ថ្ងៃ ព្រហស្បតិ៍ ទី ២១ ខែ កុម្ភះ ឆ្នាំច សំរឹទ្ធិ​ស័ក ព.ស. ២៥៦២  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តម្រោម
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍ តាកែវ
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ០៤.០០ - ២៣.០០
មើលច្រើនទៀត​
តំណគួរកត់សម្គាល់
សមាជិកទើបចូល (អម្បាញ់មិញ)
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ១៦,៥១៩
Today
ថ្ងៃម្សិលមិញ ១០៦,៣៣៩
ខែនេះ ១,៩៨៨,៩១៧
សរុប ៩៣,១៣៨,៨៧០
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ១៤ តុលា ឆ្នាំ២០១៣ (អាន: ៩២០៧ ដង)

ធម្មបទ​គាថា អប្បមាទវគ្គទី ២



 
ធម្មបទ​គាថា អប្បមាទវគ្គទី ២
បិដកលេខ ៥២ ទំព័រ ២៥

អប្បមាទោ អមតំបទំ បមាទោ មច្ចុនោ បទំ
អប្បមត្តា ន មីយន្តិ យេ បមត្តា យថា មតា
ឯតំ វិសេសតោ ញត្វា អប្បមាទម្ហិ បណ្ឌិតា
អប្បមាទេ បមោទន្តិ អរិយានំ គោចរេ រតា
តេ ឈាយិនោ សាតតិកា និច្ចំ ទឡបរក្កមា 
ផុសន្តិ ធីរា និព្វានំ យោគក្ខេមំ អនុត្តរំ ។

សេចក្តី​មិន​ប្រមាទ ជា​ផ្លូវ​នៃ​សេចក្តី​មិន​ស្លាប់ សេចក្តី​ប្រមាទ​ជា​ផ្លូវ​នៃ​សេចក្តី​ស្លាប់ ជន​ទាំង​ឡាយ ដែល​មិន​ប្រមាទ​ហើយ​ឈ្មោះ​ថា មិន​ស្លាប់ ជន​ទាំង​ឡាយ​ដែល​ប្រមាទ​ហើយ​ទុក​ដូច​ជា​មនុស្ស​ស្លាប់​ទៅ​ហើយ ។ ពួក​បណ្ឌិត បាន​ជ្រាប​នូវ​ដំណើរ​នេះ ដោយ​ប្លែក​គ្នា (ទើប​ឋិត​នៅ) ក្នុង​សេចក្តី​មិន​ប្រមាទរីក​រាយ​ ក្នុង​សេចក្តី​មិន​ប្រមាទ បណ្ឌិត​ទាំង​នោះ ជា​អ្នក​ត្រេកអរ​ក្នុង​ធម៌​ជា​ទី​គោចរ នៃ​ព្រះ​អរិយបុគ្គល​ទាំង​ឡាយ ។ បណ្ឌិតអ្នក​មិន​ប្រមាទ​ទាំង​នោះ មាន​ការ​ពិនិត្យ​ជា​ប្រក្រតី មាន​ព្យាយាម​ជាប់​ត​គ្នា មាន​សេចក្តី​ប្រឹង​ប្រែង​មាំ​មួ​ន​ជា​និច្ច ជាអ្នក​មាន​ប្រាជ្ញា តែង​ពាល់​ត្រូវ​នូវ​ព្រះ​និព្វាន​ជាទី​ក្សេមក្សាន្ត ចាក​យោគៈ ជា​ធម្មគុណ​ដ៏​ប្រសើរ​បំផុត ។

ឧដ្ឋានវតោ សតីមតោ សុចិកម្មស្ស និសម្មការិនោ
សញ្ញតស្ស ច ធម្មជីវិនោ អប្បមត្តស្ស យសោតិវឌ្ឍតិ ។

យស តែង​ចម្រើន​យ៉ាង​ក្រៃ​លែង ដល់​បុគ្គល​អ្នក​មាន​សេចក្តី​ប្រឹង​ប្រែង មាន​ស្មារតី មាន​ការងារ​ស្អាត (ឥតទោស) ជា​អ្នក​ពិចារណា រួច​ហើយ​ទើប​ធ្វើ ជាអ្នក​សង្រួម រស់​នៅ​ដោយ​ធម៌​មិន​មាន​សេចក្តី​ប្រមាទ។

