ថ្ងៃ សៅរ៍ ទី ២៧ ខែ ឧសភា ឆ្នាំរកា នព្វស័ក ព.ស.២៥៦១  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កំណាព្យ និង ស្មូត្រ (Mp3)
ព្រះពុទ្ធសាសនា និងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
ព្រះមហាគន្ធកុដិ (កាម៉េរ៉ាសុវត្ថិភាព)
វិទ្យុផ្សាយផ្ទាល់
វីដេអូផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុ The Buddhist
ទីតាំងៈ សហរដ្ឋអាមេរិក
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុឆ្នាំងមាស
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍ តាកែវ
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ០៤.០០ - ២៣.០០
វិទ្យុពន្លឺត្រៃរតន៍ ត្បូងឃ្មុំ
ទីតាំងៈ ខេត្តត្បូងឃ្មុំ
ម៉ោងផ្សាយៈ ០៤.០០ - ២៣.០០
មើលច្រើនទៀត​
តំណគួរកត់សម្គាល់
សមាជិកទើបចូល (អម្បាញ់មិញ)
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៣៤,៩០៩
ថ្ងៃម្សិលមិញ ៣៣,៥០៣
ខែនេះ ១,១៤៤,៥៩៤
សរុប ៤២,៥១៨,៦៦៣
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២១ តុលា ឆ្នាំ២០១៣ (អាន: ៦២១៥ ដង)

ធម្មបទគាថា អរហន្តវគ្គទី ៧



 
ធម្មបទគាថា អរហន្តវគ្គទី ៧
បិដកលេខ ៥២ ទំព័រ ៤០

គតទ្ធិនោ វិសោកស្ស វិប្បមុត្តស្ស សព្វធិ
សព្វគន្ថប្បហីនស្ស បរិឡាហោ ន វិជ្ជតិ ។

សេចក្តី​ក្តៅ​ក្រហាយ រមែង​មិន​មាន​ដល់​អ្នក​ដែល​មាន​ផ្លូវ​ឆ្ងាយ បាន​ទៅ​ដល់​ហើយ មិន​មាន​សេចក្តី​សោក រួច​ស្រឡះ​ចាក​ធម៌ទាំង​ពួង (មាន​ខន្ធជាដើម) មាន​កិលេស​ជា​គ្រឿង​ចាក់​ស្រែ​ទាំង​ពួង​លះ​បង់​ហើយ ។

ឧយ្យុញ្ចន្តិ សតីមន្តោ ន និកេតេ រមន្តិ តេ
ហំសាវ បល្លលំ ហិត្វា ឱកមោកំ ជហន្តិ តេ ។

ព្រះ​ខីណា​ស្រពទាំង​ឡាយ មាន​ស្មារតី រមែង​ខ្វល់​ខ្វាយ​លោក​មិន​ត្រេកអរ​ក្នុង​ទី​នៅ​អាស្រ័យ លះ​បង់​ចោល​ស្រឡះ​នូវ​អាល័យ​ទាំង​អស់ ដូច​ហង្សលះ​បង់​ភក់​ហើរទៅ​ដូច្នោះ​ឯង ។

យេសំ សន្និច្ចយោ នត្ថិ យេ បរិញ្ញាតភោជនា
សុញ្ញតោ អនិមិត្តោ ច វិមោក្ខោ យេស គោចរោ

ពួក​ជន​ណា មិន​មាន​សេចក្តី​សន្សំ ពួកជន​ណា កំណត់​ដឹង​ភោជន ហើយ ជនណា មាន​សុញ្ញាតវិមោក្ខ អនិមិត្ត​វិមោក្ខ និង​( អប្បណិហិតវិមោក្ខ) ជា​គោចរ គតិគឺ​ដំណើរ​របស់​ពួក​ជន​នោះ​ៗ គេ​កម្រដឹង​ខ្លួន បាន​ដូច​ដំណើរ​នៃ​ពួក​សត្វ​ស្លាប​ឮ​ដ៏​អាកាស ដូច្នោះ ។

