15
ថ្ងៃ ពុធ ទី ០១ ខែ ធ្នូ ឆ្នាំឆ្លូវ ត្រី​ស័ក, ព.ស.​២៥៦៥  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុពន្លឺត្រៃរតន៍
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៨៤,២៤១
Today
ថ្ងៃម្សិលមិញ ១៤៥,៩៣១
ខែនេះ ៨៤,២៤១
សរុប ២៣៥,៤៩៩,៦៦៣
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ៨៥៦៦ ដង)

អដ្ឋកថា​មតកភត្ត​ជា​តក



 
អដ្ឋកថា​មតកភត្ត​ជា​តក

ព្រះ​សាស្តា​ព្រះ​អង្គ​គង់​ប្រថាប់​នៅ​នឹង​ព្រះ​វិហារ​ជេត​វ័ន​ទ្រង់​ប្រារព្ធ​មតកភត្ត ទើប​ត្រាស់​ព្រះ​ធម្ម​ទេសនា​នេះ មាន​ពាក្យ​ផ្តើម​ថា​ក្នុង​កាល​នោះ​មនុស្ស​ទាំង​ឡាយ​សម្លាប់​ពពែ ជា​ដើម​យ៉ាង​ច្រើន​ឲ្យ​មតកភត្ត ឧទ្ទិស​ដល់​ញាតិ​ទាំង​ឡាយ ដែល​ស្លាប់​ទៅ​ហើយ ភិក្ខុ​ទាំង​ឡាយ​ឃើញ​មនុស្ស​ទាំង​នោះ​ធ្វើ​យ៉ាង​នោះ​ទើប​ក្រាប​ទូល​សួរ​ព្រះ​សាស្តា​ថា​បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ពេល​នេះ​មនុស្ស​ទាំង​ឡាយ​ធ្វើ​សត្វ​មាន​ជីវិត​យ៉ាង​ច្រើន ឲ្យ​ដល់​ការ​អស់​ទៅ​នៃ ជីវិត ហើយ​ឲ្យ​ឈ្មោះ​ថា មតកភត្ត សេចក្តី​ចម្រើន​នៃ​ការ​ឲ្យ​មតកភត្ត​នេះ​មាន​ពិត​ឬ​ព្រះ​អង្គ? ព្រះ​សាស្តា​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ​ឈ្មោះ​ថាសេចក្តី​ចម្រើន​យ៉ាង​ណា​ៗ ចំពោះ​បាណាតិ​បាត សូម្បី​ដែល​ធ្វើ​ដោយ​គិត​ថា​ពួក​យើង​នឹង​ឲ្យ​មតកភត្ត ដូច្នេះ រមែង​មិន​អាច​សូម្បី​​ក្នុង​កាល​មុន បណ្ឌិត​ទាំង​ឡាយ​អង្គុយ​នៅ​ព្ធ​ដ៏​អាកាស​សំដែង​ធម៌ពោល​ទោស​ក្នុង​ការ​ធ្វើ​បាណាតិ​បាត​នេះ​ឲ្យ​ជន​ទាំង​ឡាយ​អ្នក​នៅ​ក្នុង​ជម្ពូ​ទ្វីប​ទាំង​អស់​លះ​នូវ​កម្ម​នោះ តែ​ពេល​នេះ​កម្ម​នោះ​ត្រឡប់​ប្រាកដ​ឡើង​ទៀត ព្រោះ​សត្វ​ទាំង​ឡាយ​ពួក​នោះ​ជា​អ្នក​នៅ​ក្នុង​សង្ខេប​នៃ​ភព ហើយ​ទ្រង់​នាំ​អតីត​និទាន​មក​ដូច​ត​ទៅ​នេះ ។

