30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១២២,១២១
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,៣០០,០៥៥
សរុប ៣៨៥,៥៨៦,៧៤៨
អានអត្ថបទ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,៧៦៤ ដង)

ធម្មបទគាថា ចិត្តវគ្គទី ៣



 
ធម្មបទគាថា ចិត្តវគ្គទី ៣
បិដកលេខ ៥២ ទំព័រ ២៨

ផន្ទនម ចបលម ចិត្តំ ទុរក្ខំ ទុន្ឆិវារយំ
ឧជុំ ករោតិ មេធាវី ឧសុការោវ តេជនំ
វារិជោវ ថលេ ខត្តោ ឱកមោកតឧព្តតោ
បរិផន្ទតិទំ ចិត្តំ មារធេយ្យំ បហាតវេ ។

អ្នក​ប្រាជ្ញ​តែងធ្វើ​ដែល​ញាប់​ញ័រ ឃ្លេង​ឃ្លោង រក្សា​បាន​ដោយ​កម្រ ហាម​ឃាត់​បាន​ដោយ​លំបាក ឲ្យ​ជា​ចិត្ត​ត្រង់​បាន ដូច​អ្នក​ធ្វើ​ព្រួញ ពត់​ព្រួញ​ឲ្យ​ត្រង់​ ។ ចិត្ត​នេះ​ដែល​បុគ្គល​លើក​ឡើង​ចាក​អាល័យ​គឺ​កាម​គុណ ៥ បោះ​ទៅ​ក្នុង​វិបស្សនាកម្មដ្ឋាន ដើម្បី​លះបង់​នូវ​វដ្តៈ​ជាទី​នៅ​នៃ​មារ រមែង​ញាប់​ញ័រ ដូចត្រី​ដែល​គេ​លើក​ឡើង​ចាក​ទី​នៅ​គឺ​ទឹក បោះ​ទៅ​លើ​គោក ដូច្នោះ​ឯង​ ។

ទុន្ឆិគ្គហស្ស លហុនោ យត្ថ កាមនិបាតិនោ
ចិត្តស្ស នមថោ សាធុ ចិត្តំ ទន្តម សុខាវហំ ។

ការទូន្មាន​ចិត្ត​ដែល​សង្កត់​សង្កិន បាន​ដោយ​លំបាក ជា​ធម្មជាតិ រហ័យ មាន​ប្រក្រតី​ធ្លាក់​ចុះ​ទៅ​តាម​សេចក្តី​ប្រាថ្នា ក្នុង​អារម្មណ៍​ណា​មួយ (ការ​ទូន្មាន​ចិត្ត​ដូច្នេះ) រមែង​ជា​គុណ​ញ៉ាំង​ប្រយោជន៍​ឲ្យ​សម្រេច (ព្រោះ​ថា) ចិត្ត​ដែល​ហ្វឹកហ្វឺន​បាន​ហើយរមែង​នំា​មក​នូវ​សេចក្តី​សុខ ។

សុទុទ្ទសំ សុនិបុណំ យត្ថ កាម​និបាតិនំ
ចិត្តំ រក្ខេថ មេធាវី ចិត្តំ គុត្តំ សុខាវហំ ។

អ្នក​មាន​ប្រាជ្ញា គួរ​រក្សា​ចិត្ត​ដែល​ឃើញ​ដោយ​កម្រក្រៃ​ពេក​ដែល​ល្អិត​ពេក​ណាស់ មាន​ប្រក្រតី​ធ្លាក់​ចុះ​ទៅ​តាម​សេចក្តី​ប្រាថ្នា​ក្នុង​អារម្មណ៍​ណា​មួយ (ព្រោះ​ថា) ចិត្ត​ដែល​គេ​រក្សា​បាន​ហើយ​រមែង​នាំ​មក​នូវ​សេចក្តី​សុខ ។

ទរង្គមម ឯកចរំ អសរីរំ គុហាសយំ
យេ ចិត្តំ សញ្ញមេស្សន្តិ មោក្ខន្តិ មារពន្ធនា ។

អ្នក​ទាំង​ឡាយណា នឹង​សង្រួម​ចិត្ត​ដែល​ទៅ​ឆ្ងាយ ជាចិត្ត​ត្រាច់​ទៅ​តែ​ឯង មិន​មាន​សរីរៈ មាន​គុហាគីមហាភូត​រូប ៤ ជាទី​អាស្រ័យ​នៅ អ្នក​ទាំង​នោះ​ឯង រមែង​រួច​ចាក​ចំណង​នៃ​មារ ។

អនវដ្ឋិចិត្តស្ស សទ្ធម្មំ អវិជានតោ
បរិប្លវប្បសាទស្ស បញ្ញា ន បរិបូរតិ ។
អនវស្សុតចិត្តស្ស អនន្ទាហតចេតសោ
បុញ្ញបាបប្បហីនស្ស នត្ថិ ជា​គរតោ ភយំ ។

