30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៧៨,៧៨៩
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,៣៥៦,៧២៣
សរុប ៣៨៥,៦៤៣,៤១៦
អានអត្ថបទ
ផ្សាយ : ១៩ មករា ឆ្នាំ២០២០ (អាន: ២២,៤៨៧ ដង)

រឿង​ព្រាហ្មណ៍​ភារ​ទ្វាជ



 
រឿង​ព្រាហ្មណ៍​ភារ​ទ្វាជ
(ចាក អ. ព្រា.)
(អរិយសាវក មិន​ដែល​ព្រឺ​ដោយ​ពាក្យ​គម្រាម​អ្នក​ដទៃ​ឡើយ)

ក្រុង​រាជគហៈ​ មាន​ព្រាហ្មណ៍​ម្នាក់​ឈ្មោះ​ភារទ្វាជ ជា​មនុស្ស​មិច្ឆាទិដ្ឋិ​ឥត​មាន​សទ្ធា ឥត​មាន​សេចក្តី​ជ្រះ​ថ្លា និង​រឹង​ត្អឹង​ប្រហែល​ដង្គត់​ឈើ​ដើម​គគីរ​ បើ​មាន​ជន​ណា​ពោល​ថា ព្រះ​ពុទ្ធ ព្រះ​ធម៌ ព្រះ​សង្ឃ គាត់​តែង​យក​ដៃ​ខ្ទប់​ត្រចៀក​ជា​និច្ច ។ ឯ​ប្រពន្ធ​គាត់​ឈ្មោះ​ធនញ្ជានី​ជា​អរិយ​សាវិកា មាន​សទ្ធា មាន​សេចក្តី​ជ្រះ​ថ្លា ក្នុង​ព្រះ​ពុទ្ធ​សាសនា​ជា​មហិមា ។

នាង​នោះ​ឈរ​ក្តី អង្គុយ​ក្តី​ កណ្តាស់​ក្តី ក្អក​ក្តី តែង​ធ្វើ​ការ​នមស្សការ​ថា នមោពុទ្ធស្ស សូម​ថ្វាយ​បង្គំ​ព្រះ​ពុទ្ធ​ ដូច្នេះ​ជា​ច្រើន​ប្រក្រតី ។ និយាយ​ពី​ព្រាហ្មណ៍​ជា​ស្វាមី ចង់ឲ្យ​មធុបាយាស​មាន​ទឹក​តិច​ដល់​ព្រាហ្មណ៍​៥០០​រូប ក៏​ពោល​អង្វរ​ប្រពន្ធ​ថា ម្នាល​នាង​ ស្អែក​នេះ​ខ្ញុំ​អញ្ជើញ​ព្រាហ្មណ៍​៥០០ ឲ្យ​មក​ឆាន់​ក្នុង​ផ្ទះ​យើង នាង​កុំ​ធ្វើ​នមស្សការ​សមណៈ​ត្រងោល អស់​មួយ​ថ្ងៃ​ស្អែក​នេះ​ ព្រោះ​ព្រាហ្មណ៍​ទាំង​ឡាយ បើ​ឮ​ពាក្យ​នមស្សការ​នេះ មុខ​ជា​អាក់​អន់​ចិត្ត​ជា​មិនន​ខាន ដូច្នេះ​កុំ​ធ្វើ​ឲ្យ​ខ្ញុំ​បែក​ពី​ពួក​ព្រាហ្មណ៍​ទាំង​នោះ ។