ក្នុង​អតីត​កាល​ព្រះ​ចៅ​ព្រហ្មទត្ត​គ្រង​រាជ​សម្បត្តិ​ក្នុង​នគរ​ពារាណសី មាន​អាចារ្យ​ទិសាបាមោក្ខ អ្នក​សម្រេច​ត្រៃ​វេទ​ម្នាក់​ គិត​ថា​នឹង​ឲ្យ​មតកភត្ត ទើប​ឲ្យ​ចាប់​ពពែ​មួយ​ក្បាល​ពោល​នឹង​អន្តេវាសិក​ទាំង​ឡាយ​ថា​អ្នក​ទាំង​ឡាយ​ចូរ​នាំ​ពពែ​នេះ​ទៅ​កាន់​ស្ទឹង​យក​កម្រង​ផ្កា​ឈើ​ពាក់​ក​យក​ម្សៅ​មក​ប្រដាប់​តាក់​តែង​ហើយ​នាំ​មក​អន្តេវាសិក​ទាំង​ឡាយ​ទទួល​ពាក្យ​ហើយ​នាំ​ពពែ​នោះ​ទៅ​កាន់​ស្ទឹង​ពពែ​នោះ​ចេះ​ពិចារណា​ឃើញ​កម្ម​ចាស់​របស់​ខ្លួន​ក៏​កើត​សេចក្តី​សោមនស្សថា យើង​នឹង​ផុត​ចាក​ទុក្ខ​បែប​នេះ​ទៀត​ហើយ​ក្នុង​ថ្ងៃ​នេះ​ទើប​កើត​ឡើង​នូវ​សំណើច​លាន់​ឮ​ហាក់​ដូច​ជា​គោះ​វាយ​ឆ្នាំង​ដី​ត្រឡប់​គិត​ថា​ព្រាហ្មណ៍​នេះ​សម្លាប់​យើង​ហើយ​នឹង​បាន​សេចក្តី​ទុក្ខ​ដែល​ធ្លាប់​បាន​ហើយ កើត​សេចក្តី​ករុណា​ដល់​ព្រាហ្មណ៍ ទើប​ស្រែក​យំ​ដោយ​សំឡេង​ដ៏​ខ្លាំង លំដាប់​នោះ​បរុស​មាណព​ទាំង​នោះ​ទើប​សួរ​ពពែ​នោះ​ថា ម្នាល​ពពែ​សំលាញ់ អ្នក​សើច និង​យំ​សំឡេង​ខ្លាំង ព្រោះ​ហេតុ​អ្វី​អ្នក​ទើប​សើច? និង​ព្រោះ​ហេតុអ្វី​អ្នក​យំ? ពពែ​ពោល​ថា​លោក​ទាំង​ឡាយ​គប្បី​សួរ​ហេតុ​នេះ​នឹង​ខ្ញុំ​ក្នុង​សំណាក់​អាចារ្យ​របស់​លោក​ចុះ​។

មាណព​ទាំង​នោះ​ទើប​នាំ​ពពែ​នោះ​ទៅ​ហើយ ប្រាប់​ហេតុ​នេះ​ដល់​អាចារ្យ អាចារ្យ​បាន​​ស្តាប់​ពាក្យ​មាណព​ទាំង​អស់​នោះ​ហើយ សួរ​ពពែ​នោះ​ថា​ម្នាល​ពពែ​ព្រោះ​ហេតុ​អ្វី​ទើប​អ្នក​សើច ព្រោះ​ហេតុ​អ្វី​ទើប​អ្នក​យំ? ពពែ​រលឹក​ឃើញ​កម្ម ដែល​ខ្លួន​ធ្វើ​ដោយ​ញាណ ជា​គ្រឿង​រលឹក​ជាតិ​បាន​ពោល​ដល់​ព្រាហ្មណ៍​ថា ម្នាល​ព្រាហ្មណ៍ កាល​មុន​យើង​ជា​ព្រាហ្មណ៍​អ្នក​ស្វាធ្យាមន្ត​ដូច​ជា​លោក​នោះ​ដែរ គិត​ថា​នឹង​ឲ្យ​មតកភត្ត​ទើប​បាន​សម្លាប់​ពពែ​មួយ​ក្បាល​ហើយ​ឲ្យ​ដល់​នូវ​ការ​កាត់​សីល​កក្នុង​៤៩៩​អត្តភាព​ទី​៥០០​របស់​យើង​ដែល​ស្ថិត​នៅ​ក្នុង​ទី​បំផុត យើង​កើត​សេចក្តី សោមនស្ស​ថ្ងៃ​នេះ​យើង​នឹង​ផុត​ចាក​ទុក្ខ នោះ​ទៀត​ហើយ​ដោយ​ហេតុ​ទើប​នេះ​យើង​សើច​តែ​កាល​ដែល​យើង​ស្រែក​យំ បាន​ជាយំ​ព្រោះ​សេចក្តី​ករុណា​អាណិត​ដល់​លោក​ដោយ​គិត​ថា​កាល​ពី​ខាង​ដើម​យើង​សម្លាប់​ពពែ​មួយ​ក្បាល ក៏ដល់​នូវ​សេចក្តី​ទុក្ខ គឺ​ការ​ដែល​ត្រូវ​កាត់​សីល (ក្បាល) ដល់​ទៅ​៥០០​ជាតិ នឹង​ផុត​ចាក​ទុក្ខ​ក្នុង​ថ្ងៃ​នេះ ចំណែក​ព្រាហ្មណ៍​ឯង​សម្លាប់​យើង​ហើយនឹង​បាន​ទទួល​ទុក្ខ​គឺ​ការ​ត្រូវកាត់​សីសៈ​ដល់​ទៅ​៥០០​ជាតិ​ដូច​យើង ។


