30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៦៩,៣១៥
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,៣៤៧,២៤៩
សរុប ៣៨៥,៦៣៣,៩៤២
អានអត្ថបទ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ៨១,៦៤០ ដង)

អបាយមុខ ៤ប្រការ



ស្តាប់សំឡេង

 

មនុស្សដែល​ឈ្មោះថា មានចរិយាសម្បត្តិ​គឺ ជា​អ្នក​វៀរចាក​អបាយ​មុខ ពោល​គឺ​ប្រធាន​នៃ​សេចក្ដី​វិនាស​៤​ប្រការ​គឺ៖
១- លេងស្រី
២- លេងស្រា
៣- លេងល្បែង
៤- សេពគប់បាបមិត្ត។

 

យើង​ត្រូវ​ដឹង​ថា ការ​លេង​ស្រី វាជា​គ្រោះ​ថ្នាក់​មួយ​សម្រាប់​យើង​គ្រប់​គ្នា ដែល​ជា​ទោស​អាច​បណ្ដាល​ឲ្យ មាន​ជម្ងឺកាម​រោគ មានជម្ងឺអេដស៍ ស្វាយ ជាដើម រហូត​ដល់​ខ្លួន​ក្សិណ​ក្ស័យ​ចាក​ប្រពន្ធ​កូន​ជាទី​ស្រលាញ់​។ បើ​មិន​មាន​ជម្ងឺ​ធ្ងន់​ធ្ងរ​ទេ ក៏​ជា​ហេតុ​នាំ​ឲ្យ​ញៀន​ញាំម​ត្រេកត្រអាល​ដោយ​រាគៈ ត្រូវ​កាម​ដឹក​មុខ​ហ៊ាន​រហូត​ចាប់​រំលោភ​កុមារី​មិន​ទាន់​គ្រប់​អាយុ​ ឬ​ចាប់​រំលោភ​សេពសន្ថវៈ ទៅ​លើ​ប្រពន្ធ​កូន​អ្នក​ដទៃ​ក៏​អាច​ទៅ​បាន រហូត​ដល់​ថ្នាក់​ត្រូវ​ជាប់​គុក ជាប់​ខ្នោះ​ ច្រវាក់​យូខែ យូឆ្នាំ​ទៅ​តាម​ទង្វើ​ដែល​ខ្លួន​បាន​ធ្វើ។ នេះ​ដោយសារ​ការ​លេង​ស្រី វា​ជា​ហេតុ​នាំ​ឲ្យ​រឿង​ញៀន​ញ៉ាម​ក្នុង​កាមារម្មណ៍។ បើ​យើង​មិន​លេង​ស្រីនោះ តើ​រឿង​ហេតុ​ទាំង​អស់​នោះ​កើត​ឡើង​បាន​ដែរ​ឬ​ទេ? យើង​អាច​យល់​បាន ហើយ​ឆ្លើយ​យ៉ាង​ងាយ​ថា រឿង​នោះ​មិន​អាច​កើត​ឡើង​បាន​ទាល់​តែ​សោះ ព្រោះ​យើង​បាន​ប្រព្រឹត្ត​ចរិយា​ដ៏​ល្អ​គឺ​ការ​មិន​លេង​ស្រី​នោះ​ឯង។


ការ​លេង​ស្រា​ក៏​ជា​ទោស​មួយ​ផង​ដែរ សម្រាប់​បុរស​ស្ត្រី​ក្នុង​លោក​យើង​នេះ ដោយ​ថា​មនុស្ស​ពេញ​ចិត្ត​ស្រា យក​ស្រា​ជា​ទី​ពឹង ឃើញ​ថា មាន​តែ​ស្រា​ទេ ដែល​ជា​មិត្ត​ភក្តិ​ជា​និច្ច​កាល​គ្រប់​ពេល​មនុស្ស​នោះ​ឈ្មោះ​ថា​ខ្វះ​សតិ បាត់​បង់​ស្មារតី និង​បញ្ញា​យក​ទោស​ជា​គុណ យក​គុណ​ជា​ទោស។ កាល​ណា​សុរា​ជ្រាប​ចូល​ដល់​ពោះ​ភ្លាម​ឃើញ​ថា អញ​អស្ចារ្យ​ជាង​គេ ខ្លាំង​ជាង​គេ​ក្លាយ​ទៅ​ជា​អ្នក​ក្លាហាន​ខាង​ផ្នែក​កាប់​ចាក់ ទាត់​ធាក់​កាច​ឃោរឃៅ​យង់​ឃ្នង ហ៊ាន​ប្លន់ ហ៊ានលួច​ ហ៊ាន​សម្លាប់ ហ៊ាន​ចាប់រំលោភ សូម្បីឪពុកម្ដាយ​របស់​ខ្លួន​ក៏​ហ៊ាន​គម្រាម​កំហែង ប្រមាថ ឬហ៊ាន​សម្លាប់​គាត់​ទៀត​ផង។ មនុស្ស​ដែល​មាន​សតិ​បញ្ញា​ស្មារតី​គ្រប់គ្រង​ខ្លួន ឈ្មោះ​ថា ជា​មនុស្ស​​វិកលចរិក​ឬ​ហៅ​ថាវិបល្លាស​ខ្វះ​សតិ​ក្នុង​ខ្លួន។ ព្រោះ​ហេតុ​នោះ មនុស្ស​យើង​ត្រូវ​វៀរចាក​ការ​លេង​សុរា​ឲ្យ​បាន​ជា​ដាច់​ខាត ទើប​ឈ្មោះ​ថា​ជា​មនុស្ស​មាន​ចរិយា​សម្បត្តិ​ល្អ។

