ថ្ងៃ ព្រហស្បតិ៍ ទី ១៩ ខែ តុលា ឆ្នាំរកា នព្វស័ក ព.ស.២៥៦១  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កំណាព្យ និង ស្មូត្រ (Mp3)
ព្រះពុទ្ធសាសនា និងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុ The Buddhist
ទីតាំងៈ សហរដ្ឋអាមេរិក
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តម្រោម
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍ តាកែវ
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ០៤.០០ - ២៣.០០
មើលច្រើនទៀត​
តំណគួរកត់សម្គាល់
សមាជិកទើបចូល (អម្បាញ់មិញ)
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ១២,៤៧៩
Today
ថ្ងៃម្សិលមិញ ៦៦,៤៨៥
ខែនេះ ១,៣៤៧,៦០៨
សរុប ៤៨,៦១១,២៩៧
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២២ កក្តដា ឆ្នាំ២០១៧ (អាន: ៣៣៨៥១ ដង)

កុំ​ធ្វើ​បាប​មនុស្ស​មាន​ខន្តី ប្រយ័ត្ន​ផែន​ដី​ស្រូប



 
រឿង​ខន្តិវា​ទិ​តាបស
(ចាក ខ. ច.)
(កុំ​ធ្វើ​បាប​មនុស្ស​មាន​ខន្តី ប្រយ័ត្ន​ផែន​ដី​ស្រូប)

កាល​កន្លង​ទៅ​ហើយ ព្រះ​ពោធិសត្វ​របស់​យើង​សោយ​ព្រះ​ជាតិ​ជា​ព្រាហ្មណ៍ នាម​កុណ្ឌះ នៅ​ក្នុង​ក្រុង​ពារាណសី មាន​ការ​នឿយ​ណាយ​នឹង​កិច្ច​មាន​រវល់​ក្រៃ​ពេក​ក៏​ចេញ​ទៅ​បួស​ជា​តាបស នៅ​អាស្រ័យ​ក្នុង​ហេមវត្ត ហើយ​ក៏​មាន​បំណង​ចង់​ឆាន់​​វត្ថុ​ប្រៃ និង​ជូរ ក៏​ត្រឡប់​មក​កាន់​ក្រុង​ពារាណសី​សវិញ គង់​នៅ​ក្នុង​ឧទ្យាន​របស់​សេនាបតី​ម្នាក់​ ជា​អ្នក​ទំនុក​បំរុង ។ ថ្ងៃ​មួយ​ព្រះ​រាជា ស្រវឹង​ស្រា​ជោគ​ជាំ មាន​ស្រី​របាំ​ចោម​រោម​ជា​បរិវារ យាង​ទៅ​កាន់​ឧទ្យាន ផ្ទំ​កើយ​ព្រះ​សិរ​លើ​ភ្លៅ​ស្រ្តី​ពេញ​ព្រះ​ទ័យ​មួយ​រូប​លង់​លក់​ស្កប់​ទៅ ។

គ្រា​នោះ​ស្ត្រី​ទាំង​ឡាយ​ដទៃ ឃើញ​ព្រះ​រាជា​ផ្ទំ​លក់​ហើយ ក៏​បបួល​គ្នា​ទៅ​កាន់​ឧទ្យាន ឃើញ​ព្រះ​ពោធិសត្វ​គង់​ទៀប​គល់​សាលព្រឹក្ស ដែល​មាន​ផ្កា​រីក​ស្គុះ​ស្គាយ​ត្រ​សាយ​សុំសាខា​សំយុង​មែក​ចុះ​មក​ក្រោម ហើយ​ថ្វាយ​បង្គុំ​អង្គុយ​ស្តាប់​ធម៌​ដោយ​សេចក្តី​គោរព ។ ព្រះ​រាជា​កើន​ឡើង​មិន​ឃើញ​ស្រី​ទាំង​នោះ​ទ្រង់​​ខ្ញាល់​ជា​ខ្លាំង​ ហើយ​ចាប់​ព្រះ​ខ័ន​យាង​ទៅកាន់​សំណាក់​តាបស ពេល​នោះ​ស្រី​ម្នាក់​ដែល​មាន​សេចក្តី​ស្និទិ្ធ​ស្នាល​នឹង​ព្រះ​រាជា​ជាង​គេ ស្ទុះ​ទៅ​ចាប់​ព្រះ​ខ័ន​ពី​ព្រះហស្ថ​ព្រះ​អង្គ ព្រះ​រាជាសួរ​ព្រះពោធិសត្វ​អាការ​គួរ​ខ្លាច​ថា​នែ​សមណ៍​កំណោ​ អ្នក​ចូល​ចិត្ត​និយាយ​ថា​ម៉េច បពិត្រ​មហារាជ អាត្មា​ភាព​ចូលចិត្ត​និយាយ​​ថា​ ខន្តី ។ យ៉ាង​ម៉េច​ហៅ​ថា​ខន្តី ការ​មិន​បៀត​បៀន​សត្វ​ទាំង​ឡាយ​ ដែល​ជេរ​ប្រហារ​ផ្តាសារ​ចំពោះ​ខ្លួន ។

