ថ្ងៃ សៅរ៍ ទី ០៨ ខែ សីហា ឆ្នាំជូត ទោ​ស័ក ព.ស.​ ២៥៦៤  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
ផ្សាយផ្ទាល់
ទីតាំងៈ វត្តព្រះគន្ធកុដិ បាត់ដំបង
ម៉ោងផ្សាយៈ តាមកាលវិភាគផ្សាយ
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុឯកភ្នំ
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុពណ្ណរាយណ៍
ទីតាំងៈ ខេត្តកណ្តាល
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុផ្កាយព្រឹក
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៥១,៤៧៧
Today
ថ្ងៃម្សិលមិញ ១៥៧,២៥៧
ខែនេះ ៨៣៦,៧២៦
សរុប ១៤២,៥៥៨,៦៦៨
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ២៣៦៩ ដង)

រឿង​ព្រះ​វិសាខត្ថេរ



 
រឿង​ព្រះ​វិសាខត្ថេរ

បាន​ឮ​ថា​ព្រះ​វិសាត្ថេរ​នោះ (កាល​នៅ​ជា​គ្រហស្ថ) ជា​កុដុម្ពី​នៅ​ក្នុង​ក្រុង​បាដលិបុត្រ លោក​នៅ​ក្នុង​នោះឯង​ដឹង​ដំណឹង​ថា តម្ពបណ្ណិទ្វីប (គឺ​កោះ​លង្កា) ប្រដាប់​ពេញ​ទៅ​ដោយ​ជួរ​ព្រះ​ចេតិយ​រុង​រឿង​ដោយ​កាសាវភស្ត ក្នុង​ទ្វី​នោះ​អ្នក​ណា​ៗ​អាច​នឹង​អង្គុយ​ឬ ដេក​បាន​ក្នុង​ទី​គ្រប់​នៃ​ទី​ដែល​ខ្លួន​ប្រថ្នា​ សប្បាយ​ទាំង​ពួង​គឺ​ឧតុសប្បាយ សេនា​សប្បាយ​បុគ្គល​សប្បាយ​ ធម្មសវន​សប្បាយ​ប្រព្រឹត្តិ​ទៅ​បាន​ក្នុង​ទី​គ្រប់​នៃ​ទី​ដែល​ខ្លួន​ប្រាថ្នា សប្បាយ​ទាំង​ពួង គឺ​ឧតុសប្បាយ សេនាសន​សប្បាយ បុគ្គល​សប្បាយ ធម្មសវន​សប្បាយ​ប្រព្រឹត្ត​ទៅ​បាន​យ៉ាង​ស្រួល​ក្នុង​ទ្វីប​នោះ​ដូច្នេះ​លោក​ទើប​ប្រគល់​នូវ​គំនរ​នៃ​ភោគ​ទ្រព្យ​របស់​ខ្លួន​ឲ្យ​ដល់​បុត្រ និង​ភរិយា​មាន​ប្រាក់​កហាបណៈ ដែល​ចង​ទុក​នឹង​ជាយ​សំពត់​ប៉ុណ្ណោះ​ចេញ​អំពី​ផ្ទះ​ទៅ​ចាំ​ទូក​នៅ​មាត់​សមុទ្រ​រហូត​ដល់​ទៅ​មួយ​ខែ ព្រោះ​ភាព​ជា​អ្នក​ឆ្លាត​ក្នុង​ពាក្យ​សំដី​លោក​ទិញ​របស់​(របស់​មាន​តម្លៃ​អាច​ទិញ​លក់​ជួញ​ជា​ជំនួញ​បាន ) ពី​កន្លែង​ច្រក​នេះ ទៅ​លក់​នៅ​ច្រក​នោះ​ដោយ​កាល​ក្នុង​កាល​ជា​ចន្លោះ (នៃ​ការ​ចាំ​ទុក) មួយ​ខែ​នោះ​ឯង​(លោក) អាច​ប្រមូល​ទ្រព្យ​បាន​ដល់​ទៅ​មួយ​ពាន់​កហាបណៈ​ដោយ​ការ​ទិញ​ដូរ ដែល​ប្រពៃ​តាម​ធម៌ លោក​មក​ដល់​មហាវិហារ (ក្នុងកោះ​លង្កា) ដោយ​លំដាប់​ហើយ​សូម​បព្វជ្ជា កាល​ដែល​ភិក្ខុ​ទាំង​ឡាយ នាំ​លោក​ទៅ​កាន់​សីមា​ដើម្បី​ឲ្យ​បព្វជ្ជា លោក​ធ្វើ​ថង់​ប្រាក់​មួយ​ពាន់​កហាបណៈ​នោះ ឲ្យ​ធ្លាក់​ចុះ​លើ​ដី​តាម​ប្រហោង​ជាយ​សំពត់ ភិក្ខុ ទាំង​ឡាយ (ឃើញ​ហើយ) សួរ​ថា នោះ​ជា​អ្វី ? (លោក) ក៏​ប្រាប់​ថា​លោក​ម្ចាស់​កហាបណៈ​មួយ​ពាន់ ភិក្ខុ​ទាំង​ឡាយ​តឿន​ប្រាប់​ថា នែ​ឧបាសក​បន្ទាប់​ពី​បាន​បព្វ​ជ្ជា ហើយ​ទៅ​លោក​នឹង​ចាត់​ចែង​ប្រើ​ប្រាស់​មិន​បាន​ទេ លោក​ចូរ​ចាត់​ចែង​ប្រើ​ប្រាស់​ឥឡូវ​នេះ​ឯង​ចុះ​លោក​ទើប​ប្រកាស​ថា​ណ្ហើយ​នាយ​វិសាខ​បព្វជ្ជា កុំ​មាន​ដៃ​ទទេ​ត្រឡប់​ទៅ​វិញ​ឡើយ​ហើយ​ស្រាយ​(មាត់​ថង់​) បាច​ពង្រាយ​ (កហាបណៈ) ក្នុង​រង្វង់​សីមាហើយ ទើប​បព្វជ្ជា​ឧបសម្បទា (លោក​នៅ​ក្នុង​ឧបសម្បទភាវ) មាន​វស្សា​គម្រប់​ប្រាំ​ហើយ (រៀន​ធ្វើ​មាតិកា​២​មាតិកា​ឲ្យ​ស្ទាត់​ជំនាញ​ហើយ បវារណា (ចេញ​វស្សា) ហើយ​រៀន​យក​កម្មដ្ឋាន ដែល​ជា ទី​សប្បាយ​ដល់​ខ្លួន ហើយ​ទៅ​នៅ​បំពេញ​វត្ត​ជា​និច្ច​កាល​ ក្នុង​វិហារ​មួយ​ៗ (លោក​គង់​នៅ​អស់) រយះ​ពេល​៤​ខែ(យ៉ាង​នេះ​ដូច្នេះឯង ) ។

