30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៨,៧៥៣
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,១៨៦,៦៨៧
សរុប ៣៨៥,៤៧៣,៣៨០
អានអត្ថបទ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,២២៦ ដង)

រឿង​ជជិល​សេដ្ឋី



 
រឿង​ជជិល​សេដ្ឋី
(ធ.ខុ.)

ឥឡូវ​នេះ​ជដិល​កុមារ​បាន​កើត​ឡើង​ហើយ ។ មាន​សេចក្តី​ដំណាល​ថា កូន​ក្រមុំ​សេដ្ឋី​ម្នាក់​នៅក្នុង​ក្រុង​ពារាណសី ជា​ស្រី​មាន​រូប​ដ៏​ល្អ​ឆើត ។ មាតា​បិតា​បាន​ប្រគល់​នាង​ទាសី​ម្នាក់​ឲ្យ​ថែរក្សា​នាង​ធីតា​នោះ​ក្នុង​កាល​ដែល​មាន​អាយុ​១៥ ឬ​១៦​ឆ្នាំ​ឲ្យ​នៅ​លើ​ប្រាសាទ ៧​ជាន់​ក្នុង​បន្ទប់​ដ៏​មាន​សេរី ក្នុង​ថ្ងៃ​មួយ យក្ខ​មួយ​ឈ្មោះ​វិជ្ជាធរ កាល​ទៅ​តាម​អាកាស​បាន​ឃើញ​នាង​ធីតា​នោះ ដែល​នាង​បើក​បង្អួច​ហើយ​ក្រឡេក​គយ​គន់​ទៅ​ខាង​ក្រៅ​មាន​សេចក្តី​សេ្នហា​កើត​ឡើង ក៏​ចូល​ទៅ​តាម​បង្អួច​សេពសន្ធវះ​ជា​មួយ​នឹង​នាង​ធីតា​នោះ មិន​យូរ​ប៉ុន្មាន នាង​ធីតា​នោះ​មាន​គភ៌​ដោយ​ការ​រួម​រស​ស្នេហា នឹង​វិជ្ជាធរ​យក្ខ ។

គ្រា​នោះ​នាង​ទាសី​ឃើញ​យក្ខ​នោះ និយាយ​ថា ម្នាល​នាង​តើ​ការណ៍​នេះ​ដូចម្តេច? នាង​ធីតា​ប្រាប់​ថា ការណ៍​នេះ​ចូរ​លើក​ទុក​សិន​ចុះ ចូរ​នាង​កុំ​ប្រាប់​ដល់​អ្នក​ណា​មួយ​ឡើយ នាង​ទាសី​ក៏​ស្ងៀម​នៅ​ដោយ​សេចក្តី​ខ្លាច ។ លុះ​កាល​កំណត់​គ្រប់​១០​ខែ​ហើយ​នាង​ធីតា​ក៏​បាន​ប្រសូតបុត្រ ឲ្យ​នាង​ទាសី​យក​ភាជនះ​ថ្មី​មក​ដាក់​ផ្តេក​ទារក​ទៅ​ក្នុង​ភាជនះ​ថ្មី​នោះ រួច​បិទ​ជិត​ហើយ​ដាក់​បាច់​ផ្កា​ទាំង​ឡាយ​ពី​ខាង​លើ បង្គាប់​ទៅ​នាង​ទាសី​ថា ចូរ​នាង​ទូល​ភាជនះ នេះ​យក​ទៅ​បណ្តែត​ក្នុង​ទន្លេ​គង្គា ប្រសិន​បើ​មាន​គេ​សួរ​ថា វត្ថុ​នេះ​ជា​អ្វី?នាង​គប្បី​ប្រាប់​ថា​នេះ​ជា​ពលីកម្ម​នៃ​ម្ចាស់​របស់​ខ្ញុំ នាង​ទាសី​ក៏​ធ្វើ​តាម​បង្គាប់​ដូច្នោះ​មែន​ជួន​ជា​ស្ត្រី​ពី​រ​នាក់​កំពុង​ងូត​ទឹក​ក្នុង​ស្ទឹង​គង្គារ​ខាង​ក្រោម ឃើញ​ភាជនះ​នោះ​កាល​ដែល​នាង​ទាសី​បន្សាត់​ចោល​ទៅ​តាម​ទឹក ស្រ្តី​ម្នាក់​និយាយ​ថា​នេះ​ភាជនះ​របស់​អញ ។

