30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៨៤,៧៩១
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,២៦២,៧២៥
សរុប ៣៨៥,៥៤៩,៤១៨
អានអត្ថបទ
ផ្សាយ : ១៩ មករា ឆ្នាំ២០២០ (អាន: ១៥,៥២៨ ដង)

រឿង​ឧបាសក​ត្រចៀក​ខ្មូរ



 
រឿង​ឧបាសក​ត្រចៀក​ខ្មូរ
(ចាក ធ. ខុ.)
(អ្នក​ណា​រក្សា​ធម៌ ធម៌​តែង​រក្សា​អ្នក​នោះ​វិញ)

សម័យ​ថ្ងៃ​មួយ ព្រះ​មហាកច្ចានៈ​ដ៏​មាន​អាយុ លោក​គង់​នៅ​លើ​ភ្នំ​បុវត្តៈ​ក្នុង​នគរ​កុរឃរ​ត្រង់​អវន្តិជនបទ មាន​ឧបាសក​ត្រចៀក​ខ្មូរ​ម្នាក់​ឈ្មោះ សោណៈជ្រះ​ថ្លា​នឹង​ធម្មក​ថា​របស់​ព្រះ​ថេរៈ​ចង់​បួស ព្រះ​ថេរៈ​ឃាត់​ថា ម្នាល​សោណៈ ការ​ប្រព្រឹត្ត​ធម៌​ដ៏​ប្រសើរ​នេះ ជា​ការ​លំបាក​មាន​ភត្ត​តែ​មួយ​ពេល ដេក​នៅ​តែ​ម្នាក់​ឯង​រហូត​អស់​មួយ​ជីវិត គាត់​មាន​សេចក្តី​ជ្រះ​ថ្លា​ខ្លាំង​ណាស់​ក្នុង​ផ្នួស អត់​ទ្រាំ​មិន​បាន​ក៏​ចូលទៅ​អង្វរ​ករ​សុំ​បួស​គ្រប់​៣​ដង នៅ​ក្នុង​ប្រទេស​ក្ខិណាបថ​ជា​ប្រទេស​មាន​ភិក្ខុតិច លុះ​បួស​ហើយ បាន​៤​វស្សា​ចង់​ទៅ​នមស្ការ​ថ្វាយ​បង្គំ​ព្រះ​សាស្តា ទើប​លា​ព្រះ​ឧបជ្ឈាយ៍​ទៅ​តាម​បណ្តាំ​របស់​លោក​ទៅ​ដល់​ជេតពន ចូល​ទៅ​ថ្វាយ​បង្គំ​ព្រះ​សាស្តា​ព្រះ​អង្គ​ទ្រង់​ធ្វើ​បដិសណ្ឋារ​កិច្ច ហើយ​ទ្រង់​អនុញ្ញាត​ឲ្យ​នៅ​ក្នុង​គន្ធ​កុដិ​ជា​មួយ​ព្រះ​អង្គ លុះ​យប់​ជ្រៅ​បន្តិច​កន្លង​ទៅ​ព្រះ​សាស្តា​ទ្រង់​អារាធនា​​ឲ្យ​ធ្វើ​បទសរភញ្ញ​ថ្វាយ​ព្រះ​អង្គ​ស្តាប់​ក្នុង​បច្ចូសម័យ ។

