30
ថ្ងៃ ព្រហស្បតិ៍ ទី ២៥ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៥៨,៣៦៥
Today
ថ្ងៃម្សិលមិញ ២០៨,៧៩១
ខែនេះ ៤,៧១៤,១៧៩
សរុប ៣៩០,៧៩៦,៦៦៣
អានអត្ថបទ
ផ្សាយ : ២៤ វិច្ឆិកា ឆ្នាំ២០២០ (អាន: ៣៩,១៤២ ដង)

ពៀរ​វេរា​របស់​សត្វ​លោក​មិន​ដែល​សាប​សូន្យ



 
រឿង​កុមារ​កូន​ស្រី​ផ្កា​មាស​
(ចាក បេ. ខុ.)

(ពៀរ​វេរា​របស់​សត្វ​លោក​មិន​ដែល​សាប​សូន្យ)

កាល​ព្រះ​សម្ពុ​ទ្ធ​គង់​នៅ​វត្ត​ព្រះ​ជេតពន នា​ក្រុង​សាវត្ថី។ កាល​នោះ​មាន​ឧបាសិកា មាន​សទ្ធា​ជ្រះ​ថ្លា​នាំ​គ្នា​ធ្វើ​រោង​បារាំ​ក្នុង​ព្រះ​នគរ ហើយ​ចាត់​ចែង​ប្រគេន​ចង្ហាន់​សង្ឃ ។ កាល​នោះ​មាន​កុមារ​មួយ​រូប​ ជា​អ្នក​រឹង​រូស​អន្ធពាល ឃើញ​ឧបាសិកា ដឹក​ជញ្ជូន​​យក​បង្អែម​ចំអាប​ទៅ​ប្រគេន​សង្ឃ ក៏​និយាយ​ចំអក​ឲ្យ​គេ​ថា យក​ទៅ​ចាក់​ចោល​លើ​គំនរ​សំរាម គ្រាន់​បើ​ជាង​យក​ទៅ​ឲ្យ​ស្រមណ៍​ត្រងោល​ស៊ី ។

ពុទ្ធ​បរិស័ទ​ទាំង​ទ្បាយ​ ឮ​សំដី​កុមារ​ជា​អសុរស​ដូច្នេះ​ក៏​ទៅ​ប្រាប់​មាតា​បិតា​កុមារ​នោះ ។ មាតា​បិតា​កុមារ​មាន​សេចក្តី​ភិតភ័យ​ជា​ខ្លាំង នាំ​កុមារ​នោះ ទៅ​កាន់​សំណាក់​ព្រះ​មាន​ព្រះ​ភាគ ឲ្យ​កុមារ​ជា​កូន​របស់​ខ្លួន ស្មាលា​ចំពោះ​សង្ឃ មាន​ព្រះ​ពុទ្ធ​ជា​ប្រធាន ព្រះ​សង្ឃ​ក៏​អត់​ទោស​ឲ្យ ។ កុមារ​ក៏​មាន​សទ្ធា​ជ្រះ​ថ្លា​ជា​មួ​យ​មាតា​បិតា រៀប​ចាត់ ចែង​ភត្តថ្វាយ​សង្ឃ មាន​ព្រះ​ពុទ្ធ​ជា​ប្រធាន អស់​ ៧ ថ្ងៃ​ទើប​ត្រទ្បប់​ទៅ​គេហស្ថាន​ររបស់​ខ្លួន​វិញ ។ 


ថ្ងៃ​ក្រោយ​កុមារ​នោះ​ស្លាប់​ទៅ ទៅ​ចាប់​កំណើត​ក្នុង​ផ្ទៃ​ស្រី​ផ្កាមាស នាក្រុង​សាវត្ថី​នោះ ។ ធម្មតា​ស្រី​ផ្កាមាស តែ​មាន​កូន​ប្រុស គេ​មិន​ដែល​ចិញ្ចឹម​ទេ បើ​មិន​ឲ្យ​ទៅ​អ្នក​ដទៃ​គេ​យក​ទៅបោះ​ចោល ។ ឯ​កុមារ​នោះ​ លុះ​គ្រប់​ខែ​ ១០ សម្រាល​មក នាង​ផ្កា​មាស​ជា​មាតា​ដឹង​ថា កូន​ប្រុស ក៏​ឲ្យ​ស្រី​បំរើ​យក​ទៅ​ចោល​លើ​គំនរ​សម្រាម ក្នុង​ព្រៃ​ស្មសាន ពួក​ក្អែក​ត្មាត​រអាត ប្រេត​បិសាច អារក្ខ រុក្ខទេវតា​ទាំង​ទ្បាយ​ជួយ​បី​បាច់​ថែរក្សា មិន​ឲ្យ​មាន​ក្តៅ​រងា​ឈឺ​ចាប់​អ្វី​ទ្បើយ បាន​សុខ​ដូច​ជា​នៅ​ក្នុង​ផ្ទៃ​នៃ​មាតា វេ​លា​ឃ្លាន​យក​ដៃ​ដាក់​ក្នុង​មាត់​ជញ្ជក់ មាន​ឱជារស​ដូច​ដោះ​នៃ​មាតា ដោយ​អំណាច​ផល​ដែល​បាន​ថ្វាយ​ទាន គោរព​បំរើ​សង្ឃ និង​ព្រះ​សម្តុទ្ធ អស់ ៧ ថ្ងៃ​ក្នុង​ជាតិមុន ។

