30
ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៧៥,២៣១
Today
ថ្ងៃម្សិលមិញ ១៦៤,៥០៧
ខែនេះ ៦,១៧៣,០៣២
សរុប ៣៨៥,៤៥៩,៧២៥
អានអត្ថបទ
ផ្សាយ : ២៤ វិច្ឆិកា ឆ្នាំ២០២០ (អាន: ៤៩,៤៦៣ ដង)

រឿង​កុហក​តាបស



 
រឿង​កុហក​តាបស
(ចាក អ. កុ.)
(លួច​គេ​វា​គ្រាន់ គេ​ទាន់​វា​ក្រែល)

ក្នុង​កាល​ពី​អតីត នៅ​ក្រុង​ពារាណសី មាន​តាបស​១​រូប​ឈ្មោះ​កុហក​នៅ​អាស្រ័យ​ក្នុង​ព្រៃ នា​បណ្ណ​សាលា​ដែល​កុដុម្តិក​សាង​ប្រគេន​ ហើយ​តែង​និមន្ត​ទៅ​ឆាន់​នៅ​ផ្ទះ​កុដុម្តី​ក៏​នោះ​រាល់​ៗ​ថ្ងៃ ។ កុដុម្តិកះ​ជឿ​ថា តាបស​នេះ​ជា​មនុស្ស​មាន​សីល​ធម៌ ក៏​យក​មាស​ឆ្តោរ​ទាំង​រយ​ទៅ​ផ្ញើ​នឹង​លោក កប់​ក្រោម​បណ្ណ​សាលា​នោះ ព្រោះ​បើ​ទុក​នៅ​ឯ​ផ្ទះ​ខ្លាច​ចោរ​លួច​ ប្លន់ ហើយ​ពោល​ទូល​លោក​ថា លោក​ម្ចាស់​ដ៏​ចំរើន សូម​ទាន​មេត្តា​ថែ​ទាំ​ទ្រព្យ​សម្បត្តិ​នេះ​ឲ្យ​ខ្ញុំ​ព្រះ​ករុណា​ផង ។

តាបស​ពោល​ថា នែ​​អវុសោ ធម្មតា​បព្វ​ជិត​ទាំង​ឡាយ គេ​មិន​លោភ​លន់​ចង់​បាន​ទ្រព្យ​ង្នក​ដទៃ​ទេ ។ កុដុម្តិកៈ មាន​សេចក្តី​កក់​ក្តៅ​ជា​ពន់​ពេក​ក៏​ពោល​ថា ខ្ញុំ​ព្រះ​ករុណា​សូម​អរ​ព្រះ​គុណ​លោក​ម្ចាស់​ជា​ពន្លឹក​ ទើប​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ កុហក​តាបស​ថែ​ទាំ​ទ្រព្យ​នោះ​បាន​ពីរ​បី​ថ្ងៃ ក៏​កើត​ចិត្ត​លោភលន់​លួច​យក​ទ្រព្យ​នោះ​ទៅ​កប់​នៅ​ក្បែរ​ចន្លោះ​ផ្លូវ​រួច​ទើប​ត្រឡប់​ទៅ​វិញ ពេល​ថ្ងៃ​ឡើង ក៏​ទៅ​ធ្វើ​ភត្ត​កិច្ច​នៅ​ឯ​ផ្ទះ​កុដុម្តិកៈ​នោះ ដោយ​ធ្វើ​កល​ឧបាយ​យ៉ាង​ចំ​ណាន ដើម្បី​កុំ​ឲ្យ​គេ​សង្ស័យ​ពោល​ប្រាប់​ថា អាវុសា អាត្មា​មក​អាស្រ័យ​នៅ​នឹង​ផ្ទះ​អ្នក​អស់​កាល​យូរ​លង់​ណាស់​ហើយ ព្រោះ​ថា ការ​នៅ​ច្របូក​ច្របល់​ដោយ​មនុស្ស​ទាំង​ឡាយ ក្នុង​ទី​តែ​មួយ​អស់​ពេល​វេលា​យូរ​ពេក ជា​ហេតុ​នាំ​ឲ្យ​ក្លាយ​ទៅ​ជា​មន្ទិល​ដល់​បណ្ឌិត​ទាំង​ឡាយ​ដូច​ជា​អាត្មា​នេះ​ដូច្នេះ អាត្មា​សុំ​ចំរើន​ពរ​ទៅ​នៅ​ទី​ដទៃ​ហើយ​នោះ​កុដុម្តិកៈ​អង្វរ​ករ​យ៉ាង​ណា ក៏​កុហក​តាបស​មិន​ព្រម​ព្រោះ​លោក​ធ្វើ​កល​ឧបាយ ដើម្បី​នឹង​បោក​ប្រាស់​កុហក​កុដុម្តិកៈ​នោះ​លុះ​ចំរើន​ពរ​រួច​ហើយ ក៏​យក​ស្បូវ​មួយ​លាក់​នៅ​ក្នុង​ផ្នួង​សក់ ទើប​ដើរ​ចេញ​ទៅ​ៗ ផុត​បន្តិច​ក៏​ត្រឡប់​មក​វិញ។

