30
ថ្ងៃ សុក្រ ទី ១៩ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៧,៣៧៩
Today
ថ្ងៃម្សិលមិញ ១៧៣,០៦៧
ខែនេះ ៣,៥៦៧,៩៩៧
សរុប ៣៨៩,៦៥០,៤៨១
អានអត្ថបទ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,១៣១ ដង)

ចិត្ត​មួយ​ថ្លើម​មួយ



ស្តាប់សំឡេង

 

កូន​ជាទី​ស្រឡាញ់! ធម៌​ដែល​នឹង​ធ្វើ​ឲ្យ​គូ​គ្រង​នៅ​ជា​មួយ​គ្នា រហូត​ត​ទៅ​នោះ ក៏​គឺ​ការ​ស្មោះ​ត្រង់​ដល់​គ្នា មិន​ក្បត់​ចិត្ត​គ្នា រក្សា​ពាក្យ​សន្យា​ថា​ស្មោះ​ត្រង់​ដល់​គ្នា​ តាំង​តែ​ពី​ដំបូង​មក​នោះ​ឯង ។ សច្ចៈ​តាំង​ចិត្ត​ស្មោះ​ត្រង់​ មាន​តួនាទី​ធ្វើ​ជា​សោរ​មាស ចាក់​បេះ​ដូង​ស្វាមី​និង​បេះ​ដូង​ភរិយា​ឲ្យ​ជាប់​គ្នា ។ កាល​បើ​មាន​សច្ចៈ​ចិត្ត​មួយ​ថ្លើម​មួយ​ហើយ អ្វី​ដទៃ​ផ្សេង​ទៀត ដូច​ជា ការ​យល់​ចិត្ត​គ្នា ការ​ឲ្យ​អភ័យ សេចក្តី​អត់​ធន់​ការ​បរិច្ចាគ​លះ​បង់ ការ​ទូន្មាន​ចិត្ត​និង​ការ​ដឹង​គុណ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ដើម​ក៏​រមែង​តាម​មក​ដង្ហែ​សច្ចៈ ។

ការ​ស្មោះ​ត្រង់​នឹង​គ្នា​រវាង​ភរិយា​ស្វាមី ជា​ហេតុ​ធ្វើ​ឲ្យ​គ្រួសារ​រស់​នៅ​សុខ មិន​ឈ្លោះ​ប្រកែក​ទាស់​ទែង​លែង​លះ​គ្នា មិន​រង្កៀស​សង្ស័យ​គ្នា មិន​ប្រច័ណ្ឌ​គ្នា​ជាដើម​ដូច្នេះ ការ​ស្មោះ​ត្រង់​ជា​សភាវៈ​ល្អ​ខ្លាំង​ណាស់​សម្រាប់ភរិយាស្វាមី គួរ​ថែរក្សា​ថ្នាក់​ថ្នម​ទុក​ឲ្យ​ល្អ​ជា​ទី​បំផុត ។ ដល់​ពេល​កូនមាន​គ្រួសារ កូន​ត្រូវ​ចាប់​យក​នូវ​ការ​ស្មោះ​ត្រង់​នេះ​មក​រក្សា​ទុក​កុំ​ខាន ដើម្បី​ឲ្យ​គ្រួ​សារ​របស់​កូន​បាន​សុខ​សប្បាយ​និង​ភ្លឺ​ស្វាង ។

បើ​ចំណែក​ខាង​ណា​មួយ​មិន​ស្មោះ​ត្រង់​ទៅ​វិញ​នោះ និង​រស់នៅ​មិន​បាន​សុខ​ឡើយ កូន​គិត​មើល​ចុះ ការ​ដែល​ត្រូវ​ឃើញ​មុខ​គ្នា​នឹង​រស់​នៅ​ជាមួយ​មនុស្ស​ដែល​មិន​ស្មោះ​ត្រង់​នោះ តើ​មាន​ការ​ចង្អៀត​ចង្អល់​តូច​ចិត្ត លំបាក​ចិត្ត​យ៉ាងណា កូន​គង់​តែ​គិត​ឃើញ​មិន​ខាន​ដូច្នេះ ទើប​ប្តី​ប្រពន្ធ​មិន​ត្រូវ​ប្រព្រឹត្ត​ឲ្យ​ជា​មនុស្ស​នៅ​ក្រៅ​បេះ​ដូង​របស់​គូគ្រង​ឡើយ ពោល​គឺ​មិន​ត្រូវ​ក្បត់​ចិត្ត​គ្នា ។