ព្រាហ្មណី​ពោល​តប​ថា ខ្ញុំ​មិន​អាច​ខាន​រលឹក​ព្រះ​សាស្តា​បាន​ទេ ទោះ​អ្នក​បែក​ពី​ព្រាហ្មណ៍​ក៏​ដោយ​ ពី​ទេព្តា​ក៏​ដោយ ។ ព្រាហ្មណ៍​ក៏​ទាញ​ព្រះ​ខ័ន​មក​គម្រាម​ថា​ បើ​នាង​នមស្សការ​សមណ​ត្រងោល ក្នុង​កណ្តាល​ប្រជុំ​ព្រាហ្មណ៍​ទាំង​នោះ អញ​នឹង​កាត់​ក្បាល​នាង​ ដោយ​ព្រះ​ខ័ន​នេះ​ជា​កំណាត់។ ធម្មតា​ផែន​ដី​មិន​ងាយ​មានអ្នក​ធ្វើឲ្យ​កម្រើក​បាន ឬ​អ្នក​ណា​មួយ​អាច​បង្វិល​ភ្នំ​សិនេរុ​បាន​នោះ​គ្មាន ឯ​ព្រះ​អរិយ​សាវក​ទាំង​ឡាយ ក៏​មិន​ងាយ​អ្នក​ណា បង្វិល​បាន​យ៉ាង​នោះ​ដែរ ព្រោះ​ហេតុ​នោះ បាន​ជា​នាង​ព្រាហ្មណី ជា​អរិយ​សាវិការ​ពោល​ថាៈ 


សចេ មំ អង្គមង្គានិ​ កាមំ ឆជ្ជសិ ព្រាហ្មណ នេវាហំ
វិរមិស្សាមិ ពុទ្ធសេដ្ឋស្ស សាសនា ។

ម្នាល​ព្រាហ្មណ៍​បើ​អ្នក​ពិត​ជា​កាត់​អវៈយវៈ​តូច​ធំ​ខ្ញុំ ឲ្យ​វៀរ​ចាក​សាសនា ព្រះ​ពុទ្ធ​ដ៏​ប្រសើរ ក៏​ពិត​ជា​មិន​បាន​ដែរ ។ ព្រាហ្មណ៍​មិន​ប្រហារ​នាង​ព្រាហ្មណី​ក៏​ពោល​ថា នាង​គាប់​ចិត្ត​កម្ម​ណា​ចូរ ធ្វើ​កម្ម​នោះ​ចុះ លុះ​ថ្ងៃ​ព្រឹក​ឡើង​ក៏​ឲ្យ​គេ​ចាត់​ចែង​បាយាស ហើយ​ឲ្យ​ទៅ​ប្រាប់​ភត្ត​កាល​ដល់​ព្រាហ្មណ៍​ទាំង​ឡាយ​ៗ​មក​អង្គុយ​ជួរ​គ្នា ឯ​ព្រាហ្មណ៍​ក៏​អង្គុយ​ នៅ​ទី​បំផុត​នៃ​ជួរ​នោះ​ដែរ ។ ព្រាហ្មណី​កាន់​វែក​មាស ចូល​ទៅ​អង្គាសភត្ត​ឲ្យ​ព្រាហ្មណ៍​ទាំង​ឡាយ ប៉ះ​ទង្គិច​ជើង​នឹង​ជ្រុញ ហើយ​រលឹក​ចំពោះ​ព្រះ​សាស្តា ធ្វើ​ប្រណម​វាចារ លើក​ករប្រណម្យ​ទៅ​រក​វត្ត​វេ​ឡុវ័ន​ថា នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស​ អស់​វារៈ​៣​ដង ។

លំដាប់​នោះ ពួក​ព្រាហ្មណ៏​ខ្លះ បរិភោគ​រួច​ហើយ ខ្លះ​កំពុង​បរិភោគ ខ្លះ​ទៀត​កំពុង​លើក​បាយ​ដាក់​ក្នុង​មាត់​ លុះ​ឮ​សួរ​ពាក្យ​នោះ ក៏​ហាក់​ដូច​គេ​យក​ដាវ​ប៉ុន​ភ្នំ​សមេរុ មក​សំពង​ក្បាល ឬ​ដូច​ជា​គេ​យក​ដែក​ស្រួច មក​ចាក់​ឆ្កៀល​ត្រង់​ត្រចៀក ហើយ​ខ្ជាក់​បាយ​ចោល​មក​វិញ​ជេរ​ប្រទេច ព្រាហ្មណ៍​អ្នក​អញ្ជើញ ទើប​ចៀស​ចេញ​ទៅ ។ ឯ​ព្រាហ្មណ៍​ជា​ស្វាមី​ក៏​ជេរ​ប្រទេច​នាង​ជា​ភរិយា​ដោយ​ប្រការ​ផ្សេង​ៗ តែ​មិន​អាច​ធ្វើ​អ្វី​នាង​បាន​ ក៏​ពោល​ថា ស្រី​ចង្រៃ​នេះ​ចេះ​តែ​ពោល​សរសើរ​សមណៈ​ត្រងោល​យ៉ាង​នេះ ឥឡូវ​នេះ អញ​នឹង​ពោល​ផ្ចាញ់​ផ្ចាល់​ឲ្យ​សមណៈ​ត្រងោល​នោះ ទើប​ដើរ​ទៅ​វត្ត​វេឡុវ័ន​ទាំង​កំហឹង ទៅ​ដល់​មិន​ថ្វាយ​បង្គំ​ព្រះ​សាស្តា​ផង ស្រាប់​តែ​សួរ​ប្រស្នា​ថាៈ


