​ខ្ញុំ​ម្ចាស់​នោះ​ដូច្នោះ គឺ​កាល​ពី​បុព្វ​ជាតិ​ខ្ញុំ​ម្ចាស់​ជា​ស្រ្តី​រួម​ប្តី​ជា​មួយ​នាង​កុមារិកា​ម្នាក់​ហើយ​ខ្ញុំ​ម្ចាស់​មាន​កូន​ពីរ​នាក់ ដែលល​មាន​រូប​សម្បត្តិ​ដ៏​សម​គួរ មាន​វ័យ​ធំ​ល្មម​ប្រើការ​បាន តែ​ខ្ញុំ​ម្ចាស់​វិញ​ជា​ស្រ្តី​ឆ្នាស់​ មាន​ការ​ប្រមាទ​មើល​ងាយ​ប្តី​ជា​ប្រក្រតី ។ ឯ​ប្តី​ខ្ញុំ​ម្ចាស់​មិន​អាច​អត់​ទ្រាំ​នៅ​ជា​មួយ​ខ្ញុំ​ម្ចាស់​ទៀត​បាន​ក៏​ទៅ​ស្តី​ដណ្តឹង​នាង​កុមារិកា​ម្នាក់​ទៀត​មក​ជា​ភរិយាចុង។

លុះ​នាង​ភរិយា​ចុង​មាន​គភ៌​ខ្ញុំ​ម្ចាស់​កើត​ចិត្ត​ឬស្យា​ច្រណែន​ឈ្នានិស ទើប​ធ្វើ​ឲ្យ​គភ៌​នាង​រលូត​ចេញ​ទៅ ។ ពួក​ញាតិ​ទាំង​ឡាយ​របស់​នា​កុមារិកានោះ​បាន​ជេរ​ស្តី​បន្ទោស​ខ្ញុំ​ម្ចាស់​ជា​ច្រើន តែ​ខ្ញុំ​ម្ចាស់​ឆ្លើយ​បដិសេធ​ប្រកែក​ពុំ​ព្រម​ទទួលកហុស​ដោយ​ពាក្យ​មុសា​វាទ បាន​ជា​ខ្ញុំ​ម្ចាស់​ត្រូវ​មក​កើត​ជា​ប្រេត​ញី​នៅ​ទី​ក្នុង​ជាតិ​នេះ​ឯង ។


ទូល​ព្រះ​ថេរះ​សព្វ​គ្រប់​ហើយ​នាង​ប្រេត​ក៏​ផ្តែ​ផ្តាំ​នឹង​ព្រះ​ថេរៈ​សូម​ឲ្យ​និមន្ត​ទៅ​ផ្ទះ​ឧបាសក​នោះ ហើយ​សូម​ប្រាប​ឲ្យ​ឧបាសក​នោះ​ធ្វើ​បុណ្យ​ឧទ្ទិស​ភាគ​ផល​ផ្សាយ​ឲ្យ​នាង​ផង ដើម្បី​ឲ្យ​ឆាប់​បាន​រំដោះ​ជាតិ​អំពី​ប្រេត​នេះ ។ ព្រះ​ថេរៈ​ទាំង​ឡាយ​ក៏​និមន្ត​ទៅ​ផ្ទះ​ឧបាសក​នោះ រៀប​រាប់​អំពី​ពាក្យ​បណ្តាំ​របស់​នាង​ប្រេត​សព្វ​គ្រប់ ឧបាសក​នោះ​ក៏​ចាត់​ចែង​រៀប​ក្រាល​អាសនៈ ហើយ​អង្កាស​ដោយ​ភត្តហារ​ដ៏​គួរ រួច​ឧទ្ទិស​ផល​ជូន​ទៅ​ប្រេត​ញី​នោះ តាម​ចិត្ត​សទ្ធា​របស់​ខ្លួន ។ដោយ​អំណាច​នៃ​ទេយ្យ​ទាន ដែល​ឧបាសក​នោះ​ឧទ្ទិស​ឲ្យ​ទៅ នាង​ប្រេត​នោះ​ក៏​បាន​រួច​ចាក​ទុក្ខ​សោយ​សុខ​ដ៏​លើស​លុប​ហើយ សម្តែង​កាយ​ឲ្យ​ឧបាសក​នោះ​ឃើញ​ក្នុង​រាត្រី​នោះ ។

ព្រះ​ថេរៈ​ទាំង​ឡាយ​ ក៏​យក​សេចក្តី​នេះ​ទៅ​ក្រាប​ទូល​ព្រហ​ដ៏​មាន​ជោគ​ព្រះ​អង្គ​ក៏​ទ្រង់​សម្តែង​បញ្ជាក់​អំពី​រឿង​នេះ ដល់​បរិស័ទ​ទាំង​៤​ពួក​ដោយ​យក​ព្រះ​ថេរៈ​ទាំង​នេះ​ជា​សំអាង បរិស័ទ​ទាមង​៤​ក៏​កើត​សោមនស្ស​ជ្រះ​ថា្ល និង​សង្វេគ​ចិត្ត​គ្រប់​ៗ​គ្នា ដល់​ចប់​ធម្មទេសនា ក៏​បាន​សម្រេច​នូវ​គុណ​ធម៌​វិសេស​គ្រប់​ៗ​គ្នា​ហោង ។

អត្ថបទ​នេះ​ដក​ស្រង់​ចេះ​ពី​សៀវភៅៈ ប្រជុំជាតក
វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត


ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៥ កញ្ញា ឆ្នាំ២០១៩ (អាន: ៥៨,១២៧ ដង)
គុណ​នៃ​ការ​ធ្វើ​ទាន​ចំពោះ​បុញ្ញ​ក្ខេត​ដ៏​ប្រសើរ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៥៤,៤៧៥ ដង)
គុណ​​ព្រះ​សម្ពុទ្ធ​តែង​​ញុំាង​បំ​ណង​​អ្នក​មាន​​សទ្ធា​មាំ​ឲ្យ​​សម្រេច​
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,៧៦៦ ដង)
រឿង​ព្រាហ្មណ៏​សម្លាប់​កូន​ធ្វើ​ទាន
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 3.03
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