ថ្ងៃ ពុធ ទី ២៤ ខែ ឧសភា ឆ្នាំរកា នព្វស័ក ព.ស.២៥៦១  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កំណាព្យ និង ស្មូត្រ (Mp3)
ព្រះពុទ្ធសាសនា និងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
ព្រះមហាគន្ធកុដិ (កាម៉េរ៉ាសុវត្ថិភាព)
វិទ្យុផ្សាយផ្ទាល់
វីដេអូផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុ The Buddhist
ទីតាំងៈ សហរដ្ឋអាមេរិក
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុឆ្នាំងមាស
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍ តាកែវ
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ០៤.០០ - ២៣.០០
វិទ្យុពន្លឺត្រៃរតន៍ ត្បូងឃ្មុំ
ទីតាំងៈ ខេត្តត្បូងឃ្មុំ
ម៉ោងផ្សាយៈ ០៤.០០ - ២៣.០០
មើលច្រើនទៀត​
តំណគួរកត់សម្គាល់
សមាជិកទើបចូល (អម្បាញ់មិញ)
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ១៣,៦៤៨
ថ្ងៃម្សិលមិញ ៣៩,៥២៩
ខែនេះ ១,០០១,១៦៧
សរុប ៤២,៣៧៥,២៣៦
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ១១ តុលា ឆ្នាំ២០១៣ (អាន: ៩៨៨៨ ដង)

ពោធិសត្វ​ឲ្យ​ទាន​ប្រាថ្នា​ពោធិញ្ញាណ ប្លែក​ជាង​សាមញ្ញជន



 
រឿង​ព្រះ​បាទ​វិបុល​រាជ
(ចាក វិ. ប.)
(ពោធិសត្វ​ឲ្យ​ទាន​ប្រាថ្នា​ពោធិញ្ញាណ ប្លែក​ជាង​សាមញ្ញជន)

កាល​ព្រះ​បរមសាស្តា​គង់​នៅ​វត្ត​ជេតពន ក្បែរ​ក្រុសាវត្ថី ទ្រង់​សំដែង​ធម៌​ប្រារព្ធ​ទាន ដែល​ទ្រង់​បាន​បរិច្ចាគ ក្នុង​កាល​ដែល សោយ​ព្រះ​ជាតិ​ជា​ពោធិសត្វ ។

សេចក្តី​ថា កាល​នោះ​ពួក​ភិក្ខុ​មក​ប្រជុំ​គ្នា នៅ​លើ​សាលា​ធម្មសភា​ពោល​សរសើរ​គុណ​ព្រះ​បរម​គ្រូ​ថា ម្នាល​លោក​ដ៏​មាន​អាយុ​ទាំង​ឡាយ ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​មាន​បុណ្យ​ច្រើន មាន​ប្រាជ្ញា​ច្រើន បាន​បំពេញ​ទាន​បារមី​ជា​អនេគ​ប្រការ គួរ​ឲ្យ​អស្ចារ្យ​ពន់​ពេក​ណាស់ ។ គ្រា​នោះ​ព្រះ​បរម​សាស្តា​ទ្រង់​យាង​ចេញ​ពី​គន្ធ​កុដិមក​គង់​លើ​ពុទ្ធា​សនៈ ត្រាស់​សួរ​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ​អ្នក​ប្រជុំ​គ្នា​ពោល​រឿង​អ្វី? ភិក្ខុ​ទាំង​ឡាយ​ក្រាប​ទូល​ថា បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន ខ្ញុំ​ព្រះ​អង្គ​អង្គុយ​ជំនុំ​គ្នា​ពី​ការ​បរិច្ចាគ​របស់​ព្រះ​អង្គ ។

ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ​តថាគត​ឲ្យ​ទាន​ក្នុង​កាល​ឥឡូវ​នេះ មិន​ជា​អស្ចារ្យ​ប៉ុន្មាន​ទេ កាល​ពី​ដើម​តថាគត បាន​បរិច្ចាគ​ទាន​បុត្តភរិយា​ ទៅ​ជា​ខ្ញុំ​បំរើ​អ្នក​ដទៃ​ទើប​មាន​សេចក្តី​អស្ចារ្យ​ជាង​នេះ ។ ភិក្ខុ​ទាំង​ឡាយ ក៏​អារាធនា​ឲ្យ​ព្រះ​អង្គ​នាំ​អតីត​ទាន​នោះ​មក​សំដែង​ប្រាប់ ។ ទើប​ព្រះ​សាស្តា​សំដែង​ថាៈ


