ថ្ងៃ អង្គារ ទី ២៧ ខែ មិថុនា ឆ្នាំរកា នព្វស័ក ព.ស.២៥៦១  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កំណាព្យ និង ស្មូត្រ (Mp3)
ព្រះពុទ្ធសាសនា និងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វីដេអូផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុ The Buddhist
ទីតាំងៈ សហរដ្ឋអាមេរិក
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុឆ្នាំងមាស
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍ តាកែវ
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ០៤.០០ - ២៣.០០
វិទ្យុពន្លឺត្រៃរតន៍ ត្បូងឃ្មុំ
ទីតាំងៈ ខេត្តត្បូងឃ្មុំ
ម៉ោងផ្សាយៈ ០៤.០០ - ២៣.០០
មើលច្រើនទៀត​
តំណគួរកត់សម្គាល់
សមាជិកទើបចូល (អម្បាញ់មិញ)
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ១៣៤
ថ្ងៃម្សិលមិញ ៣៧,៣០២
ខែនេះ ១,៣៤៣,៦២២
សរុប ៤៤,០៧៥,៤៦១
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២៥ តុលា ឆ្នាំ២០១៣ (អាន: ៦៣៤៣ ដង)

អានិសង្ស​ធ្វើ​ផ្លូវ​ថ្នល់ ដោយ​សេចក្តី​ជ្រះ​ថ្លា



 
រឿង​ស្តេចលិច្ឆវី និង​ភូមិ​ទេវតា
(ចាក បេ. ខុ.)
(អានិសង្ស​ធ្វើ​ផ្លូវ​ថ្នល់ ដោយ​សេចក្តី​ជ្រះ​ថ្លា)

សម័យ​ពុទ្ធកា មាន​ស្តេច​លិច្ឆវី​មួយ​ព្រះ​អង្គ​ព្រះនាម អម្ភសក្ខវ នៅ​នគរ​វេសាលី ជា​ស្តេច​មិច្ឆាទិដ្ឋិ យល់​ថា​លោក​ខាង​មុខ​មិន​មាន មនុស្ស​សត្វ​ទាំង​អស់​តែ​ស្លាប់​ទៅ​សូន្យ​គ្មាន​កើត​ទៀត ។ ព្រះរាជា​អង្គ​នេះ តែង​បៀតបៀន​ពួក​ពុទ្ធ​បរិស័ទ មាន​ភិក្ខុសាមណេរ​ជា​ដើម រាល់​ពេល​វេលា​ដែល​បាន​ជួប​ប្រទះ ។

ក្នុង​ក្រុង​វេសាលី មាន​ឈ្មួញ​លក់​ដូរ​នៅ​ច្រើន. កាល​នោះ​មាន​ឈ្មួញ​លក់​រាន ១ រូប​ជា​បណ្ឌិត​អ្នក​ប្រាជ្ញ បរិបូណ៏​ដោយ​សីល និង​ទាន មាន​ចិត្ត​សប្បុរស​បាន​ឃើញ​ទឹក​ភក់​ដក់​នៅ​កណ្តាល​ផ្លូវ ជា​ហេតុ​ឲ្យ​លំបាក​ដល់​មហាជន​ទៅ​មក ក៏​យក​ឆ្អឹង​គោ​ទៅ​ដាក់​រៀប​លើ​ភក់ ហើយ​យក​ដី​ចាក់ ធ្វើ​ផ្លូវ​នោះ​ឲ្យ​ស្អាត​ល្អ​ទ្បើង ។ ពេល​ថ្ងៃ​ក្តៅ​ទៅ​ងូត​ទឹក​ជា​មួយ​សម្លាញ់​ម្នាក់ ប្រទ្បែង​គ្នា​យក​សំពត់​សម្លាញ់​នោះ​លាក់​លេង​ជា​ល្បែង​ឲ្យ​សម្លាញ់​នោះ​អាក្រាត​នៅ​ខ្លួន​ទទែ ។ ដល់​ត្រទ្បប់​មក​រាន​ផ្សារ​វិញ ជួន​ជា​ពេល​នោះ​ក្មួយ​ប្រុស​របស់​គាត់​ទៅ​លួច​ទ្រព្យ​គេ​មក​ទុក​នៅ​រាន​នោះ ។ ពួក​រាជ​បុរស​ចាប់​យក​ទាំង​ពីរ​ទៅ​ថ្វាយ​ស្តេច​លិច្ឆ​វី ព្រះ​រាជា​ឲ្យ​យក​ឈ្មួញ​នោះ​ទៅ​សម្លាប់​ចោល ឯ​ក្មួយ​ឲ្យ​ដោត​ទុក​លើ​ឈើ​អណ្តាត​ក្បែរ​កំពែង​វាំង ។