ស្រ្តី​ម្នាក់​ទៀត​និយាយ​ថា របស់​ឯ​ណា​ដែល​នៅ​ខាង​ក្នុង​ភោជនះ របស់​នោះ​ជា​របស់​អញ កាល​បើ​ភាជនះ​មក​ដល់​ហើយ​ក៏​នាំ​គ្នា​លើក​យក​ភាជនះ​នោះ​ទៅ​ដាក់​លើ​គោក ហើយ​បើក​ទៅ​ឃើញ​ទារក​នៅ​ខាង​ក្នុង ស្រ្តី​ម្នាក់​និយាយ​ថា ទារក​នេះ​ជា​របស់​ខ្ញុំ ព្រោះ​ខ្ញុំ​បាន​និយាយ​ថា ភាជនះ​របស់​ខ្ញុំ ។ ស្រ្តី​ម្នាក់​ទៀត​និយាយ​ថា ទារក​នេះ​ជារបស់​ខ្ញុំ​ព្រោះ​ពាក្យ​ដែល​ខ្ញុំ​ពោល​ថា​ វត្ថុ​ណា​ដែល​មាន​នៅ​ខាង​ក្នុង​ភាជនះ​វត្ថុ​នោះ​ពិត​ជា​របស់​ខ្ញុំ ។ ស្រី្ត​ទាំង​ពីរ​នាក់​នោះ កាល​ជជែក​ដណ្តើម​គ្នា​មិន​ដាច់​ស្រេច ទើប​នាំ​គ្នា​ទៅ​កន្លែង​កាត់​ក្តី​ហើយ​ជំរាប​រឿង​នេះ​ដល់​អាមាត្យ​ទាំង​ឡាយ​ពួក​អាមាត្យ​ក៏​មិន​អាច​កាត់​សេចក្តី​បាន ទើប​នាំ​យក​រឿង​នោះ​ទៅ​ក្រាប​ទូល​ព្រះ​រាជា​ ។

ព្រះ​រាជា​ទ្រង់​ព្រះ​សណ្តាប់​ពាក្យ​ស្រ្តី​ទាំង​ពីរ​នាក់​ស្រេច​ហើយ ត្រាស់​ថា នាង​នេះ​ចូរ​យក​ទារក នាង​នោះ​ចូរ​យក​ភាជនះ ។ ស្រ្តី​ដែល​បាន​ទារក​នោះ​ត្រូវ​ជា​ឧបដ្ឋាយិកា​នៃ​ព្រះ​មហាច្ចាយ​នត្ថេរ ។ ព្រោះ​ហេតុ​នោះ​បាន​ជា​នាង​ខំ​ចិញ្ចឹម​ទារក​នោះ ព្រោះ​មាន​បំណង​ថា​នឹង​បំបួស​ទារក​នោះ​ក្នុង​សំណាក់​ព្រះ​ថេរៈ ។ ដោយ​ហេតុ​តែ​មន្ទិល​នៃ​គភ៌​មិន​បាន​លាង​ជំរះ​ចោល​ក្នុង​ថ្ងៃ​ដែល​ទារក​នោះ​កើត​ទើប​កុមារ​នោះ​មាន​សក់​ក្រញាញ់ ព្រោះ​ហេតុ​ដូច្នោះ​ហើយ បាន​ជា​ពួក​មហាជន​ឲ្យ​ឈ្មោះ​ថា ជដិល​កុមារ។


នៅ​ពេល​ដែល​ទារក​នោះ​ចេះ​ដើរ ព្រះ​ថេរៈ​ចូល​ទៅ​បិណ្ឌ​បាត​ក្នុង​ផ្ទហ​នោះ នាង​ឧបាសិកា​និមន្ត​ព្រះ​ថេរះ​ឲ្យ​គង់​ ហើយ​ប្រគេន​ចង្ហាន់​បិណ្ឌ​បាត ។ ព្រះ​ថេរះ​ឃើញ​ទារក​ក៏​សួរ​ថា​ម្នាល​ឧបាសិកា​នាង​បាន​ទារក​នេហ​ដូចម្តេច? ទើប​នាង​ឧបាសិកា​ទូល​ព្រះ​ពុទ្ធ​ដីកា​ថា ព្រះ​ករុណា​លោក​ម្ចាស់ ខ្ញុំ​ចិញ្ចឹម​ទារក​នេះ​ដោយ​មាន​បំណង​ថា​នឹង​ឲ្យ​បួស​ក្នុង​សំណាក់​លោក​ម្ចាស់ ហេតុ​នេះ​សូម​លោក​ម្ចាស់​បំបួល​សទារក​នោះ​ទៅ ហើយ​ពិចារណា​ថា ការ​សោយ​នូវ​សម្បត្តិ​នៃ​គ្រហស្ថ​ជា​បុញ្ញ​កម្ម​របស់​កុមារ​នេះ មាន​ដែរ​ឬ​ទេ? លុះ​ដឹង​ថា​កុមារ​នេះ​មាន​បុណ្យ​ច្រើន នឹង​បាន​សោយ​នូវ​មហាសម្បត្តិ​ប៉ុន្តែ​កុមារ​នេះ​នៅ​ក្មេង​ពេក ទាំង​ញាណ​ក៏​មិន​ទាន់​ចាស់​ក្លា​នៅ​ឡើយ ហើយ​ក៏​នាំ​កុមារ​នោះ​ទៅ​ផ្ទះ​ឧបដ្ឋា​ម្នាក់​នៅ​នគរ​តក្កសិលា ។