លុះ​ចប់​បទសរភញ្ញ​ហើយ ព្រះ​អង្គ​ទ្រង់​អនុមោទនា​យ៉ាង​ក្រៃ​លែង​ចំពោះ​សោណភិក្ខុ​នោះ​ហើយ​ទ្រង់​ប្រទាន​សព្ទ​សាធុការពរ​ថា សាធុ សាធុ ។ ចាប់​តាំង​ពី​ពួក​ទេវតា​ នាគ​នឹង​គ្រុឌ ដែល​ឋិត​នៅ​លើ​ដីរហូត​ដល់​ព្រហ្ម​លោក ក្នុង​កុរឃរ​នគរ ចម្ងាយ ១២០ យោជន៍​ពី​វត្ត​ជេតពន ក៏​បាន​ឲ្យ​សព្ទសាធុការ​ពរ​យ៉ាង​ខ្លាំង ។ គ្រា​នោះ​មហាឧបាសិកា​សួរ​ថា​នរណា​ឲ្យ​សាធុការ​ពរ​នេះ? ទេវតា​ប្រាប់​ថា​ម្នា​ល​ប្អូន​ស្រី​ខ្ញុំ​ណា​នាង ចុះ​លោក​ជា​អ្វី? ខ្ញុំ​ជា​ទេវតា​ឋិត​ក្នុង​ផ្ទះ​នេះ​ពី​មុន​ក៏​លោក​មិន​ឲ្យ​សាធុការ​ពរ​ដល់​ខ្ញុំ ស្រាប់​តែ​ថ្ងៃ​នេះ​ក៏​ឲ្យ​ដូច្នេះ ព្រោះ​ហេតុ​អ្វី? ទេវតា​ប្រាប់​ថា ខ្ញុំ​មិន​ឲ្យ​សាធុការ​ពរ​ដល់​នាង​ទេ ។ បើ​ដូច្នោះ​លោក​ឲ្យ​ដល់​នរណា? ខ្ញុំ​ឲ្យ​ដល់​កុដិកណ្ណ​សោនត្ថេរ​ជា​បុត្រ​របស់​នាង​ចុះ​កូន​ខ្ញុំ​ធ្វើ​អ្វី​បាន​ជា​លោក​ឲ្យ​សាធុការ​ពរ? ។

ទេវតា​ប្រាប់​ថា កូន​នាង​គង់​នៅ​ក្នុង​គន្ធកុដិ​ជា​មួយ​នឹង​ព្រះ​សាស្តា​ក្នុង​ថ្ងៃ​នេះ ហើយ​សម្តែង​ធម៌ថ្វាយ​ព្រះ​អង្គ​ៗ​ទ្រង់​ព្រះ​សណ្តាប់​ធម៌​កូន​របស់​នាង ទ្រង់​ជ្រះ​ថ្លា​ឲ្យ​សាធុការ​ពរ ព្រោះ​ហេតុ​នោះ​ហើយ បាន​ជា​ខ្ញុំ​ឲ្យ​សាធុការ​ពរ​នេះ​ដល់​កូន​របស់​នាង​ព្រោះ​ថា​គ្រប់​កន្លែង​ទាំង​អស់​ទទួល​សាធុការពរ​របស់​ព្រះ​សម្មាសម្ពុទ្ធ​តាំង​ពី​ទេវតា​ដែល​ឋិត​នៅ​លើ​ផែន​ដី​រហូត​ដល់​ព្រហ្មលោក ។

មហាឧបាសិកា​សួរ​ថា បពិត្រ​លោក​ទេវតា កូន​ខ្ញុំ​សម្តែង​ធម៌​ថ្វាយ​ព្រះ​សាស្តា​ឬ? ឬ​ថា​ព្រះ​អង្គ​សំដែង​ធម៌​ដល់​កូន​ខ្ញុំ? ទេវតា​ប្រាប់​ថា​កូន​នាង​សម្តែង​ធម៌​ថ្វាយ​ព្រះ​អង្គ​។ កាល​ទេវតា​ប្រាប់​ដូច្នោះ​ នាង​ឧបាសិកា​កើត​បីតិ​ទាំង​៥​ផ្សាយ​ទៅ​សព្វ​សរីរ​ទាំង​មូល ។ លំដាប់​នោះ​នាង​ឧបាសិការ​គិត​ត្រិះ​រិះ​ថា បើ​កូន​របស់​អញ​នៅ​ក្នុង​គន្ធកុដិ​ជា​មួយ​ព្រះ​សាស្តា ហ៊ាន​សម្តែង​ធម៌​ថ្វាយ​ព្រះ​អង្គ​មុខ​ជា​អាច​សម្តែង​ធម៌​ដល់​អញ​ដែរ កាល​បើ​លោក​និមន្ត​មក​វិញ អញ​នឹង​និមន្ត​ឲ្យ​សម្តែង​មិន​ខាន ។


