30
ថ្ងៃ អង្គារ ទី ១៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (កំពង់ឆ្នាំង)
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១១៩,១៩៣
Today
ថ្ងៃម្សិលមិញ ១៩៥,៩៥៥
ខែនេះ ៤,៤៦៨,៩១៣
សរុប ៣៨៣,៧៥៥,៦០៦
អានអត្ថបទ
ផ្សាយ : ៣១ សីហា ឆ្នាំ២០១៩ (អាន: ២៨,១៦៨ ដង)

អក្កោសកសូត្រ



 
អក្កោសកសូត្រ
បិដកលេខ ៣០ ទំព័រ ៨៧

សម័យ​មួយ ព្រះ​មាន​ព្រះភាគ ទ្រង់​គង់​នៅ​ក្នុង​វត្ត​វេឡុវ័ន​ជាកលន្ទកនិវាបស្ថាន ទៀប​ក្រុង​រាជ​គ្រឹះ ។ ព្រាហ្មណ៍​ឈ្មោះ​អក្កោសកភារ​ទ្វាជៈ បាន​ឮ​ដំណឹង​ថា ព្រាហ្មណ៍​ភារទ្វាជ​គោត្រ​ចេញ​ចាក​ផ្ទះ​ចូល​ទៅ​កាន់​ផ្នួស ក្នុង​សំណាក់​ព្រះ​សមណគោតម ក៏​ខឹង អន់​ចិត្ត ចូល​ទៅ​រក​ព្រះ​មាន​ព្រះ​ភាគ លុះ​ចូល​ទៅ​ដល់​ហើយ​បាន​ជេរ​គំរាម​ព្រះ​មាន​ព្រះ​ភាគ​ដោយ​វា​ចាក​ជា​អសប្បុរស អាក្រក់ ។

កាល​បើ​អក្កោសកភារទ្វាជៈ ពោល​យ៉ាង​នេះ​ហើយ ព្រះ​មាន​ព្រះ​ភាគ បាន​ត្រាស់​នឹង​អក្កោសភារទ្វាជ​ព្រាហ្មណ៍​យ៉ាង​នេះ​ថា ម្នាល​ព្រាហ្មណ៍​អ្នក​សំគាល់​ហេតុ​នោះ​ដូចម្តេច ពួក​មិត្ត អាមាត្យ ញាតិ​សាលោហិត ជា​ភ្ញៀវ ធ្លាប់​មក​រក​អ្នក​ដែរ​ឬ ។ បពិត្រ​ព្រះ​គោតម​ដ៏​ចម្រើន ជួន​កាល​ពួក​មិត្ត​អាមាត្យ ញាតិ​សាលោហិត​ជា​ភ្ញៀវ​ធ្លាប់​មក​រក​ខ្ញុំ​ម្តង​ៗ ដែរ ។ ម្នាល​ព្រាហ្មណ៍ អ្នក​សំគាល់​សេចក្តី​នោះ​ដូចម្តេច​ អ្នក​បាន​រៀប​ខាទនីយ​ភោជនីយា​ហារ និង​សាយនីយាហារ ទទួល​ភ្ញៀវ​ទាំង​នោះ​ដែរ​ឬ ។ បពិត្រ ព្រះ​គោតម​ដ៏​ចម្រើន ជួន​កាល​ខ្ញុំ​បាន​រៀប​ខាទនីយភោជនីយាហារ និង​សាយនិយាហារ ទទួល​ពួក​ភ្ញៀវ​ទាំង​នោះ​ដែរ ។

ម្នាល​ព្រាហ្មណ៍​ប្រសិន​បើ​ពួក​ភ្ញៀវ​ទាំង​នោះ មិន​ទទួល​យក​ទេ តើ​វត្ថុ​នោះ​បាន​ទៅ​អ្នក​ណា​វិញ ។ បពិត្រ​ព្រះ​គោតម​ដ៏ចម្រើន​ ប្រសិន​បើ​ពួក​ភ្ញៀវ​ទាំង​នោះ មិន​ទទួល​យក​ទេ វត្ថុ​នោះត្រូវ​បាន​មក​ខ្ញុំ​វិញ ។ ម្នាល​ព្រាហ្មណ៍​ ការ​ជេ​នុះក៏​យ៉ាង​នោះ​ដែរ អ្នក​ឯង​ជេរ​តថាគត ដែល​ជា​អ្នក​មិន​ជេរ ខឹង​តថាគត ដែល​ជា​អ្នក​មិន​ខឹង​ ប្រកួត​ប្រកាន់​នឹង​តថាគត ដែល​ជា​អ្នក​មិន​ប្រកួត​ប្រកាន់ តថាគត មិន​ទទួល​ការ​ប្រទូស្ត របស់​អ្នក​នោះ​ទេ ម្នាល​ព្រាហ្មណ៍ ការ​ជេរ​នុះ​ត្រូបាន​ទៅ​អ្នក​វិញ ។