លុះ​ទៅ​ដល់​ហើយ ឧបដ្ឋាក​មក​ថ្វាយ​បង្គំ​បាន​ឃើញ​កុមារ​នោះ សួរ​ថា​បពិត្រ​លោក​ម្ចាស់​ដ៏​ចម្រើន​លោក​ម្ចាស់​បាន​ក្មេង​ពី​ណា? ព្រះ​ថេរៈ​ប្រាប់​ថា​ ចម្រើន​ពរ​ឧបាសក​ក្មេង​នេះ​នឹង​បួស ប៉ុន្តែ​នៅ​ក្មេង​ពេក ដូច្នេះ​ឲ្យ​វា​នៅ​ជា​មួយ​នឹង​អ្នក​ផង​ចុះ ។ ឧបាសក​នោះ​ទទួល​យល់​ព្រម​ថា​ប្រពៃ​ហើយ​លោក​ម្ចាស់ រួច​ក៏​បី​បាច់​ថែរក្សា​ក្មេង​នោះ ដូច​ជា​កូន​បង្កើត​របស់​ខ្លួន​តាំង​ពី​ក្មេង​នោះ​ទៅ​​នៅ​ផ្ទះ​ឧបាសក​ចំនួន​១២​ឆ្នាំ​ទ្រព្យ​របស់​បាន​កើត​នៅ​ក្នុង​ផ្ទះ​នោះ​យ៉ាង​ច្រើន ។ ឧបាសក​បាន​នាំ​យក​របស់​ទាំង​អស់​ទៅ​ដាក់​លក់​ឯ​ផ្សារ ហើយ​ឲ្យ​កុមារ​នោះ​អង្គុយ​លក់ ប្រាប់​តម្លៃ​នៃ​ឥវ៉ាន់​នោះ​ថា​របស់​នេះ​ថ្លៃ​ប៉ុណ្ណេះ​របស់​នោះ​ថ្លៃ​ប៉ុណ្ណោះ​រួច​គាត់​ដើរ​ចេញ​បាត់​ទៅ។


ក្នុង​ថ្ងៃ​នោះ ទេវតា​ជា​អ្នក​រក្សា​នគរ បណ្តាល​ចិត្ត​របស់​ជន​អ្នក​ត្រូវ​ការ ដោយ​ហោច​ទៅ​សូម្បី​ត្រឹម​តែ​ម្រេច​នឹងដី ឲ្យ​មាន​មុខ​ឆ្ពោះ​ទៅ​កាន់​ផ្សារ​ដែល​កុមារ​នោះ​កំពុង​អង្គុយ​លក់ ។ កុមារ​នោះ​លក់​ឥវ៉ាន់​ដែល​កើត​អស់​១២​ឆ្នាំ​តែ​ត្រឹម​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ក៏​អស់​រលីង ។ កុដុម្ពី​ត្រឡប់​មក​វិញ​មិន​ឃើញ​មាន​សល់​របស់​បន្តិច​បន្តួច​នៅ​ក្នុង​ផ្សារ​ទើប​សួរ​ថា​ម្នាល​កូន​ឥវ៉ាន់​ទាំង​អស់ អ្នក​ឲ្យ​វិនាស​អស់​ហើយ​ឬ? កុមារ​ជំរាប​ថា ខ្ញុំ​មិន​បាន​ឲ្យ​វិនាស​ទេ ខ្ញុំ​លក់​វត្ថុ​ទាំង​អស់​តាម​សេចក្តី​ពន្យល់​ដែល​លោក​បាន​ប្រាប់​មក​ខ្ញុំ​នេះ​ជា​តម្លៃ​នៃ​ភណ្ឌ​ឯ​ណោះ ។

កុដុម្ពី​មាន​ចិត្ត​ត្រេកអរ ហើយ​ប្រគល់​កូន​ក្រមុំ ដែល​មាន​វ័យ​ពេញ​ក្រមុំ​នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន ឲ្យ​ដល់​ជដិល​កុមារ​នោះ​ថា បុរស​នេះ​មាន​ថ្លៃ​កាត់​មិន​បាន ជា​អ្នក​អាច​រស់​នៅ​ក្នុង​ទី​ណា​នីមួយៗ​​ក៏​បាន ហើយ​បង្គាប់​ជាង​ឲ្យ​សង់​ផ្ទះ​ដល់​ជដិល​កុមារ កាល​បើ​ផ្ទះ​សម្រេច​ហើយ កុដុម្ពី​និយាយថា អ្នក​ចូរ​ទៅ​នៅ​ផ្ទះ​របស់​ខ្លួន​អ្នក​ចុះ ។ គួរ​ឲ្យ​អស្ចារ្យ​ណាស់​ក្នុង​ថ្ងៃ​នោះ ព្រះ​ធរណី​គ្រាន់​តែ​ជដិល​កុមារ​ជាន់​ជើង​ម្ខាង​ក្នុង​ដែល​ចូល​ទៅ​ក្នុង​ផ្ទះ ភ្នំ​មាស​កំពស់​៨០​ហត្ថ បាន​ទម្លាយ​ផែនដី​ផុស​ក្នុង​ចំណែក​ខាង​ក្រោយ​ផ្ទះ ។ ព្រះ​រាជា​គ្រាន់​តែ​ឮ​ថា ភ្នំ​មាស​ទម្លាយ​ផែន​ដី ហើយ​ផុស​ក្នុង​ផ្ទះ​នៃ​ជដិល​កុមារ​តែ​ប៉ុណ្ណោះ​ទ្រង់​បញ្ជូន​ផ្លិត​ជា​សេដ្ឋី​ដល់​ជដិល​កុមារ​នោះ​ភ្លាម ក៏​មាន​នាម​ពិត​ប្រាដក​ថា​ជដិល​សេដ្ឋី ។