ព្រាហ្មណ៍​ពោល​ថា ម្នាល​ពពែ​អ្នក​កុំ​ខ្លាច​ឡើយ យើង​មិន​សម្លាប់​អ្នក​ទេ ។ ពពែ​ពោល​ថា​ព្រាហ្មណ៍​លោក​និយាយ​អ្វី​កាល​បើ​លោក​សម្លាប់​ ឬ​មិន​សម្លាប់​ក្តី​ថ្ងៃ​នេះ យើង​មិន​អាច​ផុត​អំពី​សេចក្តី​ស្លាប់​ទៅ​បាន​ឡើយ ។ ព្រាហ្មណ៍​ពោល​ថា ម្នាល​ពពែ​យើង​នឹង​ធ្វើ​នូវ​ការ​រក្សា​អ្នក ដើរ​ទៅ​ជា​មួយ​អ្នក​ប៉ុណ្ណោះ ។ ពពែ​ពោល​ថា​ព្រាហ្មណ៍ ការ​រក្សា​របស់​លោក​មាន​ប្រមាណ​តិច​តួច ណាស់​ចំណែក​ឯ​បាបកម្ម ដែល​យើង​ធ្វើ​​មាន​កម្លាំង​ច្រើន ។

ព្រាហ្មណ៍​ឲ្យ​លែង​ពពែ​ហើយ​ពោល​ថា យើង​មិន​ឲ្យ​នរណា​ៗ​សម្លាប់​ពពែ​នេះ​ឡើយ ទើប​នាំ​ពួក​អន្តេវា​សិក​ត្រាច់ ទៅ​ជា​មួយ​ពពែ​នោះ​ឯង​ល្មម​តែ​គេ​ដោះ​លែង​តែ​ប៉ុណ្ណោះ ក៏​អើត​ក​ផ្តើម​បរិភោគ​ស្លឹក​ឈើ ដែល​អាស្រ័យ​ក្រោយ​ផ្ទាំង​ថ្ម​មួយ​កន្លែង​ភ្លាម​មួយ​រំពេច​នោះ​ឯង​ រន្ទះ​ក៏​បាញ់​ចំ​ត្រង់​កន្លែង​ខាង​ក្រោយ នៃ​ថ្ម​នោះ​ជម្រៀក​ថ្ម ដែល​បែក ជ្រៀក​មួយ​ជម្រៀក​ដាច់​ធ្លាក់​ចំ​ត្រង់​ក​នៃ​ពពែ​ដែល​អើត​ក ហើយ កាត់​សីសៈ​ដាច់​ទៅ​មហាជន​ប្រជុំ​គ្នា​ក្នុង​កាល​នោះ ព្រះ​ពោធិសត្វ​កើត​ជា​រុក្ខ​ទេវតា​នៅ​ទី​នោះ ព្រះ​ពោធិសត្វ​កាល​មហាជន​ឃើញ​ហើយ​នោះ​ឯង អង្គុយ​តាំង​សមាធិព្ធ​ដ៏​អាកាស​ដោយ​ទេវានុភាព​ថា​បាណា​តិ​បាត​គឺ​មិន​គប្បី​ធ្វើ​កាល​ដែល​សំដែង​ធម៌​ដោយ​សំឡេង​យ៉ាង​ពី​រោះ​ទើប​ពោល​គា​ថា​នេះ​ថា