ឧដ្ឋានេនប្បមាទេន សញ្ញមេន ទមេន ច
ទីបំ កយិរាថ មេធាវី យំ ឳឃោ នាតិកីរតិ ។

អ្នក​ប្រាជ្ញ គប្បី​សាង​នូវ​កោះ គឺ​អរហត្តផល ជាកោះ​ដែល​ជំនន់គឺ​កិលេស​ជន់​ពន្លិច​មិន​បាន ដោយ​សេចក្តី​ប្រឹង​ប្រែង​ផង ដោយ​សេចក្តី​មិន​ប្រមាទ​ផង ដោយ​ការ​សង្រួម​ក្នុង​ចតុប្បារិសុទ្ធិសីល​ផង​ដោយ​ទមៈ​គឺ​ការ​ទូន្មាន​ឥន្ទ្រិយ​ផង ។

បមាទមនុយុញ្ចន្តិ ពាលា ទុម្មេធិនោ ជនា
អប្បមាទញ្ច មេធាវី ធនំ សេដ្ឋំវ រក្ខតិ ។
មា បមាទមនុយុញ្ចេថ មា កាមរតិសន្ថវំ
អប្បមត្តោ ហិ ឈាយន្តោ បប្បោតិ វិបុលតិ វិបុលំ សុខំ ។

ពួក​ជន​ពាល​អប្បឥត​ប្រាជ្ញា តែង​ប្រកប​រឿយ​ៗ នូវ​សេចក្តី​ប្រមាទ ចំណែក​អ្នក​ប្រាជ្ញ រមែង​រក្សា​ទុក​នូវ​សេចក្តី​មិន​ប្រមាទ​ដូច​ទ្រព្យ​យ៉ាង​ប្រសើរ ។ 
អ្នក​ទាំង​ឡាយ ចូរ​កុំ​ប្រកប​រឿយ​ៗ នូវ​សេចក្តី​ប្រមាទ ចូរ​កុំ​ប្រកប​រឿយ​ៗ នូវ​សេចក្តី​រីរាយ ត្រេកអរ​ក្នុង​កាម​ឡើយ ដ្បិត​បុគ្គល​អ្នក​មិន​ប្រមាទ ខំ​សង្កេត​ពិនិត្យ រមែង​បាន សេចក្តី​សុខ​ដ៏​ទូលាយ ។

បមាទំ អប្បមាទេន យទា ទុទតិ បណ្ឌិតោ
បញ្ញាបាសាទមារុយ្ហ អសោកោ សោកិនី បជំ
បព្វតដ្ឋោវ តុម្មជ្ឋេ ធីរោ ពាលេ អវេក្ខតិ ។

កាល​ណា​បណ្ឌិត បន្ទោបង់​នូវ​សេចក្តី​ប្រមាទ ដោយ​សេចក្តី​មិន​ប្រមាទ កាល​ណោះ លោក​នឹង​ឡើង​កាន់​ប្រសាទ​គឺ​បញ្ញា ជា​បុគ្គល​មិន​សោក រមែង​ឃើញ​ពួក​សត្វ​ដែល​មាន​សោក ។ ធីរជន​តែង​ពិចារណា ឃើញ​ពួក​ជន​ពាល ដូច​បុគ្គល​ដែល​ឈរ​លើ​កំពូល​ភ្នំ ហើយ​ក្រឡេក​មើល​ពួក​ជន​ដែល​ឋិត​នៅ​លើ​ផែនដី​ដូច្នោះ​ឯង ។

អប្បមត្តោ បមត្តេសុ សុត្តេសុ ពហុជាគរោ
អពលស្សំវ សីឃស្សោ ហិត្វា យាតិ សុមេធសោ ។

បណ្ឌិត​មាន​ប្រាជ្ញា​មោះ​មុត កាល​ពួក​បុគ្គល​កំពុង​ប្រមាទ​លោក​មិន​ប្រមាទ កាល​ពួក​បុគ្គល​កំពុង​ដេក​លក់ លោក​ភ្ញាក់​រឮក​ច្រើន លោក​រមែង​លះ​បង់​ចោល​នូវ​បុគ្គល​បែបនោះ ដូច​សេះ​ដែល​រត់​លឿន បាន​ទៅ​ចោល​សេះ​ដែល​មាន​កម្លាំង​ទន់​ទាប ដូច្នោះ​ឯង ។ 

