30
ថ្ងៃ ពុធ ទី ២៤ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៩៤,៣៩៥
Today
ថ្ងៃម្សិលមិញ ១៨០,២៤៧
ខែនេះ ៤,៥៤១,៤១៨
សរុប ៣៩០,៦២៣,៩០២
អានអត្ថបទ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១២,៣៨៦ ដង)

អត្តទណ្ឌសូត្រ



 
អត្តទណ្ឌសូត្រ
បិដកលេខ ៥៤ ទំព័រ ៣១៣
(ព្រះ​សម្មាសម្ពុទ្ធ ទ្រង់​ត្រាស់​សម្តែង​ប្រោស​ព្រះ​ញាតិ​ដែល​កំពុង​ឈ្លោះ​គ្នា ឲ្យ​មាន​មេត្រី​ភាព​នឹង​គ្នា​វិញ )

អត្តទណ្ឌា ភយំ ជា​តំ ជនំ បស្សថ មេធគំ
សំវេគំ កិត្តយិស្សាមិ យថា សំវិជិតំ មយា ។

(ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ថា) ភ័យ​កើត​មក​ពី​អាជ្ញា​របស់​ខ្លួន (សេចក្តី​ប្រព្រឹត្ត​កាច​អាក្រក់​របស់​ខ្លួន ) អ្នក​ទាំង​ឡាយ​ចូរ​មើល​ជន​អ្នក​ទាស់​ទែង គ្នា តថាគត (កាល​នៅ​ជា​ពោធិសត្វ) បាន​តក់​ស្លុត ហើយ យ៉ាង​ណា តថាគត​នឹង​សម្តែង នូវ​សេចក្តី​តក់​ស្លុត យ៉ាង​នោះ (ដល់​អ្នក​ទាំង​ឡាយ) ។

ផន្ទមានំ បជំ ទិស្វា មច្ឆេ អប្បោទកេ យថា
អញ្ញមញ្ញេហិ ព្យារុទ្ធេ ទិស្វា មំ ភយមាសិវិ ។

ភ័យ​មក​កាន់​តថាគត ព្រោះ​ឃើញ​នូវ​ពពួក​សត្វ កំពុង​ញាប់​ញ័រ (ដោយ​តណ្ហា​ជា​ដើម​) ដូច​ពួក​មច្ឆជាតិ​ក្នុង​ទី​មាន​ទឹក​តិច​និង​ព្រោះ​ឃើញ​សត្វ​លោក​បៀត​បៀន​គ្នា​នឹង​គ្នា ។

សមន្តសារោ លោកោ ទិសា សព្វា សមេរិតា
ឥច្ឆំ ភវនមត្តនោ នាទ្ទសាសឹ អនោសិតំ ។

លោក​មិន​មាន​ខ្លឹម​សារ​ដោយ​ជុំ​វិញ ទិស​ទាំង​ពួង រមែង​ញាប់​ញ័រ តថាគត កាល​ប្រាថ្នា​នូវ​ភព (ជា​ទី​ពឹង) របស់​ខ្លួន​ក៏​មិន​បាន​ឃើញ​ភព​ណា​មួយ​ដែល​ជរាធម៌​ជា​ដើម ជិះ​ជាន់​មិន​បាន​នោះ​ឡើយ ។

ឱសានេ ត្វេវ ព្យារុទ្ធេ ទិស្វា មេ អរតី អហុ
អថេត្ថ សល្លមទ្ទក្ខី ទុទ្ធសំ ហទយនិស្សិតំ ។

សេចក្តី​មិន​រីក​រាយ បាន​កើត​មាន​ដល់​តថាគត​ហើយ​ព្រោះ​បាន​ឃើញ​សត្វ​ទាំង​ឡាយ​ត្រូវ​ជរាធម៌​ជា​ដើម បៀត​បៀន​ព្រោះ​បាន​ឃើញ​សត្វ​ទាំង​ឡាយ​ត្រូវ​ជរាធម៌​ជា​ដើម​ បៀត​បៀន​ហើយ ក្នុង​កាល​ជា​ទី​បំផុត ត​ពី​នោះ​មក តថាគត​បាន​ឃើញ​សរ​ដែល​គេ​ឃើញ​បាន​ដោយ​កម្រ​អាស្រ័យ​នៅ​ក្នុង​ហឬទ័យ នៃ​សត្វ​ទាំង​ឡាយ នោះ ។