កុដុម្តិកៈ​ឃើញ​តាបស​នោះ​ក៏​សួរ​ថា បពិត្រ​លោក​ម្ចាស់​ដ៏​ចំរើន លោក​ម្ចាស់​និមន្ត​ត្រឡប់​មក​វិញ​នេះ​ តើ​មាន​ការ​អ្វី? តាបស​ពោល​ថា អាវុសោ ដែល​អាត្មា​ត្រឡប់​វិញ​នេះ ព្រោះ​មាន​ស្បូវ​១សរសៃ​ធ្លាក់​ពី​ដំបូល​ផ្ទះ​អ្នក មក​ទើរ​នៅ​លើ​ផ្នួង​សក់​អាត្មា ព្រោះ​ថា​បព្វ​ជិត​ទាំង​ឡាយ គេ​មិន​ដែល​ប្រព្រឹត្ត​ធ្វើ​តេទិន្នា​ទាន​ទេ ។ កុដុម្តិកៈ​ពោល​ថា ចោល​ទៅ​លោក​ម្ចាស់ គាត់​មាន​សេចក្តី​ជ្រះ​ថ្លា​ជា​ពន់​ពេក​ចំពោះ​តាបស​កុហក​នោះ​បាន​លាន់​មាត់​ថា ឱ​ហ្ន! លោក​ម្ចាស់​ជា​អ្នក​មាន​សេចក្តី​រង្កៀស​ក្នុង​សីល​របស់​ខ្លួន សព្វ​បើ​គ្រាន់​តែ​ស្បួវ​មួយ​សរសៃ​នេះ ។

គ្រានោះ ព្រះ​ពោធិសត្វ​របស់​យើង បាន​ចេញ​ទៅ​ធ្វើ​ជំនួញ​នៅ​នា​ស្រុក​បច្ចន្ត​គ្រាម ចូល​ទៅ​សំណាក់​ប៉ាក់​អាស្រ័យ​នឹង​ផ្ទះ​នោះ​ បាន​ឮ​សំដី​តាបស​ពោល​បែប​នោះ​ក៏​សង្ស័យ​គិត​ថា ច្បាស់​ជា​តាបស​កំណាច​នេះ លួច​យក​របស់​អ្វី​មិន​ខាន​ហើយ​ទើប​សួរ​កុដុម្តិកៈថា អ្នក​មាន​បាន​ផ្ញើ​អ្វី​នឹង​តាបស​នេះ​ដែរ?

លុះ​ឮ​ពាក្យ​ឆ្លើយ ក៏​ប្រាប់​ឲ្យ​កុដុម្តិកៈ​ទៅ​មើល​ទ្រព្យ​នោះ​ ដោយ​ប្រញាប់​ប្រញាល់ ។ កុដុម្តិករត់​ទៅ​បណ្ណ​សាលា​កាយ​រក​មើល​ទ្រព្យ​គឺ មាស​មិន​ឃើញ ក៏​រត់​មក​ប្រាប់​ពោធិសត្វ​ថា សម្លាញ់​ទ្រព្យ​វិនាស​បាត់​ទៅ​ហើយ ។

ជន​ទាំង​ពីរ​នាក់​គឺ​កុដុម្តិកៈ នឹង​ពោធិសត្វ​ក៏​រត់​តាម​តាបស​នោះ​ទាន់ ចាប់​ចង​ទាត់​ធាក់​ឲ្យ​នាំ​យក​មាស​មក​ឲ្យ ។ តាបស​ឈឺ​ពេក ក៏​នាំ​ជន​ទាំង​ពីរ​ទៅ​ បង្ហាញ​កន្លែង​ដែល​ខ្លួន​យក​មាស​ទៅ​កប់​នោះ ។ 


ព្រះ​ពោធិសត្វ​ឃើញ​មាស​ហើយ ក៏​តិះ​ដៀល​តាបស​នោះ​ថា នែ​ជរវិល​កោង​អ្នក​ប្រសព្វ​ធ្វើ​សេចក្តី​សង្ស័យ​ក្នុង​សីល​របស់​ខ្លួន សូម្បី​ក្នុង​ទង​នៃ​ស្បូវ​មួយ​សរសៃ​ណាស់ អួត​អាង​ថា​ខ្លួន​មិន​ប្រព្រឹត្ត​អទិន្មាន​ទាន​ចំពោះ​វត្ថុ​ទាំង​ឡាយ​សូម្បី​តែ​ស្បូវ​មួយ​ទង​ឡើយ ។ ឥឡូវ​ស្រាប់​តែ​លួច​យក​មាស​ឆ្តោរ​គេ​ទាំង​រយ​យ៉ាង​នេះ​ទើប​ពោល​ឲ្យ​ឱវាទ​ថា អ្នក​ឯង​ក្រោយ​ៗ កុំ​ប្រព្រឹត្ត​កុហក​លួច​យក​ទ្រព្យ​គេ​យ៉ាង​នេះ​ទៀត ព្រោះ​ជា​អំពើ​ថោក​ទាប​ណាស់ នាំ​ឲ្យ​តែ​ខ្លួន​លំបាក​ឈឺ​ចាប់​ឥត​ស្រាក​ស្រាន្ត​ដោយ​ទារុណ​កម្ម នៃ​អពើ​អទិន្មាទាន​នោះ​ឯង ហើយ​ស្រាយ​តាបស​នោះ​ពី​ចំណង​វិល​មក​ផ្ទះ​ជា​មួយ​នឹង​កុដុម្តិកៈ​នោះ​វិញ ។

អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ប្រជុំជាតក
វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត


ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,៧៥៩ ដង)
រឿង​ព្រាហ្មណ៏​សម្លាប់​កូន​ធ្វើ​ទាន
ផ្សាយ : ២២ កុម្ភះ ឆ្នាំ២០២៤ (អាន: ៤,៣៩៣ ដង)
គុណបិយវាចា (សម្តី​គួរ​ឲ្យ​ស្រឡាញ់, សម្តី​សុភាព)
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.9
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