ថ្ងៃ សុក្រ ទី ២០ ខែ តុលា ឆ្នាំរកា នព្វស័ក ព.ស.២៥៦១  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កំណាព្យ និង ស្មូត្រ (Mp3)
ព្រះពុទ្ធសាសនា និងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុ The Buddhist
ទីតាំងៈ សហរដ្ឋអាមេរិក
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តម្រោម
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍ តាកែវ
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ០៤.០០ - ២៣.០០
មើលច្រើនទៀត​
តំណគួរកត់សម្គាល់
សមាជិកទើបចូល (អម្បាញ់មិញ)
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ២,៨៨៣
Today
ថ្ងៃម្សិលមិញ ៧១,២៦៣
ខែនេះ ១,៤០៩,២៧៥
សរុប ៤៨,៦៧២,៩៦៤
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២២ កក្តដា ឆ្នាំ២០១៧ (អាន: ៦៥២៧ ដង)

រឿង​សមុន្ទទេវតា



 
រឿង​សមុន្ទទេវតា
(ចាក ស. តិ.)
(សេចក្តី​លោភ​នាំ​សត្វ​ឲ្យ​ហួង​ហែង​ហួស​ហេតុ)

កាល​ពុទ្ធ​សម័យ​ព្រះ​សម្តុទ្ធ​បរម​គ្រូ ទ្រង់​រំលឹក​ដាស់​តឿន​ឧបនន្ទភិក្ខុ ដែល​មាន​សេចក្តី​លោភ​គ្រប​សង្កត់ គឺ​ធម្មតា​របស់​ភិក្ខុ​ឧបនន្ទ តែ​ដល់​រដូវ​ចូល​វស្សា​ហើយ លោក​ដើរ​ទៅ​ចូល​វស្សា​ផ្ញើរ​គ្រប់​វត្ត ដែល​លោក​អាច​ទៅ​បាន វត្ត​ខ្លះ​លោក​ទុក​ស្បែក​ជើង ខ្លះ​ដំរង​ទឹក ខ្លះ​ទ្រនាប់​ជើង ខ្លះ​ឆ័ត្រ​ជា​ដើម ឲ្យ​ចូល​វស្សា​ជំនួស​លោក​ ដល់​ចេញ​វស្សា​លោក​ទៅ​វាយ​ចំណែក​លាភ​គ្រប់​វត្ត ដែល​លោក​បាន​ទុក​របស់​ទាំង​នោះ​ ដឹក​ទាំង​រទេះ​ៗ យក​មក​ប្រមូល​ទុក​ក្នុង​កុដិ​របស់​លោក ។

ពួក​ភិក្ខុ​ទាំង​ឡាយ​ទ្រាន់​ចិត្ត នាំ​គ្នា​ទូល​ព្រះ​សម្តុទ្ធ​តាម​ដំណើរ​រឿង ព្រះ​អង្គ​ទ្រង់​ប្រជុំ​សង្ឃ ហើយ​ហៅ​ឧបនន្ទ មក​រំលឹក​តាម​លំនាំ​ព្រះ​ពុទ្ធ​ពី​បូរាជ ទើប​នាំ​អតីត​និទាន​មក​សំដែង​ថា ភិក្ខុ​ឧបនន្ទនេះ មិន​មែន​ចង់​បាន​ឥត​របប​តែ​ក្នុង​ជាតិ​នេះ​ទេ កាល​ពី​ដើម​ក៏​ដូច្នេះ​ដែរ ។ ពី​ព្រេង​នាយ​យូរ​ហើយ​ ព្រះ​ពោធិសត្វ​កើត​ជា​សមុទ្រ​ទេវតា ថែរក្សា​មហាសមុទ្រ កាល​នោះ​មាន​ក្អែក​ទឹក​មួយ នៅ​អាស្រ័យ​នឹង​សមុទ្រ​នោះ ជា​សត្វ​មាន​សេចក្តី​លោភ​ច្រើន​ មួយ​ថ្ងៃ​ៗ ហើរ​មុជ​ងើបៗ ក្នុង​ទឹក​សមុទ្រ ស្រែក​បា្រប់​ត្រី​ទាំង​ឡាយ​កុះ​ឲ្យ​ផឹក​ទឹក​ច្រើន ក្រែង​អស់​ទឹក​សមុទ្រ ។ ដោយ​សេចក្តី​ហួង​ហែង​ហួស​ហេតុ​ នេះ​ សមុទ្រ​ទេវតា​ទ្រាន់​ចិត្ត​ពេក ស្តី​តិះ​ដៀល​ឲ្យ​ក្អែក​ទឹក​នោះ​ថា​នែ ! ក្អែក​ទឹក​អប្បឥត​ប្រាជ្ញា លោភលន់​ហួស​ហេតុ ទឹក​សមុទ្រ​នេះ​ជ្រៅ​ណាស់ មិន​ចេះ​ស្រក​មិន​ចេះ​ជន់ទេ សូម្បី​ហូរ​ចាក់​ទៅ​ក្នុង​ទី​ទំនាប​ច្រើន​យ៉ាង​ណា ក៏​មិន​អស់​ដែរ យើង​នៅ​ថែរក្សា​សមុទ្រ​មក​យូរ​ហើយ មិន​ដែល​ឃើញ​អ្នក​ណា​លោភ​ហួង​ហែង​ហួស​ហេតុ​ដូច្នេះ​ទេ ។ តិះ​ដៀល​ហើយ​និម្មិត​ខ្លួន​យ៉ាង​ធំ ដេញ​ក្អែក​ទឹក​នោះ​ឲ្យ​រត់​បាក់​ទៅ ។


ប្រជុំជាតក ក្អែក​ទឹក​ក្នុង​កាល​នៅ​គឺ​ភិក្ខុ​ឧបនន្ទ​សមុទ្រ​ទេវតា​គឺ​តថាគត​នេះ​ឯង ។

អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ប្រជុំជាតក
វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត


ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ២២ កក្តដា ឆ្នាំ២០១៧ (អាន: ៣៥៦១០ ដង)
និយាយ​ពាក្យ​ពិត គង់​បាន​ទៅ​កើត​ក្នុង​ស្ថាន​ទេវលោក
ផ្សាយ : ១៩ កុម្ភះ ឆ្នាំ២០១៧ (អាន: ៣៥៤៧០ ដង)
ពៀរ​វេរា​របស់​សត្វ​លោក​មិន​ដែល​សាប​សូន្យ
ផ្សាយ : ០១ តុលា ឆ្នាំ២០១៣ (អាន: ១០៨១០ ដង)
អ្នក​មាន​ប្រាជ្ញា​អាច​ញ៉ាំង​អ្នក​ដទៃ​ឲ្យ​សម្លាប់​សត្រូវ​ខ្លួន​បាន
ស្ថាបនាខែពិសាខ ព.ស.២៥៥៥ ដោយ៥០០០ឆ្នាំ ។ ជាធម្មទាន ៕
Top Best 10 pro