ចំណែក​ព្រះ​សោណត្ថេរ​កាល​ព្រះ​សាស្តា​ទ្រង់​ប្រទាន​សាធុការ​ពរ​រួច​ហើយ គិត​ថា​កាល​នេះ​ជា​កាល​គួរ​ដើម្បី​នឹង​ក្រាប​ទូល​ពាក្យ​បណ្តាំ​ដែល​ព្រះ​ឧបជ្ឈាយ៍​របស់​អាត្មា​អញ​ផ្តាំ​មក ហើយ​ក៏​ទូល​សុំ​ពរ ៥ ប្រការ​នឹង​ព្រះ​មាន​ព្រះ​ភាគ ដើម្បី​ឧបសម្ប័ទ​ដោយ​គណះ​សង្ឃ​៥ អង្គ មាន​ព្រះ​វិន័យ​ធរ​ជា​ប្រធាន​ក្នុង​បច្ចន្ត​ជនបទ​ទាំង​ឡាយ ព្រះ​អង្គ​ក៏​ទ្រង់​ប្រទាន​ពរ​ទាំង​៥​ប្រការ​នោះ​រួច​នៅ​ក្នុង​សំណាក់​ព្រះ​សាស្តា​អស់​ពីរ​បី​ថ្ងៃ លុះ​រលឹក​ព្រះ​ឧប្បជ្ឈាយ៍ ក៏​ចូល​ទៅ​ថ្វាយ​បង្គំ​លា​ព្រហ​សាស្តា​ចេញ​ពី​វត្ត​ជេតពន​ត្រឡប់​ទៅ​សំណាក់​ព្រះ​ឧប្បជ្ឈាយ៍​វិញ​តាម​លំដាប់​ ។

លុះ​ដល់​ថ្ងៃ​ព្រឹក​ឡើង​ព្រះ​ថេរៈ​នាំ​សោណត្ថេរ​ទៅ​បិណ្ហបាត បាន​ទៅ​ឈរ​នៅ​ត្រង់​មុខ​ទ្វារ​ផ្ទះ​មហា​ឲ្យ​បាសិកា​ជា​មាតា ។ គាត់​ឃើញ​កូន​មាន​ចិត្ត​ត្រេក​អរ​ថ្វាយ​បង្គំ​អង្គាស​ភត្ត​ដោយ​ផ្ចិតផ្ចង់ ហើយ​សួរ​ថា លោក​កូន​លោក​បាន​នៅ​ក្នុង​គន្ទកុដិ​ជា​មួយ​នឹង​ព្រះ​សាស្តា​ ហើយ​បាន​សំដែង​ធម៌​ថ្វាយ​ព្រះ​អង្គ​ស្តាប់​មែន​ឬ​ទេ? ។ ព្រះ​ថេរៈ​សួរ​ថា ញោម​ការ​នេះ​នរណា​និយាយ​ប្រាប់​ញោម? មាតា​ទូល​ថា បពិត្រ​លោក​កូន ទេវតា​ដែល​អាស្រ័យ​នៅ​ក្នុង​ផ្ទះ​នេះ​បាន​ឲ្យ​សាធុការ​ពរ​យ៉ាង​ខ្លាំង​ៗ ខ្ញុំ​ព្រះ​ករុណា​បាន​សួរ​ថា​នរណា​នេះ ?

ទេវតា​ប្រាប់​ថា ខ្ញុំ​ជា​ទេវតា​នៅ​ក្នុង​ផ្ទះ​នេះ ព្រោះ​ហេតុ​នោះ​ខ្ញុំ​ព្រះ​ករុណា បាន​គិត​ថា​បើ​លោក​កូន​ហ៊ាន​សំដែង​ធម៌​ថ្វាយ​ព្រះ​អង្គ​បាន មុខ​ជា​អាច​ហ៊ាន​សំដែង​ធម៌​ដល់​ខ្ញុំ​ព្រះ​ករុណា​ដែរ ។ លំដាប់​នោះ​មាតា​និយាយ​ថា កូន​សំដែង​ធម៌​អ្វី​ថ្វាយ​ព្រះ​សាស្តា ចូរ​កូន​សំដែង​ធម៌​នោះ​ឲ្យ​ខ្ញុំ​ព្រះ​ករុណា​ស្តាប់​ផង​ហើយ ឲ្យ​គេ​ធ្វើ​រោង​មួយ​ធំ​រួច​កំណត់​ថ្ងៃ​នឹង​សំដែង​ធម៌ ។ ព្រះ​ថេរៈ​ក៏​ទទួល​និមន្ត​តាម​ពាក្យ​សុំ​របស់​មាតា គាត់​ថ្វាយ​ទាន​ចំពោះ​ភិក្ខុ​សង្ឃ​ទុក​ស្រ្តី​បំរើ​ម្នាក់​ឲ្យ​នៅ​ចាំ​ផ្ទះ រួច​នាំ​ជន​ជា​បរិស័ទ​ទៅ​ស្តាប់​ធម៌​កូន​គាត់​ក្នុង​បារាំ ដែល​កេ​តាក់​តែង​ធ្វើ​ស្រេច​នោះ ។