ព្រះ​រាជា​គិត​ថា អញ​បាន​ឃើញ​ខន្តី​របស់​តាបស​នោះ​ឥឡូវ​ហើយ ហើយ​ត្រាស់​ហៅ​បុរស​អ្នក​សម្លាប់​ចោរ​មក​បង្គាប់​ថា ចូល​អ្នក​ទាញ​តាបស​ចង្រៃ​នេះ​ផ្តួល​លើ​ផែន​ដី ហើយ​យក​រំពាត់​មាន​បន្លា​មក​វាយ​ពីរ​ពាន់​រំពាត់​ គឺ​ខាង​មុខ​ ប្រាំ​រយ​រំពាត់​ ខាង​ក្រោយ ប្រាំរយ​រំពាត់​ខាង​ឆ្វេង​ប្រាំ​រយ​រំពាត់ ខាង​ស្តាំ​ប្រាំ​រយ​រំពាត់​ដូច​គ្នា ។

បុរស​នោះ​ធ្វើ​យក​ចិត្ត​ទុក​ដាក់​តាម​ព្រះ​រាជ​បញ្ជា ។ ​ព្រះរាជា​ត្រាស់​សួរ​ម្តង​ទៀត​ថា អ្នក​ចូល​ចិត្ត​និយាយ​ថា​ម៉េច? បពិត្រ​​មហា​រាជ អាត្មា​ភាព​ចូល​ចិត្ត​និយាយ​ថា ខន្តី ៗ តែ​ព្រះ​អង្គ​បែរ​ជា​សំគាល់​ថា ខន្តី​នៅ​ចន្លោះ​ស្បែក​អាត្មា​ភាព​ទៅ​វិញ ? មិន​មែន​នៅ​ចន្លោះ​ស្បែក​ទេ​ព្រះ​អង្គ ខន្តីនេះ នៅ​ក្នុង​ចន្លោះ​បេះ​ដូង​ដ៏​ជ្រៅ​របស់​អាត្មា​ភាព ។ នែ​អ្នក​ ចូរ​កាត់​ដៃ​ជើង​តាបស​នេះ​ឲ្យ​ឆាប់ ។​ រាជ​បុរស​ក៏​កាត់​តាម​ព្រះ​រាជ​បញ្ជា ។ ព្រះ​រាជា​ត្រាស់​សួរ​ជា​គំរប់ ៣ ដង​ថា​អ្នក​ចូលចិត្ត និយាយ​ថា​ម៉េច ? បពិត្រ​មហារាជ អាត្មា​ចូលចិត្ត​និយាយ​ថា​ខន្តី តែ​ព្រះ​អង្គ​បែរ​ជា​សំគាល់​ថា​ខន្តី​នៅ​នឹង​ដៃ​ជើង​អាត្មា​ទៅ​វិញ ខន្តី​ក្នុង​ដៃ​និង​ជើង​គ្មាន​ទេ ។ នែ​អ្នក​ចូរ​កាត់​ច្រមុះ និង​ត្រចៀក​តាបស​នេះ​ឲ្យ​ឆាប់ ។ បុរស​នោះ​ក៏​ធ្វើ​តាម​ព្រះ​រាជ​បញ្ជា​ដូច​លើ​មុន ។​ព្រះរាជា​ត្រាស់​សួរ​តែ​ពាក្យ​ដដែល ៗ តាបស​ក៏​ឆ្លើយ​តែ​ពាក្យ​ដដែលៗ ដូច​គ្នា​ដរាប​តែ​ព្រះ​រាជា​ខ្ញាល់​ជា​ខ្លាំង​ លើក​ជើង​ទាត់​កណ្តាល​ដើម​ទ្រូង​ព្រះ​ពោធិសត្វ មួយ​ជើង​ភឹង​យ៉ាង​ធ្ងន់ ទើប​ថយ​ចេញ​ទៅ​ ក៏​ត្រូវ​ផែន​ដី​ស្រូប​ក្បែរ​ឧទ្យាន ឲ្យ​ទៅ​កើត​ក្នុង​អវិចី​មហា​នរក មាន​អណ្តាត​ភ្លើង​ក្រហម​ច្រាល​ឆ្អៅ ឆេះ​រោល​រាល​ស្រោប​ពេញ​ខ្លួន ។​

