30
ថ្ងៃ សៅរ៍ ទី ២០ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៤០,២៦៩
Today
ថ្ងៃម្សិលមិញ ២០៦,៥៦៩
ខែនេះ ៣,៧៩៧,៤៥៦
សរុប ៣៨៩,៨៧៩,៩៤០
អានអត្ថបទ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ៩,៥៤០ ដង)

សីហសូត្រ



 
សីហសូត្រ

សម័យ​មួយ  ព្រះ​ដ៏​មាន​ព្រះ​ភាគ​គង់​នៅ​ក្នុង​កូដា​គារ​សាលានា​មហាវ័ន ទៀប​ក្រុង​សាលី ។ គ្រានោះ​សីហសេនា​ចូល​ទៅ​គាល់ព្រះ​ដ៏​មាន​ព្រះ​ភាគ លុះ​ចូល​ទៅ​ដល់​ហើយ ក៏​ថ្វាយ​បង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ហើយ​អង្គុយ​ក្នុង​ទី​សម​គួរ ។ លុះ​សីហសេនាបតី​អង្គយ​ក្នុង​ទី​សម​គួរ​ហើយ បាន​ក្រាប​ទូល​សួរ​ព្រះ​អង្គ​អាច​នឹង​បញ្ញត្ត​ផលទាន​ដែល​បុគ្គល​គប្បី​ឃើញ​ច្បាស់​ដោយ​ខ្លួន​ឯង​បាន​ឬ​ទេ ។

ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​ថា ម្នាល​សីហៈ អាច​បញ្ញត្ត​បាន​ម្នាល​សីហៈ ទាយក​អ្នក​ម្ចាស់​ទាន ជា​ទី​ស្រឡាញ់ ជាទី​គាប់​ចិត្ត​របស់​ជន​ច្រើន ម្នា​ល​សីហៈ ទាយក​អ្នក​ម្ចាស់​ទាន​ជាទី​ស្រឡាញ់ ជា​ទី​គាប់​ចិត្ត​របស់​ជន​ច្រើន ដោយ​ហេតុ​ណា ហេតុ​នេះ​ឯង ជាផល​ទាន​ដែល​បុគ្គល​គប្បី​ឃើញ​ច្បាស់​ដោយ​ខ្លួន​ឯង។ ម្នាល​សីហៈ មួយ​ទៀត ពួក​សប្បុរស អ្នក​កមាន​ចិត្ត​ស្ងប់​រំងាប់ រមែង​រាប់​រក​ទាយក​ង្នក​ម្ចាស់​ទាន ម្នាល​សីហៈ បើ​ពួក​សប្បុរស មាន​ចិត្ត​ស្ងប់​រំងាប់​តែង​រាប់​រក​ទាយក​ងអ្នក​ម្ចាស់​ទាន​ ដោយ​ហេតុ​ណា​ហេតុ​នេះ​ជា​ផល​ទាន ដែល​បុគ្គល​គប្បី​ឃើញ​ច្បាស់​ដោយ​ខ្លួន​ឯង ។

ម្នាល​សីហៈ មួយ​ទៀត កិត្តិសព្ទ ដ៏​ពិរោះ​របស់​ទាយក​អ្នក​ម្ចាស់​ទាន រមែង​ខ្ចរខ្ចាយ​ទៅ ម្នាល​សីហៈ ឯ​កិត្តិសព្ទ​ដ៏​ពិរោះ​របស់​ទាយក​ម្ចាស់​ទាន រមែង​ខ្ចរខ្ចាយ​ទៅ​ដោយ​ហេតុ​ណា ហេតុ​នេះ​ឯង​ជា​ផលទាន​ដែល​បុគ្គល​គប្បី​ឃើញ​ច្បាស់​ដោយ​ខ្លួន​ឯង ។ ម្នាល​សីហៈ មួយ​ទៀត​ទាយក​ម្ចាស់​ទាន​ចូល​ទៅ​កាន់​បរិស័ទ គហបតិបរិស័ទ​ក្តី សមណ​បរិស័ទ​ក្តី រមែង​ក្លៀវក្លា មិន​អៀន​ខ្មាស ម្នាលសីហៈ បើ​ទាយក​ម្ចាស់ ទាន​ចូល​ទៅ​កាន់ បរិស័ទ​ណា ទោះ​ជា​ខត្តិយ​បរិស័ទ​ក្តី ព្រាហ្មណបរិស័ទ​គហបតិ​បរិស័ទ​ក្តី សមណ​បរិស័ទ​ក្តី រមែង​ក្លៀវ​ក្លា មិន​អៀន​ខ្មាស ដោយ​ហេតុ​ណា​ហេតុ​នេះ​ជា​ផល​ទាន ដែល​បុគ្គល​ឃើញ​ច្បាស់​ដោយ​ខ្លួន​ឯង ។

