30
ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១១៥,២៩៩
Today
ថ្ងៃម្សិលមិញ ១៦៤,៥០៧
ខែនេះ ៦,១១៣,១០០
សរុប ៣៨៥,៣៩៩,៧៩៣
អានអត្ថបទ
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ៣៦,៣៧៣ ដង)

ឧទយសូត្រ



 
ឧទយសូត្រ
បិដកលេខ ៣០ ទព័រ ១១៨

សាវត្ថីនិទាន ។ គ្រានោះ​ឯង​ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​ស្បង់​ប្រដាប់​បាត្រ​និងចីវរ ក្នុង​បុព្វណ្ហ សម័យ ស្តេច​ចូល​ទៅ​កាន់​លំនៅ​របស់​ឧទយ​ព្រាហ្មណ៍ ។ លំដាប់​នោះ​ឯង ឧទយ​ព្រាហ្មណ៍​យក​បាយ ដាក់​ពេញ បាត្រ ព្រះមានព្រះ​​ភាគ ។

ព្រះ​មាន​ព្រះ​ភាគ​ ទ្រង់​ស្បង់​ប្រដាប់​បាត្រ និង​ចីវរ​ក្នុង​បុព្វណ្ហ សម័យ ស្តេច​ចូល​ទៅ​កាន់​លំនៅ​របស់​ឧទយ​ព្រាហ្មណ៍​អស់​វារៈ​ពីរ​ដង ។ ឧទយ​ព្រាហ្មណ៍ ក៏​យក​បាយ​ដាក់​ពេញ​បាត​ព្រះ​មាន​ព្រះ​ភាគ ជា​គម្រប់​ពីរ​ដង ។
ព្រះ​មាន​ព្រះ​ភាគ ជា​គម្រប់​ពីរ​ដង ។

ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ស្បង់​ប្រដាប់​បាត្រ និង​ចីវរ​ក្នុង​បុព្វណ្ហសម័យ ស្តេច​ចូល​ទៅ​កាន់​លំនៅ​របស់​ឧទយ​ព្រាហ្មណ៍​ជា​គម្រប់​បី​ដង ។ ឧទយ​ព្រាហ្មណ៍ ក៏​យក​បាយ​ដាក់​ពេញ​បាត្រ​ព្រះ​មាន​ព្រះ​ភាគ ជា​គម្រប់​បី​ដង ហើយ ពោល​ពាក្យ​នេះ​នឹង​ព្រះ​មាន​ព្រះ​ភាគ​ថា ព្រះ​សមណគោតម​នេះ ជាអ្នក​ជាប់​ចិត្ត​ក្នុង​រស​ទើប​និមន្ត មក​រឿយៗ ។
ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​តប​ថាៈ

បុនប្បុនំ ចេវ វបន្តិ ពីជំ
បុនប្បុនំ ខេត្តំ កសន្តិ កស្សកា
បុនប្បុនំ ធញ្ញមុបេន្តិ រដ្ឋំ ។

ភ្លៀង​បង្អុរ​ចុះ​រឿយ​ៗ ជន​ទាំង​ឡាយ ក៏​ព្រោះ​ពូជ​រឿយ​ៗ អ្នក​ភ្ជួរ​រាស់​ទាំង​ឡាយ ភ្ជួរ​រាស់​ស្រែ រឿយៗ តែវ​នាំ​ស្រូវ​ទៅកាន់​ដែន​ក៏​រឿយ​ៗ ។

បុនប្បុនំ យាចកា យាចយន្តិ
បុនប្បុនំ ទានបតី ទទន្តិ
បុនប្បុនំ ទានបតី ទទិត្វា
បុនប្បុនំ សគ្គមុបេន្តិ ឋានំ ។

ស្មូម​ទាំង​ឡាយ សូម​រឿយ​ៗ ម្ចាស់​ទានទាំង​ឡាយ ក៏​ឲ្យ​រឿយ​ៗ លុំ​ម្ចាស់​ទាន​ទាំង​ឡាយ ឲ្យ​រឿយ​ៗ ហើយ រមែង​ទៅ​កាន់​ឋាន​សួគ៌​ក៏​រឿយៗ ។