គាត់​មាន​បុត្រ​៣ នាក់​ក្នុង​ពេល​ដែល​កូន​ទាំង​៣​នាក់​មាន​វ័យ​គ្រប់​គ្រាន់​គាត់​មាន​ចិត្ត​ជ្រះ​ថ្លា​ចង់​បួស ហើយ​ក៏​ឲ្យ​ជាង​ធ្វើ​ឥដ្ឋមាស ដង​ជន្លួញ​មាស​នឹង​ស្បែក​ជើង​មាស​ ដោយ​ចង់​សាក​ល្បង​ថ​តើ​ក្នុង​ជម្ពូ​ទ្វី​នេះ​មាន​ត្រកូល​សេដ្ឋី​ដែល​មាន​ទ្រព្យ​សម្បត្តិ​ស្មើ​នឹង​អញ​ដែរ​ឬ​ទេ? ថា​បើ​មាន​អញ​អាច​ទៅ​បួស​បាន​ បើ​មិន​មាន​ទេ អញ​នឹង​មិន​អាច​បួស​បាន​ឡើយ រួច​ទើប​ប្រើ​បុរស​ទាំង​ឡាយ​ប្រាប់​ថា អ្នក​យក​វត្ថុ​ទាំង​នេះ​ចូរ​ត្រាច់​ទៅ​លើ​សាកលលោក ដូច​ជា​ដើរ​រក​មើល​វត្ថុ​ណា​នីមួយ ហើយ​ត្រូវ​ដឹង​ថា​មាន​ត្រកូល​សេដ្ឋី​នៅ​ទី​ណា​ខ្លះ​ដែល​មាន​ទ្រព្យ​សម្បត្តិ​មាស​ប្រាក់​ច្រើន​ស្មើ​នឹង​យើង​ឬ​ក៏​មិន​មាន​ទេ ចូរ​អ្នក​ត្រឡប់​ទៅ​វិញ ។ បុរស​ទាំង​នោះ​ទទួល​យក​វត្ថុ​រួច​ហើយ​បាន​ដើរ​ទៅ​ដល់​នគរ​ភទ្ទយះ ។


លំដាប់​នោះ​មេណ្ឌក​សេដ្ឋី​ឃើញ​បុរស​ទាំង​នោះ​សួរ​ថា អ្នក​ធ្វើ​អ្វី? អ្នក​ទៅ​ណា? បុរស​ទាំង​នោះ​ប្រាប់​ថា​ខ្ញុំ​ដើរ​ទៅ​រក​វត្ថុ​មួយ លុះ​បាន​ដឹង​ថា ជន​ទាំង​នេះ​ចាំ​ឃ្លាំ​មើល​ខ្លួន​ដូច្នេះ ទើប​ប្រាប់​ថា ចូរ​អ្នក​ទាំង​អស់​គ្នា​ដើរ​ចូល​ទៅ​មើល​ខាង​ក្រោយ​ផ្ទះ​យើង​ឯ​ណោះ ។ លុះ​ដើរ​ទៅ​ដល់​បាន​ឃើញ​ពពែ​មាស​ប៉ុន​ដំរី ប៉ុន​សេះ​ខ្លះ ប៉ុនគោឧសភ​ខ្លះ ក្នុង​កន្លែង​ប្រមាណ​៨​ភរីសព្ធ​ដ៏​ខាង​ក្រោយ​ផ្ទះ​នោះ ដែល​ទល់​គ្នា​ទម្លាយ​ផែនដី​ហើយ​ផុស​ឡើង បាន​ឃើញ​គ្រប់​សព្វ​ហើយ​នាំ​គ្នា​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ស្រុក​របស់​ខ្លួន​វិញ ។

កាល​បើ​ទៅ​ដល់​ស្រុក សេដ្ឋី​សួរ​ថា​អ្នក​ឯង​បាន​ឃើញ​ត្រកូល​សេដ្ឋី​ដែល​មាន​ទ្រព្យ​ស្មើ​នឹង​យើង​ដែរ​ឬ​ទេ? បុរស​ទាំង​នោះ​ជំរាប​ថា បពិត្រ​លោក​សេដ្ឋី សម្បត្តិ​លោក​មាន​ប៉ុណ្ណា​លោក​មេណ្ឌកសេដ្ឋិ​នៅ​ក្នុង​ភទ្ទិយ​នគរ​ក៏​មាន​ប៉ុណ្ណោះ​ដែរ ។​សេដ្ឋី​ឮ​ដូច្នោះ​ហើយ​ក៏​ត្រេក​អរ ទើប​ឲ្យ​សំពត់​កម្ពល​ដែល​មាន​តម្លៃ​១​សែន​កហាបណះ​ម្តង​ទៀត​ថា ដំបូង​អ្នក​ឯង​បាន​ឃើញ​ត្រកូល​សេដ្ឋី​មួយ​ហើយ ឥឡូវ​តើ​ត្រកូល​សេដ្ឋី​ដទៃ​ទៀត​មាន​ឬ ទេ? រួច​ប្រើ​ទៀត ប្រាប់​ថា​អ្នក​ឯង​ចូរ​ជ្រើស​រើស​រក​ត្រកូល​សេដ្ឋី​ដទៃ​ទៀត ។