ម្នាល​សីហៈ មួយ​ទៀត​ទាយ​ម្ចាស់​ទាន​លុះ​បែក​ធ្លាយ​រាង​កាយ​ស្លាប់​ទៅ រមែង​ទៅ​កើត​ក្នុង​សុគតិ សួគ៌​ទេវលោក ម្នាល​សីហៈ បើ​ទាយក​ម្ចាស់​ទាន បែក​ធ្លាយ រាង​កាយ​ស្លាប់​ទៅ​រមែង​ទៅ​កើត​ក្នុង​សុគតិ សួគ៌ ទេវលោក ដោយ​ហេតុណា ហេតុ​នេះ​ជា​ផល​ទាន មាន​ក្នុង​លោក​ខាង​មុខ ។ កាល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​យ៉ាង​នេះ​ហើយ សីហសេនាបតី បាន​ក្រាប​ទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ដូច្នះ​ថា បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន ផល​ទាន​ទាំង​៤ ប្រការ​ដែល​បុគ្គល​គប្បី​ឃើញ​ច្បាស់ ដោយ​ខ្លួន​ឯង ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​សម្តែង​ប្រាប់​ហើយ​នេះ ខ្ញុំ​ព្រះ​មិន​បាច់​ជឿ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​សម្តែង​ប្រាប់​ហើយ​នេះ​ ខ្ញុំ​ព្រះ​អង្គ​មិន​បាច់​ជឿ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រង់​ផល​ទាន​ទាំង​នោះ​ទេ ខ្ញុំ​ព្រះ​អង្គ​បាន​ដឹង​ផល​ទាន​ទាំង​នោះ​ដែរ ។បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន ខ្ញុំ​ព្រះ​អង្គ​ជា​ទាយក​ម្ចាស់​ទាន រមែង​ជា​ទី​ស្រឡាញ់ ជា​ទី​គាប់​ចិត្ត​របស់​ជន​ច្រើន ។

បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន ខ្ញុំ​ព្រះ​អង្គ​ជា​យក​ម្ចាស់​ទាន ពួក​អ្នក​សប្បុរស​អ្នក​មាន​ចិត្ត​ស្ងប់​រំងាប់ តែង​រាប់​រក​ខ្ញុំ​ព្រះ​អង្គ ។ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន ខ្ញុំ​ព្រះ​អង្គ​ជា​ទាយក​ម្ចាស់​ទាន កិត្តិសព្ទ​ដ៏​ពិរោះ​របស់​ខ្ញុំ​ក៏​ឮ​ថា សីហសេនា​បតី ជា​អ្នក​ឲ្យ​ទាន ជា​អ្នក​ធ្វើ​បុណ្យ អ្នក​ឧបដ្ឋាក​សង្ឃ ។ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន ខ្ញុំ​ព្រះ​អង្គ​ជា​ទាយក​ម្ចាស់​ទាន ចូល​ទៅ​កាន់​បរិស័ទ សមណបរិស័ទ រមែង​ក្លៀវ​ក្លា មិន​មាន​សេចក្តី​អៀន​ខ្មាស ។ បពិត្រ​ព្រះ​អង្គ​ដ៏ចម្រើន ផល​ទាន​ទាំង​៤ ប្រការ ដែល​បុគ្គល​គប្បី​ឃើញ​ច្បាស់ ដោយ​ខ្លួន​ឯង ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​សម្តែង​ហើយ​នេះ​ ខ្ញុំព្រះ​អង្គ​មិន​បាច់​ជឿ​ព្រះ​ដ៏​មាន​ព្រភាគ ត្រង់​ផល​ទាន​ទាំង​នោះ​ទេ​ត្បិត​ខ្ញុំ​ព្រះ​អង្គ ដឹង​នូវ​ផល​ទាន​ទាំង​នោះ​ដែរ ។

បពិត្រ ព្រះ​អង្គ​ដ៏​ចម្រើន ត្រង់​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ បាន​ត្រាស់​នឹង​ខ្ញុំ​ព្រះ​អង្គ​យ៉ាង​នេះ​រួច​ហើយ​ថា ម្នាល​សីហៈ​ទាយក​ម្ចាស់​ទាន លុះ​បែក​ធ្លាយ​រាង​កាយ​ស្លាប់​ទៅ រមែង​ទៅ​កើត​ក្នុង​សុគតិ សួគ៌ ទេវលោក ។ ខ្ញុំ​ព្រះ​អង្គ​មិន​ដឹង​ហេតុ​នោះ​មែន ក៏​ប៉ុន្តែ​ថា ខ្ញុំ​ព្រះ​អង្គ​មាន​សទ្ធា​ជឿ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ក្នុង​ផល​ទាន​នោះ​ ។ ម្នាល​សីហៈ រឿង​នោះ​ពិត​មែន ម្នាល​សីហៈ រឿង​នោះ​ពិត​មែន ម្នាល​សីហៈ​ទាយក​ម្ចាស់​ទាន លុះ​បែក​ធ្លាយ​រាង​កាយ​ស្លាប់​ទៅ រមែង​ទៅ​កើត​ក្នុង​សុគតិ សួគ៌ ទេវលោក ។