នៅ​ពេល​នោះ​ស្រាប់​តែ​មាន​ពួក​ចោរ​ ៩០០ នាក់ ដើរ​គយ​គន់​ចាំ​មើល​ឲ្យ​តែ​នាង​ឧបាសិកា​នោះ ចេញ​ពី​ផ្ទះ​ទៅ​ផុត​នឹង​ចូល​ទៅ​លួច ។ ចំណែក​ផ្ទះ​នាង​ឧបាសិកា​នោះ​មាន​កំពែង​ព័ទ្ធ​ ៧ ជាន់ មាន​ក្លោង​ទ្វារ​៧​ជាន់ គេ​ដាក់​ឆ្កែ​កាច​ៗ​ឲ្យ​នៅ​ចាំ​គ្រប់​កន្លែង​ទាំង​អស់ រួច​ជី​ស្នាម​ភ្លោះ​ត្រង់​កន្លែង​ដែល​ទឹក​ធ្លាក់​ចុះ​ពី​ដំបូល​ផ្ទះ ដាក់​សំណ​ភក់​ពេញ ហើយ​សណ​នោះ​ត្រូវ​ក្តៅ​រលាយ​ដូច​ទឹក​ពុះ ដល់​ពេល​យប់​រឹង​គគ្រាត ថែម​ទាំង​មាន​ចំរូង​ដែក ដ៏​ធំ​ៗ​បោះ​ដាក់​គ្មាន​សល់​កន្លែង ។

មាន​ការ​រក្សា​ដូច​រៀប​រាប់​មក​នេះ​ពួក​ចោរ​មិន​អាច​នឹង​ចូល​ទៅ​លួច​បាន ដោយ​សារ​នាង​ឧបាសិកា​នៅ​ក្នុង​ផ្ទះ​នោះ​ផង ស្រាប់​តែ​ក្នុង​ថ្ងៃ​នោះ វា​ដឹង​ថា​មហា​ឧបាសិកា​មិន​នៅ​ វា​ជីក​រូង​ទម្លាយ​ចូល​ទៅ​ក្នុង​ផ្ទះ​តាម​ចំណែក​ខាង​ក្រោម​សំណ​ភក់ នឹង​ចំរូង​ដែក​លុះ​ចូល​ទៅ​មិន​ឃើញ​មហាឧបាសិកា វា​ប្រើ​មេចោរ​ម្នាក់​ប្រាប់​ថា បើ​មហាឧបាសិក​នោះ​ឮ​ដំណឹង​ថា​ពួក​យើង​ចូល​ទៅ​ផ្ទះ​នេះ គាត់​ត្រឡប់​មក​ផ្ទះ​វិញ ចូរ​អ្នក​ឯង​សម្លាប់​នឹង​ដារ​នេះ​ឲ្យ​ស្លាប់ ។