ឈ្មួញ​នោះ​ស្លាប់​ទៅ​កើត​ជា​ភូមិ​ទេវតា​អក្រាត​កាយ​ទទេ មាន​សេះ​មួយ​ជា​យាន​ជំនិះ សេះ​នោះ​ឈ្មោះ​មនោជព មាន​ឬទិ្ធ​ពូកែ​អស្ចារ្យ កើត​ទ្បើង​ដោយ​អំ​ណាច​បុណ្យ​ដែល​បាន​ធ្វើ​ផ្លូវ​ភក់​ឲ្យ​ស្អាត​ពី​ជាតិ​មុន​នោះ​ឯង ដែល​អាក្រាត​ខ្លូន​ទទេ​នោះ ដោយ​ទាស​ដែល​យក​សំពត់​លាក់ ធ្វើ​ឲ្យ​សម្លាញ់​អាក្រាត​កាយ​កាល​ពី​ជាតិ​មុន​ដែរ ។

មាន​សេចក្តី​ប្លែក​ថា ភូមិ​ទេវតា​នោះ តែង​តែ​ជិះ​សេះ​ទៅ​ប្រាប់​ក្មួយ​ដែល​ជាប់​ឈើ​អណ្តោត​ថា កាល​ដែល​គេ​ធ្វើ​ទោស​នោះ គួរ​ជា​ទី​ពេញ​ចិត្ត​ណាស់ ព្រោះ​ជា​ទោស​តូច​ស្រាល តែ​ដល់​ស្លាប់​ទៅ ធ្លាក់​ទៅ​នរក​ទទួល​ទោស​ធំ​ជាង​នេះ​ឆ្ងាយ​ណាស់ ដូច្នោះ​ចូរ​អ្នក​ខំ​អត់​កុំ​ថ្ងូរ ។ ភូមិ​ទេវតា ចេះ​តែ​ជិះ​សេះ​មក​ប្រាប់​ក្មួយ​ដូច្នះ​រាល់​ពេល​ពុំ​ដែល​ខាន ។