បុរស​នោះ​ទៅ​ដល់​នគរ​រាជ​គ្រឹះ នាំ​គ្នា​ប្រមូល​យក​ឧស​មក​ដុត​ក្បែរ​ផ្ទះ​ជោតិកសេដ្ឋី ដោយ​គិត​ថា​បើ​ជោតិសេដ្ឋី​សួរ​ថា​ចុះ​មាន​ហេតុ​ដូចម្តេច? យើង​ប្រាប់​ថា យើង​យក​សំពត់​កម្ពល​ដែល​មាន​ថ្លៃ​ច្រើន​១​មក​លក់​តែ​គ្មាន​នរណា​ត្រូវ​ការ​សោះ ទុក​ជា​ដើរ​លក់​ទៀត​ខ្លាច​ពួក​ចោរ​ដណ្តើម​យក ព្រោះ​ហេតុ​នោះ​ហើយ បាន​ជា​យើង​សុខ​ចិត្ត​ដុត​ចោល ។


គ្រា​នោះ​ជោតិក​សេដ្ឋី​ឃើញ​ជន​ទាំង​នោះ​សួរ​ថា​អ្នក​ទាំងអស់​គ្នា​ធ្វើ​អ្វី? លុះ​បាន​ដឹង​រឿង​ហើយ ក៏​ហៅ​មក​សួរ​ថា​សំពត់​កម្ពល​ថ្លៃ​ប៉ុន្មាន ? ជន​ទាំង​នោះ​ជំរាប​ថា​ថ្លៃ​១​សែន​កហាបណះ រួច​ឲ្យ​១សែនកហាបណះ​ហើយ​ប្រាប់​ថា​អ្នក​ឯង​ចូរ​យក​ឲ្យ​នាង​ទាសី ដែល​បោស​ក្លោង​ទ្វារ​នឹង​យក​សម្រាម​ទៅ​ចាក់​ចោល​នោះ​ចុះ ។ នាង​ទាសី​ទទួល​យក​សំពត់​កម្ពល​ហើយ​យំ​ដើរ​ទៅ​កន្លែង​សេដ្ឋី ជំរាប​សួរ​ថា បពិត្រ​លោក​សេដ្ឋី កាល​បើ​ខ្ញុំ​មាន​កំហុស​លោក​វាយ​ខ្ញុំ​មិន​គួរ​ឬ? ព្រោះ​ហេតុ​អ្វី? បាន​ជា​លោក​ប្រ​ឲ្យ​យក​សំពត់​កម្ពល​មាន​សាច់​ម៉ត់​ទៅ​ឲ្យ​ខ្ញុំ? ខ្ញុំ​នឹង​ស្លៀក​ដណ្តប់​សំពត់​នេហ​ដូចម្តេច​កើត?

សេដ្ឋី​ប្រាប់​ថា យើង​មិន​ឲ្យ​នាង​ស្លៀក​ដណ្តប់​សំពត់​នេះ​ទេ តែ​ថា​យើង​ឲ្យ​នាង​យក​ទៅ​ទុក​ក្បែរ​កន្លែង​ដេក សម្រាប់​ជូត​ជើង​ដែល​នាង​លាង​ដោយ​ទឹក​មាន​ក្លិន​ក្រអូប​ហើយ ចូល​ទៅ​ដេក តើ​នាង​មិន​អាច​ធ្វើ​ដូច្នោះ​បាន​ទេ​ឬ? ។ នាង​ទាសី​ជំរាប​ថា​ខ្ញុំ​អាច​ធ្វើ​បាន​ ហើយ​ក៏​យក​សំពត់​នោះ​ត្រឡប់​វិញ ។ ចំណែក​​បុរស​ទាំង​នោះ ឃើញ​ហេតុ​ដូច្នោះ​ក៏​នាំ​ត្រឡប់​ទៅ​វិញ ។ ចំណែក​បុរស​ទាំង​នោះ ឃើញ​ហេតុ​ដូច្នោះ​ក៏​នាំ​គ្នា​ត្រឡប់​ទៅ​នគរ​របស់​ខ្លួន​វិញ សេដ្ឋី​សួរ​ថា អ្នក​ឯង​បាន​ឃើញ​ត្រកូល​សេដ្ឋី​ឬ​ទេ?

