15
ថ្ងៃ ច័ន្ទ ទី ០៦ ខែ ធ្នូ ឆ្នាំឆ្លូវ ត្រី​ស័ក, ព.ស.​២៥៦៥  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុពន្លឺត្រៃរតន៍
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ១១៥,៣៩៩
Today
ថ្ងៃម្សិលមិញ ១៤២,៦៨៥
ខែនេះ ៨៧៧,៧២៤
សរុប ២៣៦,២៩៣,១៤៦
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ៩០៣១ ដង)

គួរ​ត្រេក​អរ​ចំពោះ​ទណ្ឌ​កម្ម ដែល​អ្នក​មាន​គុណ​ដាក់​ឲ្យ



 
រឿង​ព្រហ្មទត្ត​រាជ​កុមារ
(ចាក តិ. តិ.)
(គួរ​ត្រេក​អរ​ចំពោះ​ទណ្ឌ​កម្ម ដែល​អ្នក​មាន​គុណ​ដាក់​ឲ្យ)

កាល​ព្រះ​សម្តុទ្ធ​បរម​គ្រូ គង់​នៅ​ព្រះ​ជេតពន​សុគន្ធកុដី​ស្រី​មហា​វិហារ. កាល​ថ្ងៃ​មួយ ព្រះ​អង្គ​ទ្រង់​សំដែង​ធម៌​ប្រារព្ធ​នឹង​ភិក្ខុ​មួយ​អង្គ ជា​អ្នក​ខឹង​ច្រើន​ឈ្នោះ​ទុព្វចភិក្ខុ ដែល​ភិក្ខុ​ជា​ថេរៈ​ស្តី​ប្រដៅ​មិន​បាន​ ទ្រង់​លើក​យក​តិល​មុដ្ឋិជាតក​មក​សំដែង​ប្រាប់​ភិក្ខុ​នោះ​ថាៈ អតីត កាល​កន្លង​ទៅ​ហើយ​មាន​ព្រះ​រាជា​មួយ​ព្រះ​អង្គ​ព្រះ​នាម​ព្រហ្មទត្ត សោយ​រាជ្យ​ក្នុង​នគរពារាណសី មាន​ព្រះ​រាជ​បុត្រ​មួយ​ព្រះ​អង្គ​ព្រះ​នាម​ព្រហ្មទត្ត​រាជ​កុមារ ។

កាល​ព្រះ​រាជ​បុត្រ​នោះ​ចំរើន​ព្រះ​ជន្ម​បាន ១៦ វស្សា​ទំនៀម​ខក្តិយត្រ​កូល​សម័យ​នោះ ត្រូវ​តែ​បញ្ជូន​ឲ្យ​ទៅ​រៀន​សិល្បសាស្ត្រ​នៅ​នគរ​ដទៃ ដើម្បី​ឲ្យ​ដឹង​សុខ​ទុក្ខ​សព្វ​គ្រប់ ។

ព្រះ​បាទ​ព្រហ្មទត្ត ត្រាស់​ហៅ​ព្រះ​រាជ​កុមារ​ឲ្យ​ចូល​គាល់​ទ្រង់​រំលឹក​ដាស់​តឿន សព្វ​គ្រប់​ឲ្យ​យល់​ច្បាប់​មនុស្ស​ធម៌ ហើយ​ទ្រង់​ព្រះ​រាជ​ទាន​ប្រាក់ ១ សែន​កហាបណះ និង​បង្វិច​ចំណី​អាហារ​មួយ​ បញ្ជូន​ទៅ​ក្រុង​តក្ក​សិលា​តែ​មួយ​ព្រះ​អង្គ​ឯង ។

