30
ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៦៦,២៤១
Today
ថ្ងៃម្សិលមិញ ១៦៤,៥០៧
ខែនេះ ៦,០៦៤,០៤២
សរុប ៣៨៥,៣៥០,៧៣៥
អានអត្ថបទ
ផ្សាយ : ១៨ មករា ឆ្នាំ២០២០ (អាន: ៤១,៧៦៦ ដង)

សំវរ​ធម៌​ជា​ស្វ័យ​ត្រាណ​យ៉ាង​ធំ​របស់​របស់​នគរ​កាយ



 
រឿង​យក្ខិនី​ស៊ី​មនុស្ស
(ចាក តេ. ឯ.)
(សំវរ​ធម៌​ជា​ស្វ័យ​ត្រាណ​យ៉ាង​ធំ​របស់​របស់​នគរ​កាយ)

កាល​កន្លង​ទៅ​ហើយ​ ព្រះ​បាទ​ព្រហ្មទត្ត​សោយ​រាជ្យ​ក្នុង​ក្រុង​ពារាណសី មាន​ព្រះ​រាជ​ឱរស ១០០ ព្រះ​អង្គ ព្រះ​ពោធិសត្វ​ជា​​ព្រះ​រាជបុត្រ​ពៅ​បង្អស់ ។

សម័យ​មួយ ព្រះ​ពោធិសត្វ​ទ្រង់​ព្រះ​ចិន្តា​ថា អញ​នឹង​បាន​រាជ​សម្បត្តិ ឬ​មិន​បាន ? ទើប​ថ្វាយ​បង្គំ​សួរ​ព្រះ​បច្ចេកពុទ្ធ ដែល​តែង​និមន្ត​មក​ឆាន់​រាល់​ថ្ងៃ​ក្នុង​វាំង​អំពី​រឿង​នោះ​លោក​ថ្វាយ​ព្រះ​ពរ​ថា ព្រះ​អង្គ​ម្ចាស់​មិន​បាន​សោយ​រាជ្យ​ក្នុង​នគរ​នេះ​ទេ បាន​ក្នុង​នគរ​តក្កសិលា នា​ដែន​គន្ធារ​ឯ​នោះ បើ​ទ្រង់​យាង​ទៅ​នឹង​បាន​សោយ​រាជ្យ ក្នុង​ថ្ងៃ​ទី​៧ អំពី​ថ្ងៃ​នេះ​ទៅ​តែ​ផ្លូវ​ដែល​ទៅ​នោះ​បើ​ដើរ​កាត់​ព្រៃ​ចម្ងាយ​ ៥០ យោជន៍​បើ​ដើរ​តាម​ផ្លូវ​វាង​ចម្ងាយ ១២០ យោជន៍ ក្នុង​ផ្លូវ​កាត់​ព្រៃ​ ៥០ យោជន៍​នោះ មាន​អន្តរាយ​ធំ​ដោយ​យក្ខិនី ។​បើ​បុរស​ណា​វង្វេង​ដោយ​រូប​សម្លេង ក្លិន​រស សម្ផស្ស មុខ​ជា​​នឹង​បាន​ចំណី​យក្ខិនី​មិន​ខាន បើ​ទ្រង់​មាន​សំវរ​ធម៌​សង្រួម​មិន​រវល់​នឹង​យក្ខិនី​ទាំង​នោះ​ មុខ​ជា​ទ្រង់​នឹង​បាន​សោយ​រាជ្យ​សម្បត្តិក្នុង​ក្រុង​តក្ក​សិលា​ក្នុង​ថ្ងៃ​ទី​ ៧ មិន​ខាន ។