យស្សាសវា បរិក្ខីណា អាហារេ ច អនិស្សិតោ
សុញ្ញតោ អនិមិត្តោ ច វិមោក្ខោ យស្ស គោចរោ
អាកាសេវ សកុន្តានំ បទន្តស្ស ទុរន្មយំ ។

ជន​ណា អស់​អាសវៈ​ហើយ ទាំង​មិន​អាស្រ័យ (តណ្ហា និង​ទិដ្ឋិ) ក្នុង​អាហារ ជន​ណា មាន​សុញ្ញត​វិមោក្ខ អនិមិត្តវិមោក្ខ និង​(អប្បណិហិតវិមោក្ខ) ជា​គោចរ ដាន​ជើង​របស់​ជន​នោះ គេ​កម្រ​ដឹង​បាន ដូច​ដាន​ជើង​នៃ​ពួក​សត្វ​ស្លាប​ឮដ៏​អាកសាស​ដូច្នោះ ។

យស្សិន្ទ្រិយានិ សមថង្គតានិ
អស្សា យថា សារថិនា សុទន្តា
បហីនមានស្ស អនាសវស្ស
ទេវាបិ តស្ស បិហយន្តិ តាទិនោ ។

ឥន្ទ្រិយ​ទាំង​ឡាយ របស់​អ្នក​ណា ដល់​នូវ​ការ​ស្ងប់​រម្ងាប់​ដូច​សេះ​ដែល​នាយ​សារថី ហ្វឹក​ហ្វឺន​ល្អ​ហើយ សូម្បី​ទេវតា​ទាំង​ឡាយ​ក៏​ស្រឡាញ់​អ្នក​នោះ​ឯង ដែល​ជាអ្នកក​មានះ​លះ​បង់​ហើយ មិន​មាន​អាសវៈ ជា​បុគ្គល​មាន​ចិត្ត​នឹងធឹង​មិន​ញាប់​ញ័រ ។

បឋវីសមោ នោ វិរុជ្ឈតិ
ឥន្ទខីលូបមោ តាទិ សុព្វតោ
រហទោវ អបេតកទ្ទមោ
សំសារា ន ភវន្តិ តាទិនោ ។

ភិក្ខុមាន​ចិត្ត​ដូច​ផែនដី មិន​ក្រោធ មានវត្ត​ល្អ មាន​ចិត្ត​នឹង​ធឹង​ដូច​សសរគោល មាន​ចិត្ត​ថ្លា ដូច​អន្លង់ប្រាស​ចាក​ភក់ សង្សារ​ទាំង​ឡាយ​របស់​ភិក្ខុ​បែប​នោះ រមែង​មិន​មាន ។

សន្តំ តស្ស មនំ ហោតិ សន្តា វាចា ច កម្ម ច
សម្មទញ្ញា វិមុត្តស្ស ឧបសន្តស្ស តាទិនោ ។

ចិត្ត​ស្ងប់ វាចា​ស្ងប់ និង​កាយ​កម្មស្ងប់ រមែង​មាន​ដល់​លោក​អ្នក​ដែល​មាន​ចិត្ត​ផុត​ស្រឡះ​ហើយ ព្រោះ​ដឹង​ដោយ​ប្រពៃ​ជាអ្នក​ស្ងប់​រម្ងាប់​មាន​គោល​ជំហរ​រឹង​ប៉ឹង ។

