30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ២០៥,៦១៩
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,៣៨៣,៥៥៣
សរុប ៣៨៥,៦៧០,២៤៦
អានអត្ថបទ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ៨៥,៦៩១ ដង)

ប្រវត្តិវត្តឧណ្ណាលោម



 
វត្ត​ឧណ្ណា​លោម​ ជា​វត្ត​មួយ​ស្ថិត​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ។ វត្ត​នេះ​ស្ថិត​នៅ​តាម​បណ្ដោយ​មហា​វិថី​សុធារស​​ ហើយ​ក៏​ជា​វត្តមួយ​ដ៏​ចំ​ណាស់​ផង​ដែរ​ ។ បើ​​តាម​ពាក្យ  ឧ​ណ្ណា ​(មានន័យ​ថា 'ប្រជុំ​ចិញ្ចើម') + លោម (មាន​ន័យ​ថា 'រោម') សរុប​គឺ រោម​ប្រជុំ​ចិញ្ចើម​ ។

នៅ​ក្នុង​វត្ត​នេះ​មាន​ចេតិ​យ​ដាក់​ព្រះ​ឧណ្ណា​លោម​របស់​ព្រះ​ថេរ​មួយ​ព្រះ​អង្គ ​វា​បាន​ពាក់​ព័ន្ធ​ក្នុង​ប្រវត្តិ​សាស្ត្រ​កាល​ពី​ជំនាន់​ចម្បាំង​ស្ដេច​កន​ និង​ចៅ​ពញា​ចន្ទ​រាជា​ ។

តើអ្វី​ទៅ​ដែល​កើត​មាន​ដំបូង​គេ​ក្នុង​រាជ​ធានី​ភ្នំពេញ​? ប្រហែល​ជា​វត្ត​ភ្នំ​ដូន​ពេញ​ហើយ​មើល​ទៅ ។ ប៉ុន្តែ​ តាម​ពិត​គឺមិន​មែន​ទេ ព្រោះ​ចេតិយ​បុរាណ​មួយ​ក្រោយ​វិហារ​វត្ត​ឧណ្ណា​លោម ប្រហែល​ជា​មាន​អាយុ​កាល​មុន​វត្តភ្នំ​ដូន​ពេញ​ទៅ​ទៀត ហើយ​មនុស្ស​ម្នា​ហៅ​ចេតិយ​នេះ​ថា «ចេតិយ​ឧណ្ណា​លោម»។ ព្រះ​វិន័យ​ធម៌​ សំ ចាន់ ​ព្រះ​ជន្ម​ ៥០ព្រះ​វស្សា​ បាន​ឲ្យ​ដឹង​ថា ​ចេតិយ​នេះ​មាន​នៅ​ក្នុង​វត្ត​ឧណ្ណា​លោម​ជា​យូរ​យារ​ណាស់​មក​ហើយ​។

នេះ​បើ​យោង​តាម​ការ​ស្រាវ​ជ្រាវរ​បស់​ព្រះ​អង្គ ​តាម​រយ​ឯក​សា​រ​ចាស់​ៗជា​ច្រើន​ដែល​បន្សល់​ទុក​ពី​ព្រះ​សង្ឃ​មុន​ៗ ជា​ពិសេស​សម្តេច​សង្ឃ​រាជ ​ជួន ​ណាត ដែល​ជា​ស្ថាប​និក​វចនានុ​ក្រម​ខ្មែរ។ ​ព្រះអង្គ ​សំ ចាន់ ​មាន​សង្ឃ​ដីកា​ថា​ ៖ «ចេតិយ​ឧណ្ណា​លោម​មាន​នៅទី​នេះ​មុន​វត្ត​នេះបាន​កសាង​ឡើង​មក ម្ល៉េះ ។ សម្តេច​សង្ឃ ជួន ណាត មិន បាន​បញ្ជាក់​ពិស្តារ​ថា ​តើវា​មាន​តាំង​សតវត្សរ៍​ណា​នោះ​ទេ ប៉ុន្តែ​លោក​គ្រាន់​តែ​សន្និ​ដ្ឋាន​ថា​ វា​អាច​មាន​តាំង​ពី​ព្រះ​ពុទ្ធ​សាសនា​មក​ដល់​ប្រទេស​កម្ពុជា​លើក​ដំបូង​ម្ល៉េះ​»​​។

