30
ថ្ងៃ អង្គារ ទី ១៦ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ២០០,៩០៧
Today
ថ្ងៃម្សិលមិញ ២៤៦,៥១៧
ខែនេះ ៣,២០៥,០៩៤
សរុប ៣៨៩,២៨៧,៥៧៨
អានអត្ថបទ
ផ្សាយ : ១៧ វិច្ឆិកា ឆ្នាំ២០២២ (អាន: ១៣,៤១៧ ដង)

សម្ដេច​ព្រះសុធម្មាធិបតី គណៈធម្មយុត្តិកនិកាយ ឥន្ទញ្ញាណោ ភុល ទេស



ស្តាប់សំឡេង
 
ព្រះរាជជីវប្រវត្តិសង្ខេប
នៃ
សម្ដេច​ព្រះសុធម្មាធិបតី ព្រះសង្ឃរាជថ្នាក់ទី២
នៃគណៈធម្មយុត្តិកនិកាយ
ព្រះនាម ឥន្ទញ្ញាណោ ភុល ទេស
ព.ស ២៤៩៨~២៥០៩

សម្ដេច​ទ្រង់​សម្ភព​នៅ​ថ្ងៃ​អាទិត្យ ទី១៥កើត ខែ​ស្រាពណ៍ ឆ្នាំថោះ ត្រីស័ក ព.ស ២៤៣៤ (គ.ស ១៨៩១)ក្នុង​ភូមិ កោះរះ សង្កាត់​កោះរះ ស្រុក​ល្វាឯម ខេត្តកណ្ដាល​។ បិតា​នាម ភុល មាតា​នាម ទៃ។

កាល​នៅ​​កុមារ សម្ដេច​មាន​ព្រះជន្មាយុ បាន១០ឆ្នាំ ក្នុង​ឆ្នាំ​ជូត ទោស័ក ព.ស ២៤៤៣ (គ.ស ១៩០០) បាន​ទៅ​នៅ​សិក្សារ​អក្សរសាស្ត្រ​ក្នុង​សំណាក់​លោកគ្រូ​អាចារ្យ សំ វត្តកោះរះ គណៈមហានិកាយ។

លុះ​ព្រះ​ជន្ម បាន​១១​ឆ្នាំ ក្នុង​ឆ្នាំ​ឆ្លូវ ត្រីស័ក ព.ស ២៤៤៤ (គ.ស ១៩០១) បិតា​បាន​នាំ​មក​អោយ​នៅ​វត្ត​បទុមវតីរាជរារាម ក្នុង​ក្រុង​ភ្នំពេញ ក្នុង​សំណាក់​ព្រះ​គ្រូ ម៉ៅ ក្រុម​ព្រះ​មុនី កេត កាល​នៅ​ជា​ព្រះ​វរមេធា។លោក​បាន​សិក្សា​អក្សរសាស្ត្រ​ជាតិ លេខនពន្ត និង​ធម្មវិន័យ ចេះ​ចាំ​ស្ទាត់​ល្មម​ប្រើ​ការ​បាន។

លុះ​ជន្មាយុ បាន១៥វស្សា បានចូលបព្វជ្ជា ជា​សាមណេរ​ក្នុង​វត្ត​បទុមវតីរាជររារាម នៅ​ថ្ងៃ​៨​កើត ខែ​អាសាធ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៤៤៨ (គ.ស ១៩០៥) ក្នុង​សំណាក់​សម្ដេច ព្រះវន័រត ដែល​ត​មក​ជា​ព្រះមង្គលទេពាចារ្យ ជា​សង្ឃ​នាយក ព្រះនាម ភន្ទគូ អៀម ជា​ព្រះ​ឧបជ្ឈាយ៍​។



លុះ​ព្រះជន្ម បាន​២១​វស្សា បាន​ចូល​ឧបសម្បទា​ជា​ភិក្ខុភាវៈ ក្នុង​ពុទ្ធសីមា វត្តបទុមវតី រាជវរារាម នៅ​ថ្ងៃ​អាទិត្យ ១៣​កើត ខែ​អាសាធ ឆ្នាំ​កុរ ត្រីស័ក ព.ស ២៤៥៤ (គ.ស ១៩១១) វេលា​ម៉ោង​៩​ព្រឹក ក្នុង​សំណាក់ សម្ដេច​ព្រះ​មង្គល​ទេពាចារ្យ ព្រះ​នាម ភន្ទគូ អៀម ជាព្រះឧបជ្ឈាយ៍ បាននាមបញ្ញត្តិថា ឥន្ទញ្ញាណោ។

ទ្រង់​ព្រះផ្នួស​បាន​៤៤​វស្សា ព្រះជន្មាយុ​បាន ៦៥ឆ្នាំ ទ្រង់​បាន​ឡើង​សមណស័ក្តិជា ព្រះសុធម្មាធិបតី សង្ឃនាយក​ស្ដីទី និង​ជា​ចៅ​អធិការ​វត្ត​បទុមវតីរាជវរារាម នៅ​ថ្ងៃ​អង្គារ ៣រោច ខែ​មាឃ ឆ្នាំមមែ សប្តស័ក ព.ស ២៤៩៨(៣១-១-១៩៥៦)។