ទើប​ជំរាប​បពិត្រ​លោក​សេដ្ឋី​សម្បត្តិ​ដែល​លោក​មាន​ប៉ុណ្ណា ជោតិក​សេដ្ឋី​ក៏​មាន​ប៉ុណ្ណោះ​ដែរ​នៅ​ក្នុង​នគរ​រាជ​គ្រឹះ ។ សេដ្ឋី​បាន​ស្តាប់​ពាក្យ​បុរស​ទាំង​នេះ​ហើយ រឹង​រិត​តែ​មាន​ចិត្ត​ត្រេក​អរ​ខ្លាំង​ឡើង​ដោយ​គិត​ថា​អញ​នឹង​បាន​បួស​ក្នុង​ពេល​ឥឡូវ​នេះ ហើ​យក៏​ដើរ​ទៅ​គាល់​ព្រះ​រាជា​ក្រាប​ទូល​ថា បពិត្រ​ព្រហ​សម្មតិទេព​ខ្ញុំ​ព្រះ​អង្គ​ចង់​បួស ។ ព្រះ​រាជា​ត្រាស់​ថា ប្រពៃ​ហើយ​លោក​សេដ្ឋី​ចូរ​លោក​បួស​ចុះ គាត់​ថ្វាយ​បង្គំ​លា​ត្រឡប់​ទៅផ្ទះ​វិញ​ហៅ​កូន​ទាំង​អស់​មក​ជួប​ជុំ​គ្នា ហើយ​គាត់​ឲ្យ​ចប​១​ដង​ធ្វើ​ពី​ពេជ្រ​ទៅ​កូន​ច្បង​ប្រាប់​ថា ចូរ​ឯង​គាស់​យក​ដុំ​មាស​ពី​ភ្នំ​មាស​នៅ​ខាង​ក្រោយ​ផ្ទះ ។

កូន​ច្បង​យក​ចប​ទៅ​ជីក​គាស់​ភ្នំ​មាស ហាក់​ដូច​ជា​គេ​ជីក​លើ​ផ្ទាំង​ថ្ម ។ សេដ្ឋី​ឃើញ​ដូច្នោះ ក៏​យក​ចប​ពី​ដៃ​កូន​ច្បង ឲ្យ​ទៅ​កូន​បន្ទាប់​ជីក​ទៀត ក៏​ដូច​ជា​គេ​ជីក​ទៅ​លើ​ផ្ទាំង​ថ្ម​ទៀត ទើប​គាត់​ឲ្យ​កូន​ពៅ​ម្តង ។ កាល​ដែល​កូន​ពៅ​ទទួល​យក​ចប​ពី​ដៃ​ឪពុក​ទៅ​ជីក​ភ្នំ​មាស​នោះ ក៏​ដូច​ជា​គេ​ជីក​លើ​គំនរ​ដី​ស្អិត ។

លំដាប់​នោះ​សេដ្ឋី​ឃើញ​ដូច្នើ​ក៏​ហៅ​កូន​ច្បង​ទាំង​ពីរ​នាក់​មក​ប្រាប់​ថា ភ្នំ​មាស​នេះ​មិន​កើត​សម្រាប់​អ្នក​ឯង​ទេ ពិត​ជា​កើត​សម្រាប់​អញ​នឹង​កូន​ពៅ ហេតុ​នេះ​កូន​ឯង​ទាំង​ពីរ​នាក់​ចូរ​រស់​នៅ​ជា​មួយ​ប្អូន​ពៅ​ចុះ ។ សួរ​ថា​ព្រោះ​ហេតុ​អ្វី​មាស​នោះ​កើត​សម្រាប់​តែ​ជន​ទាំង​ពីរ​នាក់​នោះ ? ហើយ​ជដិល​សេដ្ឋី​ត្រូវ​គេ​ទម្លាក់​ចោ​ទៅ​ក្នុង​ទឹក ក្នុង​ថ្ងៃ​ដែល​កើត​ព្រោះ​ហេតុ​អ្វី? ឆ្លើយ​ថា ដោយ​​កម្ម​ដែល​ខ្លួន​ធ្វើ​ទុក​ពី​បុព្វ​ជាតិ ។


មាន​សេចក្តី​ដំណាល​ថា កាល​ដែល​មហាជន​កំពុង​សាង​ចេតិយ​ដើម្បី​បញ្ចុះ​ព្រះ​សារិក​ធាតុ​ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​ព្រះ​នាម​មក​ស្សប មាន​ព្រះ​ខីណា​ស្រព​មួយ​ព្រះ​អង្គ​និមន្ត​ទៅ​កន្លែង​ចេតិយ បាន​រមិល​មើល​សព្វ​គ្រប់​ហើយ ទើប​សួរ​ថា ម្នាល​អ្នក​ទាំង​ឡាយ ហេតុ​អ្វី​ក៏​គេ​មិន​ធ្វើ​មុខ​ចេតិយ​ខាង​ជើង​ឲ្យ​ប្រាកដ​ឡើង​ផង? មហាជន​ទូល​ថា​ទាន​ប្រោស​មាស​មិន​គ្រប់​គ្រាន់ ។

