30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៥១,៨៦៧
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,៣២៩,៨០១
សរុប ៣៨៥,៦១៦,៤៩៤
អានអត្ថបទ
ផ្សាយ : ២៦ សីហា ឆ្នាំ២០១៩ (អាន: ១៩,៥២២ ដង)

រឿង​បុរស​ខ្វិន



 
រឿង​បុរស​ខ្វិន
(ចាក អ. សា.)
(សិប្បះ​តិច​តួច បើ​ចេះ​ឲ្យ​ស្ទាត់ អាច​ចិញ្ចឹម​ជីវិត​បាន)

កាល​កន្លង​ទៅ​ហើយ​ ក្នុង​ក្រុង​ពារាណសី មាន​បុរស​ខ្វិន​ម្នាក់​ ជា​អ្នក​ចេះ​ស្ទាត់​សិប្បះ​ខាង​ផ្ទាត់​គ្រាប់​គ្រួស ។ ថ្ងៃ​មួយ ក្មេង​ទាំង​ឡាយ​បាន​ឲ្យ​បុរស​ខ្វិន​នោះ​ជិះ​រថ​ទៅ​កាន់​ដើម​ជ្រៃ​ធំ​មួយ​ក្បែរ​ទ្វា​នគរ ឲ្យ​បុរស​នោះ​ធ្វើ​រូប​ដំរី ធ្វើ​រូប​សេះ​ដោយ​ស្លឹក​ជ្រៃ​ ហើយ​សើច​លេង​សប្បាយ ទើប​ឲ្យ​រង្វាន់​ដល់​បុរស​ខ្វិន​នោះ​ឯង ។ បុរស​ខ្វិន​ក៏​ផ្ទាត់​គ្រួស​ធ្វើ​ស្លឹក​ឲ្យ​ចេញ​ជា​រាង ជា​រូប​ផ្សេង​ៗ​តាម​ចំណង់​ទារក​ទាំង​នោះ ។

ពេល​នោះ​ទទួល​ព្រះ​រាជា ស្តេច​ទៅ​ឧទ្យាន​ហើយ​ទៅ​ដល់​ទី​នោះ ។​ ទារក​ទាំង​ឡាយ​ក៏​រត់​ប្រញាយ ព្រោះ​ខ្លាច​នាយ​តម្រូត​(ភ្នាក់​ងារ​នគរបាល) ។ ឯ​បុរស​ខ្វិន​ក៏​ដេក​នៅ​នា​ទី​ចន្លោះ​ដើម​ជ្រៃ​នោះ ព្រោះ​ខ្លួន​រត់​ ឬ​ក៏​ដើរ​មិន​រួច ។

ព្រះ​រាជា​ស្តេច​យាង​ទៅ​ដល់​នគរ ឃើញ​រូប​ផ្សេង​ៗ​នា​ស្លឹក​ជ្រៃ ក៏​ត្រាស់​សួរ​រាជ​បុរស​ថា អ្នក​ធ្វើ​រូប​នេះ? ក្រាប​ទូល បុរស​ខ្វិន។ ព្រះ​រាជា​ទ្រង់​ត្រាស់​ហៅ​បុរស​ខ្វិន​នោះ​មក​សួរ​ថា ម្នាល​អ្នក​បុរោហិត​ខ្ញុំ​ម្នាក់ ជា​អ្នក​មាន​មាត់​រឹង​ពេក ចូល​ចិត្ត​និយាយ​ច្រើន បើ​បុរោហិត​នោះ​ផ្តើម​និយាយ​ហើយ គ្មាន​អ្នក​ណា​និយាយ​ផង​បាន​ទេ អ្នក​អាច​ធ្វើ​ឲ្យ​បុរោហិត​នោះ​កុំ​និយាយ​បាន​ឬ​ទេ? ក្រាប​ទូល អាច​ធ្វើ​មិន​បាន​ឲ្យ​បុរោហិត​នើ​និយាយ​បាន តែ​សូម​ទ្រង់​ប្រទាន​អាចម៍​ពពែ​មួយ​នាឡិ​មក​ទូល​បង្គំ ។

ព្រះ​រាជា​ទ្រង់​នាំ​បុរស​ខ្វិន​ទៅ​រាជ​ដំណាក់ ហើយ​ឲ្យ​អង្គុយ​ខាង​ក្នុង​វាំង​នន ទ្រង់​ញាំង​គេ​ឲ្យ​ចោះ​វាំង​នន ហើយ​ឲ្យ​យក​អាចម៍​ពពែ​ស្ងួត​ចំនួន​១​នាឡិ ទៅ​ដាក់​ជិត​បុរស​ខ្វិន​នោះ ទើប​ចាត់​ចែង​ឲ្យ​គេ​ក្រាល​អាសនះ​សម្រាប់​បុរោហិត​នោះ ឲ្យ​មាន​មុខ​ឆ្ពោះ​ទៅ​រក​ប្រហោង​ដែល​ទ្រង់​ឲ្យ​គេ​កាត់ លុះ​បុរោហិត​មក​ដល់ ក៏​ទ្រង់​ឲ្យ​អង្គុយ​លើ​អាសនៈ​នោះ ហើយ​ទ្រង់​ផ្តើម​និយាយ​ឡើង ។