មេចោរ​នោះ​ទៅ​ឈរ​នៅ​ក្នុង​ទី​ជិត​នៃ​មហា​ឧបាសិកា​នោះ ។ ពួក​ចោរ​ក៏​អុធ​ប្រទីប​ខាង​ក្នុង​ផ្ទះ​ហើយ​បើក​ទ្វារ​បន្ទប់​ដែល​ទុក​កហាបណះ ។ នាង​ទាសី​ឃើញ​ពួក​ចោរ​ក៏​រត់​ទៅ​ជម្រាប​មហាឧបាសិកា​ថា​មាន​ពួក​ចោរ​ចូល​ទៅ​ក្នុង​ផ្ទះ បើក​ទ្វារ​ដែល​ដាក់​កហាបណះ ។ មហាឧបាសិកា​ប្រាប់​ថា​ពួក​ចោរ​អញ្ជើញ​យក​វត្ថុ​ដែល​ពួក​អ្នក​ឯង​រក​ឃើញ​ទៅ​ចុះ ខ្ញុំ​កំពុង​ស្តាប់​ធម៌​ទេសនា​របស់​កូន​ខ្ញុំ​ចូរ​កុំ​ធ្វើ​សេចក្តី​អន្តរាយ​ដល់​ធម៌​របស់​ខ្ញុំ នាង​ឯង​ទៅ​ផ្ទះ​វិញ​ប្រាប់​យ៉ាង​នេះ​ចុះ ។ ឯ​ពួក​ចោរ​បើក​បន្ទប់​កហាបណះ​យក​អស់​រលីង រួច​ទៅ​បើក​បន្ទប់​ដាក់​ប្រាក់​ទៀត ។ នាង​ទាសី​រត់​ទៅ​ជំរាប​មហាឧបាសិកា​និយាយ​ប្រាប់​ដូច​ពេល​មុន ។ វា​ទៅ​បើក​បន្ទប់​ដាក់​ប្រាក់​យក​អស់​ទៀត រួច​ទៅ​បើក​បន្ទប់​ដាក់​មាស​ទៀត ។ នាង​ទាសី​រត់​ទៅ​ជម្រាប​មហាឧបាសិកា​ម្តង​ទៀត ។

លំដាប់​នោះ​គាត់​ហៅ​នាង​ទាសី​មក​ប្រាប់​ថា នាង​ឯង​មក​កន្លែង​អញ​ច្រើន​ដង​ហើយ មិន​ស្តាប់​ពាក្យ​អញ​សោះ ទោះ​បី​ប្រាប់​ថា​វា​ចង់​យក​របស់​អ្វី ឲ្យ​វា​យក​ទៅ​ចុះ​កុំ​មក​ធ្វើ​ឲ្យ​ខូច​ការ​ស្តាប់​ធម៌​របស់​អញ ឥឡូវ​នេះ​នាង​ឯង​ត្រឡប់​ទៅ​វិញ​ទៅ បើ​មក​ទៀត​អញ​នឹង​ធ្វើ​ទោស​នាង​ឯង ម្តង​នេះ​អញ​អត់​ទោស​អោយ នាង​ទាសី​ក៏​ទទួល​ស្តាប់​ធ្វើ​តាម​បង្គាប់ ។ មេ​ចោរ​ឮ​មហាឧបាសិកា​និយាយ​ដូច្នោះ ក៏​គិត​ថា​រន្ទះ​បាញ់​បំបែក​ក្បាល​ជន​ណា​ដែល​យក​ទ្រព្យ​ស្ត្រី​នេះ​មិន​ខាន លុះ​គិត​ដូច្នេះ​ហើយ ក៏​រត់​ទៅ​ប្រាប់​ពួក​ចោរ​ទាំង​នោះ​ថា នែ​ពួក​យើង កុំ​យក​ទ្រព្យ​មហាឧបាសិកា​នេះ ចូរ​ទុក​ទៅ​វិញ​ឲ្យ​នៅ​តាម​ប្រក្រតី​ឆាប់ៗ​ពួក​ចោរ​ទាំង​នោះ​ក៏​ដាក់​កហាបណះ​ប្រាក់​នឹង​មាស​តាម​កន្លែង​ដើម​វិញ​តាម​ពាក្យ​ដែល​មេចោរ​ប្រាប់ ។


តាម​ធម្មតា​ធម៌​តែង​រក្សា​នូវ​ជន​អ្នក​ប្រព្រឹត្ត​ធម៌ ព្រោះ​ហេតុ​នោះ​ហើយ បាន​ជា​ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​ថាៈ

ធម្មោ ហវេ រក្ខតិ ធម្មចារី
ធម្មោ សុចិណ្ណោ សុខមាវហាតិ
ឯសានិសំសោ ធម្មេ សុចិណ្ណេ
ន ទុក្កតី តច្ឆតិ ធម្មចារី ។

ធម៌​ហ្នឹង​ឯង តែង​រក្សា​បុគ្គល​អ្នក​ប្រព្រឹត្ត​ធម៌ ធម៌​ដែល​គេ​សន្សំ​ដោយ​ល្អ​រមែង​បាន​សេចក្តី​សុខ នេះ​ជា​អានិសង្ឃ​ក្នុង​ធម៌​ដែល​គេ​សន្សំ​ដោយ​ល្អ បុគ្គល​អ្នក​ប្រព្រឹត្ត​ធម៌​រមែង​មិន​ទៅ​កាន់​ទុគ្គតិភូមិ​ទេ ។