ព្រះ​វិសាខៈ (នោះ​ត្រាច់​ទៅ​បំពេញ​វត្ត)
ប្រព្រឹត្ត​យ៉ាង​នោះ​ហើយ (ថ្ងៃ​មួយ)
លោក​ឈរ​នៅ​កណ្តាល​ព្រៃ(ពិចារណា)
មើល​គុណ​ធម៌​របស់​ខ្លួន និង​បន្លឺ​សំឡេង
(ឲ្យ​ប្រាកដ​ទុក) ទើប​បាន​ពោល​សេចក្តី​នេះ​ថា​
ខ្ញុំ​ម្ចាស់​ឧបសម្បទា​មក​អស់​កាល​ប៉ុណ្ណា
ក្នុង​ចន្លោះ​នៃ​កាល​ប្រមាណ​ប៉ុណ្ណា
ក្នុង​ចន្លោះ​នៃ​កាល​ប្រមាណ​ប៉ុណ្ណោះ​នេះ​
(សេចក្តី​ខុស​ឆ្គង) របស់​ខ្ញុំ​ម្ចាស់​មិន​មាន​ឡើយ 
ឱ! ជា​លាភ​ពិត​ណាស់ លោក​អ្នក​និរ​ទុក្ខ​ទាំង​ឡាយ ។