យេន សល្លេន ឱតិណ្ណោ ទិសា សញ្វ វិធាគតិ
តមេវ សល្លំ អព្វុយ្ហ ន ធាវតិ ន សីទតិ ។

សត្វ​លោក​ដែល​សរ​ដោត​ជាប់​ហើយ រមែង​ស្ទុះ​ទៅ​កាន់ ទិស​ផ្សេង​ៗ​ បុគ្គល​ជា​បណ្ឌិត ដក​សរ​នោះ​បាន ទើប​មិន​ស្ទុះ​ទៅ​មិន​លិច​ចុះ ។

តត្ថ សិក្ខានុគីយន្តិ
(យានិ លោកេ គធិតានិ) ន តេសុ បសុតោ សិយា
និព្វិជ្ជ សព្វសោ កាមេ សិក្ខ និព្វាន​មត្តនោ ។

(អារម្មណ៍​ជា​ទី​ស្រឡាញ់ គឺ បញ្ចកាម​គុណ​ណា​មាន​ក្នុង​លោក) ប្រជុំ​ជន តែង​សម្តែង​នូវ​ភាសិត​ជា​គ្រឿង​សិក្សា (មានការ​សិក្សា​ដំរី​ជា​ដើម) ដើម្បី​ឲ្យ​បាន​អារម្មណ៍​ជា​ទី​ស្រឡាញ់​នោះ​បណ្ឌិត​មិន​គួរ​ខ្វល់​ខ្វាយ​ក្នុង​បញ្ចកាម​គុណ ឬ​ក្នុង​កិច្ច​សិក្សា​នោះ​ឡើយ គប្បី​នឿយ​ណា ក្នុង​កាម​គុណ ឬ​ក្នុង​កិច្ច​សិក្សា​នោះ​ឡើយ គប្បី​នឿយ​ណាយ ក្នុង​កាមារម្មណ៍ ដោយ​ប្រការ​ទាំង​ពួង​គប្បី​សិក្សា​នូវ​ព្រះ​និព្វាន បម្រុង​ខ្លួន ។

សច្ចោ សិយា អប្បគព្ភោ អមាយោ រិត្តបេសុណោ
អក្កោធនោ លោភបាបកំ វេវិច្ឆំ វិតរេ មុនិ ។

បុគ្គល​​ជា​អ្នក​ប្រាជ្ញ គប្បី​ជាអ្នក​មាន​សច្ចៈ ជា​បុគ្គល​មិន​ឃ្នើស​ឃ្នង មិន​មាន​មាយា លះ​បង់​ពាក្យ​ញុះ​ញង់ មិន​ក្រេវក្រោធ​ឆ្លង​រួច​នូវ​លោភៈ​ដ៏​លាមក​និង មច្ឆរិយៈ ។

និទ្ទំ តន្ទី សហេ ថីនំ បមាទេន ន សំវសេ
អតិមានេ ន តិដ្ឋេយ្យ និព្វាន​មនសោ នរោ ។

នរជន​មាន​ចិត្ត​ឳន​ទៅ​រក​ព្រះ​និព្វាន គប្បី​គ្រប​សង្កត់​នូវ​ការ​ដេក​លក់ សេចក្តី​ខ្ជិល​ច្រអូស ការ​រួញ​រា មិន​គប្បី​ដំអក់​នៅ​ដោយ​សេចក្តី​ប្រហែស​ធ្វេស និង​មិន​គប្បី​តាំង​ខ្លួណ​ក្នុង​មានះ​ដ៏​ក្រៃ​លែង ។