បុរោហិត​ឥត​ដឹង​ខ្លួន​បាន​និយាយ​ប៉ប៉ោច​ជា​មួយ​ព្រះ​រាជា ដោយ​មិន​ឲ្យ​អ្នក​ណា​បាន​និយាយ​សោះ​ឡើយ ។ លំដាប់​នោះ​បុរស​ខ្វិន​ក៏​ផ្ទាត់​អាចម៍​ពពែ​មួយ​ដុំ​ម្តង​ៗ​ទៅ​ក្នុង​មាត់​បុរោហិត​ៗ​បាន​លេប​អាចម៍​ពពែ​ដែល​ចូល​ក្នុង​មាត់ ដូច​ជា​គេ​ស៊ី​នំ​ល្ង ។ ព្រះ​រាជា​ទ្រង់​ជ្រាប​ថា អាចម៍​ពពែ បុរស​ខ្វិន​ផ្ទាត់​ចូល​ទៅ​ក្នុង​មាត់​បុរោ​ហិត​អស់​ហើយ ក៏​ត្រាស់​ថា លោក​អាចារ្យ ទោះ​លោក​លេប​អាចម៍​ពពែ​អស់​១​នាឡិ ក៏​នៅ​តែ​មិន​ដឹង ព្រោះ​លោក​ជា​អ្នក​មាត់​រឹង ឥឡូវ​នេះ​លោក​មិន​អាច​ធ្វើ​អាចម៍​ពពែ​ឲ្យ​រលួយ​បាន​ឡើយ ។

បុរោហិត​នោះ ចាប់​ពី​ពេល​នោះ​មក​ ជា​អ្នក​និយាយ​ចរចា​នឹង​ព្រះ​រាជា​ស្ទើរ​តែ​មិន​​កើត ព្រោះ​នឹក​អៀន​ខ្មាស​ជា​ពន់​ពេក ។ ព្រះ​រាជា​ទ្រង់​ចិន្តា​ថា អញ​ដែល​មិន​ថ្លង់​នឹង​សំដី​បុរោហិត​នេះ​ទៀត​ក៏​ដោយ​សារ​បុរស​ខ្វិន​នេះ ទើប​ទ្រង់​ប្រទាន​ស្រុក​៤ ក្នុង​ទិស​ទាំង​៤​ដែល​សុទ្ធ​តែ​ស្រុក​ដែល​ឡើង​សួយ​រាប់​សែន ជា​ប្រមាណ​ដល់​បុរស​ខ្វិន​នោះ ។

លំដាប់​នោះ អមាត្យ​ជា​បណ្ឌិន​ម្នាក់ បាន​ចូល​ទៅ​គាល់​ព្រះ​រាជា ហើយ​សរសើរ​នូវ​គុណ​នៃ​សិប្បៈ​ថា បពិត្រ​ព្រះ​សម្មតិទេព បណ្ឌិត​ក្នុង​លោក​តែង​តែ​រៀន​យក​សិប្បៈ សម្បត្តិ​នេះ​បុរស​ខ្វិន បាន​អាស្រ័យ​ដោយ​សិប្បៈ ត្រឹម​តែ​ផ្ទាត់​គ្រួស​ប៉ុណ្ណោះ ការ​កំណត់​អានិសង្ស​នៃ​សិប្បះ​របស់​ជន​ទាំង​ឡាយ​ ដទៃ​ដូចម្តេច​ទៅ? ទើប​ពោល​គាថា​ថាៈ


សាធុខោ សិប្បកំ នាម អបិ យាទិសកីទិសំ បស្ស
អជប្បហារេន លទ្ធា គាមា ចតុទិ្ធសា។

អំបាល​យ៉ាង​សិប្បៈ​ផ្តេស​ផ្តាស គង់​សម្រេច​ប្រយោជន៍​បាន​ដែរ សូម​ទ្រង់​ក្រឡេក​មើល​ស្រុក​ទាំង​៤ ដែល​បុរស​ខ្វិន​បាន​ដោយ​សិប្បៈ គឺ​ការ​ផ្ទាត់​អាចម៍​ពពែ​ប៉ុណ្ណោះ ។

អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ប្រជុំជាតក
វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត


ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៥៤,៤៧៥ ដង)
គុណ​​ព្រះ​សម្ពុទ្ធ​តែង​​ញុំាង​បំ​ណង​​អ្នក​មាន​​សទ្ធា​មាំ​ឲ្យ​​សម្រេច​
ផ្សាយ : ១៨ មករា ឆ្នាំ២០២០ (អាន: ២២,៥៥៥ ដង)
ទោស​នៃ​ការ​សេព​គប់​ជន​ពាល និង​ផឹក​សុរា
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.87
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