30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៣១,៦៣១
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,៣០៩,៥៦៥
សរុប ៣៨៥,៥៩៦,២៥៨
អានអត្ថបទ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ២៣,០៣៥ ដង)

ពុទ្ធជ័យមង្គល



 
ពុទ្ធជ័យមង្គល

១ ពាហុំ សសហ្សមភិនិម្មិតសាវុធន្តំ
គ្រីមេខលំ ឧទិតឃោរសសេនមារំ
ទានាទិធម្មវិធីនា ជិតវា មុនិន្ទោ
តន្តេជសា ភវតុ តេ ជយមង្គលានិ ។

ព្រះ​មុនិន្ទលោកាចារ្យ ផ្ចាញ់​ក្រុង​មារ​ចិត្ត​មោហន្ធ និមិត្ត​ដៃ​មួយ​ពាន់​កាន់​សាស្តា្រវុធនានា ។ ជិះ​គ្រីមេខល​ជាតិ កោញ្ចនាទ​ខ្ទរ​ពសុធា ព្រម​ដោយ​មាសេនា ពន្លឹក​លោន់​កង​ស័ព្ធ​ស៊ាន ។ ដោយ​ធម្ម​វីធី​ទាន​បារមី​ជា​ប្រធាន​ក្រុង​មារ​ចាញ់​ទ្រង់​ញាណ ប្រណម្យកាយ​ថ្វាយ​វន្ទា ។ រីជយមង្គល ចូរ​មាន​ដល់​អ្នក​រាល់​គ្នា ដោយ​តេជៈជយា​ព្រះ​ឈ្នះ មារ​គ្រានោះ​ហោង ។

២ មារាតិរេកមភយុជ្ឈិត​សព្វរត្តី
ឃោរម្បនាឡវក​មក្ខមថទ្ធយក្ខំ
ខន្តី​ សុទន្តវិធិនា ជិត​វា មុនិន្ទោ
តន្តេជសា ភវតុ តេ ជយមង្គលានិ ។

ព្រះ​មុនិន្ទពិននាយកៈ ផ្ចាញ់​អាឡវ​យក្សឃោរ​ឃៅ វឹង​រូស​មិន​តាំង​នៅ​ក្នុង​ខន្តី​គុណ​សត្យា ។ រហូត​អស់​រាត្រី​ ព្រះ​ជិន​ស្រី​ទ្រង់​យុទ្ធនា​ក្រៃ​លែង​ក្រុង​មារា ក្នុង​បឋមសម្ពោធី ។ ដោយ​ព្រះ​ពិធី​ញាណ ទ្រង់​ទូន្មាន ដោយ​ខន្តី ញ៉ាំង​ចិត្ត​អសុរី​ឲ្យ​បង់​ព្យូហ៍​ចុះ​វន្ទា ។
រីជមង្គល ចូរ​មាន​ដល់​អ្នក​រាល់​គ្នា​ដោយ​តេជ ជយា​ព្រះ​ឈ្នះ អាឡវ​យក្ខហោង ។

៣ នាឡាគិរី គជវរំ អតិមត្តភូតំ
ទាវគ្គិចក្កមសនីវ សុទារុណន្តំ
មេត្តម្ពុសេកវិធីនា ជិត​ថា មុនិន្ទោ
តន្តេជសា ភវតុ តេ ជយមង្គលានិ ។

ព្រះ​មុនិន្ទពិជិន​ស្រី ផ្ចាញ់​ដំរី​ឈ្មោះ​នាឡា គិរីវរគជា ដ៏​ហាន​ក្លា​ចុះ​ព្រេង​ព្រេច ។ សាហាឆាវ​ឆេះ​ក្រៃ ដូច​ភ្លើង​ព្រៃ​ឆេះ​កំទេច មុត​ដូច​ចក្រ​ក្រុត​ពេជ្រ ខ្លាំង​ដូច​កាំអសនី ។ ដោយ​ព្រះ​ពិធី​ស្រប់​ស្រោច​ទឹក​អប់​គឺ​បារមី មេត្តា​ព្រះ​ជិត​ស្រី ញ៉ាំង​ដំរី​ឲ្យ​ជ្រះ​ថ្លា ។ រីជយមង្គល ចូរ​មាន​ដល់​អ្នក​រាល់​គ្នា​ដោយ​តេជ ជយា ព្រះ​ឈ្នះ​នាឡាគិរី ។

៤ ឧក្ខិត្តខគ្គមតិហត្ថសុទារុណន្តំ
ធាវន្តិ យោជនបថង្គុលិមាវន្តំ
ឥទ្ធីភិសង្ខតមនោ ជិតវា មុនិន្ទោ
តន្តេជសា ភវតុ តេ ជយមង្គលានិ ។