មោសវជ្ជេ ន និយ្យេថ រូបេ ស្នេហំ ន កុព្វយេ
មានញ្ច បរិជា​នេយ្យ សាហសា វិរតោ ចរេ ។

(បុគ្គល​អ្នក​បង្អោន​ចិត្ត​ទៅ​រក​ព្រះ​និព្វាន) មិន​គប្បី​ដឹក​នាំ​ក្នុង​ពាក្យ​មុសា​វាទ មិន​គប្បី​ធ្វើ​សេចក្តី​ស្នេហា ក្នុង​រូប ត្រូវ​កំណត់​ដឹងនូវ​មានះ ហើយ គប្បី​វៀរ​ចេញ​ចាក​អំពើ​ដ៏​រួស​រាន់ ។

បុរាណំ នាតិនន្ទេយ្យ នវេ ខន្តិមកុព្វយេ
ហិយ្យមានេ ន សោចេយ្យ អាកាសំ ន សិតោ សិយា ។
មិន​គប្បី​ស្រើប​ស្រាល់​ទៅ​រក​បញ្ចក្ខន្ធ សិតោ សិយា ។

គឺ​ជា​អតីត មិន​គប្បី​ធ្វើ​សេចក្តី​ពេញ​ចិត្ត​នឹង​បញ្ចក្ខន្ធ ដែល​ជា​របស់​ថ្មី​គឺ​បច្ចុប្បន្ន មិន​ត្រូវ​សោក​ស្តាយ​នឹង​បញ្ចក្ខន្ធ ដែល​សាប​រលាប​ទៅ​ហើយ និង​មិន​ត្រូវ​ជាប់​ស្អិត​នៅ​ក្នុង​តណ្ហា ។

គេធំ ព្រូមិ មហោឃោតិ អាជវំ ព្រូមិ ជប្បនំ
អារម្មណំ បកប្បនំ កាម​បង្កោ ទុរច្ចយោ ។

តថាគត​ពោល​នូវ​សេចក្តី​ជាប់​ចិត្ត គឺ​តណ្ហា​ថា ជា​អន្លង់​ធំ​តថាគត​ពោល​នូវ​សេចក្តី​ជក់​ចិត្ត​គឺ​តណ្ហា ថា​ជា​គ្រឿង​លឿន​ទៅ​នៃ​ចិត្ត​ ថា​ជា​គ្រឿង​ជាប់​ញ៉ម​នៅ​នៃ​ចិត្ត​ ថា​ជា​អារម្មណ៍​នៃ​ចិត្ត ថា​ជា​គ្រឿង​ត្រិះរិះ (ព្រោះ) កាម​តណ្ហា​ដូច​ជាភក់ សត្វ​ទាំង​ឡាយ អាច​ឆ្លង​បាន​ដោយ​លំបាក ។

សច្ចា អវោក្កម្ម មុនិ ថលេ តិដ្ឋតិ ព្រាហ្មណោ
សព្វសោ បដិនិស្សជ្ជ ស វេ សន្តោតិ វុច្ចតិ ។

អ្នក​ប្រាជ្ញ ជា​ព្រាហ្មណ៍ មិន​គេច​ចេញ​ចាក​សច្ចៈរមែង​តាំង​នៅ​លើ​ទី​ទួល​គឺ​ព្រះ​និព្វាន តថាគត​ហៅ​បុគ្គល​នោះ​ថា​ជា​អ្នក​ស្ងប់​ព្រើ​លះ​អាយតនៈ​ទាំង​អស់ ៕

សវេ វិទ្ទា​ស វេនគូ ញត្វា ធម្មំ អនិស្សិតោ
សម្មា សោ លោកេ ឥរិយានោ ន បិហេតីធ កស្សចិ ។

