ថ្ងៃ អាទិត្យ ទី ១៨ ខែ មេសា ឆ្នាំជូត ទោ​ស័ក ព.ស.​ ២៥៦៤  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៦៥,៦១៥
Today
ថ្ងៃម្សិលមិញ ១៦១,៦២៩
ខែនេះ ៤,២៩៦,៩៨៤
សរុប ១៨៨,១៣៣,១៩៩
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ០៦ វិច្ឆិកា ឆ្នាំ២០២០ (អាន: ៨៣៩៧ ដង)

រាហុលសូត្រ



 
រាហុលសូត្រ
បិដក​លេខ ៥៥ ទំព័រ ១០៧

ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​សួរ​ព្រះ​រាហុល​ថាៈ

កច្ចិ អភិណ្ហសំវាសា នាវជានសិ បណ្ឌិតំ
ឱក្កាធារោ មនុស្សានំ កច្ចិ អបចិតោ តយា ។

អ្នក​មិន​មើល​ងាយ​អ្នក​ប្រាជ្ញា ព្រោះ​តែ​នៅ​រួម​គ្នារឿយ​ៗ ទេ ឬ​បុគ្គល​អ្នក​ទ្រោល​គប់​ភ្លើង បំភ្លឺ​ដល់​ពួក​មនុស្ស អ្នក​កោត​ក្រែង​ដែរ ឬ ។

ព្រះ​រាហុល​ដ៏​មាន​អាយុ​ក្រាប​ទូល​ថាៈ

ទាហំ អភិណ្ហសំវាសា អវជានាមិ បណ្ឌិតំ
ឱក្កាធារោ មនុស្សានំ និច្ចំ អបចិតោ មយា ។

ខ្ញុំ​ព្រះ​អង្គ​មិន​មើល​ងាយ​អ្នក​ប្រាជ្ញ​ព្រោះ​តែ​នៅ​រួម​គ្នារឿយ​ៗ ទេ បុគ្គល​អ្នក​ទ្រោល​គប់​ភ្លើង​ដល់​ពួក​មនុស្ស ខ្ញុំ​ព្រះ​អង្គ​កោត​ក្រែង​ជា​និច្ច ។

ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​ប្រទាន​ឱវាទ​ដល់​ព្រះ​រាហុល​ថាៈ

បញ្ច កាមគុណេ ហិត្វា បិយរូបេ មនោរមេ
សទ្ធាយ ឃរា និក្ខម្ម ទុក្ខស្សន្តករោ ភវ ។

អ្នក​ចូរ​លះ​នូវ​កាម​គុណ ៥ មាន​សភាព​ដជាទី​ស្រឡាញ់ ជា​ទី​ត្រេកអរ នៃ​ចិត្ត ចេញ​ចាក​ផ្ទះ​មក​បួស​ដោយ​សទ្ធា​ហើយ អ្នក​ចូរ​ធ្វើ​នូវ​ទី​បំផុត​នៃ​ទុក្ខ​ចុះ ។

មិត្តេ ភជស្សុ កល្យាណេ បន្តញ្ច សយនាសនំ
វិវិត្តំ អប្បនិគ្យោសំ មត្តញ្ញូ ហោហិ ភោជនេ ។

អ្នក​ចូរ​គប់​រក នូវ​កល្យាណ​មិត្ត និង​ទី​ដេក ទី​អង្គុយដែល​ស្ងប់​ស្ងាត់ មិន​មាន​សំឡេង​គឹក​កង ចូរ​ជា​អ្នក​ស្គាល់​ប្រមាណ​ក្នុង​ភោជន ។

ចីវរេ បិណ្ឌបាតេ ច បច្ចយេ សយនាសនេ
ឯតេសុ តណ្ហមាកាសិ មា លោកម បុនរាគមិ ។

អ្នក​កុំ​ធ្វើ​បំណង ក្នុង​បច្ច័យ​ទាំង​នេះ គឺ​ចីវរប្បច្ច័យ បិណ្ឌបាតប្បច្ច័យ​សេនាសនប្បច្ច័យ និង​គិលាន​ប្បច្ច័យ​ឡើយ កុំ​ត្រឡប់​មក​កាន់​លោក​ទៀត​ឡើយ ។

សំវុតោ បាតិមោក្ខស្មី ឥន្ទ្រិយេសុ ច បញ្ជសុ
សតី កាយគតា ត្យត្ថុ និព្វិទាពហុលោ ភវ ។

អ្នក​ចូរ​សង្រួម​ក្នុង​បាតិមោក្ខផង ក្នុង​ឥន្ទ្រិយ​ទាំង​៥ ផង ចូរ​មាន​ស្មារតី ប្រព្រឹត្តទៅ​ក្នុង​កាយ ចូរ​ជា​បុគ្គល​ច្រើន​ដោយ​សេក្តី​នឿយ​ណាយ ។

និមិត្តំ បរិវជ្ជេហិ សុភំ រាគូបសញ្ហិតំ
អសុភាយ ចិត្តំ ភាវេហិ ឯកគ្គំ សុសមាហិតំ
អនិមិត្តញ្ច ភាវេហិ មានានុសយមុជ្ជហ
តតោ មានាភិសមយា ឧបសន្តោ ចរិស្សសីតិ ។

អ្នក​ចូរ​លះ​នូវ​សុភនិមិត្ត ដែល​ប្រកប​ដោយ​រាគៈ ចូរ​ចម្រើន​ចិត្ត​ដោយ​អសុភ ឲ្យ​ជា​ចិត្ត​មូល​តែ​មួយ តាំង​មាំ​ដោយ​ប្រពៃ មួយទៀត ចូរ​ចម្រើន​នូវ​អិមិត្តមូល​តែ​មួយ តាំង​មាំ​ដោយ​ប្រពៃ មួយ​ទៀត​ ចូរ​ចម្រើន​នូវ​អនិមិត្តវិបស្សនា ចូរ​លះ​នូវ​អនុស័យគឺ​មានះ​លំដាប់​ត​អំពី​នោះ អ្នក​នឹង​ប្រព្រឹត្តស្ងប់​រម្ងាប់ ព្រោះ​លះ​បង់​មានះ ។

ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ទូន្មាន ព្រះ​រាហុល​ដ៏​មាន​អាយុ​ជា​រឿយ​ៗ ដោយ​គាថា​ទាំង​នេះ ដោយ​ប្រការ​យ៉ាង​នេះ ឯង ។

អត្តបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវ​ភៅៈ ទានកថា
រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយ​អត្តបទ​ដោយៈ កញ្ញា ជា ម៉ានិត


ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៤ វិច្ឆិកា ឆ្នាំ២០២០ (អាន: ៩៧២៧ ដង)
ចិត្ត​របស់​បុថុជ្ជន​តែង​តែ​ប៉ោង​ផត​ដោយ​លោក​ធម៌
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៤៣៥១២ ដង)
រឿង​សីល​វិ​មំ​សក​ព្រាហ្ម​ណ៏
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