ទនម បិយោ ហោតិ តជន្តិ នំ ពហូ
កិត្តី ច ប្បោតិ យសស្ស វឌ្ឍតិ
អមង្កុតូតោ បរិសំ វិគាហតិ
វិសារទោ ហោតិ នរោ អមច្ឆរី
តស្មា ហិ ទានានិ ទទន្តិ បណ្ឌិតា
វិនេយ្យ អមច្ឆេមលម សុខេសិនោ
តេ ទី​ឃរត្តំ តិនិវេ បតិដ្ឋិតា
ទេវានំ សហព្យគតា រមន្តិ តេ
កតាវកាសា កតកុសលា ឥតោ ចុតា
សយម្បតា អនុវិចរន្តិ នន្ទនេ
តេ តត្ថ នន្ទន្តិ រមន្តិ មោទរេ
សមប្បិតា កាម​គុណេហិ បញ្ចហិ ។

នរជន មិន​មាន​ដសេចក្តី​កំណាញ់ ជា​អ្នក​ឲ្យ​ទាន​រមែង​ជា​ទី​ស្រឡាញ់ (នៃ​ជន​ដ៏​ច្រើន) ផង ពួក​សប្បុរស​ជា​ច្រើន​តែង​រាប់​ទាយក​នោះ​ផង ។ ទាយក​នោះ ដល់​នូវ​កិត្តិសព្ទ​ផង យស​រមែង​ចម្រើន​ដល់​ដដទាយក​នោះ​ផង ។

ទាយក​នោះ ចូល​ទៅ​កាន់​បរិស័ទ មិន​មាន​សេចក្តី​អៀន ខ្មាស មាន​តែ​សេចក្តី​ក្លៀវក្លា ។ ហេតុ​ដូច្នោះ​បណ្ឌិត ទាំង​ឡាយ អ្នក​ស្វែង​រក​សេចក្តី​សុខ ត្រូវ​លះ​បង់​នូវ​មន្ទិល​គឺ​សេចក្តី​កំណាញ់ ហើយ​ឲ្យ​នូវ​ទាន​ទាំង​ឡាយ ។

បណ្ឌិត​ទាំង​នោះ ស្ថិត​នៅ​ក្នុង​ស្ថាន​ត្រៃ​ត្រិង្ស​អស់​កាល​យូរ​អង្វែង​គឺ​ជា​អ្នក​បាន ទៅ​កើត​ក្នុង​សហភាព​នៃ​ពួក​ទេវតា​ដ៏​រីករាយ​សប្បាយ ។ បណ្ឌិត​ទាំង​នោះ​មាន​ឳកាស​ធ្វើ​ហើយ មាន​កុសល​ធ្វើ​ហើយ ច្យុត​អំពី​លោក​នេះ មាន​រស្មី​ខ្លួន​ឯង អន្ទោល​ទៅ​ក្នុង​ទី​ត្រេកអរ រមែង​ស្កប់​ស្កល់​ដោយ​កាម​គុណ​ទាំង​៥ រីក​រាយ សប្បាយ​ក្នុង​ទី​នោះ ។


កត្វាន វាក្យម អសិតស្ស តាទិនោ
រមន្តិ សព្វេ សុគតស្ស សវាកាតិ ។

ពួក​សាវ័ក​ទាំង​អស់​របស់​ព្រះ​សុគត រមែង​រីករាយ​ព្រះ​ធ្វើ​តាម​ពាក្យ​របស់​ព្រះ​តថាគត ដែល​ព្រះ​អង្គ​មិន​ជាប់​ដោយ​អកុសល​ធម៌ ប្រកប​ដោយ​តាទិគុណ ។

អត្តបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ទានកថា
រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត​ សាវង្ស 
វាយ​អត្តបទ​ដោយៈ កញ្ញា ជា ម៉ានិត

ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៩ មិថុនា ឆ្នាំ២០២៣ (អាន: ២៧,៨៣៧ ដង)
ហេតុ​សំខាន់ៗ​ក្នុង​ព្រះពុទ្ធសាសនា
ផ្សាយ : ៣១ មីនា ឆ្នាំ២០២៤ (អាន: ៤,៤៨០ ដង)
សក្កទេវរាជថ្វាយបង្គំអ្នកមានសីល
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៩,៣៥២ ដង)
ឲ្យ​មិត្ត​ស្ដាប់​នូវពាក្យ​មាន​ប្រយោជន៍
ផ្សាយ : ០៣ មេសា ឆ្នាំ២០២៤ (អាន: ១៧,១៥៣ ដង)
មាន​ទ្រព្យ​សម្បតិ្ត​ និង​ការ​អស់​ទ្រព្យសម្បត្តិ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១១,៧៥៤ ដង)
ឃើញ​ទឹក​ភ្នែកម៉ែ​ស្រក់​កូន​ស្លុត​ចិន្តា
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ១០១,៨៤៩ ដង)
ឧបាយ​ឲ្យ​កើត​ធម៌​របស់​បព្វជិត ឬសមណៈ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 0.97
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