បុគ្គល​នោះ​ជា​អ្នក​ប្រាជ្ញ បុគ្គល​នោះ ជា​អ្នក​ដល់​នូវ​វេទ ជា​បុគ្គល​ដែល​តណ្ហា​ និង ទិដ្ឋិមិន​អាស្រ័យ នៅ​ហើយ ព្រោះ​ឃើញ​សង្ខារ​ធម៌( ថា​ជា​របស់​មិន​ទៀង​ ជា​ទុក្ខ មិន​មែន​ខ្លួន) បុគ្គល​នោះ​រមែង​ប្រព្រឹត្ត​ទៅ​ក្នុង​លោក​ដោយ​ប្រពៃ​មិន​ជាប់​ចិត្ត​នឹង​បុគ្គល​ណា​មួយ​ឡើយ ។

យោធ កាមេ អច្ចុត្តរិ សង្គម លោកេ ទុរច្ចយំ
ន សោ សោចតិ នាជ្ឍេតិ ឆិន្មសោតោ អពន្ធនោ ។

បុគ្គល​ណា បាន​ឆ្លង​ផុត​នូវ​កាម​ផង នូវ​កិលេស​គ្រឿង​ជាប់​ដែល​ឆ្លង​បាន​ដោយ​កម្រ ក្នុង​លោក​ផង បុគ្គល​នោះ ឈ្មោះ​ថា​កាត់​ខ្សែ​តណ្ហា មិន​មាន​ចំណង រមែង​មិន​សោក មិន​សុប​សៅ ។

យំ បុព្វេ តំ វិសោសេហិ បច្ឆា តេ មាហុ កិញ្ចនំ
មជ្ឍេ ចេ នោ គហេស្សសិ ឧបសន្តោ ចរិស្សសិ ។

កិលេស​ណា​កើត​ឡើង (ព្រោះ​ប្រារព្វ) សង្ខារ​ជា​អតីត អ្នក​ចូរ​ធ្វើ​កិលេស​នោះ ឲ្យ​រីង​ស្ងួត​ទៅ កិលេស​គ្រឿង​កង្វល់ (មាន​រាគៈ​ជា​ដើម​កើត​ឡើង​ព្រោះ​ប្រារព្ធ ) សង្ខារ​ដែល​នឹង​មាន​ទៅ​ខាង​ក្រោយ ចូរ​កុំ​មាន​ដល់​អ្នក​ឡើយ បើ​អ្នក​មិន​ប្រកាន់​ក្នុង​ធម៌​ជា​កណ្តាល (មាន​រូប​ជា​ដើម​ដែល​បច្ចប្បន្ន) អ្នក​នឹង​ទៅ​ជា​បុគ្គល​ស្ងប់ ។

សព្វសោ នាមរូប​ស្មី យស្ស នត្ថិ មមាយិតំ
អសតា ច ន សោចតិ ស វេ លោកេ ន ជិយ្យតិ ។

បុគ្គល​ណា​មិន​មាន​សេចក្តី​ប្រកាន់ ក្នុង​នាម​និង​រូប​ថា​ជា​របស់​អញ​សព្វ​កន្លែង​ទេ បុគ្គល​នោះ​ឯង រមែង​មិន​សោក ព្រោះ​នាម​រូប​ដែល​មិន​មាន​ផង មិន​ទ្រុឌ​ទ្រោម​ទៅ​ក្នុង​លោក​ផង ។

យស្ស នត្ថិ ឥទំ មេតិ បរេសំ ចាបិ កិញ្ចនំ
បមត្តំ សោ អសំវិន្ទំ នត្ថិ មេតិ ន សោចតិ ។

កង្វល់​ថា នេះ​របស់​អញ នុះ​របស់​ជន​ដទៃ មិន​មាន​ដល់​បុគ្គល​ណា បុគ្គល​នោះ កាល​មិន​បាន​នូវ​វត្ថុ​ដែល​ប្រកាន់​ថា របស់​អញ​រមែង​មិន​សោក​ថា អញ​គ្មាន​ដូច្នេះ​ឡើយ ។