ព្រះរាជ​កុមារ​ថ្វាយ​បង្គំ​លា​ព្រះ​រាជ​បិតា. មាតា យាង​ចេញ​ទៅ​មិន​យូរ​ប៉ុន្មាន​បាន​ដល់​ក្រុង​តក្ក​សិលា ស៊ើប​សួរ​រក​ផ្ទះ​អាចារ្យ​ទិសាបាមោក្ខ បាន​ឃើញ​ចូល​​ទៅ​ថ្វាយ​បង្គំ សុំ​រៀន​សិល្បសាស្ត្រ ។ អាចារ្យ​ទិសាបាមោក្ខ​សួរ​ថា មក​រៀន​នេះ​មាន​ឈ្នួល​ឬ​ឥត​ឈ្នួល បើមាន​រៀន​ទាំង​យប់​ទាំង​ថ្ងៃ​ឥត​ធ្វើ​ការ​អ្វី​ទេ បើ​ឥត​ឈ្នួល​រៀន​បាន​តែ​យប់​ថ្ងៃ​ធ្វើ​ការ​នេះ​ជា​ទំនៀម​អ្នក​មក​នៅ​រៀន​ក្នុង​សំណាក់​ខ្ញុំ ។​ព្រះ​រាជ​កុមារ​ទ្រង់​ព្រះ​សណ្តាប់​ដូច្នោះ​ហើយ លើក​យក​ថង់​ប្រាក់​១ សែន ទៅ​បូជា​អាចារ្យ​ប្រាប់​ថា​នេះ​ជា​ថ្លៃ​ឈ្នួល ។ អាចារ្យ​ទិសាបាមោក្ខ កាល​បើ​បាន​ទទួល​រង្វាន់​ហើយ ក៏​ខំ​បង្រៀន​ដរាប​ដល់​ចេះ​សិល្បសាស្រ្ត​សព្វ​គ្រប់ ។

ថ្ងៃ​មួយ​នាំព្រះ​រាជ​កុមារ​ ទៅ​ស្រង់​ទឹក​ក្នុង​ស្ទឹង​ទៅ​ដល់​ពាក់​កណ្តាល​ផ្លូវ ព្រះ​រាជ​កុមារ​ទត​ឃើញ​យាយ​ចាស់​ម្នាក់​ កំពុង​ហាល​ល្ង ក៏​ទ្រង់​កើប​យក​១ ក្តាប់​ធំ សោយ​ហើយ​យាង​ហួស​ទៅ​ដល់​ត្រទ្បប់​មក​វិញ​យក​១ ក្តាប់​ធំ​ទៀត ទ្រង់​យាង​កើប​ល្ង​យាយ​ចាស់​យ៉ាង​នេះ​ជា​រាល់​ពេល​ យាយ​ចាស់​ខឹង​ ក៏​ស្រែក​ជេរ​ដៀល​ដល់​អាចរ្យ​ទិសាមោក្ខ​ថា មិន​ចេះ​ប្រដៅ​សិស្ស ។ លោក​អាចារ្យ​រំលឹក ប្រដៅ​ព្រះ​រាជ​កុមារ​អស់​វារៈ​បី​ដង ព្រះ​រាជ​កុមារ​នៅ​តែ​ប្រព្រឹត្ត​ដូច្នេះ ។

លោក​អាចារ្យ​ក៏​ឲ្យ​សិស្ស​ ដទៃ​ចាប់ ព្រះ​រាជ​កុមារ​ចង​ ហើយ​វាយ​ប្រដៅ​បី​រំពាត់ ប្រដៅ​ទូន្មាន អំពី​ទោស​ការ​លួច​ទ្រព្យ​គេ​សព្វ​គ្រប់ ។ ព្រះ​រាជ​កុមារ ទ្រង់​ក្រោធ​ពិរោធ ស្រក់​ទឹក​ព្រះ​នេត្រ​ចង​គំនុំ ក្នុង​ព្រះ​ទ័យ​ថា បើ​បាន​សោយ​រាជ្យ​ពេល​ណា​នឹង​ឲ្យ​រាជ បុរស​ហៅ​លោក​អាចារ្យ​នេះ​ ទៅ​វាយ​ធ្វើ​ទោស​ដល់​ជីវិត​វិញ ។ សម័យ​ក្រោយ​មក​ ព្រះ​រាជកុមារ​លា​អាចារ្យ​ត្រទ្បប់​ទៅ​ព្រះ​នគរ​វិញ បាន​ផ្តាំ​នឹង​លោក​អាចារ្យ​នោះ​ថា​បើ​ខ្ញុំ​បាន​សោយ​រាជ្យ ខ្ញុំ​ឲ្យ​រាជ​បុរស​មក​អញ្ជើញ​លោក​អាចារ្យ​ទៅ​ជប់​លៀង តប​ស្នង​សង​គុណ សូម​លោក​អាចារ្យ​អញ្ជើញ​កុំ​ខាន ។