ពួក​ចោរ​បាន​ទៅ​ឈរ​ស្តាប់​ធម៌​ទេសនា ព្រះ​ថេរៈ​កំពុង​សំដែង​ធម៌​លុះ​ដល់​ពេល​ជិត​ភ្លឺ​លោក​បញ្ចប់​ធម៌​ទេសនា​ចុះ​ពី​ធម្មាសនៈ​វិញ ។ ខណះ​នោះ​មេចោរ​ក្រាប​ក្បាល​ទៀប​ជើង​មហា​ឧបាសិកា​​សុំ​ខមា​ទោស​នឹង​គាត់​ៗ​សួរ​ថា​ចុះ​អ្នក​មាន​ការណ៍​ដូចម្តេច? មេចោរ​ប្រាប់​ថា​ខ្ញុំ​បាន​ចង​គំនុំ​បម្រុង​នឹង​សម្លាប់​លោក​ស្រី ។ មហាឧបាសិកា​និយាយ​ថា បើ​ដូច្នោះ​ខ្ញុំ​អភ័យ​ទោស​ឲ្យ​ ឯ​ពួកចោរ​ឯ​ទៀត​ក៏​និយាយ​សុំ​ទោស​ដូច​មេចោរ​ដែរ ហើយ​និយាយ​អង្វរ​ថា បើ​លោក​ស្រី​អភ័យ​ទោស​ឲ្យ​ខ្ញុំ​សូម​លោក​ស្រី​​មេត្តា​អង្វរ​ករ​ឲ្យ​ព្រះ​ថេរៈ​ជា​បុត្រ​របស់​លោក​ស្រី​ ឲ្យ​ខ្ញុំ​សុំ​បួស​ក្នុង​សំណាក់​លោក​ផង ។

មហាឧបាសិកា​ថ្វាយ​បង្គំ ហើយ​និយាយ​ថា បពិត្រ​លោក​កូន ពួក​ចោរ​ទាំង​នេះ​ជ្រះ​ថ្លា​ចំពោះ​គុណ​របស់​ខ្ញុំ​ផង ចំពោះ​ធម្មកថា​របស់​លោក​ផង ហើយ​សុំ​បួស ហេតុ​នេះ​សូម​លោក​កូន​បំបួស​​ពួក​ចោរ​ទាំង​នេះ​ផង ។ ព្រះ​ថេរៈ​ពោល​ថា​ប្រពៃ​ហើយ​ៗ ប្រាប់​ឲ្យ​កាត់​សំពត់​ដែល​ពួក​ចោរ​ទាំង​នោះ​ស្លៀក​ជ្រលក់​ដី​ស្អិត​ពណ៌​ក្រហម រួច​បំបួស​ពួក​ចោរ​ទាំង​នោះ​ឲ្យ​តាំង​ស៊ប់​នៅ​ក្នុង​សីល ។

តាំង​ពី​បួស​រួច​ហើយ​ព្រះ​ថេរៈ​ឲ្យ​រៀន​កម្មដ្ឋាន​ផ្សេង​ៗ​គ្នា ពួក​ភិក្ខុ​ទាំង​៩០០​អង្គ រៀន​កម្ម​ដ្ឋាន​ផ្សេង​ៗ​គ្នា ឡើង​ទៅ​លើ​ភ្នំ​មួយ​អង្គុយ​នៅ​ក្រោម​ម្លប់​ឈើ​មួយ​ដើម ខំ​ស្មឹង​ស្មាធ៍​សមណធម៌ ។ 
ពេល​នោះ​ព្រហ​សាស្តា​កំពុង​គង់​នៅ​ក្នុង​ជេតវន​មហា​វិហារ​ចម្ងាយ​១២០ យោជន៍​​ទ្រង់​ប្រមើល​​ឃើញ​ភិក្ខុ​ទាំង​នោះ ព្រះ​អង្គ​ទ្រង់​កំណត់​ធម្មទេសនា​តាម​ចរិក​នៃ​ភិក្ខុ​ទាំង​នោះ ហើយ​ផ្សាយ​ពន្លឺ​រស្មី​ត្រាស់​សម្តែង​គាថា ហាក់​ដូច​ជា​គង់​សម្តែង​ក្នុង​ទី​ចំពោះ​មុខ​ថាៈ