ឯវញ្ចេ សត្តា ជា​នេយ្យុំ
ទុក្ខា យំជាតិ​សម្ផរោ​ន
បាណោ បាណិនំ ហញ្ញេ
បាណឃាតី ហិ​សោច​តីតិ ។

បើ​ពួក​សត្វ​គប្បី​ដឹង​យ៉ាង​នេះ​ថា​ការ​កើត​នៃ​ជាតិ​នេះ​រមែង​នាំ​មក​នូវ​ទុក្ខ​សត្វ​មិន​ត្រូវ​សម្លាប់​សត្វ​​ព្រោះ​ថា​បុគ្គល​អ្នក​សម្លាប់​សត្វ​​រមែង​សោយ​សោក ។

បណ្តា​បទ​ទាំង​នោះ​បទ​ថា ឯវញ្ចេ​ សត្តា ជា​នេយ្យុំ សេចក្តី​ថា​សត្វ​ទាំង​នេះ​គប្បី​ដឹង​យ៉ាង​នេះ ។ គប្បី​ដឹង​ដូចម្តេច? គប្បី​ដឹង​ថា​ជាតិ​នេះ​ជា​ទុក្ខ​អអិប្បាយ​ថា​ប្រសិន​បើ​គប្បី​ដឹង​ថា​ការ​កើត​ក្នុង​ភប​ពោល​គឺ​សេចក្តី​ចំរើន​របស់​អ្នក​កើត​ដោយ​លំដាប់​នេះ​ឈ្មោះ​ថា​ជា​ទុក្ខ​ព្រោះ​ជា​វត្ថុ​ជា​ទី​តាំង​នៃ​ទុក្ខ​ទាំង​ឡាយ​មាន ជរា​ព្យាធិ មរណ ការ​ជួប​ប្រសព្វ​នឹង​វត្ថុ​ដែល​មិន​ជា​ទី​ស្រឡាញ់​សេចក្តី​ព្រាត់​បា្រស​ចាក​វត្ថុ​ជាទី​ស្រឡាញ់ និង​ការ​ដែល​ត្រូវ​កាត់​ដៃ​កាត់​ជើង ជា​ដើម ។