អស្សទ្ធោ អកតញ្ញូ ច សន្ធិច្ឆេទោ ច យោ នរោ
ហតាវកាសោ វន្តាសោ ស វេ ឧត្តមបោរិសោ ។

នរជនណា មិន​ជឿ​អ្នក​ដទៃ​ផង ដឹង​ព្រះ​និព្វាន​ដែល​បច្ច័យ​ធ្វើ​មិន​បាន​ផង កាត់​នូវ​គ្រឿង​ត​គឺ​វដ្តៈ​ផង មាន​ឳកាស (គឺ​ការ​កើត​ក្នុង​ភពថ្មី ) បាន​កម្ចាត់​បង់​ហើយ​ផង មាន​សេចក្តី​ប្រាថ្នា​ខ្ជាក់​ចោល​ហើយ​ផង នរជននោះ ជា​ឧត្តមបុរស ។

គាមេ វា យទិ វា រញ្ញេ និន្មេ វា យទិ វា ថលេ
យត្ថ អរហន្តោ វិហរន្តិ តំ ភូមិរាមណេយ្យកំ ។

ព្រះ​អរហន្តទាំង​ឡាយ​នៅ​ក្នុង​ទី​ណា ទោះ​ជា​ស្រុក​ក្តី ព្រៃក្តី​ទី​ទាប​ក្តី ទីទួល​ក្តី ទី​នោះ ៗ ឯង គឺ​ជា​ភូមិ​ឋាន​មនោរម្យ ។

រមណីយានិ អរញ្ញានិ យត្ថ ន រមតី ជនោ
វីតរាគា រមេស្សន្តិ ន តេ កាមគវេសិនោ ។

ជន (អ្នក​ស្វែង​រក​កាម) រមែង​មិន​ត្រេកអរ​ក្នុង​ព្រៃ​ដែល​គួរ​រីករាយទេ ព្រះ​ខីណា​ស្រព​ដែល​មាន​រាគៈ​ទៅប្រាស​ហើយ ទើប​ត្រេកអរ​ក្នុង​ព្រៃ​នោះ ព្រោះ​លោក​ជាអ្នក​មិន​ស្វែង​រកកាម ។

អត្តបទ​នេះ​ដកស្រង់​ចេញ​ពីសៀវភៅៈ ជំនួយសតិ
រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយអត្តបទដោយៈ កញ្ញា ជា ម៉ានិត

ដោយ​៥០០០​ឆ្នាំ​ 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ០៣ មីនា ឆ្នាំ២០១៧ (អាន: ៣៧១១៦ ដង)
បុគ្គលដែល​ជា​មិត្ត និយាយ​ចាក់​បណ្ដោយ​ឲ្យ​តែ​គាប់​ចិត្ត
ផ្សាយ : ២៥ វិច្ឆិកា ឆ្នាំ២០១៣ (អាន: ៥៧៣៦ ដង)
សេចក្ដីក្រោធនាំមកនូវទុក្ខដាក់ខ្លួន
ផ្សាយ : ២១ តុលា ឆ្នាំ២០១៥ (អាន: ៨៧០២ ដង)
គួរ​ត្រេក​អរ​ចំ​ពោះ​ទណ្ឌ​កម្ម​ ដែល​អ្នក​មាន​គុណ​ដាក់​ឲ្យ
ផ្សាយ : ២៣ កញ្ញា ឆ្នាំ២០១៦ (អាន: ១៦៤៥៨ ដង)
ការ​យក​ឈ្នះ​អំណាច​បាប​ធម៌
ផ្សាយ : ១០ មេសា ឆ្នាំ២០១៤ (អាន: ៤៦៥០ ដង)
សម្ផប្បលាបវាទ (អំពី មិច្ឆាទិដ្ឋិ)
ផ្សាយ : ២០ តុលា ឆ្នាំ២០១៦ (អាន: ៣០៦១ ដង)
ធម៌​ជា​សារៈ​សំខាន់​របស់​មនុស្ស ធម៌​ធ្វើ​ឲ្យ​ជីវិត​ល្អ
ស្ថាបនាខែពិសាខ ព.ស.២៥៥៥ ដោយ៥០០០ឆ្នាំ ។ ជាធម្មទាន ៕
Top Best 10 pro