ម្នាល​ព្រាហ្មណ៍​អ្នក​ណា​អ្នក​ណា​ជេរ​តប​បុគ្គល​ដែល​ជេរ​ខឹង​តប​បុគ្គល​ដែល​ខឹង ប្រកួត​ប្រកាន់​បុគ្គល​ដែល​ប្រកួត​ប្រកាន់ ម្នាល​ព្រាហ្មណ៍ បុគ្គល​នេះ តថាគត​ឲ្យ​ឈ្មោះ​ថា ស៊ី​ជា​មួយ​គ្នា ធ្វើ​តប​បុគ្គល​ដែល​ធ្វើ​ហើយ តថាគត​នោះមិន​បរិភោគ​ជា​មួយ​នឹង​អ្នក​ទេ​មិន​ធ្វើ​តប​អ្នក​វិញ​ទេ ម្នាល​ព្រាហ្មណ៍ ការ​ជេរ​នោះ​ត្រូបាន​ទៅ​អ្នក​វិញ ។ ព្រាហ្មណ៍​ពោល​ថា បរិស័ទ​ព្រម​ទាំង​ស្តេច ស្គាល់​ព្រះ​គោតមដ៏​ចម្រើន​យ៉ាង​នេះ ថា ព្រះ​មណគោតម ជា​ព្រះ​អរហន្ត​មែន តែ​ព្រះ​គោតម​ដ៏​ចម្រើន​នៅ​តែ​ខឹង​ ។

ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ថាៈ

អក្កោធស្ស កុតោ កោធោ ទន្តស្ស សមជីវិនោ
សម្មទញ្ញា វិមុត្តស្ស ឧបសន្តស្ស តាទិនោ។

បុគ្គល​មិន​ក្រោធ មាន​ខ្លួន​ទូន្មាន​ហើយ រស់​នៅ​សមរម្យ​មាន​ចិត្ត​រួច​ស្រឡៈ​ព្រោះ​យល់​ត្រូវ ជា​អ្នក​ស្ងប់​រម្ងាប់​កិលេស មិន​ញាប់​ញ័រ​ដោយ​លោក​ធម៌ តើ​មាន​ក្រោធ ពី​ណា​មក ។

តស្សេវ តេន បាបិយោ យោ​ កុទ្ធំ បដិកុជ្ឈតិ
កុទ្ធំ អប្បដិកុជ្ឈន្តោ សង្គាមំ ជេតិ តុជ្ជយំ ។

ព្រោះ​ថា អ្នក​ណា​ក្រោធ​តប​បុគ្គល​ដែល​ក្រោធ​ហើយ អ្នក​នោះ​ឯង​នឹង​មាន​សេចក្តី​អាក្រក់ ព្រោះ​សេចក្តី​ក្រោធ​នោះ​ឯង ឯ​បុគ្គល​មិន​ក្រោធ​តប​នឹង​អ្នក​ដែល​ក្រោធ រមែងឈ្នះ​សង្គ្រាម​ដែល​គេ​ឈ្នះ​បាន​ដោយ​ក្រ ។

ឧភិន្មមត្ថំ ចរតិ អត្តនោ ច បរស្ស ច
បរំ សង្កុបិតំ ញត្វា យោ សតោ ឧបសម្មតិ ។

អ្នក​ណា​ដឹង​ថា​អ្នក​ដទៃ​ក្រោធនឹង​ខ្លួន ជា​អ្នក​មាន​ស្មារតី​រម្ងាប់​សេចក្តី​ក្រោធ​បាន ជា​អ្នក​នោះ​ឈ្មោះ​ថា ប្រព្រឹត្ត​នូវ​ប្រយោជន៍​ដល់​ជន​ទាំង​ពីរ​នាក់ គឺ​ខ្លួន​ឯង​និង​អ្នក​ដទៃ ។