បទ​ថា ន បាណោ បាណិនំ បញ្ញេ សេចក្តី​ថា សត្វ​ណាៗ ដឹង​ហើយ​ថា​ជាតិ​ភព​ឈ្មោះ​ថា​ជា​ទុក្ខ​ព្រោះ​ជា​ទី​តាំង​នៃ​ទុក្ខ ថា​អ្នក​ធ្វើ​សត្វ​ដទៃ​ឲ្យ​ចំរើន រមែអ​បាន​សេចក្តី ចំរើន​ក្នុង​ជាតិ​ភព​កាល​បើ​បៀត​បៀន​សត្វ​ដទៃ​រមែង​បាន​ទទួល​ការ​បៀត​បៀន​ដូច្នេះ​ទើប​មិន​គួរ​សម្លាប់​សត្វ​ដទៃ​ឡើយ​អធិប្បាយ​ថា​សត្វ​មិន​គួរ​សម្លាប់​សត្វ​ដទៃ​ព្រោះ​ហេតុ​អ្វី ? ព្រោះ​អ្នក​មាន​ប្រក្រតី​សម្លាប់​សត្វ​រមែង​សោក​សៅ អធិប្បាយ​ថា​ព្រោះ​បុគ្គល​អ្នក​មាន​ប្រក្រតី​សម្លាប់​សត្វ​ដោយ​ការ​ចូល​ទៅ​កាត់​ផ្តាច់​ជីវិតិន្ទ្រីយ៍​របស់​សត្វ​ដទៃ​ដោយ ប្រយោគ​មួយ​បណ្តា​ប្រយោគ ទាំង​៦ មាន​សាហត្ថិក​ប្រយោគ​ជា​ដើម សោយមហន្ត ទុក្ខ​នៅ​ក្នុង​អបាយ​ទាំង​៤​នេះ​គឺ​ក្នុង​មហានរក​៨​រណ្តៅ​ក្នុង​ឧស្សទនរក ១៦ រណ្តៅ​ក្នុង​កំណើត​សត្វ​តិរច្ឆាន​មាន​ប្រការ​ផ្សេង​ៗ ក្នុង​បេតវិស័យ​និង​ក្នុង​អសុរកាយ​ឈ្មោះ​ថា​រមែង​សោក សៅ​ដោយ​សេចក្តី​សោយ​សោក ដែល​មាន​ការ​ឆេះ​រោល​រាល​ក្នុង​ខាង​ក្នុង​ជា​លក្ខណ អស់​កាល​ដ៏​យូរ ន័យ​ម្យ៉ាង​ទៀត​សត្វ​ដឹង​ថា​ពពែ​នេះ​សោយ​សោក​ហើយ​ព្រោះ​មរណ​ភ័យ​យ៉ាង​ណា អ្នក​មាន​ប្រក្រតី​សម្លាប់​សត្វ រមែង​សោយ​សោក អស់​កាល​ដ៏​យូរ​ដូច្នោះ​ឯង ដូច្នេះ​ហើយ​មិន​គួរ​សម្លាប់​សត្វ អធិប្បាយ​ថា​នរណាៗ ក៏​មិន​គួរ​ធ្វើ​កម្ម​គឺ​បាណាតិបាត​ឡើយ ក៏​បុគ្គល​ល្ងង់​ព្រោះ​មោហៈ កាល​បើ​អវិជ្ជា​ធ្វើ​ឲ្យ​មនុស្ស​ខ្វាក់​ងងឹត​សូន្យ ឈឹង​ហើយ មិន​ឃើញ​ទោស​នេះ​រមែង​​ធ្វើបាណាតិបាត ។


ព្រះ​ពោធិសត្វ​សំដែង​ធម៌​ដោយ​យក​ភ័យ​ក្នុង​នរក​មក​បង្ហាញ​ដោយ​ប្រការ​យ៉ាង​នេះ ។ មនុស្ស​ទាំង​ឡាយ​ស្តាប់​ធម្មទេសនា​នោះ​ហើយ​ភ័យ​ខ្លាច​ក្នុង​នរក​ក៏​នាំ​គ្នា​វៀរ​ចាក​បាណាតិបាត ចំណែក​ព្រះ​ពោធិសត្វកាល​ដែល​សំដែង​ធម៌​ហើយ ញ៉ាំង​មហាជន​ឲ្យ​តាំងនៅក្នុង​បញ្ចសីល​ហើយ​ទៅ​តាម​យថាកម្ម ចំណែក​ឯមហាជន​ដែល​តាំង​នៅ​ក្នុង​ឱវាទ​របស់​ព្រះ​ពោធិសត្វ ធ្វើ​បុណ្យ​មាន​ទាន​ជា​ដើម​ធ្វើ​ទេពនគរ​ឲ្យ​ពេញ​ហើយ ។

ព្រះ​សាស្តាកាល​ទ្រង់​ នាំ​យក​ព្រះ​ធម៌​ទេសនា​ នេះ​មក​ហើយ ទ្រង់​បន្តអនុសន្ធិ ទ្រង់​ប្រជុំតកថា ម្នាល​ភិក្ខុ​ទាំង​ឡាយ​សម័យ​នោះ​រុក្ខទេវតា​នោះ គឺ​តថាគត​នេះ​ឯង ។