នៅ​ក្នុង​ព្រៃ​ស្មសាន​តែ​យ៉ាង​នេះ​អស់ ៣ យប់ ៣ ថ្ងៃ ជួន​ជា​ព្រះ​សម្តុទ្ធ​ប្រមើល​មើល​ឧបនិស្ស័យ​សត្វ ក៏​បាន​ជា្រប​ថា កុមារ​នោះ​មាន​វាសនា​គុរតថាគត​ទៅ​ជួយ​សង្គ្រោះ ។ ព្រឹក​ទ្បើង​ព្រះ​សម្តុទ្ធ ទ្រង់​ទទួល​ភត្ត​ហើយ​ ស្តេច​យាង​ទៅ​ព្រៃ​ស្មសាន ពួក​ឧបាសក​ឧបាសិកា នាំគ្នា​តាម​ហែ​ព្រះ​អង្គ​ទៅ​ដល់​ទី​ដែល​កុមារ​ដេក​ ទ្រង់​ឈប់​នៅ​ទី​នោះ​បង្ហាញ​ដល់​ពុទ្ធ​បរិស័ទ​ទាំង​ទ្បាយ​ថា កុមារ​នេះ​បាន​ធ្វើ​​ទាន​ចំពោះ​សង្ឃ មាន​​តថាគត​ជា​ប្រធាន​កាល​ពី​ជាតិ​មុន ឥទ្បូវ​មក​កើត​ក្នុង​ផ្ទៃ​ស្រី​មាស គេ​យក​មក​ចោល​នៅ​ទី​នេះ ៣ ថ្ងៃ​ហើយ​ដោយ​ពៀរ​វេរា មើល​ងាយ​ទាន​ដែល​គេ​បំរុង​យក​ទៅ​ប្រគេន​សង្ឃថា ឲ្យ​គេ​ចាត់​ចោល​លើ​គំនរ​សម្រាម បាន​ជា​ត្រូវ​គេ​យក​មក​ចោល​ដូច្នះ ។

កុមារ​នេះ ត្រូវ​បាន​ទទួល​សម្បត្តិ​ក្នុង​លោក​នេះ និង​លោក​ខាង​មុខ​ទៀត​យ៉ាង​ធំ ពេល​នោះ​មាន​គហបតី​ឧបាសក​ម្នាក់​មាន​ប្រាក់ ៨០ កោដិ បាន​តាម​ទៅ​ជាមួយ​ដែរ ឮ​ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​សរសើរ​ដូច្នោះ ក៏​ចូល​ទៅ​បី​លើក​ពី​គំនរ​សម្រាម​មក​ ប្រកាស​ចំពោះ​ព្រះ​ភក្ត្រ​ព្រះ​សម្តុទ្ធ​ថា កុមារ​នេះ​ជា​កូន​ខ្ញុំ​ព្រះ​កុរណា ក៏​យក​ទៅ​ចិញ្ចឹម ។ សង្ខប​តែ​ប៉ុណ្ណោះ​ដល់​គហបតី​នោះ​ស្លាប់​ទៅ ទ្រព្យ​ទាំង​អស់ ត្រូវ​បាន​ដល់​កុមារ​នោះ​កុមារ​នោះ​មាន​អាយុ​ ១០០ ឆ្នាំ​ក៏​ស្លាប់​ ទៅ​កើត​ក្នុង​ទេវ​លោក​ទៀត ។


អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ប្រជុំជាតក
វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត


ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៦ វិច្ឆិកា ឆ្នាំ២០២០ (អាន: ១៤,២២៥ ដង)
បុណ្យ​រមែង​សម្រេច​តាម​បំណង​អ្នក​ធើ្វ ដែល​បាន​តាំង​បា្រថ្នា
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.2
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