អប្បមាទេន មឃ​វា ទេវានំ សេដ្ឋតំ គតោ
អប្បមាទំ បសំសន្តិ បមាទោ គរហិតោ សទា ។
មឃវា គឺ​ព្រះ​ឥន្ទ បមាទោ គរហិតោ សទា ។

មឃវាគឺ​ព្រះ​ឥន្ទ បាន​ដល់​នូវ​ភាព​ជាបុគ្គល​ប្រសើរ​បំផុត​ជាង​ទេវតា ទាំង​ឡាយ ព្រោះ​តែ​សេចក្តី​មិន​ប្រមាទ អ្នក​ប្រាជ្ញ​ទាំង​ឡាយ តែង​សរសើរ​នូវ​សេចក្តី​មិន​ប្រមាទ ហើយ​ត្មះតិះ​ដៀល​នូវ​សេចក្តី​ប្រមាទ​សព្វៗ កាល ។

អប្បមាទរតោ ភិក្ខុ បមាទេ តយទស្សិ វា
សញ្ញោជនំ អណុំ ថូលំ ឌហំ អគ្គីវ គច្ឆតិ ។

ភិក្ខុអ្នក​ត្រេកអរ ក្នុង​សេចក្តី​មិន​ប្រមាទ ឬ​ឃើញ​ភ័យ​ក្នុង​សេចក្តី​ប្រមាទ តែង​ដុត​ចោល​នូវ​សំយោជនៈ ទាំង​តូច ទាំង​ធំ ដូច​ភ្លើង​ឆេះ (កម្ទេច​នូវ​ព្រៃ ទាំង​ព្រៃ​តូច ទាំង​ព្រៃ​ធំ) ដូច្នោះ​ឯង ។

អប្បមាទរតោ ភិក្ខុ បមាទេ  តយទស្សិ វា 
អតព្វោ បរិហានាយ និព្វានស្សេវ សន្តិកេ ។

ភិក្ខុ​អ្នក​ត្រេកអរ ក្នុង​សេចក្តី​មិន​ប្រមាទ ឬ​ឃើញ​ភ័យ​ក្នុង​សេចក្តី​ប្រមាទ ជាអ្នក​មិន​គួរ​នឹង​សាប​សូន្យចាក​នូវ​គុណ​ធម៌​ឡើយ ឈ្មោះ​ថា ឋិត​នៅ​ក្នុង​ជិត​នៃ​ព្រះ​និព្វាន ។

អត្តបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ជំនួយ​សតិ
រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយ​អត្តបទ​ដោយៈ កញ្ញា ជា ម៉ានិត

ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ១៩ កញ្ញា ឆ្នាំ២០១៥ (អាន: ៧៦៩៥ ដង)
ព្រះអរហន្ត​ក្រោយអំពី​អស់ជិវិតទៅ តើដូចម្តេច
ផ្សាយ : ២៥ មេសា ឆ្នាំ២០១៧ (អាន: ១៩៥៥៩ ដង)
មនុស្ស​លោក​យើង​នេះ​ដែល​ប្រព្រឹត្ត​ខុស​មាន​ចំណុច​ធំៗ ៥
ផ្សាយ : ១៨ ឧសភា ឆ្នាំ២០១៣ (អាន: ១២១៨៤ ដង)
ហេតុ​គួរ​ចាយ​ទ្រព្យ​ ៤​ យ៉ាង​
ផ្សាយ : ១៥ សីហា ឆ្នាំ២០១៧ (អាន: ២៦២៣៨ ដង)
ចង់​ឈ្នះ​ចាញ់​គ្នា​បាន​ប្រយោជន៍​អ្វី?
ផ្សាយ : ១៨ មិថុនា ឆ្នាំ២០១៣ (អាន: ១០៥៨៧ ដង)
អ្វី​ទៅ​ដែល​ហៅ​ថា​បុណ្យ ? អ្វី​ទៅ​ជា​តួ​បុណ្យ?
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
បិទ
ទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំ (បរិច្ជាគទាន 012 887 987)
   បរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ តាមរយ    ៖        ១. ផ្ញើតាម វីង acc: 00126869 ឬ TrueMoney ផ្ញើមកលេខ 012 887 987 | 081 81 5000        ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13         ៣. លោកអ្នកនៅក្រៅ​ប្រទេស​អាច​ផ្ញើ​តាម MoneyGram ឬ WESTERN UNION  ឬតាមធនាគារខាងក្រោម​នេះ Account Name: Srong Channa Account Number: 000185807 Bank Name : ADVANCED BANK OF ASIA LIMITED Bank Address: No. 148, Preah Sihanouk Blvd., Phnom Penh, Cambodia. SWIFT Code: ABAAKHPP  ។                សូមអរគុណចំពោះ សប្បុរសជន ដែលបានបរិច្ចាគទ្រទ្រង់ ៥០០០ឆ្នាំ សម្រាប់ខែ វិច្ឆិកា នេះមានដូចជា ៖           ឧបាសក ម៉ៅ សុខ     ៥៤ដុល្លា      |    ឧបាសក ជឿន ហ៊ុយ     ៣០ដុល្លា      |         ស៊ីម ប៉ូឡូ និង ភរិយា ព្រមទាំងបុត្រ  ៥០ដុល្លា  |    ឧបាសិកា កែវ សារិទ្ធ      ១០ដុល្លា      |    ស៊ុត វាសនា​, ចន កែវ , ឌៀប សុផាន  ៥០ដុល្លា  |        Nao choeun, Phat sim, Neou sokha  ១០ដុល្លា  |              លោក យិន ស៊ីថា នឹងភរិយា កូនចៅ ២ម៉ឺនរៀល  |    លោកស្រី យឹម សារ៉ា នឹងស្វាមី កូនចៅ ២ម៉ឺនរៀល  |    លោក ប្រុក សុវណ្ណរ័ត្ន នឹង ភរិយា ៤ម៉ឺនរៀល       |         Somphors Noy      ២០ដុល្លា       |         ឧបាសិកា ទឹម រី      ៥០ដុល្លា       |         នល់ ដារ៉ូ      ២០ដុល្លា       |         ឧបាសិកា ម៉ៅ គីមពីនី  ១០ដុល្លា  |           អរុណរះ      ១០០ដុល្លា  |              ឧបាសិកា យូ វណ្ណា ព្រមទាំងកូនចៅ  ២០០ដុល្លា  |              ឧបាសក គឹម ឌី និង ឧបាសិកា គឺម ស៊ូលី ព្រមទាំងកូនចៅ  (១២០ដុល្លា)  ប្រចាំឆ្នាំ ២០១៩        |         ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ   (៣០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩   |         ឈៀវ ពន្លឺ (១០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩  |              ឧបាសក ឆែម សារឿន  ៣០ដុល្លា  |              Sriv Theara  ៥ដុល្លា       |         Rin Sereroathany  ៥០ដុល្លា  |              Oeur Lena  ៥ដុល្លា       |         Nou Vuthy  ២០ដុល្លា       |         Yang Samnang  ១០ដុល្លា  |              Uy Sokmeas  ៥ដុល្លា       |         Nov Mean Sambath      ២២ដុល្លា       |         Sun Leakhena ២០ដុល្លា  |              Mov Songheng  ៣០ដុល្លា  |              Lach Sotheavy ១០ដុល្លា  |              Moa Akana  ១០ដុល្លា       |         Lim Heng      ៥ដុល្លា      |          San Piseth ៥០ដុល្លា.... នាមសប្បុរសជនជួយទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ជាប្រចាំខែ និង​ប្រចាំឆ្នាំ ក្នុងឆ្នាំ២០១៩  មានដូចជា ៖             ឧបាសិកា កាំង ហ្គិចណៃ   (៦០០ដុល្លា) សម្រាប់ ឆ្នាំ ២០១៩  |    ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង , លោក សុង ណារិទ្ធ  , លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី , លោក វិទ្ធ គឹមហុង​ , លោក