សង្ខេប​សេចក្តី​នេះ​សិន នឹង​និយាយ​អំពី​សេ្តច​លិច្ឆវី​ព្រះ​នាម​អម្តសក្ខរ​នោះ​ស្តេច​ចេញ​ទៅ​ទត​ទី​ក្រុង បាន​ឃើញ​ស្ត្រី​មាន​រូប​ល្អ​ម្នាក់ ជា​ប្រពន្ធ​របស់​កសដបុរស​ដែល​កំពុង​អើត​មើល​ព្រះ​អង្គ គឺ​ជូន​ជា​ព្រះ​រាជា​ទត​ព្រះ​នេត្រ​ទៅ​ចំ​ នាង​ក៏​លិប​ចូល​ក្បាល​ទៅ​ក្នុង​ផ្ទះ ហាក់​ដូច​ព្រះ​ចន្ទ​ចូ​លទៅ​ក្នុង​ដុំ​ពពក ។ ព្រះ​រាជា​កើត​សេចក្តី​ស្នេហា​ចំពោះ​រូប​ស្ត្រី​នោះ លុះ​ត្រទ្បប់​មក​ព្រះ​រាជ​ដំណាក់​វិញ ប្រើ​រាជ​បុរស​ឲ្យ​ទៅ​សួរ តើ​នាង​នៅ​ក្រមុំ ឬ​មាន​ប្តី​ហើយ ។ រាជ​បុរស​សួរ​ដឹង​ថា ជា​ភរិយា​របស់​កសកបុរស ក៏​ចូល​ទៅ​ក្រាបទូល​ព្រះ​រាជា​តាម​ដំណើរ ។ ព្រះ​រាជា​កើត​ព្យាបាទវិតក្ត រិះ​រក​ឧបាយ​នឹង​សម្លាប់​បុរស​នោះ​យក​ប្រពន្ធ ក៏​បាន​ឃើញ​ឧបាយ​មួយ ទើប​ប្រើ​រាជ​បំរើឲ្យ​ទៅ​ហៅ​បុរស​នោះ​មក​បង្គាប់ ឲ្យ​ទៅ​បេះ​ផ្កា​ឈូក និង​យក​ដី​ក្រហម​ពី​ស្រះ​បោក្ខរណី​ចម្ងាយ ៣ យោជន៍​ពី​ក្រុង​វេសាលី ហើយ​ឲ្យ​យក​បាន​មក​ទាន់​ក្នុង​ពេល​ថ្ងៃ បើ​មក​មិន​ទាន់​ទេ ដល់​យប់​ទើប​មក​ដល់ ត្រូវ​សម្លាប់​ចោល ។

បុរស​នោះ​ទទួល​ព្រះ​រាជ​បញ្ចា​ហើយ ម្នីម្នា​រត់​សំ​ដៅ​ទៅ​ស្រះ​បោក្ខរណី​នោះ ។ ឯ​ស្តេច​លិច្ឆវី លុះ​បុរស​ចេញ​ផុត​ទៅ បាន​ប្រាប់​ដល់​អ្នក​ចាំ​ទ្វារ​ថា បើ​ឃើញ​បុរស​នោះ យក​ផ្កា​ឈូក និង​ដី​ក្រហម​មក ត្រូវ​បិទ​ទ្វារ​កុំ​ឲ្យ​ចូល ដល់​យប់​ចាំ​បើក​ឲ្យ​ចូល ។ កសកបុរស​ខំ​រត់​ទៅ​ដល់​ស្រះ​បោក្ខរណី ឃើញ​ពួក​បិសាច​អារ័ក្ស​ទឹក​និម្មិត​ខ្លួន​គួរ​ខ្លាច​នៅ​ជុំ​វិញ​ស្រះ​នៅ ក៏​បួង​សួង​ប្រកាស​សេចក្តី​ទក្ខ​របស់​ខ្លូន ពួកបិសាច​ឮ ហើយ​មាន​ចិត្ត​អាណិត ឲ្យ​បេះ​ផ្កាឈូក​ដី​ត្រទ្បប់​មក​វិញ មក​ដល់​មាត់​ទ្វារ​វាំង​ថ្ងៃ​រសៀល ស្រាប់​តែ​ឃើញ​ទ្វារ​បិទ ខំ​ស្រែក​ហៅ​ក៏​គ្មាន​អ្នក​ណា​បើក​ឲ្យ ។ កសក​បុរស​ក្រទ្បេក​មើល​ទៅ​ខាង​ត្បូង​វាំង ឃើញ​បុរស​កំពុង​ស្រែក​ថ្ងូរ​នៅ​លើ​ឈើ​អណ្តោត ក៏​និយាយ​ប្រាប់​ឲ្យ​បុរស​នោះ​ធ្វើ​ជាសាក្សី​ជាយ​ដឹង​ឮ​ថា​ខ្លួន​យក​ផ្កាឈូក និង​ដី​ក្រហម​មក​ដល់​ទាន់​ពេល​វេលា ។