លោក​អាចារ្យ​ ដឹង​ឧបាយ​កល ជា​ចង់​ចង​ពៀរ​នឹង​ខ្លួន​ហើយ ទទួល​ថា​ចាំ​ទៅ​លេង ។ ព្រះ​រាជ​កុមារ ក៏​យាង​ត្រទ្បប់​ទៅ​ នគរ​ពារាណសី​ទៅ​ ទៅ​សំដែង​សិល្ប​សាស្រ្ត​ថ្វាយ​ព្រះ​បិតា​សព្វ​គ្រប់ ព្រះ​បិតាទ្រង់​សព្វ​ព្រះ​រាជហឬទ័យ​ចង់​ទត​ឃើញ​រាជ​សម្បត្តិ​របស់​ព្រះ​រាជ​បុត្រ ទាន់​ព្រះ​អង្គ​ទ្រង់​ព្រះ​ជន្ម​នៅ ក៏​លើក​រាជ​សម្បត្តិ​ថ្វាយ​ព្រះ​រាជ​បុត្រ​អភិសេក​ជា​ក្សត្រ​ក្នុង​ក្រុង​ពារាណសី​នោះ​ឯង. ថ្វាយ​ព្រះ​នាម​ថា ព្រះ​បាទ​ព្រហ្មទត្ត​រាជ​កុមារ ។


ព្រះបាទ​ព្រហ្មទត្ត​រាជ​កុមារ​នោះ​ កាល​បើ​បាន​សោយ​រាជ្យ​ហើយ ទ្រង់​រលឹក​ឃើញ​គំនុំ​ចំពោះ​អាចារ្យ​ទិសាមោក្ខក៏​ត្រាស់​បង្គាប់​រាជបុរស ឲ្យ​ទៅ​អញ្ជើញ​លោក​អាចារ្យ​នោះ​មក ។ លោក​អាចារ្យ​បាន​ទទួល​សេចក្តី​អញ្ជើញ​ហើយ គិត​ពិចារណា​ថា ព្រះ​រាជា​វ័យ​នៅ​ក្មេង​ណាស់ អាត្មា​អញ​ទៅ​ទូន្មាន​មិន​ទាន់​បាន​ទេ ចាំ​ដល់​ពាក់​កណ្តាល​វ័យ​ចាំ​ទៅ. គិត​ដូច្នេះ​ហើយ ក៏​ផ្តាំ​នឹង​រាជ​បុរស​ឲ្យ​ទៅ​ក្រាប​ទូល​ព្រះ​រាជា​វិញ​ថា​មាន​កិច្ច​រវល់​ចាំ​ហើយ​កិច្ច នឹង​មក​ក្រាប​បង្គំ​គាល់​ជា​ពុំ​ខាន ព្រោះ​នឹក​រលឹក​ព្រះ​រាជា​ណាស់ ។​ដល់​ព្រះ​រាជា​ស្ថិត​នៅ​ក្នុង​មជ្ឈិមវ័យ​ហើយ​ អាចារ្យ​ទសាមោក្ខ ក៏​ចូល​ទៅ​ក្រាប​បង្គំ​គាល់ ។