ភិក្ខុ​ណា​មាន​កិរិយា​នូវ​ប្រកប​ដោយ​មេត្តា​ជ្រហ​ថ្លា ក្នុង​ព្រះ​ពុទ្ធ​សាសនា អ្នក​នោះ​រមែង​បាន​នូវ​ព្រះ​និព្វាន​ដ៏​ស្ងប់ ជា​គ្រឿង​ចូល​ទៅ​រម្ងាប់​សង្គារ​ហើយ​នៅ​ជា​សុខ ។ ម្នាល​ភិក្ខុ​អ្នក​ចូរ​ស្តារ​នូវ​ទូក​គឺ​អត្ត​ភាព​នេះ ទូក​គឺ​អត្តភាព​នេះ បើ​អ្នក​ស្តារ​ហើយ រមែង​ដល់​នូវ​ទូក​គឺ​អត្តភាព​នេះ ទូក​គឺ​អត្តភាព​នេះ បើ​អ្នក​ស្តារ​ហើយ រមែង​ដល់​នូវ​ត្រើយ គឺ​ព្រះ​និព្វាន​ឆាប់​ហេតុ​នេះ​ចូរ​អ្នក​កាត់​រោគៈ​ទោសៈ មោហៈ ចេញ​ត​ពី​នោះ​ទៅ​អ្នក​នឹង​បាន​ដល់​ព្រះ​និព្វាន​ពុំ​ខាន ។

ចូរ​កាត់​ឱ​រម្ជាគ្គិយសំយោជនះ​៥​ត​ទៅ​ទៀត​ផង ចូរ​លះ​បង់​ឧទ្ធម្ភាគ្គិយសំយ្វោនះ ៥​ផង​ចូរ​ចម្រើន​ឥន្ទ្រិយ​៥​ត​ទៅ​ទៀត​ផង បើ​អ្នក​លះ​បាន​ហើយ ឈ្មោះ​ថា​ជា​អ្នក​កន្លង​ផុត​កិលេស​ជា​គ្រឿង​ចូល​ទៅ​រម្ងាប់​សង្ខារ​ហើយ​នៅ​ជា​សុខ ។ ម្នាល​ភិក្ខុ​អ្នក​ចូរ​ស្តារ​នូវ​ទូក​គឺ​អត្តភាព​នេះ​ទូក​គឺ​អត្តភាព​នេះ បើ​អ្នក​ស្តារ​ហើយ រមែង​ដល់​នូវ​ត្រើយ គឺ​ព្រះ​និព្វាន​ឆាប់​ហេតុ​នេះ​ចូរ​អ្នក​កាត់​រោគះ ទោសះ មោហះ ចេញ​ត​ពី​នោះ​ទៅ​អ្នក​នឹង​បាន​ដល់​ព្រះ​និព្វាន​ពុំ​ខាន ។ ចូរ​កាត់​ឳរម្ជាគ្គិយសំយោជនះ​៥​ផង ចូរ​លះ​បង់​ឧទ្ធម្ភាគ្គិយសំយោ្វនះ​៥​ផង ចូរ​ចម្រើន​ឥន្ទ្រិយ​៥​ត​ទៅ​ទៀត​ផង បើ​អ្នក​លះ​បាន​ហើយ ឈ្មោះ​ថា​ជា​អ្នក​កន្លង​ផុត​កិលេស​ជា​គ្រឿង​ជាប់​ជំពាក់​ទាំង​៥តថាគត​ឲ្យ​ឈ្មោះ​ថា អ្នក​មាន​អន្លុង​កន្លង​ផុត​អស់​ហើយ ។

