30
ថ្ងៃ អង្គារ ទី ១៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (កំពង់ឆ្នាំង)
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១០០,៧៣៧
Today
ថ្ងៃម្សិលមិញ ១៩៥,៩៥៥
ខែនេះ ៤,៤៥០,៤៥៧
សរុប ៣៨៣,៧៣៧,១៥០
អានអត្ថបទ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ៤៣,៦៥២ ដង)

សរសើរ​និន្ទា​ជា​ខ្យល់​មាត់



ស្តាប់សំឡេង

 

កូន​ជា​ទី​ស្រឡាញ់! ពេល​មាន​អ្នក​ដទៃ​មក​និន្ទា ឬ​សរសើរ​កូន កូន​ត្រូវ​តាំង​សតិ​ឲ្យ​ល្អ កុំ​បណ្តោយ​ទៅ​តាម​ខ្យល់​មាត់​របស់​គេ​ជា​ដាច់​ខាត ។ កូន​ត្រូវ​គិត​មើល តើ​ពាក្យ​សរសើរ ឬ​និន្ទា​នោះ ពិត​ឬ​យ៉ាង​ណា អាក្រក់​តាម​គេ​ថា​ដែរ​ឬ ទេ បើ​ថា​ពិត​យ៉ាង​នោះ​មែន ក៏​មិន​គួរ​ខឹង​ក្រោធ​នឹង​គេ បើ​ថា​មិន​ពិត​ទេ​ គ្រាន់​តែ​កូន​គិត​ថា គេ​មិន​ស្គាល់​ឬ​មិន​ដឹង​រឿង​របស់​កូន​តាម​ពិត​ប៉ុណ្ណឹង​ទៅ​ ដូច្នេះ​រឿង​រ៉ាវ​ក៏​មិន​រាល​ដាល​ទៅ​ធំ​ដុំ​អ្វី​ឡើយ ។
 
ម្យ៉ាង​ទៀត បើ​ថា​កូណ​ល្អ​តាម​ការ​សរ​សើរ​របស់​គេ​មែន ក៏​បញ្ជាក់​ថា​គេ​ដឹង​រឿង​របស់​កូន​តាម​ពិត គ្រាន់​ប៉ុណ្ណឹង​ឯង តែ​បើ​មិន​ល្អ​ដូច​គេ​សរសើរ​ទេ កូន​ក៏​មិន​គួរ​រីក​រាយ​សប្បាយ​ចិត្ត ព្រម​ទទួល​យក​អ្វី​ដែល​មិន​មែន​ជា​ការ​ពិត​នោះ​ដែរ ។​ បើ​គិត​បាន ធ្វើ​ចិត្ត​បាន​ដូច​ពោល​មក​នេះ ក៏​រមែង​មិន​មាន​អាការ​ឡើង​ចុះ​នៃ​ចិត្ត​ទៅ​តាម​ពាក្យ​និន្ទា និង​ពាក្យ​សរសើរ​ដែរ ។​ 
 
និន្ទា ឬ​សរសើរ​គ្រាន់​តែ​ជា​ខ្យល់​មាត់​របស់​មនុស្ស​ដែល​បក់​ផាត់​មក​ដល់​ហើយ​ក៏​ហួស​ទៅ វា​មិន​អាច​ធ្វើ​ឲ្យ​យើង​ល្អ​ឬ អាក្រក់​បាន​ឡើយ ។ អ្នក​ណា​វង្វេង​ទៅ​ជា​មួយ​ពាក្យ​សរសើរ​ឬ​និន្ទា អ្នក​នោះ​នឹង​កើត​រោគ​សរសៃ​ប្រសាទ​ឬ​រហូត​ដល់​វិកល​ចរិត​ជា​ពិត​ប្រាកដ​ពុំ​ខាន ។ នៅ​ពេល​គេ​ដើរ​ហាល​ថ្ងៃ គេ​ថា​ថ្ងៃ​ក្តៅ​អាក្រក់​ណាស់​ លុះ​ដល់​គេ​ហាល​អុស​ឬ​សំពត់​អាវ គេ​ថា​ថ្ងៃ​ក្តៅ​ល្អ​មាន​អ្វី​ផ្កាប់​ចិត្ត​មនុស្ស​លោក ត្រូវ​គ្រប់​យ៉ាង​ និង​គ្រប់​គ្នា​ទៅ ។ កូន​ត្រូវ​ចាំ​ពាក្យ​ក្នុង​សៀវភៅ​ម៉ែ!!!

ព្រះ​ចន្ទ​និង​ថ្ងៃ​ឥត​មាន​ដឹង​អ្វី                  តែ​ត្រូវ​បុ្រស​ស្រី​និន្ទា​សរសើរ
ពពក​រសាត់​ដូច​មាន​ស្លាប​ហើរ              ភ្លៀង​ខ្យល់​ដេក​ដើរ​គេ​ថា​ទាំង​អស់ ។
បួស​ជា​ព្រះ​សង្ឃ​នៅ​គេ​រិះ​គន់              ធ្វើ​ចោរ​លួច​ប្លន់​គេ​ទាន់​ដាក់​ខ្នោះ
ត្រាស់​ជា​ព្រះ​ពុទ្ធ​នៅ​គេ​មិន​ស្មោះ         ធម៌​ល្អ​ឥត​ខ្ចោះ​គង់​មាន​គេ​ស្អប់ ។
សរសើរ​និន្ទា​មាន​ពី​បុរាណ               កាន់​យក​មិន​បាន​តាម​ពាក្យ​ទាស់​គាប់
បើ​កូន​តាម​ប្រាជ្ញ​កូន​នឹង​មាន​ភ័ព្វ          ត្រូវ​មួយ​ខុស​ដប់​កុំ​យក​ខាង​ច្រើន ។

អត្ថបទ​នេះ​ដក​ស្រង់​ចេញពី​សៀវភៅៈ ពាក្យ​ពេចន៍​ម៉ែ​ឪ
រៀប​រៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត
ដោយ​៥០០០​ឆ្នាំ​
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣ (អាន: ១៣,៣៣៨ ដង)
ព្រះនិព្វាន​មានក្នុងទី​ជិត
ផ្សាយ : ២៩ មករា ឆ្នាំ២០២១ (អាន: ១៧,៩៤១ ដង)
ឱវាទ​ព្រះសាស្ដា​បណ្ដាំ​លោក​គ្រូ
ផ្សាយ : ១២ វិច្ឆិកា ឆ្នាំ២០២១ (អាន: ២២,៨៤៨ ដង)
ចំពោះតណ្ហា  រឹតតែបានរឹតតែមិនគ្រប់
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,៧៤៥ ដង)
ពិចារណា​បុព្វចរិយា​របស់​ព្រះពុទ្ធជាអង្គម្ចាស់
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.4
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