30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៨១,៦០១
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,៣៥៩,៥៣៥
សរុប ៣៨៥,៦៤៦,២២៨
អានអត្ថបទ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,៧៩៩ ដង)

សម្បត្តិ​មនុស្ស​ល្អ



ស្តាប់សំឡេង

 

កូន​ជាទី​ស្រឡាញ់!
ពេល​ដែល​កូន​នៅ​ក្នុង​សង្គម ហើយ​ត្រូវ​ទាក់​ទង​ជាមួយ​អ្នក​ដទៃ កូន​ត្រូវ​រៀប​ចំឬក​ពា​ឲ្យ​ល្អ និយាយ​ពាក្យ​ពិរោះ ព្រម​ទាំង​ត្រូវ​រៀប​ចំខ្លួន​ប្រាណ សម្លៀក​បំពាក់​ឲ្យ​បាន​ល្អ​ផង នេះ​ជា​ការ​ចាំ​បាច់​ណាស់​ព្រោះ​ដើម្បី​ជា​ការ​សម្តែង​បញ្ជាក់​ថា កូន​ជាមនុស្ស​ល្អ ។

ការ​ដែល​បាន​អប់​រំ​បន្ទុំ​ឧបនិស្ស័យ​មក​ល្អ ទើប​សម្តែង​អាកប្បកិរិយា​ចេញ​មក​ល្អ ។ អ្នក​មាន​សម្បត្តិ​មនុស្ស​ល្អ​រមែង​មាន​ប្រៀប​លើ​មនុស្ស ដែល​ខ្វះ​នូវ​គុណ​សម្បត្តិ​ទាំង​នេះ​ ក្នុង​គ្រប់​រឿង​ ទាំង​អស់ ទាំង​ការ​និយម​រាប់​អាន ការ​ឲ្យ​នូវភាព​ស្និទ្ធ​ស្នាល ការ​ឲ្យ​នូវ​ភាព​ទុក​ចិត្ត រហូត​ដល់​ប្រគល់​ការងារ​មុខ​នាទី​សំខាន់​ឲ្យ​ធ្វើ​ទៀត​ផង ជា​ដើម ។

សម្បត្តិ​មនុស្ស​ល្អ គឺ​ការ​សម្តែង​អាកប្បកិរិយា​ចេញ​មក​មាន​សភាព​រៀប​រយ​ត្រឹម​ត្រូវ គួរ​គយ​គន់ មិន​ទាស់​ភ្នែក​មិន​ទាស់​ត្រចៀក ពេញ​ទៅ​ដោយ​ភាព​ទន់​ភ្លន់ និង​ការ​គោរព​កោត​ក្រែង ។ កូន​គួរ​ហ្វឹក​ហាត់នូវ​សម្បតិ្ត​មនុស្ស​ល្អ​ទុក​ជា​សម្បត្តិ​ប្រចាំ​ខ្លួន មាន​ជាអាទិ​គឹ តែង​ខ្លួន​ដោយ​សម្លៀក​បំពាក់​សមរម្យ​នឹង​វ័យ មិន​ដោះ​សម្លៀក​បំពាក់​ក្នុង​ទី​សាធារណៈ ពាក់​អាវ​ត្រឹម​ត្រូវ​នៅ​ចំពោះ​មុខ​ភ្ញៀវ ។ មាន​ភាព​ទន់​ភ្លន់​បន្ទន់​ខ្លួន ចេះ​ក្រាប​សំពះ ធ្វើ​ការ​គោរព​ចំពោះ​អ្នក​ធំ និយាយ​ស្តី​សង្រួម​មាត់ មិន​និយាយ​ឲ្យ​សំឡេង​ខ្លាំង​កោក​កា​កឡូ​ឡា​ក្នុង​ទី​សាធារណៈ ឬ​ក្នុង​ទី​ប្រជុំ​មនុស្ស មិន​និយាយ​ជ្រែក​កាត់​ក្នុង​ពេល​ដែល​អ្នក​ធំ​កំពុង​សន្ទនា​គ្នា ចេះ​ក្រែង​ចិត្ត​អ្នក​ដទៃ ។ ពេល​ទទួល​ទាន​អាហារ ក៏​សង្រួម​មិន​វឹប​វ៉ាប់​ប្រញាប់​ដូច​ខ្លាច​អស់​ម្ហូប មិន​និយាយ​ក្នុង​ពេល​មាន​អាហារ​ក្នុង​មាត់ នឹង​ក្រោក​នឹង​អង្គុយ​ក៏​សង្រួម​ប្រយ័ត្ន​ត្រួត​ត្រា​មើល​សព្វ​មើល​គ្រប់ ។

សម្បត្តិ​មនុស្ស​ល្អ ជា​ហេតុ​ឲ្យ​មនុស្ស​យើង​មាន​ស្នេហ៍​គួរ​ស្រឡាញ់ នឹង​ជា​ហេតុ​ឲ្យ​អ្នក​ធំ​ស្រឡាញ់​អាណិត​ប្រាថ្នា នឹង​ជួយ​ទំនុក​បម្រុង​ក្នុង​រឿង​ផ្សេងៗ ។ សម្បត្តិ​មនុស្ស​ល្អ​គឺ​ជា​អាភរណៈ​គ្រឿង​ប្រដាប់​តែង​ខ្លួន គួរ​ជា​ទី​រីករាយ​និង​រាប់​អាន​ដល់​មនុស្ស​ទាំង​ឡាយ​គ្រប់​ទី​កន្លែង ។

គួរ​ស្កក​ងើយ​ឆ្កឹត​បង្កើត​ខក​ចិត្ត មនុស្ស​ស្កក​មាន​ពិត​គំនិត​ដាប​ដុន
កើត​មក​ជា​មនុស្ស​ស៊ីជុះ​អស់​ទុន ជីវិត​ទារុណ​គ្មាន​គុន​តម្លៃ។
មនុស្ស​យើង​ផលិត​ជីវិត​ខ្លួន​ឯង រៀប​ចំតាក់តែង​ចាត់​ចែង​រាល់​ថ្ងៃ​
ប្រាជ្ញ​សាង​ជីវិត​ពិត​ដូច​ជា​ផ្កាយ គោចរ​មិន​ណាយ​តម្រង់​ទិស​ដៅ
ឆ្លង​កាត់​លាភយស​ចិត្ត​ឥត​ហ្មង​សៅ តម្រង់​ស្មូរ​ទ្រឹស្តី​រើស​កំហាក​លិទ្ធ
ស្លឹក​ឈើ​ចាក​មែក​ជ្រែក​ខ្យល់​វិបវិត គ្មាន​គោល​ដៅ​ពិត​ជីវិត​អន្ធពាល។

អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ពាក្យ​ពេចន៍ ម៉ែឪ
រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២២ (អាន: ១៥,៧០៣ ដង)
ហេតុ​គួរ​ចាយ​ទ្រព្យ​ ៤​ យ៉ាង​
ផ្សាយ : ២៦ សីហា ឆ្នាំ២០១៩ (អាន: ២២,៤០១ ដង)
អានិសង្ស​នៃ​ការ​រម្ងាប់​សេចក្តី​ក្រោធ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 3.33
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