បុនប្បុនំ ខីរណិកា ទុហន្តិ
បុនប្បុនំ វច្ឆោ ឧបេតិ មាតរំ
បុនប្បនំ កិលមតិ ផន្ទតិ ច
បុនប្បុនំ គព្ភមុបេតិ មន្ទោ
បុនប្បុនំ ជាយតិ មិយ្យតិ ច
បុនប្បុនំ សីវថិកំ ហរន្តិ ។

អ្នករឹត​ទឹក​ដោះ​គោទាំង​ឡាយ រឹត​រឿយ ៗ​កូន​គោ​ក៏​ចូល​ទៅ​រក​មេគោ​រឿយ​ៗ​អ្នក​ល្ងង់​ខ្លៅ​លំបាក​ផង ញាប់​ញ័រ​ផង​រឿយៗ​តែង​ចូល​ទៅ​កាន់​គភ៌​ក៏​រឿយៗ ទាំង​កើត​ទាំង​ស្លាប់​ក៏​រឿយ​ៗគេ​នាំ​ទៅ​កាន់​ទី​ស្មសាន ក៏​រឿយៗ ។

មគ្គញ្ច លទ្ធា អបុនព្ភវាយ
បុនប្បុនំ ជាយតិ ភរិយញ្ញោតិ ។

ចំណែក​អ្នក​មាន​បញ្ញា​ដូច​ជា​ផែន​ដី លុះ​បាន​នូវ​មគ្គហើយ​មិន​កើត​ក្នុង​ភព​ថ្មី​ទៀត​រឿយៗ​ឡើយ ។

កាល​ព្រះ​មាន​ព្រះ​ភាគ ត្រាស់​យ៉ាង​នេះ​ហើយ​ ឧទយព្រាហ្មណ៍ បាន​ពោល​ពាក្យនេះ​នឹង​ព្រះ​មាន​ព្រះ​ភាគ​ថា បពិត្រ​ព្រះ​គោតម​ដ៏​ចម្រើន ច្បាស់ពេក​ណាស់ បពិត្រ​ព្រះ​គោតម​ដ៏​ចម្រើន ច្បាស់​ពេក​ណាស់ ។ បេ ។ សូម​ព្រះ​គោតមដ៏​ចម្រើនចាំ​ទុក​នូវ​ខ្ញុំ​ព្រះ​អង្គ​ថា​ជា​ឧបាសក អ្នក​ដល់​នូវ​ព្រះ​រតន​ត្រ័យ​ជា​ទី​ពឹង​ស្មើ​ដោយ​ជីវិត តាំង​ថ្ងៃ​នេះ​ជា​ដើម​រៀង​ទៅ ។

អត្តបទនេះ​ដកស្រង់​ចេញ​ពី​សៀរភៅៈ ជំនួយសតិ
រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយអត្តបទ​ដោយៈ កញ្ញា ជា ម៉ានិត

ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ៣១ តុលា ឆ្នាំ២០២២ (អាន: ៥០,៣១៨ ដង)
សេចក្ដី​ទុក្ខ​ក្នុង​នរក​បរលោក
ផ្សាយ : ១៤ មីនា ឆ្នាំ២០២៤ (អាន: ៣,០០២ ដង)
អ្នកសមាទានធុតង្គគង់វង្សត្រូវប្រកបដោយធម៌៣០ប្រការ
ផ្សាយ : ១៩ មករា ឆ្នាំ២០២២ (អាន: ១០,៥៧២ ដង)
របៀបហ្វឹក​ហាត់​ចិត្ត​ឲ្យបាន​ទូលំ​ទូលាយ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៨,៤៥២ ដង)
លក្ខណៈ​បុគ្គល​មាន​សតិ​សម្បជញ្ញៈ
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ១២,៦២៤ ដង)
ស្ត្រី​តែង​មើល​ងាយ​ប្ដី​ដោយ​ហេតុ​ ៨ យ៉ាង
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 3.21
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