ម្នាល​ភិក្ខុ​ចូរ​អ្នក​ពិនិត្យ​ចូរ​កុំ​ធ្វេស​ប្រហែស ចិត្ត​របស់​អ្នក​ចូរ​កុំ​វិល​ទៅ​រក​កាម​គុណ​វិញ​អ្នក​កុំ​ប្រមាទ​ហើយ​លេប​នូវ​ដុំ​លោហះ​នោះ​ឡើយ​កុំ​អោយ​ភ្លើង​ឆេះ​ហើយ​កន្ទក់​កន្ទេញ​ថា​នេះ​ជា​ទុក្ខ​ឡើយ ។ ឈាន​មិន​មាន​ដល់​បុគ្គល​ឥត​ប្រាជ្ញា​រី​បញ្ញា​មិន​មាន​ដល់​បុគ្គល​ដែល​ឥត​ឈាន​ ឈាន​ក្តី បញ្ញាតិ រមែង​មាន​ក្នុង​បុគ្គល​ណា បុគ្គល​នោះ​ឈ្មោះ​ថា​ជា​អ្នក​ឋិត​នៅ​ក្នុង​ទី​ជិត​ព្រះ​និព្វាន ។

សេចក្តី​ត្រេក​អរ​មិន​មែន​ជា​របស់​មនុស្ស​ទេ រមែង​មាន​តែ​ចំពោះ​តែ​ភិក្ខុ​ដែល​ចូល​ទៅ​នៅ​ក្នុង​ទី​ស្ងប់​ស្ងាត់ មាន​ចិត្ត​ស្ងប់​រម្ងាប់ ព្រោះ​បាន​ឃើញ​ធម៌​ច្បាស់​ដោយ​ខ្លួន​ឯង ។ ភិក្ខុ​ណា​ពិចារណា​ការ​កើត​ឡើង​នឹង​ការ​សូន្យ​ទៅ​វិញ​នៃ​ខន្ធ​ទាំង​ឡាយ​ក្នុង​ពេល​ណា​ៗ ភិក្ខុ​នោះ​រមែង​បាន​បីតិ នឹង​បាមោជ្ជ​នៅ​ពេល​នោះ​ៗ បីតិ​នឹង​បាមោជ្ជ​នោះ​ជា​អមតធម៌​របស់​អ្នក​ប្រាជ្ញ​ទាំង​ឡាយ ។

គុណ​ធម៌​ប្រការ​នេះ គឺ​ការ​គ្រប់​គ្រង​នូវ​ឥន្ទ្រីយ​១ សេចក្តី​សណ្តោស ១​នឹង​ការ​សង្រួមក្នុង​ព្រហ​បាតិ​មោក្ខ​១​ ជា​ខាង​ដើម​ក្នុង​ព្រះ​និព្វាន​នោះ តែង​មាន​ចំពោះ​ភិក្ខុ​ដែល​មាន​ប្រាជ្ញា​ក្នុង​សាសនា​នេះ បើ​ដូច្នោះ​ចូរ​អ្នក​គប់​រក​កល្យាណ​មិត្ត​ អ្នក​ចិញ្ចឹម​អាជីព​ដោយ​ត្រឹម​ត្រូវ មិន​ខ្ជិល​ច្រអូស គប្បី​ជា​អ្នក​ប្រព្រឹត្ត​នូវ​បដិសណ្ឋារ​ក្នុង​អាចារះ​ជា​អ្នក​ឈ្លាស​ក្នុង​អាចារះ​ជា​អ្នក​មាន​បា​មោជ្ជ​ច្រើន​ អ្នក​នឹង​ធ្វើ​ឲ្យ​ជាក់​ស្តែង​នូវ​ទី​បំផុត​នៃ​សេចក្តី​ទុក្ខ​មិន​ខាន ។


ភិក្ខុ ៩០០ អង្គ​ដែល​កំពុង​អង្គុយ​ស្មឹង​ស្មាធ៍​សមណធម៌ ក៏​បាន​សម្រេច​ព្រះ​អរហត្តផល ព្រម​ទាំង​បដិសម្ភិ​ទាញាណ ក្នុង​ពេល​ជា​ទី​បញ្ចប់ ធម៌​ទេសនា​របស់​ព្រះ​អង្គ ហើយ​ហោះ​ទៅ​លើ​អាកាស​ទាំង​អស់​បាន​កន្លងផុត​ផ្លូវ​លំបាក​ចំនួន ១២០ យោជន៍ ហើយ​ពោល​សរសើរ​គុណ​របស់​ព្រះ​សម្ពុទ្ធ​រួច​ថ្វាយ​បង្គំ​ទៀប​ព្រះ​បាទា​ព្រហ​សាស្តា ។

អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ប្រជុំជាតក
វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ

 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.11
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