គ្រាន់​តែ​ស្តេច​អសប្បុរស​ចេញ​ទៅ​ភ្លាម​សេនាបតី​ចូល​ទៅ​ជូត​ឈាម​ព្រះ​ពោធិសត្វ ហើយ​ឲ្យ​លោក​គង់​ចុះ​និយាយ​យ៉ាង​នេះ​ថា ប្រសិន​បើ​លោក​ម្ចាស់​ដ៏​ចំរើន​ខ្ញាល់ គួរ​ខ្ញាល់​ចំពោះ​តែ​ព្រះ​រាជា ដែល​ធ្វើ​កំហុស​ដល់​លោក​ម្ចាស់ សូម​កុំ​ខ្ញាល់​នឹង​ជន​ដទៃ ។ តាបស​ស្តាប់​ពាក្យ​នោះហើយ​ពោល​គាថាថាៈ


យោ មេ ហត្ថេ ច បាទេ ច កណ្ណនាសញ្ច ឆេទយិ
ចិរំ ជីវតុ សោ រាជា នហិ កុជ្យន្តិ មាទិសា ។

ព្រះ​រាជាអង្គ​ណា ត្រាស់​បង្គាប់​ឲ្យ​កាត់​ដៃ ជើង​ត្រចៀក និង​ច្រមុះ​អាត្មា សូម​ឲ្យ​ព្រះ​រាជា​អង្គ​នោះ​មាន​ព្រះ​ជន្ម​វែង​បណ្ឌិត​ទាំង​ឡាយ អម្បាល​យ៉ាង​អាត្មា​មិន​ខឹង​ផ្តេស​ផ្តាស​ទេ ។

តាបស​ពោល​យ៉ាង​នេះ​ហើយ ក៏​ធ្វើ​មរណកាល​ក្នុង​ឧទ្យាន​នា​ថ្ងៃ​នោះ​ឯង ។​ ព្រោះ​ហេតុ​នោះ​ព្រះ​ភគ​វា​ត្រាស់​ថា

អហុ អតីតមទ្ធានេ សមណោ ខន្តីទីបនោ
តំ ខន្តិយាយេវ ឋិតំ កាសីរាជា អឆេទយិ ។

ក្នុង​កាល​ដ៏​យូរ​លង់​ហើយ សមណៈ​អ្នក​ពោល​សរ​សើរ​ខន្តី​ត្រូវ​ស្តេច​កាសី​ប្រើ​គេ​ឲ្យ​សម្លាប់​ខ្លួន ដែល​ឋិត​នៅ​ក្នុង​ខន្តី ។
ស្តេច​កលាបុ​ក្នុង​កាល​នោះ គឺ​ភិក្ខុ​ទេវទត្ត​ក្នុង​កាល​ឥឡូវ​នេះ ឯ​ខន្តីវាទី​តាបស គឺ​ព្រះ​អរហន្ត​សម្មាសមត្តុទ្ធ​បរម​គ្រូ​យើង​នេះ ។
(មហា សំ សុខ និស្សិត​សាលា​បាលី​ជាន់​ខ្ពស់)

អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ប្រជុំជាតក
វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត


ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ១៧ មេសា ឆ្នាំ២០១៧ (អាន: ៥៥៩១៧ ដង)
សាធារណ​ទាន​ចាត់​ជា​មេ​បុណ្យ​យ៉ាង​ឆ្នើម​ក្នុង​លោក
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០១៣ (អាន: ៩១១២ ដង)
សេចក្តី​លោភ​នាំ​សត្វ​ឲ្យ​ហួង​ហែង​ហួស​ហេតុ
ផ្សាយ : ០៧ តុលា ឆ្នាំ២០១៦ (អាន: ១៩២១៥ ដង)
រឿង​​សាវ​ត្ថី​សេដ្ឋីបុត្រ
ស្ថាបនាខែពិសាខ ព.ស.២៥៥៥ ដោយ៥០០០ឆ្នាំ ។ ជាធម្មទាន ៕
Top Best 10 pro