ប្រាជ្ញា រមែង​មិន​បរិបូណ៌​ដល់​បុគ្គល​ដែល​មានចិត្ត​មិនខ្ជាប់ ខ្ជួន មិន​ដឹង​ច្បាស់​នូវ​ព្រះ​សុទ្ធម្ម មាន​សេចក្តី​ជ្រះ​ថ្លា​អណ្តែត​ទៅ ។
ភ័យ​រមែង​មិន​មាន​បុគ្គល អ្នក​មាន​ចិត្ត​មិន​ទទឹក​ដោយ​រាគៈ មាន​ចិត្ត​ដែល​ទោស​ខ្ទាំង​ខ្ទប់​មិន​បាន មាន​បុណ្យ និង​បាប​បាន​លះ​ចោល​ហើយ ភ្ញាក់​រឮក​ជានិច្ច ។

កុម្ភូបមំ កាយមិមំ វិតិត្វា
នគរូបំ ចិត្តមិទំ ថកេត្វា
យោធេថ មារំ បញ្ញាវុធេន
ជិតញ្ច រក្ខេ អនិវេសនា សិយា ។

បុគ្គល​គប្បី​ដឹង​ច្បាស់​នូវ​កាយ​នេះ​ថា ដូច​ជា​ឆ្នាំង គប្បី​បិទ​នូវ​ចិត្ត​នេះ​ឲ្យ​ដូច​ជា​បិទ​ទ្វារ​នគរ គប្បី​ច្បាំង​នូវ​មារ​ដោយ​អាវុធ គឺ​បញ្ញា គប្បី​រក្សានូវ​ធម៌ ដែល​ខ្លួន​ឈ្នះ​ហើយ មិន​គប្បី​ជា​អ្នក​ដំអក់​នៅ (ក្នុង​ធម៌​នោះ) ឡើយ ។

អចិរម វតយំ កាយោ បឋវឹ អធិសេស្សតិ
ឆុទ្ធោ អបេតវិញ្ញាណោ និរត្ថំវ កលិង្គរំ ។

ឱ​ហ្ន៎ មិន​យូរ​ប៉ុន្មាន​ទេតើ កាយ​នេះ តែមាន​វិញ្ញាណ​ទៅ​ប្រាស​ហើយ គេ​នឹង​យក​ទៅ​បោះ​បង់​ចោល មុខ​ជា​នឹង​ដេក​ស្តូក​ស្តឹង​នៅ​លើ​ផែនដី ដូច​ជា​អង្កត់​អុស រក​ប្រយោជន៍​គ្មាន​ឡើយ ។

ទិសោ ទិសម យន្តំ កយិរា វេរី វា បន វេរិនំ
មិច្ឆាបណិហិតំ ចិត្តំ បាបិយោ នំ តតោ ករេ ។

ចោរ​ក្រឡេក​ឃើញ​ចោរ​ផង​គ្នា ឬ​ក៏​បុគ្គល​មាន​ពៀរ​ក្រឡេក​ឃើញ​បុគ្គល​មាន​ពៀរ​ផង​គ្នា គប្បី​ធ្វើ​នូវ​សេចក្តី​វិនាស​ណា​មួយ​ដល់​គ្នា ឯ​ចិត្ត​ដែល​បុគ្គល​តាំង​ទុក​ខុស​ហើយ រមែង​ធ្វើ​បុគ្គល​នោះ ឲ្យ​អាក្រក់​ក្រៃ​លែង​ជាង​សេចក្តី​វិនាស​នោះ​ទៅ​ទៀត ។

ន តំ មាតា បិតា កយិរា អញ្ញេ វាបិ ច ញាតកា
សម្មា​បណិហិតំ ចិត្តំ សេយ្យសោ នំ តតោ ករេ ។

មាតាបិតា មិន​គប្បី​ធ្វើ​ហេតុ​នោះ​បាន​ឬ​ជន​ទាំង​ឡាយ​ដទៃ​ជា​ញាតិ​មិន​គប្បី​ធ្វើ​នូវ​ហេតុ​នោះ​បាន​ ចំណែក​ខាង​ចិត្ត ដែល​បុគ្គល​តាំង​ទុក​ត្រូវ​ហើយ រមែង​ធ្វើ​បុគ្គល​នោះ ឲ្យ​ប្រសើរ​ជាង​ហេតុ​នោះ​បាន ។

អត្តបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ជំនួយសតិ
រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយអត្តបទ​ដោយៈ កញ្ញា ជា ម៉ានិត

ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១៦,៣៨៥ ដង)
ព្រម​ល្ងង់​ខ្លះ​ល្អ​ណាស់​កូន​
ផ្សាយ : ០៦ កក្តដា ឆ្នាំ២០២១ (អាន: ១៥,០៦២ ដង)
បញ្ហា​ផ្លូវ​ចិត្ត ជម្ងឺផ្លូវចិត្ត និងការ​ថែទាំ
ផ្សាយ : ៣១ សីហា ឆ្នាំ២០២៣ (អាន: ២១,៨០៩ ដង)
អានិសង្សការចម្រើនពុទ្ធគុណ
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២១ (អាន: ៣៤,២៩៧ ដង)
ហេតុ ៦ ប្រការ​តែងបំផ្លាញ​បុរស​ឲ្យ​វិនាស
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.12
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