លោក​និយាយ​ថា បើ​ដូច្នោះ​អាត្មា​នឹង​ចូល​ទៅ​អង្គាស​ឃោសនា​​​មហាជន​ក្នុង​ស្រុក​ អ្នក​ទាំង​ឡាយ​ចូរ​ធ្វើ​ការ​ងារ​នោះ​ដោយ​គោរព​ចុះ​លោក​ថា​តែ​ប៉ុណ្ណេះ​ក៏​ចូល​ទៅ​ក្នុង​ស្រុក​ឃោសនា​ថា ម្នាល​អ្នក​ដ៏​ចំរើន​ទាំង​ឡាយ ចេតិយ​យើង​ខាង​មុខ​មាន​មាន​មិន​គ្រន់​គ្រាន់​ទេ អ្នក​ទាំង​អស់​គ្នា​ចូរ​ដឹង​ចុះ រួច​និមន្ត​ទៅ​ផ្ទះ​ជាង​មាស ។ ខណះ​នោះ​ឯង​ជាង​មាស​កំពុង​ឈ្លោះ​នឹង​ប្រពន្ធ​លុះ​ឃើញ​ព្រះ​ថេរះ​និមន្ត​មក​ឃោសនា​ដូច្នោះ ក៏​ពោល​ពាក្យ​អសប្បុរស​ទ្រគោះ​បោះ​បោក ដោយ​សេចក្តី​ក្រោធ​ខឹង នឹង​ភរិយា​ថា​លោក​ចូរ​យក​គ្រូ​របស់​លោក​ទៅ​បោះ​ចោល​ក្នុង​ទឹក​ទៅ ។

លំដាប់​នោះ​ភរិយា ក៏​និយាយ​ថា យី​អើ​អ្នក! កម្ម​ដែល​អ្នក​ធ្វើ​នេះ​ជា​សាហ័ស​ឧផល​ក្លៀវក្លា​ខ្លាំង​ណាស ចំណែក​ខាង​ខ្លួន​ខ្ញុំ​បើ​អ្នក​ក្រោធ​ខឹង​អ្នក​ត្រូវ​ជេរ​ស្តី​វាយ​បាន ព្រោះ​ហេតុ​អ្វី ក៏​អ្នក​បែរ​ជា​ធ្វើ​ពៀរ​ចំពោះ​ព្រះ​ពុទ្ធ​ទាំង​ឡាយ​ទាំង​អតីត អនាគត បច្ចុប្បន្ន​ទៅ​វិញ? ភ្លាម​ៗ​នោះ​ជាង​មាស​មាន​សេចក្តី​សង្វេគ​តក់​ស្លុត ក៏​ចូល​ក្រាប​ទៀប​ព្រះ​បាទា​ព្រះ​ថេរះ សូម​ឲ្យ​លោក​អភ័យ​ទោស​ឲ្យ ។ ព្រះ​ថេរៈ​ពោលថា អ្នក​មិន​បាន​ពោល​ពាក្យ​អ្វី​នឹង​អាត្មា​ទេ អ្នក​ចូរ​ស្មារ​លា​ទោស​នឹង​ព្រះ​សាស្តា​​ចុះ ។ ខ្ញុំ​ព្រះ​ករុណា​នឹង​ធ្វើ​ដូចម្តេច​ទើប​សូម​ខមាទោស​នឹង​ព្រហ​សាស្តា​បាន? ព្រះ​ថេរះ​ប្រាប់​ថា​អ្នក​ឯង​ចូរ​ធ្វើ​ផ្កា​មាស​បី​ផើង យក​ទៅ​ដមកល់​ទុក​ត្រង់​កន្លែង​បញ្ចុះ​ព្រះ​អដ្ឋិ​ធាតុ​ខាង​ក្នុង​រួច​ស្លៀក​សំពត់​ទទឹក​កក់​សក់ ទើប​សូម​ខមា​ទោស​នឹង​ព្រហ​សាស្តា​បាន ។

ជាង​មាស​ក៏​មាន​ចិត្ត​សោមនស្ស​ត្រេក​អរ ប្រារព្ធ​នឹង​ធ្វើ​ផ្កា​មាស​ទាំង​នោះ គាត់​ហៅ​កូន​ច្បង​មក​ប្រាប់​ថា​នែ​បា! អញ​បាន​ពោល​ពាក្យ​ប្រកប​ដោយ​ពៀរ​ចំពោះ​ព្រហ​សាស្តា ព្រោះ​ហេតុ​នោះ​អញ​ធ្វើ​ផ្កា​ទាំង​នេះ​យក​ទៅ​ដម្កល់​ទុក​ត្រង់​កន្លែង​បញ្ចុះ​ព្រះ​អដ្ឋិធាតុ ដើម្បី​សូម​ខមា​ទោស​នឹង​ព្រះ​សាស្តា​ហេតុ​នេះ​ចូរ​បា​ជួយ​ធ្វើ​ឪពុក​ផង ។ កូន​ច្បង​មិន​មាន​ចិត្ត​ចង់​ធ្វើ​ប្រកែក​ថា​ខ្ញុំ​មិន​បាន​ប្រើ​លោក​ឪពុក​ឲ្យ​ពោល​ពាក្យ​បែប​នោះ​ទេ ចូរ​លោក​ឪពុក​ធ្វើ​តែ​ម្នាក់​ឯង​ទៅ​ចុះ​រួច​គាត់​ហៅ​កូន​បន្ទាប់​មក​ប្រកែក​ដូច្នោះ​ទៀត ។