កាល​កន្លង​ទៅ​ហើយ មាន​ព្រះ​រាជា​មួយ​ព្រះ​អង្គ ព្រះ​នាម​វិបុល​រាជ​សោយ​រាជ​សម្បត្តិ​ក្នុង​នគរ​សុចិវត្តី ព្រះ​អគ្គមហេសី​ព្រះ​នាម​សុន្ទរីទេវី ព្រះ​រាជ​បុត្រី​ព្រះ​នាម​សុចី ។ ព្រះ​រាជា​អង្គនេះ ទ្រង់​ពុំ​មាន​សេចក្តី​លំអៀង​ទៅ​តាម​អគកិធម៌​ណា​មួយ​ឡើយ ទ្រង់​សោយ​រាជ្យ​ប្រកប​ដោយ​ធម៌ បាន​ចំណាយ​ព្រះ​រាជ​ទ្រព្យ​ឲ្យ​ជាង​សង់​សាលា​សម្រាប់​ឲ្យ​ទាន​៥​ខ្នង ហើយ​តែង​ប្រទាន​ព្រះ​រាជ​ទ្រព្យ​ដល់​ស្មូម​យាចក អស់​ប្រាក់​៥​សែន​កហាណះ ជា​រាល់​ថ្ងៃ ។

ពេល​នោះ​អ្នក​ជម្ពូ​ទ្វីប​ទាំង​អស់ ឈប់​ធ្វើ​វេជ្ជកម្ម ពាណិជ្ជកម្ម ចាំ​តែ​ទទួល​ព្រះ​រាជ​ទាន​ប៉ុណ្ណោះ ។ ជន​ទាំ​ងនោះ បាន​ជា​អ្នក​បរិបូណ៌​ដោយ​ទ្រព្យ​សម្បត្តិ​បាន​ចាត់​ចែង​របាំ​ចម្រៀង ជា​ទី​កំសាន្ត​ចិត្ត​ពន់​ពេក ។ ចាត់​ចែង​ទាន​ប៉ុណ្ណោះ​ហើយ នៅ​តែ​មិន​ស្កប់​ព្រះ​ទ័យ​ ថ្ងៃ​មួយ​ព្រះ​រាជា ប្រថាប់​នៅ​លើ​ប្រាសាទ ទ្រង់​បើក​សីហបញ្ជរ រក​មើល​ឥស្សរិយ​ភាព ព្រះ​អង្គ​ដោយ​ព្រះ​តម្រិះ​ថា អញ​បាន​បំពេញ​ហិរទាន (ទាន​ខាង​ក្រៅ) ប៉ុណ្ណោះ អជ្ឈត្តិទាន(ទាន​ខាង​ក្នុង) អញ​ពុំ​ទាន់​បាន​បំពេញ​សោះ ទើប​រំពឹង​ថា បើ​មាន​អ្នក​ណា​មក​សុំ​ក្បាល​អញ​ៗ​ក៏​ឲ្យ ភ្នែក​ក៏​ឲ្យ​ ត្រចៀក​ក៏​ឲ្យ បើ​មក​សុំ​សាច់​បេះដូង អញ​នឹង​ពុះ​ទ្រូង​រូង​យក​សាច់​បេះដូង​ឲ្យ មក​សុំសាច់​អញ ៗ នឹង​ពន្លះ​ចេញ​ពី​រាង​ឆ្អឹង​ទាំង​មូល​ឲ្យ​អ្នក​នោះ​ពុំ​នោះ​សោក បើ​មាន​អ្នក​ណា​មួយ​មក​និយាយ​នឹង​អញ​ថា មហារាជ​សូម​ទ្រង់​ធ្វើ​ជា​អ្នក​បំរើ​ខ្ញុំ ដូច្នេះ​អញ​ស៊ូ​ទៅ​បំរើ​អ្នក​នោះ ។