បុរស​ជាប់​ឈើ​អណ្តោត​និយាយ​ប្រាប់​ថា ខ្ញុំ​អ្នក​យក​ធ្វើ​ជា​សាក្សី​មិន​បាន​ទេ ព្រោះ​ខ្ញុំជា​អ្នក​មាន​ទោស សូម​អ្នក​យក​ភូមិ​ទេវតា​ធ្វើ​ជា​សាក្សី​​វិញ​បន្តិច​មក​ដល់​ហើយ ។

ដល់​ពេល​ព្រលប់​ភូមិទេវតា​មក​ដល់ បុរស​នោះ​ដំណាល​ប្រាប់​តាម​ដំណើរ​រឿង ភូមិ​ទេវតា​ព្រម​ទទួល​ធ្វើ​សាក្សី​ហើយ​ជិះ​សេះ​ត្រទ្បប់​ទៅ​វិញ ។

ព្រះរាជា កាល​បើ​ព្រះ​អាទិត្យ​លិច​បាត់​ហើយ ក៏​ឲ្យ​រាជបុរស​ធ្វើ​ជា​រក​មើល តើ​ឃើញ​កសកបុរស​មក​ពីរក​ផ្កា​ហើយ​ឬនៅ ? រាជ​បុរស​ចេញ​ទៅ​ក្រៅ​កំពែង​វាំង​ឃើញ​បុរស​នោះ កំពុង​អង្គុយ​កើត​ទុក្ខ ក៏​នាំ​ទៅ​ថ្វាយ​ព្រះ​រាជា​ដោយ​ចោទ​ប្រកាន់​ថា មក​ហួស​ពេល​កំណត់ ត្រូវ​ព្រះរាជា​យក​ទោស​ដល់​ជីវិត ។ ព្រះ​រាជា​គ្រាន់​តែ​ទត​ឃើញ​បុរស​នោះ ក៏​ដាក់​ទោស​ឲ្យ​ថា ត្រូវ​រាជ​បុរស​យក​ទៅសម្លាប់់ ។

កសក​បុរស​ទូល​អង្វរ​តាម​សេចក្តី​ពិត​របស់​ខ្លូន ហើយ​អាង​ដល់​សាក្សី​របស់​ខ្លូន​ថា បើ​ព្រះ​រាជា​ពុំ​ជឿទេ​ចាំ​សួរ​ភូមិ​ទេវតា ដែល​តែង​ជិះ​សេះ​មក​ឲ្យ​ឱវាទ​ដល់​បុរស​ជាប់​ឈើ​អណ្តោត​នោះ​ចុះ ។ ព្រះ​រាជា​ទាល់​ប្រាជញ ដោយ​ចង់​ឃើញ​ភូមិទេវតា ក៏​ឲ្យ​បុរស​នោះ​នាំ​ទៅ​ជួប ដល់​ពេល​ព្រលប់​ភូមិទេវតាជិះ​សេះ​មក ព្រះ​រាជាទត​ឃើញ​ហើយ ត្រាស់​សួរ​ថា អ្នក​ជាសាក្សី​កសកបុរស​នេះ​ឬ ? បុរស​នេះ​បាន​នាំ​យក​ផ្កា និង​ដី​មក​ដល់​មុន​ថ្ងៃ​លិច​ឬ ? ភូមិទេវតា​ទូល​ថា ជា​សាក្សី​មែន. បាន​ឃើញ​បុរស​នេះ​នាំ​យក​ដី និង​ផ្កា​មក​ដល់​មុន​ថ្ងៃ​លិច​មែន ។ កសក​បុរស​ក៏​បាន​រួច​ខ្លួន​ទៅ ។