សៀវភៅ​ដែល​ជាស្នា​ព្រះហស្ដ ​របស់​សម្តេច​សង្ឃ ​ជួន ណាត ដែល​ត្រូវ​បាន​គេ​ចែក​ជូន​ដល់​ពុទ្ធសា​ស​និក​ជន ​ពេល​ដែល​វិហារ​ថ្មី​មួយ​ត្រូវ​បាន​សម្ពោធ​ក្នុង​វត្ត​ឧណ្ណា​លោម​ ក្នុង​ឆ្នាំ​១៩៣៦ បាន​ពិពណ៌​នា​ថា ស្តេច​ព្រះ​បរមរា​ជា​ពញា​យ៉ាត បាន​ធ្វើ​កា​រ​ប្តូរ​ទី​តាំង​ព្រះរាជ​វាំង ពី​ទួល​បាសាណ​ ក្នុងខេត្ត​កំពង់​ចាម ​មក​ទី​ក្រុង​ភ្នំពេញ​ក្នុង​ឆ្នាំ​ ១៤៣៤ ​ហើយ​ព្រះអង្គ​បាន​សាង​សង់​វិហារ​ ព្រះពុទ្ធសា​សនា​ ចំនួន ​៧ ដែល​ក្នុង​នោះ​រួម​មាន​ វត្ត​ឧណ្ណា​លោម​ ដែល​អារាម​ទាំង​អស់​ត្រូវបាន​បញ្ចុះ​សីមា​ទាំង​អស់​ក្នុង​ឆ្នាំ​ ១៤៤២ ក្រោម​ស្នា​ព្រះហស្ត​ ព្រះបាទ​សម្តេច​ពញា​យ៉ាត មួយ​ផង​ក្នុង​ទី​ក្រុង​ថ្មី​នេះ​ ។

ព្រះ​អង្គ​ សំ ចាន់ មាន​សង្ឃដីកា​ថា​៖ «ឈ្មោះ​វត្តឧណ្ណា​លោម​នេះ ​គឺ​យក​តាម​ឈ្មោះ​ចេតិយ​ឧណ្ណា​លោម​ ដែល​មាន​មុន​នឹង​ចាប់​កកើត​វត្ត​នេះ​មក ​ម្ល៉េះ»។ ព្រះ​អង្គ​មាន​សង្ឃ​ដីកា​បញ្ជាក់​ទៀត​ថា៖​ «ចេតិយ​នេះ​ខុស​គ្នា​ពី​ចេតិយ​ទាំង​អស់​ក្នុង​ប្រទេស​កម្ពុជា​ ពី​ព្រោះ​វា​មាន​កំពូល​ប្រាំ​ ។ ក្រោយ​មក​ទៀត​ព្រះ​សង្ឃ​បាន​កសាង​ជញ្ជាំង​ដោយ​លាប​ពណ៌​មាស​ តែ​ក៏​បាន​បន្សល់​ទុក​ចន្លោះ​ក្បែរ​ជ្រុង​នី​មួយ​ៗ ​ដែល​យើង​រាល់​គ្នា​អាច​នៅ​មើល​ថ្ម​បុរាណ​នេះ​ឃើញ​»។

ផ្នែក​ខាង​ក្នុង​ចេតិយ​ឧណ្ណា​លោម​នេះ​វិញ មាន​ព្រះ​ពុទ្ធ​រូប​ ៤​ អង្គ​ ដាក់​តំកល់​តាម​ជ្រុង​នី​មួយ​ៗ និង​មាន​ព្រះ​ពុទ្ធ​រូប​អង្គ​ធំ​មួយ​អង្គ​ទៀត​តំកល់​នៅចំ​កណ្តាល ​ដែល​ទម្រង់​ព្រះ​ភ័ក្ត្រ​នី​មួយ​ៗ គឺ​ស្រដៀង​គ្នា​នឹង​ព្រះ​ពុទ្ធ​រូប​នៅ​ប្រាសាទ​អង្គរ​វត្ត​ដែរ​ ។ ពាក្យ​ថា​ឧណ្ណា​លោម​គឺ​ជា​ពាក្យ​បាលី មាន​ន័យ​ថា រោម​ប្រជុំ​ចិញ្ចើម គឺ​រោម​ដែល​ដុះ​ពី​គល់​ចិញ្ចើម​ទាំង​ពីរ​ស្ថិតត្រង់​លើ​ក្តោង​ច្រមុះ ។

មនុស្ស​គ្រប់​គ្នា ​ហៅ​ចេតិយ​នេះ​ថា​ ចេតិយ​ឧណ្ណា​លោម​ ពី​ព្រោះ​ក្នុង​ចេតិយ​នេះ ​មាន​បញ្ចុះ​ឧណ្ណា​លោម​ ឬ​រោម​ប្រជុំ​ចិញ្ចើម​។ ​ព្រះអង្គ​ សំ ចាន់ មាន​សង្ឃដីកា​ថា​៖ «នៅ​ខាង​ក្នុង​ចេតិយ​មាន​តំកល់​រោម​ប្រជុំ​ចិញ្ចើម​របស់​ព្រះសង្ឃ​មួយ​អង្គ​។ ប៉ុន្តែ​មិន​មាន​ឯក​សារ​ណា​បញ្ជាក់​ពី​អត្ត​សញ្ញាណរ​បស់​ព្រះ​សង្ឃ​អង្គ នោះ​បាន​ច្បាស់​លាស់​ទេ ។រោម​ប្រជុំ​ចិញ្ចើម​ទាំង​នោះ​លាក់​នៅ​ខាង​ក្នុង​នោះ ​តែមិនងាយរក​ឃើញ​នោះ​ទេ​»​។ ព្រះ​អង្គ សំ ចាន់ បន្ត​ថា ពុទ្ធ​បរិស័ទ​មាន​ការគោរពបូជា​ដល់​ចេតិយ ដែល​បច្ចុប្បន្ន​នេះ​បាន​រុំព័ទ្ធ​ទៅ​ដោយ​កុដិជា​ច្រើន​នេះ​ណាស់​ ។