កាល​ព្រះ​អង្គ​កំពុង​ព្រះ​ចិន្តា​យ៉ាង​នេះ មហា​ប្រឹថ​ពី​មាន​កម្រាស់​២​សែន ៤​ម៉ឺន​យោជន៍ ក៏​កំរើក​ញាប់​ញ័រ​ឮ​សូរ​ខ្ទរខ្ទ័រ​ទ្រហឹង​អឺង​កង ភ្នំ​សិនេរុរាជ​ក៏​ឱន​លំទោន​ទន់​មក ទាំង​មហា​សមុទ្រ​ក៏​កើត​ជា​រលក​បោក​បែក​ផ្កា​ត្រែង មហា​មេឃ​ក៏​បញ្ចេញ​សម្លេង​ផ្គរ​រន្ទះ​បាញ់​ឆាំង​ឆាំង​ឆា​ពេញ​ទាំង​ផ្ទៃ​មេឃ ហើយ​បង្អុរ​ភ្លៀង​ចុះ​មក​ជា​ច្រើន ឯ​ផ្លេក​បន្ទោរ ពុំ​ជួន​កាល​ក៏​ភ្លឺ​ផ្លេក​ច្រវាក់ ពួក​ទេវតា ក៏​ឲ្យ​សព្វសាធុកាពរ​រហូត​ដល់​ព្រហ្មលោក ។ សេចក្តី​អស្ចារ្យ​ជា​អនេក នឹង​ត្រារាប់​ពុំ​បាន​ឡើយ ។


ខណះ​នោះ​ក៏​ក្តៅ​ដល់​សំណាក់​នៃ​សក្កទេវរាជ ដោយ​តេជា​នុភាព​នៃ​ទាន​បារមី ។ សម្តេច​ព្រះ​អមរិន្ត្រាធិរាជ ទ្រង់​រមិល​មើល​ហេតុ​នោះ​ហើយ​លាន់​ព្រះ​ឱសថា ឱហ្ន! ព្រះ​បាទ​វិបុល​រាជ​ជា​ពុទ្ធ​ង្កុរ​បណ្តូល​ព៌េជ្ញញាណ​ទ្រង់​គង់​នៅ​នា​ឋាន​មនុស្យ​ឯ​ណ្ណោះ មាន​ព្រះ​រាជ​សទ្ធា​បាន​ចំណាយ​ទ្រព្យ​ឲ្យ​ទៅ​ជា​ទាន​ដល់​ស្មូម​យាចក​ដោយ​ឥត​អាល័យ​ប៉ុណ្ណោះ ហើយ​ទ្រង់​មិន​ទាន់​ស្កប់​ព្រះ​ក្នុង​ពាហិរទាន ឥឡូវ​គិត​នឹង​បំពេញ​អជ្ឈត្តិទាន​ទៀត លុះ​រំពឹង​ដូច្នោះ​ហើយ ក៏​ក្លែង​ខ្លួន​ជា​ព្រាហ្មណ៍ ក្មេង​មក​អង្គុយ​នា​សាលា​ទាន ។