ដំណាល​អំពី​ភូមិទេវតា មាន​ប្រាថ្នា​យូរ​ហើយ ចង់​ទូន្មាន​ស្តេច​លិច្ឆវី ឲ្យ​លះ​បង់​មិច្ឆាទិដ្ឋិ​ចេញ និង​ដោះ​ក្មួយ​របស់​ខ្លួន​ឲ្យ​បាន​រួច​ពី​ឈើ​អណ្តោត ។ ជួន​ជា​ឱកាស​នោះ​ស្តេច​លិច្ឆវី ចង់​ដឹង​បុព្វ​កម្ម​របស់​ភូមទេវតា ក៏​ត្រាស់​សួរ​ថា​អ្នក​នៅ​ទី​ណា ? យើង​មិន​ដែល​ឃើញ ? ។ ភូមិទេវតា​ក្រាប​ទូល​ថា ពី​ដើម​ជា​អ្នក​លក់​រាន​ផ្សារ បាន​រក្សា​សីល​ធ្វើ​ទាន​សន្សំ​បុណ្យ​កុសល​ផ្សេងៗ ជា​ច្រើន ជា​អ្នក​រៀរ​អំពើ​ទុច្ចរិត​មិន​រំលោភ​ខុស​ច្បាប់ មិន​ធ្វើ​តាម​អំពើ​ចិត្ត​ពាល​របស់​ខ្លូន ។ ថ្ងៃ​មួយ ត្រូវ​គេ​ចោទ​ទូល​ព្រះ​បង្គំ​ថា​លួច​ទ្រព្យ​គេ មហារាជ​បាន​ឲ្យ​រាជ​បុរស​សម្លាប់​ទូល​ព្រះ​បង្គំ​ហើយ យក​ក្មួយ​ទូល​ព្រះ​បង្គំ​ទៅ​ដោត​ឈើ​អណ្តោត​ដោយ​បុណ្យ​ដែល​ទូល​បង្គំ​បាន​ធ្វើ​នោះ​ឯង នាំ​មក​កើត​ជា​ទេវតា ឯ​សេះ​នេះ​កើត​ដោយ​បុណ្យ​ដែល​ទូល​ព្រះ​បង្គំ បាន​យក​ឆ្អឹង​គោ​ទៅ​ដាក់​លប់​ភក់​ធ្វើ​ផ្លូវ​ឲ្យ​មនុស្ស​ដើរ​បាន​ស្រួល ។

ព្រះ​រាជា​ត្រាស់​សួរ​ទៀត​ថា​ចុះ​ហេតុ​អ្វី​បាន​ជា​អ្នក​គ្មាន​សំពត់​ស្លៀក ? ភូមិ​ទេវតា​ទូល​ថា​នេះ​គឺ​ទោស​ដែល​ទូល​ព្រះ​បង្គំ យក​សំពត់​សម្លាញ់​លាក់​លេង​ជា​ល្បែង ធ្វើ​ឲ្យ​សម្លាញ​នោះ​អាក្រាត​នៅ​ខ្លួន​ទទេ សូម​មហារាជ​ជ្រាប មិន​មែន​ដូច​មហារាជ​ធ្លាប់​យល់​ថា​ស្លាប់​ទៅ​សូន្យ ធ្វើ​បុណ្យ​បាប​មិន​មាន​ផល​នោះ​ទេ ។


ក្នុង​ពេល​នោះ ព្រះ​រាជា​ហាក់​ដូច​ជា​ភ្ញាក់​ព្រះអង្គថា​អញ​ប្រហែល​យល់​ខុស​ទេ​ដឹង ? ។ ភូមិទេវតា​ក៏​ទូល​បញ្ជាក់​សេចក្តី​ទៀត​ថា បុណ្យ​ក្តី បាប​ក្តី​ដែល​បុគ្គល​ធ្វើ​ហើយ​មិន​សាប​សូន្យ​ទេ​តែង​ឲ្យ​ផល​ជា​និច្ច. ពេល​នេះ​បើ​មហារាជ​ទ្រង់​មេត្តា​ដល់​ទូល​បង្គំ​ដែល​គ្មាន​សំពត់​ស្លៀក សូម​មហារាជ​យក​សំពត់​ទៅ​ប្រគេន​សង្ឃ ឧទ្ទិស​ផល​ចំពោះ​ទូល​បង្គំ ៗ នឹង​បាន​ស្លៀក​ដណ្តប់ មហារាជក៏​នឹង​បាន​ទត​ឃើញ​ផល​ទាន​ជាក់​ច្បាស់​ចំពោះ​ព្រះ​នេត្រ ។

