15
ថ្ងៃ ច័ន្ទ ទី ០៦ ខែ ធ្នូ ឆ្នាំឆ្លូវ ត្រី​ស័ក, ព.ស.​២៥៦៥  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុពន្លឺត្រៃរតន៍
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ១១៨,៤៨១
Today
ថ្ងៃម្សិលមិញ ១៤២,៦៨៥
ខែនេះ ៨៨០,៨០៦
សរុប ២៣៦,២៩៦,២២៨
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ៩៩៣១ ដង)

ធម្មបទគាថា ជរាវគ្គទី ១១



 
ធម្មបទគាថា ជរាវគ្គទី ១១
បិដកលេខ ៥២ ទំព័រ ៥២

កោ នុ ហាសោ កិមានន្ទោ និច្ចំ បជ្ជលិតេ សតិ
អន្ធការេន ឳនទ្ធា បទីបំ ន គវេសថ ។

កាល​បើ​លោក​សន្និវាស ត្រូវ​ភ្លើង​មាន​រាគៈ ជា​ដើម​ឆេះ​ទ្រលោម​ជានិច្ច ម្តេច​ក៏​សើច ម្តេច​ក៏​ត្រេកត្រអាល អ្នក​ទាំង​ឡាយ​ត្រូវ​ងងឹត គឺ​អវិជ្ជា​រូប​រឹត​ហើយ (ម្តេច​ឡើយ) ក៏​មិន​ស្វែង​រក​ប្រទីប​គឺ​ប្រាជ្ញា (ដើម្បី​កម្ចាត់​នូវ​សេចក្តី​ងងឹត​នោះ​ចេញ) ។

បស្ស ចិត្តកតំ ពិម្ពំ អរុកាយំ សមុស្សិតំ
អាតុរំ ពហុសង្កប្បំ យស្ស នត្ថិ ធុវំ ឋិតិ ។

អត្តភាព​ណា មិន​ទៀង​ទាត់ ឋិត​ថេរ អ្នក​ចូរ​មើល​អត្តភាព (នោះ) ដែល​កុសលាកុសលកម្ម ធ្វើ​វិចិត្រ​ហើយ ជាកាយ​ពាស​ពេញ​ដោយ​ដំបៅ ដែល​ឆ្អឹង​បីរយ​កំណាត់ ផ្តុំ​គ្នា​ហើយ ជា​អត្តភាព ក្តៅ​ក្រហាយ​ជានិច្ច ជាទី​រំពឹង​ត្រិះរិះ​យ៉ាង​ខ្លាំង​នៃ​ជន​ទាំង​ឡាយ ។

បរិជិណ្ណមិទម រូបំ រោគនិទ្ធំ បភង្គុណំ
ភិជ្ជតិ បូតិ សន្ទេហោ មរណន្តំ ហិ ជីវិតំ ។

រូប​នេះ​គ្រាំ​គ្រា​អស់​ហើយ ជាទី​សំណាក់​នៃ​រោគ ជា​របស់​ពុក​ផុយ កាយ​របស់​ខ្លួន​ជា​របស់​ស្អុយ នឹង​បែក​ធ្លាយ​ទៅ​វិញ ព្រោះ​ថា​ជីវិត​មាន​សេចក្តី​ស្លាប់​ជាទី​បំផុត ។

យានិមានិ អបត្តានិ អលាពូនេវ សារទេ
កាបោតកានិ តានិ ទិស្វាន កា រតិ ។

ឆ្អឹង​ទាំង​ឡាយ​ណា មាន​សម្បុរដូចសត្វ​ព្រាប ដែល​គេ​ចោល​ហើយ ដូច​ផ្លែ​ឃ្លោក​ក្នុង​សរទកាល សេចក្តី​ត្រេកអរ​អ្វី​ហ្ន (របស់​អ្នក​ទាំង​ឡាយ) ព្រោះ​តែ​ឃើញ​ឆ្អឹង​ទាំង​ឡាយ​នោះ ។​

អដ្ឋីនំ នគរំ កតំ មំសលោហិតលេបនំ
យត្ថ ជរា ច មច្ចុ ច មានោ មក្ខោ ច ឱហិតោ ។

សេចក្តី​គ្រាំ​គ្រា សេចក្តី​ស្លាប់ សេចក្តី​ប្រកាន់​ខ្លួន​និង​សេចក្តី​លុប​គុណ ប្រជុំ​ចុះ​ក្នុង​សរីរៈ​ណា (សរីរៈ​នោះ) ដែល​កុសលា​កុសល​កម្មធ្វើ​ហើយ ឲ្យ​ជា​នគរ​របស់​ឆ្អឹង​ទាំង​ឡាយ បិទ​បូក​លាប​ដោយ​សាច់​និង​ឈាម ។

ជីរន្តិ វេ រាជរថា សុចិត្តា
អថោ សរីរម្បិ ជរំ ឧបេតិ
សតញ្ច ធម្មោ ន ជរំ ឧបេតិ
សន្តោ ហវេ សព្តិ បវេទយន្តិ ។