ពេល​នោះ​ព្រះ​មហាក្សត្រ​ទ្រង់​ស្រង់​ព្រះ​សុគន្ធវារី​ពី​ព្រលឹម សោយ​ព្រះ​ក្រយា​ស្ងោយ​មាន​ឱជារស​ផ្សេងៗ ហើយ​ទ្រង់​គ្រឿង​អម្ពរ​ពស្ត្រា​លង្កាករណ៍​ស្រេច​ឡើង​គង់​លើ​ព្រះ​ទី​នាំង​គជេន្ទ្រជ័យ មាន​ពួក​អាមាត្យ​ចោម​រោម​ជា​បរិវារ យាត្រា​ទៅ​កាន់​សាលា​ទាន ។ លុះ​ទៅ​ដល់​ទ្រង់​ក៏​ចុះ​ចាក​ព្រះ​ទី​នាំង​ចូល​ទៅ​ក្នុង​សាលា បែង​ចែក​ព្រះ​រាជ​ទ្រព្យ​ដល់​ស្មូម​តាម​ធម្មតា ។ ឥន្ទ​ព្រាហ្មណ៍​លើក​ករ​ប្រណម​ផ្គង​អញ្ជលី​លើ​សិរិសា​ក្រាប​ថ្វាយ​បង្គំ​ទូល​ថា បពិត្រ​ព្រះ​សម្មតិទេព សូម​ទ្រង់​ឈ្នះ​អស់​មារ​សត្រូវ​សព្វ​ៗ​កាល ថា​ដូច្នេះ​ហើយ​ក៏​ខិត​នៅ​ក្នុង​ទី​ដ៏​សម​គួរ ។​ព្រះ​រាជា​ទ្រង់​ព្រះ​សណ្តាប់​ពាក្យ​នោះ​ហើយ ក៏​ពោលព្រះ​គាថា​ត្រាស់​សួរ​ថា

ហរីតសរីរោ តវញ្ច ទស្សនីយោ សុរូបិយោ បគ្គយ្ហ
អញ្ជលិញ្ចេវ កឺ មំ យាចសិ ព្រាហ្មណ៍។

ហៃ​ព្រាហ្មណ៍ អ្នក​មាន​សរីរះ​ដូច​ជា​លាប​ស្រឡាប​ដោយ​ខ្លឹម​ចន្ទន៍​ក្រហម គួរ​អ្នក​ផង​ក្រឡេក​មើល រូប​អ្នក​សោត​ក៏​សម​ល្អ គួរ​អ្នក​ផង​គយ​គន់​អ្នក​មក​ផ្គង​អញ្ជលី​នៅ​ទៅ​នេះ​តើ​សុំ​អ្វី?

ឥន្ទ​ព្រាហ្មណ៍​ឮ​ហើយ​រីក​រាយ​ណាស់ ទូល​ថា

យថា វារិវហោ បូរោ សព្វកាលំ ន ខិយតិ
ឯវន្តំ យចិតាគញ្ឆឹ ទេវី មេ ទេហិ យាចិតោ ។

ទឹក​ក្នុង​ស្ទឹង តែង​ហូរ​ទៅ​កាន់​សមុទ្រ​សព្វ​កាល​មិន​ចេះ​អស់​យ៉ាង​ណា​ព្រះ​ហឬទ័យ​តែង​ជ្រះ​ថ្លា​ក្នុង​ទាន​ពុំ​ចេះ​អស់​យ៉ាង​នោះ ខ្ញុំ​មក​សូម​ព្រះ​ទេពី​សូម​ព្រះ​មេត្តា​ប្រោស​ព្រះ​រាជ​ទាន​កុំ​ខាន ។

ដោយ​ការ​ក្រាប​ទូល​សុំ​ព្រះ​ទេពី ព្រះ​រាជា​មាន​ព្រះ​ទ័យ​រីក​រាយ​ណាស់​ហាក់​ដូច​បុរស​កំសត់​បាន​មាស​មួយ​ពាន់​ដុំ​ឡើង​ពី​ព្រះ​មហាក្សត្រ​ទើប​ត្រាស់​ថា​

ទទាមិន ន រិកប្បាមិ យំ មំ យាចសិ ព្រាហ្មណ
សន្តំ ន បដិគុយ្ហាមិ ទានេ មេ រមតី មនោ ។

ម្នាល​ព្រាហ្មណ៍ អ្នក​សុំ​របស់​អ្វី យើង​ឲ្យ​របស់​នោះ​ឥត​ទើស​ទាល់​យើង​មិន​លាក់​ទុក​របស់​ដែល​មាន ចិត្ត​យើង​ត្រេក​អរ​ចំពោះ​ទាន​តែ​ម្យ៉ាង​។ លុះ​មាន​ព្រះ​បន្ទូល​យ៉ាង​នេះ​ហើយ ក៏​ត្រាស់​ហៅ​មហេសី​មក​ពោល​ប្រាប់​ថា ហៃ​ប្អូន​មាស្នេហ៍! ព្រាហ្មណ៍​កម្លោះ​នេះ​មក​សុំ​នាង​ធ្វើ​ជា​ភរិយា​គេ​បង​ប្រាថ្នា​សព្វ​ញ្ញុត​ញ្ញាណ គួរ​ប្អូន​ជួយ​បំពេញ​ទាន​បារមី​ផង​ចុះ ។