លោក​កំពុង​ដើរ​ទៅ ចិត្ត​លប​ពត៌​វិហារ ដល់​ផ្លូវ​បែក​ជា​ពីរ​ក៏​ឈប់​ស្ងៀម​នៅ​ហើយ​គិត​ថា ផ្លូវ​នេះ​ឬ​ផ្លូវ​នេះ​ហ្ន៎ ពេល​នោះ​ទេវតា​អ្នក​នៅ​នឹង​ភ្នំ​នោះ​ឈរ​បង្ហាញ​លោក​ថា លោក​ម្ចាស់​ផ្លូវ​នោះ​លោក​ស្នាក់​នៅ​ចិត្ត​លប​ពត៌​៤​ខែ​ហើយ​គិត​ថា​នឹង​ទៅ​ក្នុង​ពេល​ព្រឹក ព្រហាម​ហើយ (ចូល) ចាំ​វត្ត ទេវតា​អ្នក​នៅ​នឹង​ដើម​មណិលៈ​ខាង​ដើម​នៃ​ផ្លូវ​ដែល​ចង្រ្កម មក​អង្គុយ​ស្រែក​យំ​នៅ​នឹង​កាំ​ជណ្តើរ​ព្រះ​ថេរៈ​សួរ​ថា​អ្នក​ណា​នោះ ? (ឆ្លើយ​ថា) ខ្ញុំ​ម្ចាស់​ឈ្មោះ​មណិលិយា​លោក​ម្ចាស់​(ព្រះ​ថេរៈ​សួរ​ថា) យំ​ធ្វើ​អ្វី ? (ឆ្លើយ​ថា) ទាក់​ទង​នឹង​ការ​ទៅ​របស់​លោក​ម្ចាស់​(ព្រះ​ថេរៈសួរ​ថា) កាល​បើ​អាត្មា​នៅ​ទី​នេះ​មាន​គុណ​អ្វី​ដល់​លោក​ទាំង​ឡាយ (ឆ្លើយ​ថា) បពិត្រ​លោក​ម្ចាស់ កាល​លោក​ម្ចាស់​នៅ​ទី​នេះ ពួក​អមនុស្ស​ទាំង​ឡាយ មាន​មេត្តា​ដល់​គ្នា​និង​គ្នា​កាល​បើ​លោក​ម្ចាស់​ចេញ​ទៅ​ហើយ​គេ​ទាំង​ឡាយ​ក៏​បង្ក​ការ​ឈ្លោះ​ទាស់​ទែង​គ្នា និយាយ​ពាក្យ​អាក្រក់​ដល់​គ្នា​និង​គ្នា ។

ព្រះ​ថេរៈ ទើប​មាន​ថេរដីកា​ថា ប្រសិន​បើ​អាត្មា​នៅ​ទី​នេះ​សេចក្តី​នៅ​ជា​សុខ (សេចក្តី​សប្បាយ​កើត) មាន​ដល់​អ្នក​ទាំង​ឡាយ​ក៏​រាប់​ថា​ជា​ការ​ល្អ​ហើយ ដោយ​នៅ​នឹង​ចិត្ត​លប​ពត៌​ត​ទៅ​ទៀត​៤​ខែ​ហើយ​ញ៉ាំង​គមន​ចិត្ត (ការ​គិត​និង​ប្រព្រឹត្ត​ទៅ) ឲ្យ​កើត​ឡើង​ដូច​ដើម​ទៀត ឯ​ខាង​ទេវតា​ក៏ (មក) ស្រែក​យំ​ដូច្នោះ​ទៀត​ដោយ​ឧបាយ​នោះ​ព្រះ​ថេរៈ​នៅ​ទី​នោះ​រហូត​បរិនិព្វាន​ទៅ​ក្នុង​ទី​នោះ​ឯង​ភិក្ខុ​អ្នក​មាន​មេត្តា ជា​វិហារ​ធម៌​រមែង​ជា​ទី​ស្រលាញ់​របស់​អមនុស្ស​ទាំង​ឡាយ​ដូច្នេះ ។

ក្នុង​សេចក្តី​ថា​ទេវតា​រក្សា គឺ​ទេវតា​ទាំង​ឡាយ​រមែង​រក្សា​(អ្នក​មាន​មេត្តា​ជា​វិហារ​ធម៌) ដូច​មាតា​បិតា​ទាំង​ឡាយ រក្សា​បុត្រ​ដូច្នោះ ។