ពេល​ដែល​ពួក​គេ​ចង់​ប្រារព្ធ​ពិធី​បុណ្យ​ណា​មួយ​នៅ​ក្នុង​វត្ត ពួក​គេ​ប្រាកដ​ជា​នឹង​ត្រូវ​រៀប​ចំ​លេង​ភ្លេង​ពិណពាទ្យ​ដើម្បី​ថ្វាយ ដល់​ចេតិយ​នេះ​មិន​ខាន។ ជួន​ពេល​ខ្លះ ក៏​មាន​ពុទ្ធ​បរិស័ទ​មួយ​ចំនួន​បាន​មក​បន់​ស្រន់​នៅទី​នេះ​ផង​ ។ ព្រះ​អង្គ​មាន​សង្ឃ​ដីកា​ថា៖ «គេ​ជឿ​ថា​នៅ​ច្រក​ចូល​ចេតិយ​នេះ មាន​បារមី​ដែល​អាច​នាំ​ព្រះ​សង្ឃ​ទៅ​កាន់​ភ្នំ​នា​នា​បាន​។ ពេល​ដែល​ព្រះ​សង្ឃ​ចង់​ធ្វើ​សមា​ធិ ​ព្រះ​តេជ​គុណ​ទាំង​នោះ​គ្រាន់​តែ​និមន្ត​ចូល​ក្នុង​ចេតិយ​នេះ និង​ផុះ​ចេញ​នៅ​ព្រៃ​ស្ងាត់ ឬ ក៏ភ្នំ​នា​នា»។ វត្ត​ឧណ្ណា​លោម គឺ​ជា​វត្តដែល​ គណៈ​សង្ឃព្រឹទ្ធាចារ្យ​ ក្នុងប្រទេស​កម្ពុជា​និយម​គង់ អាស្រ័យ​នៅ តាំង​ពី​អតីតកាល​រហូត​ដល់បច្ចុប្បន្ន ។

ព្រះ​អង្គ សំ ចាន់ ដែល​និមន្ត​មក​គង់​នៅ​ក្នុង​វត្តនេះ​ក្នុងឆ្នាំ​១៩៩៣ បាន​ឮ​ថា ​មាន​កុដិ​មួយ​​ចំនួន​​ត្រូវ​​បាន​​ប្រើ​​សម្រាប់​ទុកដាក់​អំបិល​អំឡុង​របប ខ្មែរ​ក្រហម ។ ចំណែក​សៀវ​ភៅវិញ​ត្រូវរាយ​ប៉ាយ​គ្រប់ទី​កន្លែង​លើដី ប៉ុន្តែ​ចេតិយ​ឧណ្ណាលោម​នេះ មិន​ត្រូវ​បាន​នរណា​មក​ប៉ះ​ពាល់ ដូច​កុដិដទៃ​នោះ​ទេ ។​

បន្ទាប់​ពីវត្ត​អារាម​មួយ​នេះ ត្រូវបាន​គេធ្វើ​ឲ្យរស់​រាន​មាន​ជីវិត​មក​វិញ ក្រោយ​សង្គ្រាម វត្ត​នេះ​នៅ​តែដើរតួ​យ៉ាងសំខាន់​ក្នុង​ព្រះពុទ្ធ​សាសនា​ដដែល ជា​ទី​ស្នាក់​ការរ​បស់​ព្រឹទ្ធា​ចារ្យ​របស់​ពុទ្ធសាស​និក​ជន​កម្ពុជា​ផង និង​ជា​ទីស្នាក់​អាស្រ័យ​របស់​ព្រះ​សង្ឃ​ប្រមាណ​ជា​ជាង​៣០០​អង្គ និង​និស្សិត​ជាង​៦០០​នាក់​ផង ដែល​កំពុង​តែ​ស្នាក់​ និង គង់​នៅ​ដើម្បីស្វែង​រក​ការរៀន​សូត្រ​ក្នុង​រាជ​ធានី​ភ្នំពេញ ៕ (ប្រភព)

អានបន្ថែម​សេចក្តី​នៅក្នុង​សៀវភៅ ប្រវត្តិវត្ត​ឧណ្ណាលោម រៀបរៀង​ដោយ សម្តេច​ព្រះសង្ឃ​រាជ​ ជួន ណាត ។ ចុចទីនេះ​

រូបភាពនានា៖





ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៩ សីហា ឆ្នាំ២០២១ (អាន: ១១,២៧៥ ដង)
វត្តមួយនៅលើចង្កេះភ្នំក្រាំងដីមាស
ផ្សាយ : ០៣ មិថុនា ឆ្នាំ២០២២ (អាន: ១៩,៩៤៨ ដង)
ប្រវត្តិ​វត្ត​និ​គ្រោធ​វ័ន​ ហៅ​គល់​ទទឹង
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.06
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