កឹ សុ ឃត្វា សុខំ សេតិ កឹ សុ ឃត្វា ន សោចតិ
កិស្សស្ស ឯក​ធម្ផស្ស វធំ រោចេសិ គោតម ។


បុគ្គល​សម្លាប់​អ្វី​ហ្ន៎ ទើប​ដេក​លក់​ស្រួល? សម្លាប់​អ្វី​ហ្ន៎ ទើប​មិន​សោយ​សោក? បពិត្រ​ព្រះ​គោតម ព្រះ​អង្គ​គាប់​ចិត្ត​សម្លាប់​ធម៌​អ្វី​ជា​ធម៌​តែ​មួយ?

ព្រះ​សាស្តា​តប​ថាៈ

កោធំ ឃត្វា សុខំ សេតិ កោធំ ឃត្វា ន សោចតិ
កោធស្ស វិស្សមូលស្ស មធុគ្គស្ស ព្រាហ្មណ
វធំ អរិយា បសំសន្តិ តញ្ហិ ឃត្វា ន សោចតិ ។


បុគ្គល​សម្លាប់​សេចក្តី​ក្រោធ​ទើប​ដេក​ស្រួល សម្លាប់​សេចក្តី​ក្រោធ​ទើប​មិន​សោយ​សោក ម្នាល​ព្រាហ្មណ៍ ព្រះ​អរិយៈ​ទាំង​ឡាយ​តែង​សរសើរ​ការ​សម្លាប់​សេចក្តី​ក្រោធ​ដែល​មាន​ឬស​ជា​ពិស មាន​ចុង​ដ៏​ផ្អែម បើ​បុគ្គល​សម្លាប់​សេចក្តី​ក្រោធ​នោះ​បាន ទើប​មិន​សោយ​សោក ។
 
លុះ​ចប់​ប្រស្នា​ដែល​ព្រះ​ព្យា​ករ​ហើយ​ព្រាហ្មណ៍​ក៏​មាន​សេចក្តី​ជ្រះ​ថ្លា​ហើយ សុំ​ឧបសម្បទា​ក្នុង​សំណាក់​ព្រះ​អង្គ​មិន​យូរ​ប៉ុន្មាន​ក៏​សម្រេច​ព្រះ​អរហន្ត​ត​ទៅ ។

អត្តបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ប្រជុំជាតក
វាយ​អត្តបទ​ដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៥ មិថុនា ឆ្នាំ២០២២ (អាន: ២២,៣០២ ដង)
ចំណេះវិជ្ជាពិតប្រាកដ ជាឃ្លាំងនៃសិរីក្នុងលោក
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ៤៤,១៩០ ដង)
អ្នក​មាន​សមគ្គី​រួប​រួម​គ្នា តែង​រួច​ចាក​ភយន្ត​រាយ
ផ្សាយ : ០៥ វិច្ឆិកា ឆ្នាំ២០២០ (អាន: ២១,៩០១ ដង)
បណ្ឌិត(ភិក្ខុ)អ្នក​មាន​ព្យាយាម​ជា​គ្រឿង​ដុត​កម្ដៅ​កិលេស
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.1
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