ព្រះ​រាជា​ទត​ឃើញ ទ្រង់​ធ្វើ​បដិសណ្ឋារ​កិច្ច ហើយ​ ហៅ​រាជ​បុរស​មក​ប្រាប់​ថា នែ​រាជ​បុរស​ខ្នង​អញ​ឈឺ​ពើក​ខ្លាំង​ណាស់ ព្រោះ​លោក​អាចារ្យ​វាយ​អញ​បី​រំពាត់​ជា​យូរ​ហើយ កាល​អញ​នៅ​រៀន​នឹង​គាត់ ឥទ្បូវ​ត្រូវ​ឯង​ររៀប​ប្រគល់​មច្ចុរាជ​ដល់​គាត់​វិញ ជា​ការ​តប​ស្នង​សង​គុណ​របស់​អញ ។


អាចារ្យ​ទិសាមោក្ខ ទូល​សុំ​ព្រះ​រាជ​វរោ​កាស​សំដែង​ធម៌​ថ្វាយ​ថា " បើ​បុគ្គល​ណា​មួយ​ ឃើញ​កូន​ប្រុស​ស្រី​ក្តី កូន​សិស្ស​ក្តី​ ធ្វើ​នូវ​អំពើ​អាក្រក់​ មាន​សម្លាប់​សត្វ. លួច​ទ្រព្យ​គេ។. ផឹក​ស្រា​ជា​ដើម ហើយ​ជេរ​ស្តី​វាយ​ប្រដៅ​ឲ្យ​លះ​បង់​អំពើ​អាក្រក់​នោះ​ចេញ បុគ្គល​នោះ​ឈ្មោះ​ថា​ប្រសើរ​ព្រោះ​អាច​ញ៉ាំង​កូន​ប្រុស​ស្រី កូន​សិស្ស​នោះ ឲ្យ​ដល់​នូវ​សេចក្តី​ប្រសើរ​ទាំង​៤ យ៉ាង​គឺ ប្រសើរ​ដោយ​មារយាទ ១. ដោយ​លំអរ ១. ដោយ​ភេទ១.​ ដោយ​ត្រាស់​ដឹង​១. ។ ដូច​ជា​ព្រះរាជា បើ​កុំ​បាន​ទទួល​ព្រះ​បង្គំ​បង្រៀន​ រំលឹក​ទូន្មាន​វាយ​ប្រដៅ ធ្វើ​ម្តេច​នឹង​បាន​សោយ​រាជ្យ​ ដោយ​ឆាប់​រហ័ស​ដូច្នេះ" ។​ក្នុង​ពេល​នោះ​ពួក​អាមាត្យ​ នាម៉ឺន​សព្វ​មុខ​មន្ត្រី​ដែល​អង្គុយ​គាល់​ទាំង​ប៉ុន្មាន ក៏​លាន់​មាត់​ក្រាប​ទូល​ថា​បពិត្រ​សម្មតិ​ទេព ពាក្យ​លោក​អាចារ្យ​សំដែង​នោះ​ពិត​ណាស់​ ៗ រាជ​សម្បត្តិ​ដែល​ព្រះ​ករុណា​គ្រប់គ្រង​នេះ​គឺ​ពិត​ជា​កើត​មក​អំពី​អាចារ្យ​ទិសាបាមោក្ខ​នេះ​ឯង ។

ព្រះ​រាជា​ក៏​ភ្ញាក់​ព្រះ​ហឬទ័យ​រលឹក​ឃើញ​គុណ គ្រូ​អាចារ្យ ៗ ថ្វាយ​ទៅ​វិញ សូម​តែ​សេចក្តី​សុខ ។ ព្រះ​រាជា​ក៏​ឲ្យ​រាជ​បុរស​ ទៅ​នាំ​យក​គ្រួសារ​លោក​អាចារ្យ​ទាំង​អស់​មក​ចិញ្ចឹម ទំនុក​បំរុង​ឲ្យ​នៅ​ក្នុង​ព្រះ​រាជ​វាំង​ដូច​ជា​ព្រះ​ជនក ព្រះ​ជននី​របស់​ព្រះ​អង្គ​ដរាប​ដល់​ព្រះ​ជន្មាវសាន ។