មនុស្សយើង បើ​សូម្បី​តែ​សច្ចៈ​ចំពោះ​គូ​គ្រង​ដែល​ខ្លួន​ស្រឡាញ់ រក្សា​មិន​បាន​ទៅ​ហើយ តើ​ត្រូវ​ការ​អ្វី​ឲ្យ​គូគ្រង​របស់​ខ្លួន​បានទៅ ហើយ​នឹង​ត្រូវ​ការ​សេចក្តី​ល្អ​អ្វី​ដទៃ​ទៀត​បាន​ដែរ​ទៅ ។ ការ​ដែល​គួរ​ជឿ​ទុក​ចិត្ត​និង​យសសិរី របស់​មនុស្ស​យើង​នោះ គឺ​ចាប់​ផ្តើម​ពី​សច្ចៈ​នេះ​ឯង ។ មាន​តែ​មនុស្ស​ដែល​រក្សា​នូវ​សច្ចៈ មាន​ការ​ស្មោះ​ត្រង់​ប៉ុណ្ណោះ​ដែល​គួរ​ឲ្យ​ជឿ​ទុក​ចិត្ត​បាន ចំណែក​មនុស្ស​​ដែល​ខ្វះ​សច្ចៈ សូម្បី​តែ​ជា​មួយ​នឹង​អ្នក​ដទៃ​នោះ ជា​ការ​លំ​បាក​នឹង​ឲ្យ​ជឿណាស់ ។ គ្រប់​ទី​កន្លែង ដែល​គេ​តែង​ប្រកាន់​រហូត​មក គឺ​ថា​ជា​ការ​អាប់​ឳន​កិត្តិយស ខ្លាំង​ណាស់ ក្នុង​រឿង​ដែល​មិន​មាន​ចិត្ត​មួយ​ថ្លើម​មួយ ហើយ​ទៅ​រំលែក​ចែក​ចិត្ត​ឲ្យ​ដល់​អ្នក​ដទៃ​ជា​ពិសេស​ស្រ្តី​ខ្មែរ ....។

បើ​កូន​ប្រុស​ស្រី មាន​បំណង​ចង់​ជួប​ភរិយា​ស្វាមី ឲ្យ​មាន​សេចក្តី​សុខ​សាន្ត​ត​ភព​ជាតិ​កំណើត រហូត​ដល់​បរម​សុខ​គឺ​ព្រះ​និព្វាន កូនត្រូវ​តែ​ជា​គូ​គ្រង​ដែល​មាន​សទ្ធា​ស្មើគ្នា មាន​សីល​ស្មើ​គ្នា មាន​ការ​បរិច្ចាគ​ស្មើគ្នា និង​មាន​បញ្ញា​ស្មើគ្នា ព្រម​ទាំង​ចេះ​និយាយ​ស្តាប់​គ្នា​មាន​ហេតុ​មាន​ផល​ជា​គោល​កាន់​យក មិន​ចចេស​អាង​អញ​យ៉ាង​នេះ​អាងអញ​យ៉ាង​នោះ​ឡើយ ។


អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ពាក្យ​ពេចន៍​ម៉ែ​ឳ
រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយអត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៧ វិច្ឆិកា ឆ្នាំ២០២១ (អាន: ៥១,៨១៣ ដង)
សេច​ក្តី​ចង្អៀត​ចង្អល់​ របស់​បុគ្គល​ អ្នក​ប្រ​កប​មេ​ថុន​ធម្ម​រឿយ​ៗ
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ១២,៦៦៤ ដង)
ចៅ​ស្រី​​ជា​ទី​ស្រ​ឡាញ់​របស់​នាង​វិ​សា​ខា​ធ្វើ​មរ​ណ​ភាព
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៣៣,០៧៤ ដង)
ពុទ្ធកិច្ច​របស់​ព្រះសម្មាសម្ពុទ្ធ
ផ្សាយ : ២០ កក្តដា ឆ្នាំ២០២០ (អាន: ៥៤,៦៦៤ ដង)
ការយល់ដឹង បញ្ញា៨យ៉ាងរបស់ព្រះពោធិសត្វ
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២០ (អាន: ៥២,៦៥២ ដង)
បុគ្គល​អ្នក​មិន​ប្រមាទ​ ដូច​ព្រះ​ចន្ទ​រះ​ផុត​ចាក​ពពក
ផ្សាយ : ២៩ សីហា ឆ្នាំ២០១៩ (អាន: ២៧,៨០៦ ដង)
កំណត់​ហេតុ​ខ្លី​មាន​ន័យ​ដល់​កូនៗ
ផ្សាយ : ០៧ វិច្ឆិកា ឆ្នាំ២០២១ (អាន: ៣៨,១៤៨ ដង)
ខ្ញុំ​បាន​ឃើញ​ព្រះ​សាស្តា ព្រះ​អង្គ​ឩត្តម​ជាង​ជន
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.17
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