ឯ​ព្រះ​អគ្គមហេសី​ក៏​មាន​ព្រះ​ទ័យ​សោម​នស្ស​ពោល​គា​ថា​ថាៈ

ទាសី​ តុយ្ហំ អហំ ទេវ សាមិកោ មម ឥស្សរោ
យស្សិច្ចេ ឥស្ស មំ ទជ្ជា រិក្កីនេយ្យ ហនេយ្យ វា ។

បពិត្រ​ព្រះ​ភស្តា​អម្ចាស់​ដល់​អ្នក​ណា សូម​ប្រទាន​តាម​ព្រះ​រាជ​ហឬទ័យ ទុក​ជា​ត្រូវ​ការ​លក់​ដូរ​ក្តី សម្លាញ់​បង់​ក្តី ក៏​ស្រេច​លើ​ព្រះ​ហឬទ័យ​ព្រះ​អង្គ ។

ព្រះ​រាជា​ទ្រង់​ព្រះ​សណ្តាប់​ហើយ ក៏​ទាញ​យក​ក្អម​មាស ចាប់​ព្រះ​ហស្ត​ព្រះ​អគ្គមហេសី បួង​សួង​យក​ផែនដី​ជា​បន្ទាល់ ទ្រង់​ជ្រួច​ស្នោទក ហើយ​ត្រាស់​ថា ហៃ​ព្រាហ្មណ៍​កម្លោះ! ភរិយា​យើង​ជា​ទី​ស្រឡាញ់​ពេញ​ចិត្ត​ក្រៃ​ពេក​ប៉ុន្តែ​យើង​ត្រូវ​ការ​សព្វ​ញ្ញុត​ញ្ញាណ​លើស​លប់​ជាង​នេះ​មិន​អាច​រាប់​បាន​ឡើយ​យើង​លះ​បង់​ទេវី​ឲ្យ​អ្នក​ក៏​មិន​មែន​ប្រាថ្នា​សម្បត្តិ​មនុស្ស សួគ៌ ព្រះ​ឥន្ទ ព្រះ​ព្រហ្ម សាវក បច្ចេកពុទ្ធ​ទេ ប្រាថ្នា​សព្វញ្ញុត​ញ្ញាណ​តែ​ម្យ៉ាង លុះ​ត្រាស់​យ៉ាង​នេះ​ហើយ ក៏​ប្រទាន​ព្រះ​មហេសី​ដល់​ព្រាហ្មណ៍ ។

ឯ​ឥន្ទ​ព្រាហ្មណ៍​បាន​នាង​ទេពី​ហើយ នាំ​យក​ទៅ​បាត់​ពី​ទី​នោះ​ភ្លាម​ហើយ​ឥន្ទ​ព្រាហ្មណ៍​ឯង​និម្មិត​ជា​ព្រាហ្មណ៍​ប្លែក មក​ពោល​ថ្វាយ​សព្វ​សាធុការសុំ​ព្រះ​រាជ​ធីតា​ថាៈ

យថា វារិវហោ បូរោ សព្វកាលំ ន ខីយតិ
ឯវន្តំ យាចិតាគញ្ឆិ បុត្តំ មេ ទេហិ យាចិតោ

ធម្មតា​ទឹក​ស្ទឹង តែង​ហូរ​ទៅ​កាន់​សមុទ្រ​សព្វៗ​កាល មិន​ចេះ​អស់​យ៉ាង​ណា ព្រះ​ហឬទ័យ​ទ្រង់​តែង​ជ្រះ​ថ្លា​ក្នុង​ទាន​ពុំ​ចេះ​អស់​យ៉ាង​នោះ ខ្ញុំ​ម្ចាស់​មក​សុំ​ព្រះ​រាជបុត្រី សូម​ព្រះ​មេត្តា​ប្រោស​ព្រះ​រាជ​ទាន​កុំ​ខាន ។