ព្រះ​ពោធិសត្វ តាំង​ចិត្ត​កាន់​តាម​ឱវាទ​ព្រះ​បច្ចេកពុទ្ធ​មិន​លះ​បង់ ហើយ​និមន្ត​ព្រះ​បច្ចេក​ពុទ្ធ​ឲ្យ​បង្រៀន​ព្រះ​បរត្ភ​ដើម្បី​ការ​ពារ​ព្រះ​អង្គ ទ្រង់​ថ្វាយ​បង្គំ​លា​ព្រះ​ជនក​ជននី​ហើយ​ទ្រង់​យាង​ចេញ​ចាក​ព្រះ​នគរ ជា​មួយ​នឹង​អមាត្យ ៥ នាក់ ដែល​ស្ម័គ្រ​ចិត្ត​តាម​ព្រះ​អង្គ​ទៅ ។ ទ្រង់​យាង​កាត់​វាល​ចូល​ព្រៃ ៗ ឯ​យក្ខិនី​ក៏​និមិត្ត​រូប​តាម​មាយា​របស់​វា ។ បុរស​ទាំង​៥ នាក់​វង្វង​នឹង​រូប សម្លេង ក្លិន​រស សម្ផស្ស​របស់​យក្ខិនី ទោះ​បី​ព្រះ​ពោធសត្វ​ឃាត់​ហាម​យ៉ាង​ណា ក៏​មិន​ស្តាប់ ធ្វើ​ជា​អស់​កម្លាំង​កៀច​ដេក​សព​តាម​ក្នុង​ទី​នោះ ត្រូវ​យក្ខិនី​ស៊ី​អស់​ឥត​សល់​ម្នាក់ ។ នៅ​សល់​តែ​ព្រះ​ពោធិសត្វ​មួយ​ព្រះ​អង្គ​ឯង ដែល​ទ្រង់​មាន​សំវរ​ថម៌ ។

នាង​យក្ខិនី​គិត​ថា​"បុរស​នេះ​មា​ន​កិរិយា​នឹង​នួន​ណាស់" អញ​នឹង​ដើរ​តាម​ចាប់​ស៊ី​ឲ្យ​ទាល់​តែ​បាន ទើប​និម្មិត​​ជា​នាង​កល្យាណី មាន​រូប​ល្អ​ដូច​ស្រី​ទេព​អប្សរ ដើរ​តាម​ក្រោយ​ព្រះ​ពោធិសត្វ​ទៅ ។ មាន​មនុស្ស​ដែល​ទៅ​ធ្វើ​ការ​ក្នុង​ព្រៃ បាន​ឃើញ​យក្ខិនី​ក្លែង​ភេទ​នោះ​សួរ​ថា បុរស​ដែល​ដើរ​ខាង​មុខ​ជា​អ្វី​នឹង​នាង យក្ខិនី​ថា​ពស្តា​ខ្ញុំ ពោធិសត្វ​ត្រាស់​ថា នាង​នេះ​មិន​មែន​ជា​ភរិយា​យើងទេ គឺ​ ជា​យក្ខិនី វា​ចាប់​ស៊ី​គ្នា​យើង​អស់​ ៥ នាក់​ហើយ យក្ខិនី​ថា​ធម្មតា​បុរស តែ​ពេល​ណា​ខឹង​ហើយ តែង​ថា​ភរិយា​ខ្លួន​ជា​យក្ខិនី មិន​ថា​ភរិយា​របស់​ខ្លួន​ដូច្នេះ​ឯង ។ បន្តិច​ខាង​យក្ខិនី​ក៏​ធ្វើ​ជា​ស្រី​មាន​គភ៌ ហើយ​ក៏​ធ្វើ​ជា​ពរ​កូន ដើរ​តាម​ព្រះ​ពោធិសត្វ​ប្រាប់​គេ​ដូច​មុន យក្ខិនី​ក៏​និយាយ​ការ​ពារ​ដូច​មុន​ដែរ ។


កាល​ព្រះ​ពោធិសត្វ​ទៅ​ដល់​នគរ​តក្កសិលា​ហើយ នាង​យក្ខិនី​និមិត្ត​ជា​ស្រី​ក្រមុំ​ល្អ​ស្រស់ ដើរ​តាម​ព្រះ​ពោធិសត្វ​តទៅ​ទៀត​ព្រះ​ពោធិសត្វ ទ្រង់​មិន​រវល់​ផង​សោះ ទ្រង់​ប្រថាប់​ក្នុង​សាលា​ក្រៅ​នគរ នាង​យក្ខិនី​ឈរ​ក្បែរ​ទ្វារ​សាលា មិន​ហ៊ាន​ចូល​ទៅ​ជិត ដោយ​ចាញ់​បារមី​របស់​ព្រះ​ពោធិសត្វ ។