អនុដ្ឋុរិ អននុគិទ្ធោ អនេជោ សព្វធិ សមោ
តមានិសំសំ បព្រូមិ បុច្ឆិតោ អវិកប្បិនំ ។

បុគ្គល​ដែល​មិន​មាន​ឬស្យា មិន​មាន​សេចក្តី​ត្រេកអរ ជា​អ្នក​មិន​ញាប់​ញ័រ ជា​អ្នក​ស្ងប់​រម្ងាប់ ក្នុង​អាយតនៈ​ខាង​ក្នុង​ខាង​ក្រៅ​ទាំង​អស់ តថាគត កាល​បើ​មាន​បុគ្គល​ចូល​មក​សួរ​អានិសង្ស​របស់​បុគ្គល​មិន​ញាប់​ញ័រ នោះ ក៏​នឹង​សម្តែង (អានិសង្ស​ទាំង​៤ មាន​មិន​ឬស្យា​ជា​ដើម​នោះ ) ។

អនេជស្ស វិជានតោ នត្ថិ កាចិ និសង្ខតិ
វិរតោ សោ វិយារម្ភា ខេមំ បស្សតិ សព្វធិ ។

(បណ្ណា​សង្ខារ​ទាំង​៣ មាន​បុញ្ញាភិសង្ខារ​ជា​ដើម) សង្ខារ​ណា​មួយ​មិន​មាន​ដល់​បុគ្គល​អ្នក​មិន​ញាប់​ញ័រ អ្នក​ដឹង​ច្បាស់​( នូវ​ត្រៃ​លក្ខណ៍) បុគ្គល​នោះ​វៀរ​ស្រឡះ​ចាក​សង្ខារ​ទាំង​៣ នោះ​រមែង​ឃើញ​សេចក្តី​ក្សេម​ក្នុង​ទី​ទាំង​ពួង ។

ន សមេសុ ន ឱមេសុ ន ឧស្សសុ វទតេ មុនិ
សន្តោ សោ វិតមច្ឆរោ ទាទេតិ ន និរស្សតីតិ ភគវាតិ ។

អ្នក​ប្រាជ្ញ រមែង​មិន​និយាយ​អួត​ខ្លួន (ដោយ​មានះ​ថា អញ​ជា​បុគ្គល​ស្មើ​គ្នា​ជា​ដើម) ក្នុង​ពួក​បុគ្គល​ដែល​ស្មើ​គ្នា (ថា​អញ​ជា​បុគ្គល​ថោក​ទាប​ជា​ដើម) ក្នុង​ពួក​បុគ្គល​ដែល​ថោក​ទាប (ថា​អញ​ជា​បុគ្គល​ប្រសើរ​ជា​ដើម) ក្នុង​ពួក​បុគ្គល​ដែល​ប្រសើរ បុគ្គល​នោះ​ជា​អ្នក​ស្ងប់​ ប្រាសចាក​សេចក្តី​កំណាញ់ រមែង​មិន​ប្រកាន់ មិន​អន្ទះ​សា ។

អត្តបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវ​ភៅៈ ជំនួយ​សតិ
រៀប​រៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយ​អត្តបទ​ដោយៈ កញ្ញា ជា ម៉ានិត

ដោយ​៥០០០​ឆ្នាំ​ 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៣ មីនា ឆ្នាំ២០២៤ (អាន: ៤៧,៨៩៥ ដង)
បានជាមនុស្សល្អព្រោះចិត្តប្រសើរ
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២៣ (អាន: ៥៤,៩៦៧ ដង)
ធម៌​ ១០​យ៉ាង ជា​ទី​ប្រាថ្នា​ កម្រ​បាន​ក្នុង​លោក
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១១,៧៦១ ដង)
ឃើញ​ទឹក​ភ្នែកម៉ែ​ស្រក់​កូន​ស្លុត​ចិន្តា
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២១ (អាន: ៤៤,៩១៨ ដង)
ការ​ស្រឡាញ់​ស្មើ​ដោយ​ខ្លួន​មិន​មាន​
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.32
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