ព្រះ​រាជា​ត្រក​អរ​ណាស់ ក៏​ពោល​ថាៈ

ទទាមិ ន រិកប្បាមិ ឥស្សរោ នយ ព្រាហ្មណ
សន្តំ ន បដិគុយ្ហាមិ ទានេ មេ រមតី មនោ ។

ម្នាល​ព្រាហ្មណ៍​យើង​ជា​ឥស្សរះ ឥត​ធុញ​ទា្រន់​នឹង​ការ​ឲ្យ​ទេ អ្នក​ចាំ​តែ​ទទួល​យក​របស់​យើង​ឲ្យ​ចុះ យើង​មិន​លាក់​លៀម​របស់​ដែល​មាន​ទេ ចិត្ត​យើង​ត្រកអរ​ក្នុង​ការ​ឲ្យ​តែ​ម្យ៉ាង ។

លុះ​មាន​បន្ទូល​ដូច្នេះ​ហើយ ក៏​បញ្ជូន​បុត្រី ឲ្យ​ទៅ​ស្រង់​ស្អិត​ស្អាង​ព្រះ​កាយ​ដោយ​គ្រឿង​វត្ថា​លង្កា​ករណ៍​សព្វ​យ៉ាង ហើយ​ហៅ​មក​ឲ្យ​គង់​លើ​អាសនៈ​ទ្រង់​ជប់​ព្រះ​សិរសា​លួង​លោម​ផ្តែ​ផ្តាំ​អស់​អាថ៌​សេចក្តី ទើប​ប្រកាស ដល់​ពួក​ទេវតា ឲ្យ​ជា​បន្ទាល់​សាក្សីថាៈ បពិត្រ​ទេព្តា​ទាំង​ឡាយ សូម​អញ្ជើញ​មក​ជួប​ជុំ​ចំណែក​បុណ្យ​នេះ​ត្បិត​ខ្ញុំ​ឲ្យ​បុត្រី​ជា​ទី​ស្រឡាញ់​ពេញ​ចិត្ត​ប្រកប​ដោយ​រូប​ឆោម​តែង​បំរើ​ដោយ​សេចក្តី​គោរព ។

ឯ​អមាត្យ​ទាំង​៧​រូប ពេល​បាន​មក​នៅ​ក្នុង​នគរ ជា​សុខ​ស្រួល​ជា​មួយ​ព្រះ​រាជា​ហើយ ក៏​ចំណាយ​ទ្រព្យ​សាង​វត្ត​៥ ដូច្នេះ​អមាត្យ​ឈ្មោះ​ឧត្តិយ​សាង​វត្ត​មួយ​ឈ្មោះ​ទក្ខិណះ នៅ​ខាង​ត្បូង​ក្រុង​អនុរាធបុរី ។ អមាត្យ​ឈ្មោះ​ចូឡះ​សាង​វត្ត​មួយ​ឈ្មោះ​សាលិយះ ។ អមាត្យ​ឈ្មោះ​បព្វតះ សាង​វត្ត​មួយ​ឈ្មោះ​បព្វតះ ។ អមាត្យ​ឈ្មោះ​តិស្សះ​សាង​វត្ត​មួយ​ឈ្មោះ​ឧត្តរតិស្សះ ។ អមាត្យ​ទាំង​៥​រូប​សាង​វត្ត​មួយ​ៗ​ម្នាក់​រួច​ហើយ ក៏​និមន្ត​ព្រះ​មហា​តិស្សត្ថេរះ​ដែល​គង់​នៅ​វត្ត​ហម្ពកល្លកះ ធ្លាប់​ឧបក្ការះ​មុន​ដល់​ខ្លួន ទើប​ប្រគេន​វត្ត​ទាំង​៥​នោះ ឲ្យ​លោក​គង់​នៅ​ថែម​ទាំ ។ ព្រោះ​ហេតុ​នោះ បាន​ជា​ព្រះ​មហានាម​លោក​ពោល​គាថា​ក្នុង​គម្ពីរ​មហាវង្ស​ថាៈ