ព្រះ​មនិន្ទពិន​លោក​ត្រៃ មាន​ព្រះ​ទ័យ​ធ្វើ​បាដិហារ្យ ផ្ចាញ់​ចោរ​អង្គុយ​លី​មាល មាន​កម្រង​គឺ​ម្រាម​ដៃ​នៃ​មនុស្ស​ដែល​គាត់​កាត់​មក​ដោត​ចាត់​ជា​មាល័យ អស់​អាច​កំណាច​ក្រៃ​ដ៏​មាន​ដៃ​ស្ទាត់​ប្រហារ ។ កាន់​ដាវ ងាគ្រវី ដេញ​ព្រះ​មុនី​សាស្ត្រចារ្យ ចម្ងាយ​ផ្លូវ​កន្តារ​កណ្តាល​ព្រៃ បីយោជនា ។ រីជយមង្គល ចូរ​មាន​ដល់​អ្នក​រាល់​គ្នា ដោយ តេជៈជយា ព្រះ​ឈ្នះ អង្គុលីមាល ។

៥ កត្វាន កដ្ឋទរំ ឥវ គព្ភិនីយា
ចិញ្ចាយ ទុដ្ឋវចនំ ជនកាយមជ្ឈេ
សន្តេន សាមវិធិនា ជិតវា មុនិន្ទោ
តន្តេជសា ភវតុ តេ ជយមង្គលានិ ។

ព្រះ​មុនិន្ទមាន​ព្រះ​ភាគ ផ្ចាញ់​ទ្រូស្ត​ពាក្យ​នាង​ចិញ្ចា អំពើ​ធ្វើ​ដូច​ជា​ ស្រី​មាន​គភ៌​ចាស់​ចើស​ពោះ ។ យក​ឈើ​ធ្វើ​ជា​កូន ព័ទ្ធ​ពោះ​ខ្លួន​ពោល​ទ្រគោះ​ព្រះ​ពុទ្ធ​ឈ្នះ​កាល​នោះ ដោយ​សមាចារពិធី ។ រម្ងាប់​ពាក្យ​ចណ្ឌាល នា​កណ្តាល​ជន​ប្រុស​ស្រី​ចិញ្ចា​ចាញ់​បារមី គឺ សច្ចំ​ពាក្យ​សត្យា​ ។ រីជយមង្គល ចូរ​មាន​ដល់​អ្នក​រាល់​គ្នា​ដោយ​តេជៈជយា ព្រះ​សាស្តា​ឈ្នះ​ចិញ្ចា ។

៦ សច្ចំ វិហាយមតិសច្ចកវាទកេតុំ
វាទាភិរោបិតមនម អតិអន្ធភូតំ
បញ្ញាបទីផលិតោ ជិត​វាមុនិន្ទោ
តន្តេជសា ភវតុ តេ ជយមង្គលានិ ។

ព្រះ​មុនិន្ទពិន​អ្នក​ប្រាជ្ញ រុង​រឿង​ស្ងាច​ដោយ​បញ្ញា ផ្ចាញ់​សច្ចកជា​និគ្រន្ធ ក្រៅ​ពុទ្ធ​វិន័យ ។ អធ្យាស្រ័យ​លះ​បង់​ពាក្យ​សត្យ​ត្រង់​តាម​គាប់​ចៃ សរសើរ​ខ្លួន​ឯង​ក្រៃ លើក​កម្ពស់​ដូច​ដង់​ទង់​ ។ បង្កើត​មួរ​ងងឹត ដោយ​ពោល​ឥត​ពាក្យ​ទៀង​ត្រង់ ព្រះ​ទ្រង់​កម្ចាត់បង់​ដោយ​ប្រទីប​គឺ​បញ្ញា ។ រីជយមង្គល ចូរ​មាន​ដល់​អ្នក​រាល់​គ្នា ដោយ តេជៈជយា ព្រះ​ឈ្នះ​សច្ចកៈនិគ្រន្ធ ។

៧ នន្ទោបនន្ទភុជគ្គំ វិពុធំ មហិទ្ធីបុត្តេន ថេរភុជគេន ទមាបយន្តោ
ឥទ្ធូបទេសវិធិនា ជិត​វា​មុនិន្ទោ 
តន្តេជសា ភវតុ តេ ជយមង្គលលានិ ។