រាជ​រថ​ទាំង​ឡាយ ដ៏​វិចិត្រ​ល្អ រមែអ​គ្រាំគ្រា សូម្បី​សរីរៈ​ក៏​ដល់​នូវ​សេចក្តី​គ្រាំ​គ្រា​ដូច​គ្នា រីឯ​ធម៌​របស់​សប្បុរស មិន​ចូល​ដល់​ការ​ចាស់​ជ​រា​ឡើយ សប្បុរស​ទាំង​ឡាយ​តែង​ប្រឹក្សា​ជា​មួយ​ពួក​សប្បុរស​ផង គ្នា ។

អប្បុស្សុតាយំ បុរិសោ ពលិពទ្ទោវ ជីរតិ
មំសានិ តស្ស វ្ឍន្តិ បញ្ញា តស្ស ន វឌ្ឍតិ ។

បុរស​អ្នក​មិន​មាន​ការ​ចេះ​ដឹង​នេះ តែង​ចាស់ (ឥតអំពើ) ដូច​គោ​បម្រើ សាច់​របស់​វា​តែង​ចម្រើន​ឡើង តែ​ប្រាជ្ញា​របស់​វា​មិន​ចម្រើន​ឡើយ ។

អនេកជាតិសំសារំ សន្ធាវិស្សំ អនិព្វិសំ
គហការំ គវេសន្តោ ទុក្ខា ជាតិ បុនប្បុនំ ។
គហការកេ ទិដ្ឋោសិ បុន គេហម ន កាហសិ
សព្វា តេ ផាសុកា តគ្គា គហកកូជំ វិសង្ខតំ
វិសង្ខារគតំ ចិត្តំ តណ្ហានំ ខយមជ្ឈគា ។

កាល​តថាគត​កំពុង​តែ​ស្វះ​ស្វែង​រក​ជាង​ធ្វើ​ផ្ទះ គឺ​តណ្ហា អ្នក​ធ្វើ​ផ្ទះ​គឺ​អត្ត​ភាព មិន​ទាន់​បាន​ជួប​ប្រទះ​នៅ​ឡើយ (តថាគត) ក៏​អន្ទោល​ទៅ​កាន់​សង្សារ​វដ្ត មាន​ជាតិ​ដ៏​ច្រើន សេចក្តី​កើត​ជា​ទុក្ខ​រឿយៗ ។

នែ​ជាង​ផ្ទះ អ្នក​ធ្វើ​ផ្ទះ​គឺ​អត្តភាព តថាគតឃើញ​ហើយ​អ្នក​នឹង​ធ្វើ​ផ្ទះ (របស់​តថាគត) ទៀត​មិន​បាន​ឡើយ ឆ្អឹង​ជំនីរ​គឹ​កិលេស​របស់​អ្នក​ទាំង​អស់​តថាគត​កាច់​បំបាក់​អស់​ហើយ ដំបូល​ផ្ទះ​គឺ​អវិជ្ជា តថាគត​កម្ចាត់​ចោល​ហើយ ចិត្ត​របស់​តថាគត ដល់​ព្រះ​និព្វាន ដែល​ប្រាស​ចាក​សង្ខារ​ហើយ តថាគត បាន​ដល់​ធម៌​ជា​គ្រឿង​ក្ស័យ​តណ្ហា​ទាំង​ឡាយ​ហើយ ។

អចរិត្វា ព្រហ្មចរិយំ អលទ្ធា យោព្វនេ ធនំ
ជិណ្ណកោញ្ចាវ ឈាយន្តិ ខីណមច្ឆេវ បល្លលេ ។
អចរិត្វា ព្រហ្មចរិយំ អលទ្ធា យោព្វនេ ធនំ
សេន្តិ ចាបាតិខីណាវ បុរាណានិ អនុត្ថុនំ ។

ជន​ពាល​ទាំង​ឡាយ មិន​ប្រព្រឹត្ត​ព្រហ្ម​ចរិយ​ធម៌ មិន​បាន​ទ្រព្យ ក្នុង​កាល​ខ្លួន​នៅ​ជាកំលោះ​ក្រមុំ រមែង​សញ្ជប់​សញ្ជឹង​ ដូច​សត្វ​ក្រៀល​ចាស់​សំកុក​នៅ​ក្នុង​ភក់​ដែល​អស់​ត្រី​ហើយ ដូច្នោះ​ឯង ។

ជន​ពាល​ទាំង​ឡាយ មិន​ប្រព្រឹត្ត​ព្រហ្មចរិយធម៌ មិន​បាន​ទ្រព្យ ក្នុង​កាល​ខ្លួន​នៅ​ជា​កំលោះ​ក្រមុំ រមែង​ដេក​ថ្ងូរ សោក​ស្តាយទ្រព្យ​ចាស់​ទាំង​ឡាយ​ដូច​ព្រួញ​ដែលផុត​ចាក​ខ្សែ​បន្លោះ​ដូច្នោះ ។