តុម្ហា​កំ បដិសណ្ឋារ វសេនម្ហេហិ ការិតេ វិហារេ ទេម
តុម្ហាតំ ឥតិ វត្វា អទំសុ ច ថេរោ សព្វត្ថ វាសេសិ
តេ ភិក្ខុ យថា រហំ អមច្ចានំសូ សង្ឃស្ស វិវិធេ
សមណារហេ ។

អមាត្យ​ទាំង​ឡាយ​ក៏​ពោល​ប្រគេន​ថា យើង​ខ្ញុំ​សូម​ប្រគេន​វត្ត​ទាំង​ឡាយ​ដែល​បាន​ឲ្យ​ជាង​កសាង ដល់​លោក​ម្ចាស់ ដោយ​អំណាច​នៃ​បដិសណ្ឋារះ​របស់​លោក​ម្ចាស់ ព្រះ​ថេរៈ​ក៏​ចាត់​ភិក្ខុ​ទាំង​ឡាយ​ឲ្យ​នៅ​ក្នុង​វត្ត​ទាំង​អស់​តាម​សម​គួរ ពួក​អមាត្យ​តែង​ប្រគេន​បច្ច័យ​ទាំង​ឡាយ​ផ្សេងៗ ដ៏​សមគួរ​ដល់​សមណះ​ភិក្ខុ​សង្ឃ ។ 

និយាយ​ពី​ព្រះ​ចៅ​បិតុរាជ កាល​ទ្រង់​បាន​គ្រង​រាជ្យ​ដូច​ដើម​វិញ​ហើយ​ទ្រង់​បាន​ចំណាយ​ព្រះ​រាជ​ទ្រព្យ​ធ្វើ​បុណ្យ​ជា​ច្រើន ដរាប​ដល់​និមន្ត​ព្រះ​ថេរៈ​ឲ្យ​ចារៈ​ព្រះ​ពុទ្ធ​វចនះ គឺ​ព្រះ​ត្រៃ​បិតក​ដាក់​សាស្ត្រា​ស្លឹក​រឹត ហើយ​ឋិត​នៅ​ជា​សុខ​ក្នុង​រាជ​សម្បត្តិ​តាម​សម​គួរ ដល់​ព្រះ​ជន្មា​យុ​ទើប​សោយ​ព្រះ​ទី​វង្គត ទៅ។ កាល​ព្រះ​ចៅ​បិតុរាជ​សោយ​ព្រះ​ទី​វង្គត​ទៅ ឥស្សរជន​ទាំង​ឡាយ​មាន​អមាត្យ​ជា​ដើម​ បាន​អភិសេក​ព្រះ​រាជន​ត្តា​ព្រះ​នាម​ចូឡិកះ​នៃ​ព្រះ​អង្គ​ជា​ម្ចាស់​គ្រង​រាជ​សម្បត្តិ​ដំណ​ព្រះ​វង្ស​មក ។ ដោយ​ការ​អន់​ព្រះ​ទ័យ​នឹង​ការ​ក្តៅ​ក្រហាយ​ព្រះ​រាជ​បុត្រ​ព្រះ​បិតុរាជ​នាម​មហានាគ ក៏​ភាស​ព្រះ​អង្គ​ទៅ​ធ្វើ​ចោរកម្ម ព្រះ​ហេតុ​រាជ្យ​នោះ​ឯង​ទៅ​នៅ​អាស្រ័យ​ក្នុង​វិហារនាជន​បទ ដោយ​ព្រះ​ទ័យ​រីក​រាយ​ជា​ខ្លាំង បើ​មាន​ភិក្ខុ​ទាំង​ឡាយ​មិន​ឲ្យ​ទី​លំនៅ​ក្នុង​វត្ត​ណាៗ​ព្រះ​អង្គ​ម្ចាស់​មហា​នាគ​នោះ​អន់​ព្រះ​ទ័យ​ជា​ខ្លាំង​តាំង​ចិត្ត​ជា​ថា​ចង​ពៀរ លុះ​ពេល​បាន​សោយ​រាជ្យ​ក៏​បង្គាប់​ឲ្យ​រាជ​បុរស​រុះ​រើ​វត្ត​ទាំង​នោះ​ចោល​អស់ ។ ព្រោះ​ហេតុ​នោះ បាន​ជា​ព្រះ​មហានាម​ពោល​នូវ​ព្រះ​គាថា​ក្នុង​បរិច្ឆេទ​ទី​៣៥​នៃ​គម្ពីរ​មហាវង្ស​ថាៈ 