អ៉ីវ វិសាល និង ឧបាសិកា សុង ចន្ថា , លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង , លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន , អ្នកនាង សាល រីណា , លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ , លោក ឡេង គីមសាន , កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន , លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ , លោកស្រី សុង ដា​លីន និង កញ្ញា សុង​ ដា​ណេ​ , លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ , កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ​ , កញ្ញា ទា ភិច​ហួរ    បានទ្រទ្រង់ ៥០០០ឆ្នាំ (១៤៤០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៩ | ឧបាសិកា តាន់ ស៊ីវឡេង (៥០០ដុល្លា) សម្រាប់ ៥ឆ្នាំ ២០១៦-២០២០  |     លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ  (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩ តាមរយៈ ឧបាសិកា ជុន ស៊ូគី  |     ឧបាសិកា ទេព សុគីម (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩  |          ឧបាសក ឌៀប ថៃវ៉ាន់  (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩  |     ឧបាសិកា ជូ ឆេងហោ (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩  |     ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ (៣០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៩  |    ឧបាសិកា សុភ័ក្រ កំពង់ធំ  (៣០ដុល្លា ) សម្រាប់ ឆ្នាំ២០១៩    |    ឧបាសិកា Sokoun Thim  (៦០០ដុល្លា) សម្រាប់ ឆ្នាំ២០១៩  |     ឧបាសិកា អូយ មិនា និងឧបាសិកា គាត​ដន (៦០ដុល្លា ) សម្រាប់ ឆ្នាំ២០១៩    |    លោក ឃន វណ្ណៈ អ្នកស្រី អ៊ឹម ទិត្យបូរមី (៣០ដុល្លា ) សម្រាប់ ឆ្នាំ២០១៩    |    លោកអ៊ូ គិម សេង អ្នកគ្រូ ហេង វាទិនី (២០ដុល្លា ) សម្រាប់ ឆ្នាំ២០១៩     |    ឧបាសិកា ខេង ច័ន្ទលីណា ៥០ដុល្លា ប្រចាំឆ្នាំ២០១៩  |     ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី   (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩  |     ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ  (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩  |        ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន  (២០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩  |     អគ្គបណ្ឌិត ប៊ុត សាវង្ស (១០០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩  |          ឧបាសក គៀង​ សម្បត្តិ និង ឧបាសិកា ថាច់ ថីប៉ៀក  (២០០ដុល្លា)  ប្រចាំឆ្នាំ ២០១៩  |          ឧបាសិកា ពេជ្រ សុភាព និង ស្វាម៉ី  (១២០ដុល្លា)    |     ឧបាសិកា  វ៉ាចន្ថា និង កុម៉ារី វង្ស អារីយ៉ា  (៣៥ដុល្លា)  ប្រចាំឆ្នាំ ២០១៩  |         ឧបាសិកា អ៊ូច សារៀង  (១០០ដុល្លា)  ប្រចាំឆ្នាំ ២០១៩       |     ឧបាសិកា ឈិត ឈុនលាង  (១២០ដុល្លា)  ប្រចាំឆ្នាំ ២០១៩  |     ឧបាសិកា ស៊ីវ យក់លុយ  (៥០០ដុល្លា)  ប្រចាំឆ្នាំ ២០១៩  |     ឧបាសិកា ហេង ហាវ  (២០០ដុល្លា)  ប្រចាំឆ្នាំ ២០១៩   |              ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួមព្រមទាំងបុត្ត និងចៅ (៦០០ដុល្លា)  ប្រចាំឆ្នាំ ២០១៩      |     ឧបាសិកា ម៉ៅ លន់ ព្រមទាំងបុត្ត និងចៅ (១០០ដុល្លា)  ប្រចាំឆ្នាំ ២០១៩  |         ឧបាសិកា ម៉ៅ ម៉ារង (១០០ដុល្លា)  ប្រចាំឆ្នាំ ២០១៩       ។ សម្រាប់លោកអ្នក មានសទ្ធាបរិច្ចាគទានជួយទ្រទ្រង់ ការងារផ្សាយរបស់ ៥០០០ឆ្នាំ ជាប្រចាំខែ ឬប្រចាំឆ្នាំ សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ  ៈ    ១. ផ្ញើតាម វីង acc: 00126869 (លុយខ្មែរ) ឬ TrueMoney ផ្ញើមកលេខ 012 887 987       ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13        ។       ​     សូមអរព្រះគុណ និង សូមអរគុណ ។...