ក្នុង​សេចក្តី​ថា​ភ្លើង​ក្តី ពិស​ក្តី​សស្ត្រា​ក្តី​មិន​អាច​ចូល​ទៅ​រំខាន​បៀត​បៀន អធិប្បាយ​ថា ភ្លើង​ក៏​មិន​រំខាន​គឺ​មិន​ចូល​ទៅ​ក្នុង​រាង​កាយ​របស់​អ្នក​មាន​មេត្តា​ជា​វិហារ​ធម៌​ដូច​ភ្លើង​មិន​ចូល​ទៅ (បៀត​បៀន) ក្នុង​រាង​កាយ​របស់​អ្នក​​មាន​មេត្តា​ជា​វិហារ​ធម៌ ដូច​ពិស​មិន​ចូល​ទៅ​ក្នុង​រាង​កាយ​​របស់​ព្រះ​ចុឡសិវត្ថេរៈ អ្នក​សូត្រ​សំយុត្ត​និកាយ ដូច្នោះ សស្ត្រា ក៏​មិន​រំខាន គឺ​មិន​ចូឡល​ទៅ​ក្នុង​រាង​កាយ​របស់​សង្កិ​ច្ច​សាមណេរ​ដូច្នោះ មាន​អធិប្បាយ​ថា ភ្លើង​ក្តី​ពិស​ក្តី សស្ត្រា​ក្តី រមែង​មិន​ធ្វើ​រាង​កាយ​របស់​កាយ​លោក​អ្នក​មាន​មេត្តា​ជា​វិហា​ធម៌​នោះ​ឲ្យ​កម្រើក​បាន ក្នុង​ន័យ​នេះ​បណ្ឌិត​ទាំង​ឡាយ​ពោល​រឿង​ទឹក​ដោះ​នៃ​មេគោ (ជា​និទស្សនៈ) ខ្លះ​ក៏​បាន ។

មាន​រឿង​ដំណាល​ថា មាន​មេគោ​មួយ ឈរ​បញ្ចេញ​កសីរធារា (សម្រក់​ទឹក​ដោះ) ឲ្យ​ដល់​កូន​គោ ព្រាន​ម្នាក់​គិត​នឹង​ចាក់​មេ​គោ​នោះ ទើប​កាន់​លំពែង​ដង​វែង បោះ​ឆ្ពោះ​ទៅ (ទៅ) ដល់​ខ្លួន​របស់​មេគោ​នោះ (លំពែង​នោះ​ក៏​ស្រាប់​តែ) អណ្តែត​ទៅ​ដូច​ជា​ស្លឹក​ត្នោត (មិន​ចូល) (ទាំង​នេះ) ដោយ​កំម្លាំង​នៃ​ឧបចារ​សមាធិ​ក៏​មិន​មែន​ដោយ​កម្លាំង​នៃ​អប្បនា​សមាធិ​ក៏​មិន​មែន​ឡើយ (តែ) ដោយ​សេចក្តី​មេគោ​នោះ មាន​ចិត្ត​ស្រលាញ់​អាណិត​ជា​កម្លាំង​ក្នុង​កូន​គោ​ប៉ុណ្ណោះ មេត្តា​មាន​អានុភាព​ច្រើន​ដូច្នេះ​ឯង ។

-ក្នុង​ន័យ​ថា ចិត្ត​តាំង​មាំ​រហ័ស​គឺ​ចិត្ត​របស់​អ្នក​មាន​មេត្តា​ជា​វិហារ​ធម៌​រមែង​ជា​សមាធិ​បាន​រហ័ស​តែ​ម្តង​ការ​យឺត​យូរ​នៃ​សមាធិចិត្ត​នោះ​មិន​មាន​ទេ ។
-សេចក្តី​ថា ពណ៌​សម្បុរ​ស្រស់​ថ្លា​ផូរ​ផង់​ស្អាត ប្រការ​មួយ​នោះ​គឺ មុខ​របស់​អ្នក​មាន​មេត្តា​ជា​វិហារ​ធម៌​នោះ រមែង​មាន​ពណ៌​ស្រស់​ថ្លា​ផូរ​ផង់​ដូច​(ធាង​ស្លឹក) ត្នោត​ទុំ​ដែល​ទើប​តែ​ជ្រុះ​ចាក​អំពី​ជួរ​ដូច្នោះ ។
-សេចក្តី​ថា មិន​វង្វេង​ទៀប​នឹង​ធ្វើ​កាល​កិរិយា មាន​ន័យ​ថា​ដែល​ឈ្មោះ​ថា​សម្មោហមរណៈ (សេចក្តី​វង្វេង​ទៀប​នឹង​ស្លាប់) របស់​អ្នក​មាន​មេត្តា ជា​វិហារ​ធម៌​រមែង​មិន​មាន លោក​ជា​អ្នក​មិន​វង្វេង​ឡើយ​ទៀប​នឹង​ធ្វើ​កាល​កិរិយា​នោះ គឺ​ដូច​ជា​ដេក​លក់​ទៅ​ដូច្នោះ ។
សេច​ក្តី​ថា កាល​នៅ​មិន​ទាន់​បន្លុះ​​គុណធម៌ ដែល​ក្រែង​លែង​ជាង​នោះ មាន​ន័យ​ថា ប្រការ​មួយ​(នោះ​គឺ) អ្នក​មាន​មេត្តា​ជា​វិហារ​ធម៌​នោះ​កាល​មិន​អាច​បន្លុះ​ព្រះ​អរហត្ត ដែល​ជា​គុណ​ដ៏​ក្រៃ​លែង​ជាង​នោះ មាន​ន័យ​ថា ប្រការ​មួយ​(នោះ​គឺ) អ្នក​មាន​មេត្តា​ជា​វិហារ​ធម៌​នោះ​កាល​មិន​អាច​បន្លុះ​ព្រះ​អរហត្ត ដែល​ជា​គុណ​ដ៏​ក្រលែង​ជាង​មេត្តា​សមាបត្តិ ឃ្លាត​ចាក​ភព​នេះ​ហើយ រមែង​ចូល​ទៅ​ដល់​ព្រហ្ម​លោក​(គឺ​ចូល​ទៅ​កាន់​ព្រហ្ម​លោក) ដូច​ជាការ​ដេក​លក់​ហើយ​ភ្ញាក់​ឡើង​វិញ​ដូច្នោះ ។