ព្រះ​មុនិន្ទពិន​ទ្រង់​ញាណ ញ៉ាំង​មោគ្គលា្លន​មាន​អំណាច​ឲ្យ​ប្លែង​ជា​នាគរាជ ទៅ​ទូន្មាន​ព្យូហ៍​ភុជង្គ ។ ឈ្មោះ​នន្ទោបនន្ទ ចិត្ត​មោហន្ធ រឿង​ឬទ្ធិវិសេស ដល់​មោគ្គល្លាន ឬទ្ធិ​នាគ​អន្តរធាន ឱន​ចុះ​ចាញ់​ព្រះ​ចេស្តា ។ រីជយមង្គល ចូរ​មាន​ដល់​អ្នក​រាល់​គ្នា​ដោយ​តេជៈជយា ព្រះភគវាឈ្នះ នាគ​ហោង ។

៨ ទុគ្គាហទិដ្ឋិភុជគេន សុទដ្ឋហត្ថំ
ព្រហ្មំ វិសុទ្ធិជុតិ​មិទ្ធិពកាភិធានំ
ញាណាគ​ទេន វិធិនា ជិត​វា មុនិន្ទោ
តន្តេជសា ភវតុ តេ ជយមង្គលានិ ។

ព្រះ​មុនិន្ទពិន​គោត្តម ផ្ចាញ់​មហាព្រហ្ម​ឈ្មោះ​ពកា​សំគាល់​ថា អត្មា​រុង​រឿង​ដោយ​គុណ​បរិសុទ្ធ ។ ដៃ​កាន់​អសិរពិស គឺ​ចិត្ត​ទ្រីស្ត​ដ៏​មោះ​មុត កាន់​ខុស​ផ្លូវ​សម្ពុទ្ធ​មិន​លើក​លាក់​លះ​បង់​ប្រាណ ។ ទ្រង់​ផ្ចាញ់​ដោយ​ពិធី ឱសថវិសេសសម្រាន្ត ផ្សំ​ត្រូវ​គាប់​សន្តាន គឺ​ព្រះ​ញាណ​ប្រោស​ទេសនា ។
វីជមង្គល​ចូរ​មាន​ដល់​អ្នក​រាល់​គ្នា​ដោយ​តេជៈ ជយា​ឈ្នះ​ព្រហ្មាតឥ​មាន​ហ្មង ។


ឯតាបិ ពុទ្ធជយមង្គលាអដ្ឋគាថា
ហិត្វាន នេកវិវិធានិ​នេ សរតេ មតន្ទី
មោក្ខំ សុខំ អធិកមេយ្យ នរោ សបញ្ញោ ។

យោ នរោ ជន​ឯណាកប​បញ្ញា ប្រាស​ក្តី​ខ្ជិល ឧស្សាហ៍​សាង​ទាន​សីល សូត្រ​រំលឹក​ព្រះ​ធម៌​ថ្លៃ ។ គាថា​ប្រាំ​បី​បទ នេះ​កំណត់​ឈ្មោះ​ពុទ្ធ​ជ័យ​ខំ​សូត្រ​សព្វ​ៗ ថ្ងៃ កើត​មង្គល ជា​និរន្តរ៍ សោនរោរីជន​នោះ​បាន​រំដោះ​រោគសន្ន ឧបទ្រព្យ​អនេក​លន់​មាន​ប្រការ​ផ្សេងៗ ផង នឹង​ដល់​ធម៌​ក្សេមក្សាន្ត គឺ​និព្វាន​សុខ​កន្លង លែង​ទុក្ខ​ទាំង​៤ ដង​ដោយ​ពុទ្ធ​ជ័យ​មង្គល​នេះ។

អត្តបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ មេត្តាចិត្ត
រៀបរៀង​ដោយៈ ធម្មាចារ្យ កែវ​ វិមុត្ត
វាយ​អត្តបទ​ដោយៈ កញ្ញា ជា ម៉ានិត

ដោយ​៥០០០​ឆ្នាំ​ 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២៣ (អាន: ៥៤,៣៥៣ ដង)
ធម៌ដែលនាំឲ្យមានសេចក្តីចម្រើន ៤ ប្រការ «វុឌ្ឍិធម៌»
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១២,៤០៥ ដង)
ប្រភព​នៃ​ក្តី​ទុក្ខ​សោក​ក្នុង​លោក​
ផ្សាយ : ១៦ មករា ឆ្នាំ២០២២ (អាន: ៥,៦៧២ ដង)
គោល​ដៅ​ពិត​​ប្រា​កដ​របស់​ជី​វិត
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ២០,០៣៣ ដង)
សុភមង្គល​ក្នុង​គ្រួសារ គឺ​ជា​សន្តិសុខ​សង្គម
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.53
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