សម័យ​នោះ ព្រះ​ចៅ​ក្រុង​តក្ក​សិលា ទ្រង់​យាង​ទៅ​ឧទ្យាន​ បាន​ទត​ព្រះ​នេត្រ​ឃើញ​នាង​យក្ខិនី ក៏​ទ្រង់​ពេញ​ព្រះ​ហឬទ័យ ឲ្យ​រាជ​បុរស​ទៅ​សួរ លុះ​ទ្រង់​ជ្រាប​សេចក្តី​អំពី​ព្រះ​ពោធិសត្វ​ថា​ នាង​នោះ​ជា​យក្ខិនី មិន​មែន​ជា​ភរិយា ក៏​ទ្រង់​យល់​ថា ស្វាមី​របស់​នាង​មិន​ពេញ​ចិត្ត បាន​និយាយ​យ៉ាង​នេះ ហើយ​ទ្រង់​ហៅ​នាង​យក្ខិនី​ឲ្យ​ជិះ​លើ​ដំរី យាង​ចូល​ក្នុង​ព្រះ​បរម​រាជ​វាំង តាំង​ជា​អគ្គមហេសី​ទៅ ។

យប់​នោះ​ព្រះ​រាជា​ទ្រង់​ផ្ទំ​នឹង​អគ្គមហេសី​ថ្មី ស្កប់​ព្រះ​ហឬទ័យ​ហើយ នាង​យក្ខិនី ក៏​ធ្វើ​កល់​មាយា​យំ​ក្សឹក​ក្សួល​ថា​ខ្ញុំ​ព្រះ​អង្គ​ជា​ស្រី​ដែល​ព្រះ​អង្គ ទ្រង់​រើស​ពី​ផ្លូវ​មក តាំង​ជា​អគ្គមហេសី​ មុខ​ជា​ស្រី​ស្នំ​ព្រះ​អង្គ​ច្រណែន​ឬស្យា​នឹង​ខ្ញុំ​ម្ចាស់ ធ្វើ​បាន​ខ្ញុំ​ម្ចាស់​ឲ្យ​ក្តៅ​ក្រហាយ​មិន​ខាន ហេតុ​នេះ​សូម​ព្រះ​អង្គ​ទ្រង់​ព្រះ​រាជ​ទាន​អំណាច​ក្នុង​ប្រទេស​ទាំង​មូល ដល់​ខ្ញុំ​ម្ចាស់​ចុះ ។ ព្រះ​រាជា​មិន​ព្រម​ព្រះ​រាជ​ទាន​ឲ្យ​តាម​សូម ទ្រង់​ឲ្យ​អំណាច​តែ​ត្រឹម​ក្នុង​វាំង​ប៉ុណ្ណោះ ។ យក្ខិនី​ព្រម​ទទួល​ដោយ​រីករាយ ។

ដល់​ពេល​យប់ ព្រះ​រាជា​ទ្រង់​ផ្ទំ​នឹង​យក្ខិនី​លក់​ស្និទ្ធ​ហើយ យក្ខិនី ក៏​ត្រឡប់​ទៅ​កាន់​នគរ​យក្ស នាំ​ពួក​យក្ស​មក​ជា​ច្រើន ខ្លួន​នាង​ក៏​ប្រហារ​ព្រះ​រាជ​ក្ស័យ​ព្រះ​ជន្ម ហើយ​ស៊ី​សាច់​ហុត​ឈាម​ជា​អាហារ​ នៅ​សល់​តែ​ឆ្អឹង​ប៉ុណ្ណោះ​ឯ​យក្ខិនី​ដទៃ​ទៀត ក៏​នាំ​គ្នា​ចាប់​សត្វ​និង​មនុស្ស​ទាំង​ឡាយ​ក្នុង​វាំង​ស៊ី​អស់​គ្មាន​សល់​ម្នាក់ ហើយ​នាំ​គ្នា​ត្រឡប់​ទៅ​កាន់​នគរ​យក្ស​វិញ ។