អត្តបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ មេត្តាចិត្ត
រៀបរៀង​ដោយៈ ធម្មាចារ្យ កែវ វិមុត្ត
វាយ​អត្តបទ​ដោយៈ កញ្ញា ជា ម៉ានិត


ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ៩៧៧២ ដង)
អ្នក​មាន​សតិ​ស្មារតី​វាង​វៃ តែង​ឈ្នះ​សត្រូវ​ទាំង​ពួង
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
បិទ
ជួយឧបត្ថម្ភ៥០០០ឆ្នាំ ABA 000 185 807
   ចូលរួម​ទ្រ​ទ្រង់​​​​ការផ្សាយ៥០០០ឆ្នាំ​ បរិច្ចាគតាមរយៈ ១. ផ្ញើតាម វីង acc: 00126869  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000185807  ឬAcleda 0001 01 222863 13 ឬ Acleda Unity 012 887 987                            សូមគោរពថ្លែងអំណរគុណចំពោះ សប្បុរសជន ដែលបានបរិច្ចាគទ្រទ្រង់ ៥០០០ឆ្នាំ សម្រាប់ខែកក្កដា នេះមាន ៖           ឧបាសក ធី សុរិុល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ នៅបារាំង     ១៥០ដុល្លា     |    ឧបាសក ម៉ៅ សុខ ៣១ដុល្លា         |    ឧបាសិកា ចាំង ដាលី ម្ចាស់រោងពុម្ពគីមឡុង ៥០ដុល្លា    |    ឧបាសក ឡាំ លីម៉េង ១០ដុល្លា     |      .... នាមសប្បុរសជនជួយទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ​ប្រចាំឆ្នាំ ២០២០  មាន ៖             ឧបាសិកា កាំង ហ្គិចណៃ   (៦០០ដុល្លា) សម្រាប់ ឆ្នាំ ២០២០  |    ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង , លោក សុង ណារិទ្ធ  , លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី , លោក វិទ្ធ គឹមហុង​ , លោក អ៉ីវ វិសាល និង ឧបាសិកា សុង ចន្ថា , លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង , លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន , អ្នកនាង សាល រីណា , លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ , លោក ឡេង គីមសាន , កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន , លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ , លោកស្រី សុង ដា​លីន និង កញ្ញា សុង​ ដា​ណេ​ , លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ , កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ​ , កញ្ញា ទា ភិច​ហួរ    បានទ្រទ្រង់ ៥០០០ឆ្នាំ (១៥០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០២០ | ឧបាសិកា តាន់ ស៊ីវឡេង (៥០០ដុល្លា) សម្រាប់ ៥ឆ្នាំ ២០១៦-២០២០  |    ឧបាសិកា លី យក់ខេន និងកូនចៅ ៥០ដុល្លា សម្រាប់ឆ្នាំ២០២០ |    ឧបាសក វឿន ផារ៉ាត់ និង ឧបាសិកា ញ៉ាន លីកា ព្រមទាំងបុត្រ ២៣០ដុល្លា សម្រាប់ឆ្នាំ២០២០ |    ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ ២០០ដុល្លា សម្រាប់ឆ្នាំ២០២០ |    ឧបាសិកា ជ័យ ភាព  និង ឧបាសិកា សុភ័ក្រ រ កំពង់ធំ  (៣៧.