ទ្រង់​ព្រះផ្នួស​បាន ៥២​ព្រះវស្សា ព្រះ​ជន្មាយុ​បាន ៦៦វស្សា ទ្រង់​បានឡើង​សមណស័ក្តិ ជា​សម្ដេចព្រះសុធម្មាធិបតី សង្ឃនាយក​ពេញ​ទី​នៅ​ថ្ងៃ ព្រហស្បតិ៍ ១៣រោច ខែមាឃ ឆ្នាំវក អដ្ឋស័ក ព.ស ២៤៩៦ (​២៨​-​២​-​១៩៥៧​)​។

ទ្រង់​ព្រះផ្នួស​បាន ៥២​វស្សា ព្រះជន្មាយុ​បាន ៧៣​វស្សា សម្ដេច ព្រះនរោត្តម សីហនុ ឧបយុវរាជ ព្រះ​ប្រមុខរដ្ឋ នៃ​ព្រះរាជាណាចក្រកម្ពុជា ទ្រង់​បាន​ប្រោសប្រគេនព្រះឋានៈ​ជា សម្ដេច​ព្រះសង្ឃរាជ​ថ្នាក់​ទី​២ នៃ​គណៈធម្មយុត្តិកនិកាយ ដែល​ជា​សមណស័ក្ដិដ៏​ខ្ពង់ខ្ពស់​បំផុត នៃ​គណៈធម្មយុត្តិកនិកាយ ដែល​ជា​សមណស័ក្ខិដ៏​ខ្ពង់ខ្ពស់​បំផុត និង​ទ្រង់​ត្រាស់​​ឲ្យ​ប្រើ​រាជស័ព្ទ ចំពោះ​សម្ដេច​ព្រះសង្ឃ រាជ​ព្រម​ទាំង​មាន​ប្រសិទ្ធិភាព​ដូចខាងក្រោមៈ

-ព្រះសុវណ្ណកោច្ឆៈពិសេស
-ផ្លិត​ស្រួចពិសេស
-រងព្រះសិរពិសេស
-ទង់​សំរាប់​ព្រះទីនាំង​រថយន្ត ពិសេស

ដោយ​ព្រះរាជក្រឹត្យលេខ ២៤ រ.វ​ចុះ​ថ្ងៃ​ទី ២៨ ខែ​វិច្ចិកា គ.ស ១៩៦៣ ត្រូវ​នឹង​ថ្ងៃ​ព្រហស្បតិ៍ ១២កើត ខែ​មិគសិរ ឆ្នាំ​ថោះ បញ្ចស័ក ព.ស ២៥០៦។

នៅ​ថ្ងៃទី ០២ ខែ​មករា គ.ស ១៩៦៦ សម្ដេច​ទ្រង់​បាន​ប្រឈួន​ជាទំងន់ ដោយ​ព្រះរោគ​គ្រុន ព្រះកាស​រោគ(រោគក្អក) និង​ព្រះសាសរោគ(រោគហឺត) មក​ជ្រៀតជ្រែក លាយឡំ​គ្នាផង រហូត​ដល់​រាត្រី​ថ្ងៃ​ពុធ ៨កើត ខែពិសាខ ឆ្នាំ​មមី អដ្ឋស័ក ព.ស ២៥០៩ ត្រូវ​នឹង​ថ្ងៃ​ទី​៧ ខែមេសា គ.ស ១៩៦៦ វេលា​ម៉ោង ២១និង២០នាទី សម្ដេច​ទ្រង់​សោយ​ទីវង្គត ក្នុង​ព្រះជន្ម​គំរប់​៧៥​វស្សា​។

ដោយ​៥០០០​ឆ្នាំ​ 
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៧ មីនា ឆ្នាំ២០១៩ (អាន: ១១,០៩៩ ដង)
ជីវ​ប្រ​វត្តិ​របស់​នាង​សុប្ប​វា​សា​កោលិ​យ​ធី​តា​
ផ្សាយ : ២២ កុម្ភះ ឆ្នាំ២០២៤ (អាន: ១២,១៦៨ ដង)
ប្រវត្តិស្គរមង្គលឈ្មោះអានកៈ
ផ្សាយ : ១៧ វិច្ឆិកា ឆ្នាំ២០២២ (អាន: ១៣,៤១៧ ដង)
សម្ដេច​ព្រះសុធម្មាធិបតី គណៈធម្មយុត្តិកនិកាយ ឥន្ទញ្ញាណោ ភុល ទេស
ផ្សាយ : ០១ មេសា ឆ្នាំ២០២២ (អាន: ២២,២៦៧ ដង)
ប្រវត្តិបុណ្យកឋិន ឬកថិនប្រវត្តិ
ផ្សាយ : ២៥ មិថុនា ឆ្នាំ២០១៧ (អាន: ១៥,៧៤៨ ដង)
ជីវ​ប្រវត្តិ​របស់​ឆត្ត​បាណិឧ​បាសក​
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២១ (អាន: ១៣,៨១៣ ដង)
សម្ដេច​ព្រះធម្មលិខិត គណៈមហានិកាយ កែ អ៊ុក
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.81
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