ទើប​ហៅ​កូន​ពៅ​មក​ប្រាប់​ដូច​មុន កូន​ពៅ​គិត​ថា​កិច្ច​ការ​ដែល​កើត​ឡើង​ដល់​បិតា​ជា​ភារះ​របស់​កូន ហើយ​ក៏​ទទួល​ជួយ​ធ្វើ​បិតា​ដោយ​គោរព ជាង​មាស​ចាត់​ចែង​ធ្វើ​ផ្កាមាស​បី​ផើង​ក្នុង​ផើង​មួយ​ញៗ​ប្រមាណ ១ ចំអាម​ស្រេច​ហើយ​យក​ទៅ​តម្កល់​ទុក​ត្រង់​កន្លែង​បញ្ចុះ​អដ្ឋិធាតុ​ហើយ ស្លៀក​សំពត់​ទទឹក​ក់​សក់​សូម​ខមា​ទោស​ទៅ ។ អស្រ័យ​ហេតុ​នេះ​ទើប​ជដិល​សេដ្ឋី​នោះ​គ្រាន់​តែ​កើត​មក​ភ្លាម​ ត្រូវ​គេ​យក​ទៅ​ចោល​ក្នុង​ទឹក​៧​ជាតិ​មក​ហើយ​លុះ​ដល់​មក​អត្តភាព​ជា​ទី​បំផុត​នេះ​ត្រូច​គេ​ទម្លាក់​ចោល​ទៀត ព្រោះ​អកុសល​កម្ម​ជា​ហេតុ​ជូន​មក​នោះ​ដែរ ។ ចំណែក​កូន​ច្បង​ទាំង​ពីរ​នាក់​មិន​បាន​ជួយ​ខ្វល់​ខ្វាយ​ក្នុង​ការ​ធ្វើ​ផ្កា​មាស​នោះ ភ្នំ​មាស​ក៏​មិន​កើត​ឡើង​ដល់​កូន​ទាំង​ពីរ​នាក់​ដោយ​ហេតុ​នោះ​ឯង​បាន​កើត​ឡើង​ចំពោះ​តែ​ជដិល​សេដ្ឋី​នឹង​កូន​ពៅ​ប៉ុណ្ណោះ ព្រោះ​ជន​ទាំង​ពីរ​នាក់​នេះ​បាន​ធ្វើ​បុញ្ញ​កម្ម​ជាមួយ​គ្នា​ក្នុង​កាល​មុន ។


ចំណែក​ឯ​ជដិល​សេដ្ឋី លុះ​ផ្តែ​ផាំ​កូន​ស្រេច​ហើយ ក៏​ទៅ​បួស​ក្នុង​សំណាក់​ព្រះ​សាស្តា មិន​យូរ​ប៉ុន្មាន​ក៏​បាន​សម្រេច​ព្រះ​អរហត្ត ។ ក្នុង​សម័យ​ថ្ងៃ​មួ ព្រះ​សាស្តា​ទ្រង់​យាង​បិណ្ឌ​បាត​ជា​មួយ​នឹង​ពួក​ភិក្ខុ​សង្ឃ​៥០០ អង្គ​បាន​ទៅ​ដល់​ផ្ទះ​កូន​ជដិល​ភិក្ខុ​នោះៗ បាន​ប្រគេន​ភិក្ខា​ហារ​អស់​កន្លះ​ខែ ចំពោះ​ភិក្ខសង្ឃ​មាន​ព្រះ​ពុទ្ធ​ជា​ប្រធាន ។ ពួក​ភិក្ខុ​មក​ប្រជុំ​គ្នា​ក្នុង​ធម្មសភា​សួរ​ថា ម្នាល​ជដិល​ដ៏​មាន​អាយុ​ចំណង់​ក្នុង​ភ្នំ​មាស​កំពស់​៨០​ហត្ថ នឹង​ចំពោះ​កូន​ទាំង​ឡាយ​របស់​អ្នក​មាន​ឬ​ទេ? ជដិល​ភិក្ខុ​ទូល​ថា​ចំណង់​ក្តី​ការ​ប្រកាន់​រឹង​ត្អឹង​របស់​ខ្ញុំ​នោះ មិន​មាន​ក្នុង​វត្ថុ​ទាំង​នេះ​ទេ ។

ពួក​ភិក្ខុ​លើក​ទោស​ថា ជដិល​ភិក្ខុ​ពោល​អួត​ឧត្តរ​មនុស្ស​ធម៌ ហើយ​ក៏​នាំ​ទៅ​ក្រាប​ទូល​ព្រហ​សាសា្ត ព្រះ​អង្គ​ត្រាស់​ថា​តណ្ហា​ក្តី​មានះ​ក្តី របស់​កូន​តថាគត​ចំពោះ​វត្ថុ​ទាំង​នោះ​មិន​មាន​ពិត​មែន​ហើយ ចូរ​អ្នក​ទាំង​អស់​គនា​ដឹង​ដោយ​ហេតុ​នេះ​ចុះ ។


អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ប្រជុំជាតក
វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត


ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៤ វិច្ឆិកា ឆ្នាំ២០២០ (អាន: ១៣,៩៣៨ ដង)
ចិត្ត​របស់​បុថុជ្ជន​តែង​តែ​ប៉ោង​ផត​ដោយ​លោក​ធម៌
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២០ (អាន: ៥១,៧១២ ដង)
សត្វសេកចម្រើនសតិប្បដ្ឋាន
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣ (អាន: ២២,០៤៣ ដង)
គុណ​នៃ​ការ​រក្សា​ឧបោសថសីល តាំង​ពី​ក្មេង​ដរាប​ដល់​ចាស់
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.81
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