៥ដុល្លា ) សម្រាប់ ឆ្នាំ២០២០         |    ​ ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន  (២០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០         |     ឧបាសក សោម រតនៈ  (២០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០        |          ក្រុមពុទ្ធបរិស័ទ ធម្មសង្គហៈ (៦០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០           |          ឧបាសក ជឿន ហ៊ុយ  (១៨២ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០    ១៨២ដុល្លា         |               ឧបាសិកា ទីម សុគន្ធ នៅអាមេរិក (៦០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០        |                      ឧបាសិកា តុប ស្រីពៅ នៅអាមេរិក (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០               |               ឧបាសិកា អៀម ហួយ , ឧបាសិកាប៊ាន ឈួន ជា, ឧបាសិក ឈិត ឈុនលាង នៅប្រទេសស្វីស (២០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០        |                      ឧបាសិកា អ៊ុយ មិនា (១១០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០                    |          សាមណេរ ចាន់ថាគីម (៦៨០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០              |                ឧបាសិកា លី យក់ខេន និងកូនចៅ ៥០ដុល្លា សម្រាប់ឆ្នាំ២០២០            |                  ឧបាសក វឿន ផារ៉ាត់ និង ឧបាសិកា ញ៉ាន លីកា ព្រមទាំងបុត្រ ២៣០ដុល្លា សម្រាប់ឆ្នាំ២០២០           |                   ឧបាសិកា គង់ សាវឿង ២០០ដុល្លា សម្រាប់ឆ្នាំ២០២០                 |             ឧបាសិកា តាំង ប៉ោជឹង ១០០ដុល្លា សម្រាប់ឆ្នាំ២០២០            |                  ឧបាសក វឿន ផារ៉ាត់ និងឧបាសិកា ញ៉ាន លីកា ព្រមទាំងបុត្រ ​២០០ដុល្លា សម្រាប់ឆ្នាំ២០២០             |                 ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្តនិងចៅ ៦០០ដុល្លា សម្រាប់ឆ្នាំ២០២០           |                   ឧបាសិកា ម៉ៅ លន់ ព្រមទាំងកូនចៅ ១០០ដុល្លា សម្រាប់ឆ្នាំ២០២០                   |           ឧបាសិកា ម៉ៅ ម៉ារង ១០០ដុល្លា សម្រាប់ឆ្នាំ២០២០                    |          ឧបាសិកា គឹម លាន ១២០ដុល្លា សម្រាប់ឆ្នាំ២០២០    | ពេជ្រ សុភាព និង ស្វាមុី ព្រមទាំងបុត្ត ១២០ដុល្លា សម្រាប់ឆ្នាំ២០២០    |    ឧបាសក ជឿន ហ៊ុយ  (១៨២ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០    |    ឧបាសក ពេជ្រ សារ៉ាន់ និងភរិយា ២០០ដុល្លា សម្រាប់ឆ្នាំ២០២០  |    ឧបាសិកា ណៃ ឡាង ១០០ដុល្លា     |    ជឹង ហ្គេចគៀង និង ស្វាមី ១២០ដុល្លា    |    ជឹង ហ្គេចរ៉ុង និង ស្វាមី ១២០ដុល្លា    |    ជឹង ងួនហៀង និងភរិយា ៦០ដុល្លា    |    ជឹង ងួនធៀង និងភរិយា ៦០ដុល្លា    |    ជឹង ងួនសេង និងភរិយា ៦០ដុល្លា    |     (៥២0ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០      | ឧបាសិកា យ៉ុង វុត្ថារី ១២០ដុល្លា ។ សម្រាប់លោកអ្នក មានសទ្ធាបរិច្ចាគទានជួយទ្រទ្រង់ ការងារផ្សាយរបស់ ៥០០០ឆ្នាំ ជាប្រចាំខែ ឬប្រចាំឆ្នាំ សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ  ៈ    ១. ផ្ញើតាម វីង acc: 00126869 (លុយខ្មែរ) ឬ TrueMoney ផ្ញើមកលេខ 012 887 987  | 081 815 000 ២. គណនី ABA: 000185807 ឬ Acleda Unity: 012 887 987 ឬ Acleda Account: 0001 01 222863 13        ។       ​     សូមអរព្រះគុណ និង សូមអរគុណ ។...