អត្តបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ មេត្តាចិត្ត
រៀប​រៀង​ដោយៈ ធម្មាចារ្យ កែវ វិមុត្ត
វាយ​អត្តបទ​ដោយៈ កញ្ញា ជា ម៉ានិត

ដោយ​៥០០០​ឆ្នាំ​ 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២០ តុលា ឆ្នាំ២០២១ (អាន: ១៣៣៧៦ ដង)
ពិចារណា​ថាការ​ដាក់​ទោស​ខ្លួន​ឯង​ឲ្យ​សម​ចិត្ត​សត្រូវ​
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០២១ (អាន: ៣២៩១៣ ដង)
ម៉ែ​ស្រក់​ទឹក​ភ្នែក​ពេល​ម៉ែ​នឹក​កូន
ផ្សាយ : ០៣ តុលា ឆ្នាំ២០១៣ (អាន: ១០៧៩០ ដង)
ចូរ​សម្គាល់​កាយ​នេះ ថា​ដូច​ជា​រថ
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
បិទ
ឧបត្ថម្ភការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ ✿ ✿  លោកអ្នកអាចជួយទ្រទ្រង់ដំណើរការផ្សាយ ៥០០០ឆ្នាំ សម្រាប់ឆ្នាំ២០២២  ដើម្បីគេហទំព័រ៥០០០ឆ្នាំ មានលទ្ធភាពពង្រីកនិងបន្តការផ្សាយ ។  សូមបរិច្ចាគទាន មក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿     សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿  នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ៖  ✿  ឧបាសិកា កាំង ហ្គិចណៃ 20✿  ឧបាសក ធី សុរិុល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ 21✿  ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 21✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ (  ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក)21 ✿  លោក សាន្ត ពិសិដ្ឋ  ✿  ឧបាសិកា ហុង គីមស៊ែ  21✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  21✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 21✿  ឧបាសក ពុំ ភួង ក្រុមពុទ្ធបរិស័ទ ធម្មសង្គហៈ ✿  ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារមានដូចជាៈ ( ជឹង ហ្គេចគៀង និង ស្វាមី  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមី  ✿  ជឹង ងួនហៀង និងភរិយា  ✿  ជឹង ងួនធៀង និងភរិយា  ✿  ជឹង ងួនសេង និងភរិយា)  ✿  ឧបាសិកា យ៉ុង វុត្ថារី 21✿  ឧបាសក ជឿន ហ៊ុយ ✿  ឧបាសក ញ៉ែម ហាន និងភរិយា យិន ដានី + ប្អូន + កូនចៅ (នៅបាត់ដំបង ) ✿  ឧបាសិកា នា អ៊ន់ និង កូនចៅ (កូនលោកយាយ ២១ ភ្នំពេញ) ✿  ឧបាសក អិុត ប្រាំង ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 21✿  ប្អូន សុត វាសនា និង ហិុន ជុំនិត និង សាង សះ និង ចន កែវ នៅកូរ៉េ  ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 21✿  ឧបាសិកា ទីម សុគន្ធ 21✿   ឧបាសិកា លី យក់ខេន និងកូនចៅ ✿   លោក ចាប គឹមឆេង និងភរិយា សុខ ផានី ✿   ឧបាសិកា ទេព សុគីម ✿  ឧបាសក ឌៀប ថៃវ៉ាន់ ✿  ឧបាសិកា ស៊ិន ស៊ីណា ឧបាសក ស៊ិន សុភា  ✿  លោក ភួង លាង អ្នកស្រី បុង មុំម៉ាឡា និងលោក ពូក មុនី ✿  ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន ✿  ឧបាសិកា ខេង ច័ន្ទលីណា ✿  ឧបាសិកា ជូ ឆេងហោ ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក យ៉ន់ សួន ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ ✿  ឧបាសិកា រាជ ការ៉ានីនាថ ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ប្អូន សុខ ចាន់ថា នៅកូរ៉េ  ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។