ប្រជុំជាតក ព្រះ​បាទ​ព្រហ្មទត្ត​រាជ​កុមារ​ក្នុង​កាលនោះ​គឺ ទុព្វ​ចភិក្ខុ​អ្នក​ខឹង​ច្រើន​នេះ​ឯង. ឯ​អាចារ្យ​ទសាបាមោក្ខ​គឺ ព្រះ​តថាគត​ជា​បរម​គ្រូ ។

អត្ថបទនេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ប្រជុំជាតក
វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត


ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៦ វិច្ឆិកា ឆ្នាំ២០២០ (អាន: ១០៧០៧ ដង)
បុណ្យ​រមែង​សម្រេច​តាម​បំណង​អ្នក​ធើ្វ ដែល​បាន​តាំង​បា្រថ្នា
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
បិទ
ឧបត្ថម្ភការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ៖  ✿  ឧបាសិកា កាំង ហ្គិចណៃ 20✿  ឧបាសក ធី សុរិុល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ 21✿  ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 21✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ (  ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក)21 ✿  លោក សាន្ត ពិសិដ្ឋ  ✿  ឧបាសិកា ហុង គីមស៊ែ  21✿  Mr. Maden Yim and Mrs Saran Seng  ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  21✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 21✿  ឧបាសក ពុំ ភួង ក្រុមពុទ្ធបរិស័ទ ធម្មសង្គហៈ ✿  ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារមានដូចជាៈ ( ជឹង ហ្គេចគៀង និង ស្វាមី  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមី  ✿  ជឹង ងួនហៀង និងភរិយា  ✿  ជឹង ងួនធៀង និងភរិយា  ✿  ជឹង ងួនសេង និងភរិយា)  ✿  ឧបាសិកា យ៉ុង វុត្ថារី 21✿  ឧបាសក ជឿន ហ៊ុយ ✿  ឧបាសក ញ៉ែម ហាន និងភរិយា យិន ដានី + ប្អូន + កូនចៅ (នៅបាត់ដំបង ) ✿  ឧបាសិកា នា អ៊ន់ និង កូនចៅ (កូនលោកយាយ ២១ ភ្នំពេញ) ✿  ឧបាសក អិុត ប្រាំង ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 21✿  ប្អូន សុត វាសនា និង ហិុន ជុំនិត និង សាង សះ និង ចន កែវ នៅកូរ៉េ  ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 21✿  ឧបាសិកា ទីម សុគន្ធ 21✿   ឧបាសិកា លី យក់ខេន និងកូនចៅ ✿   លោក ចាប គឹមឆេង និងភរិយា សុខ ផានី ✿   ឧបាសិកា ទេព សុគីម ✿  ឧបាសក ឌៀប ថៃវ៉ាន់ ✿  ឧបាសិកា ស៊ិន ស៊ីណា ឧបាសក ស៊ិន សុភា  ✿  លោក ភួង លាង អ្នកស្រី បុង មុំម៉ាឡា និងលោក ពូក មុនី ✿  ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន ✿  ឧបាសិកា ខេង ច័ន្ទលីណា ✿  ឧបាសិកា ជូ ឆេងហោ ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក យ៉ន់ សួន ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ ✿  ឧបាសិកា រាជ ការ៉ានីនាថ ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ប្អូន សុខ ចាន់ថា នៅកូរ៉េ  ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។   ✿ ✿ ✿  លោកអ្នកអាចជួយទ្រទ្រង់ដំណើរការផ្សាយ ៥០០០ឆ្នាំ សម្រាប់ឆ្នាំ២០២២  ដើម្បីគេហទំព័រ៥០០០ឆ្នាំ មានលទ្ធភាពពង្រីកនិងបន្តការផ្សាយ ។  សូមបរិច្ចាគទាន មក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿     សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