ឧតិន្មំ តិកិច្ឆន្តានំ អត្តនោ ច បរស្ស ច
ជនា មញ្ញន្តិ ពាលោតិ យេ ធម្មស្ស អកោវិទាតិ ។

បណ្តាជន​ទាំង​២​នាក់​គឺ​ខ្លួន​ឯង និង​អ្នក​ដទៃ ដែល​ជា​អ្នក​រក្សា​សេចក្តី​សុខ ជន​ទាំង​ឡាយ​ណា មិន​ឈ្លាស​ក្នុង​ធម៌ ជន​ទាំង​ឡាយ នោះ​រមែង សំគាល់​អ្នក​នោះ ថា​ជា​មនុស្ស​ពាល ។

កាល​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​យ៉ាង​នេះ​ហើយ អក្កោ​សកភារទ្វាជ​ព្រាហ្មណ៍ បាន​ទូល​ព្រះ​មាន​ព្រះ​ភាគ យ៉ាង​នេះ​ថា​បពិត្រ​ព្រះ​គោតមដ៏​ចម្រើន ច្បាស់​ណាស់ បពិត្រ​ព្រះ​គោតម​ដ៏​ចម្រើន ច្បាស់​ណាស់ ។ បេ ។

ខ្ញុំ​ព្រះ​អង្គ​នេះ សូម​ដល់​នូវ​ព្រះ​គោតម​ដ៏​ចម្រើនផង ព្រះ​ធម៌​ផង ព្រះ​ភិក្ខុសង្ឃ​ផង ជាទី​ពឹង​ទី​រឭក ខ្ញុំ​ព្រះ​អង្គ​សូម​បាន​នូវ បព្វ​ជ្ជា និង ឧបសម្បទា ក្នុង​សំណាក់​ព្រះ​គោតម​ដ៏ចម្រើន ។ អក្កោសកភារទ្វាជ​ព្រាហ្មណ៍ បាន​បព្វជ្ជា​និង​ឧបសម្បទា ក្នុងសំណាក់​ព្រះ​មាន​ព្រះ​ភាគ​ហើយ ។ លុះ​អក្កោសកភារទ្វាជៈមាន​អាយុ បាន​ឧបសម្បទា មិន​យូរ​ប៉ុន្មាន​ចៀស​ចេញ​ទៅ​តែ​ម្នាក់​ឯង ជា​អ្នក​មិន​ប្រមាទ មាន​ព្យាយាម​ដុតកម្តៅកិលេស មាន​ចិត្ត​បញ្ជូន​ទៅ​កាន់​ព្រះ​និព្វាន កុលបុត្រ​ទាំង​ឡាយ​ចេញ​ចាក​ផ្ទះ ចូល​ទៅ​កាន់​ផ្នួស​ដោយ​ប្រពៃ ដើម្បី​សម្រេច ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​នៃ​ខ្លួន​​ឯង ក្នុង​បច្ចុប្បន្ន នូវ​អនុត្តរធម៌​នោះ​ដែរ​ជាទី​បំផុត នៃ​ព្រហ្មចរិយៈ ហើយ​ដឹង​ច្បាស់​ថា ជាតិ​អញ​បាន​ធ្វើ​រួច​ហើយ មគ្គភាវនាកិច្ច​ដទៃ ដើម្បី​សោឡសកិច្ច​នេះ​ទៀត​មិន​មាន​ឡើយ ។ បណ្តាព្រះ​អរហន្តទាំង​ឡាយ ព្រះ​ភារទ្វាជៈមាន​អាយុ ក៏​ជា​ព្រះ​អរហន្ត មួយ​អង្គ​ដែរ ។


អត្តបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ជំនួយសតិ
រៀបរៀប​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយ​អត្តបទ​ដោយៈ កញ្ញា ជា​ ម៉ានិត

ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣ (អាន: ១០,៩០៨ ដង)
បុគ្គលល្ងង់​ខ្លៅជាប់​អន្ទាក់មច្ចុរាជ
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣ (អាន: ២២,៤៧០ ដង)
ការ​កសាង​កម្លាំង​ចិត្ត​រឹង​មាំ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 3.48
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