ការ​លេង​ភ្នាល់​ក៏​ជា​ទោស​ត្រូវ​វៀរចាក​ជា​ដាច់​ខាត​ផង​ដែរ ព្រោះ​ថា មនុស្ស​ខ្លះ​ដែរ​ងប់​វង្វេង​ក្នុង​វង់​ល្បែង​ភ្លេច​អស់​ពី​ការសិក្សារ​រៀនសូត្រ ការ​កសាង​អំពើ​ល្អ ជា​ពិសេស​ខ្លួន​បានបង្ហាញ​ខ្លួន​ថា ជា​មនុស្ស​មិនត្រឹម​ត្រូវ។ ម្យ៉ាង​ទៀត​អ្នក​លេង​ល្បេង​រមែង​មិន​ជា​ទីសណ្ដាប់ ជឿ​ទុក​ចិត្ត​អ្នក​ដទៃ​ឡើយ ពេល​និយាយ​សំដី​សាប​ដូច​ជា​ទឹក រហូត​ដល់​ចូល​ទៅ​កាន់​ទី​ជំនុំ​ចំណោម​ខ្លួន​មិន​ជា​អ្នក​ក្លាហាន។ ល្បែងបៀរ ល្បែងស៊ីសង មាន​ការ​ចាក់​បាល់​ ជាដើម​នេះ​សុទ្ធ​តែ​ជា​មេនៃ​សេចក្ដី​វិនាស​សម្រាប់​យើង។ ព្រោះ​ហេតុ​នោះ មនុស្ស​ដែល​ត្រូវ​ជាប្ដី​ប្រពន្ធ​គេ​ត្រូវ​វៀវចាក​ឲ្យ​បាន​នូវ​ល្បែង​ភ្នាល់​គ្រប់​ប្រការ កុំ​លូតលាស់​ឲ្យ​សោះ។

ការ​សេពគប់​នូវ​មិត្ត​ក៏​មាន​សារសំខាន់​ផង​ដែរ នៅ​ក្នុង​ជីវិត​ងរស់​នៅ​ប្រចាំ​ថ្ងៃ បើ​មិត្ត​ប្រកប​ដោយ​ធម៌ (មិត្ត​សុចរិត) នោះ​នឹង​នាំ​យើង​ទៅ​កាន់​សេចក្ដី​សុខ ប៉ុន្តែ​បើ​មិត្ត​នោះ​ប្រកប​ដោយ​អធម៌ (មិត្តទុច្ចរិត) នោះ នឹង​នាំ​យើង​ទៅ​កាន់​សេចក្ដី​វិនាស​ជា​មិន​ខាន។

ដកស្រង់ចេញពី សៀវភៅ​ ចិញ្ចឹមកូន​តាម​គន្លង​ធម៌ 
ដោយ​៥០០០​ឆ្នាំ​
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១១,១៣៧ ដង)
ការ​ទំនុក​បម្រុង​ចិញ្ចឹម​មាតា​បិតា
ផ្សាយ : ០២ កុម្ភះ ឆ្នាំ២០២២ (អាន: ២,៧៤៤ ដង)
ព្រះពុទ្ធប្រព្រឹត្តដើម្បីប្រយោជន៍ដល់សត្វលោក
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២ (អាន: ២០,៧៦១ ដង)
ការអប់រំទូន្មានចិត្តដោយវិធីដូចម្តេច?
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣ (អាន: ១៦,៨០៤ ដង)
នៅព្រៃតែ​មិន​ស្ងាត់​ចាក​កាម
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.66
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