លុះ​ព្រឹក​ឡើង មនុស្ស​ទាំង​ឡាយ ដែល​នៅ​ខាង​ក្រៅ​ព្រះ​នគរ បាន​ឃើញ​ទ្វារ ព្រះ​រាជ​វាំង​បិទ​ខុស​ធម្មតា​ក៏​សង្ស័យ នាំ​គ្នា​គាស់​ទ្វារ​ចូល​ទៅ ឃើញ​សុទ្ធ​តែ​គំនរ​ឆ្អឹង ទើប​ប្រជុំ​គ្នា​និយាយ​ថា បុរស​នោះ​គេ​និយាយ​ពិត គេ​បាន​ប្រាប់​ហើយ​ថា នាង​នោះ​ជា​យក្ខិនី មិន​មែន​ភរិយា​របស់​គេ​ទេ តែ​ព្រះ​រាជា​យើង​មិន​ជឿ ទ្រង់​យក​មក​តាំង​ជា​អគ្គមហេសី​ឥឡូវ​នាង​យក្ខិនី​នោះ​ឯង វា​នាំ​គ្នា​មក​ស៊ី​មនុស្ស​ក្នុង​វាំង​ទាំង​អស់ នៅ​សល់​តែ​ឆ្អឹង​ដូច្នេះ ។

ឯ​ព្រះ​ពោធិសត្វ​ក្នុង​យប់​នោះ ព្រះ​អង្គ​ទ្រង់​ស្វា​ធ្យាយ​ព្រះ​បវិត្តសូត្រ កាន់​ព្រះ​ខ័ន​ប្រថាប់​ឈរ​រហូត​ទាល់​តែ​ព្រះ​អរុណរះ ។ ពួក​ប្រជាជន​ទាំង​ឡាយ​ក្នុង​ព្រះ​នគរ ក៏​នាំ​គ្នា​សំអាត​ព្រះ​រាជ​វាំង​ស្អាត​ល្អ​ហើយ ប្រឹក្សា​គ្នា​ថា បុរស​ដែល​យក្ខិនី​ថា​ជា​ស្វាមី​របស់​វា​នោះ​ជា​មនុស្ស​អស្ចារ្យ មាន​ប្រាជ្ញា​វៃ​ឆ្លាត បើ​យើង​ទាំង​ឡាយ​បាន​បុរស​នោះ មក​ធ្វើ​ជា​មហាក្សត្រ​ប្រមុខ​រដ្ឋ​យើង​ប្រសើរ​ណាស់ ។

លំដាប់​នោះ ពួក​នា​ម៉ឺន​សព្វ​មុខ​មន្ត្រី​សេនា​យោធា​និង​ប្រជាជន​ទាំង​ឡាយ ព្រម​ព្រៀង​គ្នា​ទៅ​គាល់​ព្រះ​ពោធិសត្វ អញ្ជើញ​ព្រះ​អង្គ​ឲ្យ​សោយ​រាជ្យ​សម្បត្តិ​ក្នុង​ព្រះ​នគរ​នោះ​បាន​ហើយ ហែហម​ចូល​ទៅ​ក្នុង​ព្រះ​រាជវាំង អភិសេក​ជា​ក្សត្រ​គ្រង​រាជ្យ ថ្វាយ​ព្រះ​បរមនាម​ថា ព្រះ​បាទ​តក្កសិលា ។

ព្រះ​ពោធិសត្វ ទ្រង់​សោយ​រាជ្យ​សម្បត្តិ​ប្រកប​ដោយ​ទសពិធរាជ​ធម៌ ញ៉ាំង​ប្រជាពលរដ្ឋ​ទាំង​ប្រទេស​ឲ្យ​បាន​សន្តិ​សុខ សន្តិភាប​ដរាប​ដល់​ទី​បំផុត​ព្រះ​ជន្មវស្សា​ហោង ។

អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀរភៅៈ ប្រជុំជាតក
វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត


ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៤ វិច្ឆិកា ឆ្នាំ២០២០ (អាន: ៣៩,០៥៦ ដង)
ពៀរ​វេរា​របស់​សត្វ​លោក​មិន​ដែល​សាប​សូន្យ
ផ្សាយ : ១៥ មេសា ឆ្នាំ២០២៣ (អាន: ២៧,៩៨៨ ដង)
ព្រះ​ធម៌​អាច​រម្ងាប់​សេចក្តី​សោក​បាន​ឆាប់​រហ័ស
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.16
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