(ព្រួញ​ដែល​ផុត​ហើយ​ពី​ខ្សែ​បន្លោះ ទៅ​តាម​កម្លាំង រួច​ហើយ​ក៏​ធ្លាក់​ចុះ កាល​ដែល​មិន​មាន​អ្នក​ណា​ចាប់​វា លើក​ឡើង​ទេ​វា​ក៏​ត្រូវ​ជាចំណី​នៃ​សត្វ​កណ្តៀរ​ក្នុង​ទី​នោះ​ឯង យ៉ាង​ណា បុគ្គល​ពាល​ល្ងង់​ខ្លៅ​ទាំង​នោះ ក៏​យ៉ាង​នោះ​ដែរ កាល​ដែល​វ័យ​ទាំង​ ៣ កន្លង​ទៅ​ហើយ ក៏​ចូល​ដល់​មរណៈ ព្រោះ​ការ​ដែល​មិន​អាច​លើក​ខ្លួន​ឯង​ឡើង​បាន ក្នុង​កាល​ឥឡូវ​នេះ ។ មុន​ពេល​ស្លាប់ បុគ្គល​ពាល​មាន​តែ​តែ​ការ​សោក​សៅ នឹក​ដល់​ការ​ដែល​ខ្លួន​ធ្លាប់​ស៊ី ធ្លាប់​ផឹក​ធ្លាប់​រាំ ធ្លាប់​ច្រៀង ធ្លាប់​ប្រគំ​ជា​ដើម ក្នុង​កាល​មុន​ប៉ុណ្ណោះ) ។

អត្តបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ជំនួយ​សតិ
រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយ​អត្តបទ​ដោយៈ កញ្ញា ជា ម៉ានិត

ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១១៨៦១ ដង)
តួនាទី​លោក​គ្រូ​អាចារ្យ ៥សិក្ខាបទ
ផ្សាយ : ០១ ធ្នូ ឆ្នាំ២០២១ (អាន: ៥៩២ ដង)
ព្រះពុទ្ធប្រព្រឹត្តដើម្បីប្រយោជន៍ដល់សត្វលោក
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
បិទ
ឧបត្ថម្ភការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ៖  ✿  ឧបាសិកា កាំង ហ្គិចណៃ 20✿  ឧបាសក ធី សុរិុល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ 21✿  ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 21✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ (  ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក)21 ✿  លោក សាន្ត ពិសិដ្ឋ  ✿  ឧបាសិកា ហុង គីមស៊ែ  21✿  Mr. Maden Yim and Mrs Saran Seng  ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  21✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 21✿  ឧបាសក ពុំ ភួង ក្រុមពុទ្ធបរិស័ទ ធម្មសង្គហៈ ✿  ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារមានដូចជាៈ ( ជឹង ហ្គេចគៀង និង ស្វាមី  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមី  ✿  ជឹង ងួនហៀង និងភរិយា  ✿  ជឹង ងួនធៀង និងភរិយា  ✿  ជឹង ងួនសេង និងភរិយា)  ✿  ឧបាសិកា យ៉ុង វុត្ថារី 21✿  ឧបាសក ជឿន ហ៊ុយ ✿  ឧបាសក ញ៉ែម ហាន និងភរិយា យិន ដានី + ប្អូន + កូនចៅ (នៅបាត់ដំបង ) ✿  ឧបាសិកា នា អ៊ន់ និង កូនចៅ (កូនលោកយាយ ២១ ភ្នំពេញ) ✿  ឧបាសក អិុត ប្រាំង ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 21✿  ប្អូន សុត វាសនា និង ហិុន ជុំនិត និង សាង សះ និង ចន កែវ នៅកូរ៉េ  ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 21✿  ឧបាសិកា ទីម សុគន្ធ 21✿   ឧបាសិកា លី យក់ខេន និងកូនចៅ ✿   លោក ចាប គឹមឆេង និងភរិយា សុខ ផានី ✿   ឧបាសិកា ទេព សុគីម ✿  ឧបាសក ឌៀប ថៃវ៉ាន់ ✿  ឧបាសិកា ស៊ិន ស៊ីណា ឧបាសក ស៊ិន សុភា  ✿  លោក ភួង លាង អ្នកស្រី បុង មុំម៉ាឡា និងលោក ពូក មុនី ✿  ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន ✿  ឧបាសិកា ខេង ច័ន្ទលីណា ✿  ឧបាសិកា ជូ ឆេងហោ ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក យ៉ន់ សួន ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ ✿  ឧបាសិកា រាជ ការ៉ានីនាថ ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ប្អូន សុខ ចាន់ថា នៅកូរ៉េ  ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។   ✿ ✿ ✿  លោកអ្នកអាចជួយទ្រទ្រង់ដំណើរការផ្សាយ ៥០០០ឆ្នាំ សម្រាប់ឆ្នាំ២០២២  ដើម្បីគេហទំព័រ៥០០០ឆ្នាំ មានលទ្ធភាពពង្រីកនិងបន្តការផ្សាយ ។  សូមបរិច្ចាគទាន មក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿     សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