វដ្តគាម​ណិនា បុត្តោ ចោរនាគោតិ វិស្សុតោ
មហាចូឡស្ស រជ្ជម្ហិ ចោរោ ហុត្វា ចរី តរា
មហាចូឡ ឧបរតេ រជ្ជំ ការេសិ អាគតោ
អត្តនោ ចោរកាលេ សោ និវាសំ ឃេសុ នាលភិ
អដ្ឋារស វិហារេ តេ វិទ្ធំសាបេតិ ទុម្មតិ ។

ព្រះ​រាជបុត្រ​ព្រះ​ចៅ​វដ្ត​គាមណិ ល្បី​ឈ្មោះ​ថា ចោរ​នាគ មាន​សភាព​ជា​ចោរ​ក្នុង​រាជ្យ​ព្រះ​ចៅ​មហា​ចូឡិកះ ត្រាច់​ទៅ​ក្នុង​កាល​នោះ កាល​ព្រះ​បរម​ហាចូឡិកះ សោយ​ទី​វង្គត​ទៅ​ក៏​មក​សោយ​រាជ្យ​វិញ ចោរ​នាគ​នោះ​មិន​បាន​លំនៅ​ក្នុង​ណា​ក្នុង​កាល​ដែល​ខ្លួន​ធ្វើ​ចោរ ជា​អ្នក​មាន​គំនិត​អាក្រក់​បាន​ញ៉ាំង​រាជ​បុរស​ឲ្យ​រុះ​រើ​វត្ត​ទាំង​១៨​នោះ​អស់ ។

ចោរ​នាគ​នោះ ជា​ស្តេច​លាមក ត្រូវ​ព្រះ​ទេពី​ជា​អគ្គមហេសី​ឲ្យ​ស៊ី​ថ្នាំ​ពិស ក៏​ស្លាប់​ទៅ​កើត​ក្នុង​លោក​ន្តរនរក​ឯ​ណោះ ។

អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ប្រជុំជាតក
វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត


ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ១១ មករា ឆ្នាំ២០១៧ (អាន: ៣៦៣១៩ ដង)
សំវរ​ធម៌​ជា​ស្វ័យ​ត្រាណ​យ៉ាង​ធំ​របស់​របស់​នគរ​កាយ
ផ្សាយ : ២១ តុលា ឆ្នាំ២០១៥ (អាន: ១៤៥២១ ដង)
អានិសង្ស​សាង​ព្រះពុទ្ធរូប ជួសជុល​ព្រះ​ចេតិយ និង​ទោស​ខ្វេះ​ភ្នែក​សត្វ
ផ្សាយ : ១១ មករា ឆ្នាំ២០១៦ (អាន: ៩១២០ ដង)
ទោស​ប្រ​មាថ​មើល​ងាយ​ទាន​របស់​អ្នក​ដទៃ
ផ្សាយ : ១២ វិច្ឆិកា ឆ្នាំ២០១៥ (អាន: ១៣៥១២ ដង)
គុណ​នៃការ​បូជា​បាត្រ ព្រះ​សម្ពុទ្ធ​និង​អា​និសង្ឃ​​ស្តាប់ទេសនា
ផ្សាយ : ១៣ ឧសភា ឆ្នាំ២០១៧ (អាន: ៨០៩៣ ដង)
ព្រះ​ធម៌​អាច​រម្ងាប់​សេចក្តី​សោក​បាន​ឆាប់​រហ័ស
ស្ថាបនាខែពិសាខ ព.ស.២៥៥៥ ដោយ៥០០០ឆ្នាំ ។ ជាធម្មទាន ៕
Top Best 10 pro