ព្រះ​រាជា​ទ្រង់​ព្រះ​តម្រាស់​ថា ម្នាល​ទេវតា ឲ្យ​យើង​យក​សំពត់​ទៅ​ប្រគេន​សង្ឃ​អង្គ​ឯណា. ទេវតា​ទូល​ថា សូម​មហារាជ​ប្រគេន​ចំពោះ​ព្រះ​កប្បិតត្ថេរ ជា​ព្រះ​អរហន្ត ដែល​លោក​តែង​និមន្ត​បិណ្ឌ​បាត​ក្នុង​ក្រុង​វេសាលី ។​ព្រះ​រាជា​យក​សំពត់​ព្រះ​រាជទ្រព្យ មាន​សាច់​ម៉ត់​ល្អ​ទៅ​ប្រគេន​ព្រះ​កប្បិតត្ថេរ ហើយ​ឧទ្ទិស​ផល​ចំពោះ​ទេវតា ក្នុង​ពេល​នោះ​ ទេវតា​បាន​ស្លៀក​ដណ្តប់​សំពត់​ទិព្វ ហើយ​ទៅ​កាន់​សំណាក់​ព្រះ​កប្បិតត្ថេរ​នោះ​ភ្លាម ព្រះ​រាជា​បាន​ទត​ឃើញ​ជាក់​នឹង​ព្រះ​នេត្រ សេចក្តី​យល់​ខុស​មិច្ឆាទិដ្ឋិ ក៏រលត់​បានត់​អស់​ក្នុង​ពេល​នោះ​ឯង ហើយ​ត្រាស់​បង្គាប់​ឲ្យ​រាជ​បុរស ដោះ​លែង​បុរស​ដែល​ជាប់​ឈើ​អណ្តោត ។ បុរស​នោះ​បាន​រួច​ពី​ឈើ​អណ្តោត​ហើយ ខំ​មើល​មុខ​ដំបៅ​បាន​សះ​ជា ក៏​ចូល​ទៅ​បួស​បាន​សម្រច​ជា​ព្រះ​អរហន្ត ។ ឯ​ព្រះ​រាជា បាន​ថ្វាយ​ខ្លួន​ជា​ឧបាសក​រក្សា​សីល ៥ សីល​ឧបោសថ​ថ្ងៃ​មួយ​បាន​ស្តាប់​ធម្ម​ទេសនា​របស់​ព្រះ​កប្បិត​ត្ថេរ ក៏​បាន​សម្រេច​ដល់​សោតាបត្តិ​ផល​ហោង ។

អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ប្រជុំជាតក
វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត


ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ០៧ តុលា ឆ្នាំ២០១៦ (អាន: ៩០៧១ ដង)
រឿង​អាយ​ល​ម្ពាយ​ចាប់​ពស់
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០១៥ (អាន: ១១៧៧៤ ដង)
ទោស​នៃ​ការ​សេព​គប់​ជន​ពាល​ និង​ផឹក​សុ​រា​
ផ្សាយ : ២៥ តុលា ឆ្នាំ២០១៣ (អាន: ៦៣៤៤ ដង)
អានិសង្ស​ធ្វើ​ផ្លូវ​ថ្នល់ ដោយ​សេចក្តី​ជ្រះ​ថ្លា
ស្ថាបនាខែពិសាខ ព.ស.២៥៥៥ ដោយ៥០០០ឆ្នាំ ។ ជាធម្មទាន ៕
Top Best 10 pro