ថ្ងៃ ព្រហស្បតិ៍ ទី ១៨ ខែ តុលា ឆ្នាំច សំរឹទ្ធិ​ស័ក ព.ស. ២៥៦២  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តម្រោម
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍ តាកែវ
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ០៤.០០ - ២៣.០០
មើលច្រើនទៀត​
តំណគួរកត់សម្គាល់
សមាជិកទើបចូល (អម្បាញ់មិញ)
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៣៩,៥១៣
Today
ថ្ងៃម្សិលមិញ ៥០,៥០៥
ខែនេះ ១,៦១៨,២៩៩
សរុប ៧៤,៩១១,០៦៣
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២១ កុម្ភះ ឆ្នាំ២០១៧ (អាន: ៥៤៧២២ ដង)

បែប​បទ និង​តួនាទី



ស្តាប់សំឡេង
 
បែប​បទ និង​តួនាទី

ក្នុង​ព្រះ​ពុទ្ធ​សាសនា​នេះ​ស្រ្តី​និង​បុរស​មាន​បែប​បទ​និង​តួនាទី​ផ្សេង​គ្នា ។ ការ​ផ្សេង គ្នា​នេះ​បាន​ប្រាកដ​យ៉ាង​ច្បាស់​ក្នុង​កិច្ច​ការ​តួនាទី​ជាអ្នក​គ្រប់​គ្រង​ផ្ទះ ។

ព្រះ​សម្មាសម្ពុទ្ធ​ព្រះ​អង្គ​ទ្រង់​បាន​ណែ​នាំ​ដល់​តួ​នាទី​និង​បែប​បទ របស់​ស្រ្តី​ក្នុង​ឋានៈ​ជា​ភរិយា​ដែល​គប្បី​បដិបត្តិ​ចំពោះ​ស្វាមី​មាន​៥ ប្រការៈ

១. ចាត់​ចែង​ការងារ​ផ្ទះ​ឲ្យ​បាន​រៀប​រយ ។
២. សង្គ្រោះ​ញាតិ​មិត្ត​ទាំង​ពីរ​ខាង (ខាង​ខ្លួន​ឯង​និង​ខាង​ស្វាមី) ។
៣. មិន​ប្រព្រឹត្ត​ក្បត់​ចិត្ត​ស្វាមី ។
៤. រក្សា​ទ្រព្យ​សម្បត្តិ​ដែល​ស្វាមី​រក​មក​បាន ។
៥. ព្យាយាម​មិន​ខ្ជិល​ច្រអូស​ក្នុង​ការងារ​ទាំង​ពួង ។

ទាំង​នេះ​ព្រោះ​ព្រះ​អង្គ​ទ្រង់​ជ្រាប​ច្បាស់​ថា សេចក្តី​សុខ​សាន្ត​ក្នុង​ការ​ព្រម​ព្រៀង​គ្នា នៅ​ក្នុង​សង្គម​គ្រួសារ​នោះ​ដោយ​ច្រើន​និងជា​ការ​សំខាន់​គឺ​នៅ​លើ​ស្រ្តី ។ ព្រះ​អង្គ​ក៏​ពុំ​បាន​សម្តែង​តួនាទី និង​បែប​បទ ចំពោះ​តែ​ស្ត្រី​ប៉ុណ្ណោះ​ឡើយ សូម្បី​តួនាទី និង​បែប​បទ របស់​បុរស​ក្នុង​ឋានៈ​ជា​ស្វាមី ដែល​គប្បី​បដិបត្តិ​ចំពោះ​ភរិយា ព្រះ​អង្គ​ក៏​បាន​ត្រាស់​សម្តែង​ទុក​ដោយ​គោល ៥ ប្រការ​ផង​ដែរៈ

១. រាប់​អាន​នាង ឲ្យតម្លៃ​និង​លើក​តម្កើង​នាង ថា​ជា​ភរិយា​ពេញ​មុខ ។
២. មិន​មើល​ងាយ​នាង​ដែល​ជា​ភរិយា​ឡើយ ។
៣. មិន​ប្រព្រឹត្ត​ក្បត់​ចិត្ត​ភរិយា ។
៤. ប្រគល់​ភាព​ជា​ធំ​ឲ្យ​ដល់​នាង​ក្នុង​ការងារ​ផ្ទះ ។
៥. រក​គ្រឿង​ប្រដាប់​កាយ​ឲ្យ​ភរិយា​តាម​ឱកាស ។

យើង​ឃើញ​បាន​ថា ព្រះ​ពុទ្ធ​សាសនា មិន​បាន​ឲ្យ​សេចក្តី​សំខាន់ ចំពោះ​តែ​បែប​បទ​និង​តួនាទី​របស់​បុរស​ប៉ុណ្ណោះ​ឡើយ ស្ត្រី​ក៏​មាន​បែបទ​និង​តួនាទី​ដ៏​យ៉ាង​សំខាន់​ណាស់​ដែរ បែប​បទ​និង​តួនាទី​ទាំង​ពីរ​ផ្នែក​នេះ ចូល​គ្នា​ហើយ ក៏​បាន​បង្កើត​ចេញ​នូវភាព​សុខ​សាន្ត​ជា​សុភមង្គល​ក្នុង​ជីវិត​គ្រួសារ ។

ពោល​ដោយ​សរុប ព្រះ​ពុទ្ធ​សាសនា​បាន​រៀប​ចំ​ស្រ្តី​និង​បុរស​ឲ្យ​មាន​តួនាទី​ និង​បែប​ទ​ក្នុង​ការងារ​ជា​ភរិយា​និង​ជា​មាតា ព្រម​ទាំង​ជា​ឧបាសិកា​ផង ។ ក្នុង​ពេល​ជា​មួយ​គ្នា បុរស​ក៏​មាន​តួនាទី​និង​បែប​បទ​ក្នុង​ការងារ​ជា​ស្វាមី ជា​បិតា និង​ជា​ឧបាសក​ផង​ដែរ ។ ទាំង​ស្ត្រី ទាំង​បុរស សុទ្ធ​តែ​អាច​បំពេញ​នូវ​ប្រយោជន៍​ឲ្យ​ដល់​សង្គម​គ្រួសារ​ព្រះ​សាសនា និង​ប្រទេស​ជាតិ​បាន​ដូច​គ្នា ។

សភាព​ផ្សេង​គ្នានៃ​តួនាទី​និង​បែបបទ​របស់​ស្ត្រី​នោះ​មាន​ទំនាក់​ទំនង​ទៅ​តាម​ធម្មជាតិ របស់​បុរស​ស្ត្រី​ហ្នឹង​ឯង​ប៉ុន្តែ​អ្វី​ដែល​ព្រះ​ពុទ្ធ​សាសនា​បញ្ជាក់​ប្រាប់​ថា​ដូច​គ្នា នោះ​គឺ​ការ​បាន​សម្រេច​នូវ​ធម៌​ខ្ពង់​ខ្ពស់​និង​ភាព​ជា​មនុស្ស ។

ព្រះ​ពុទ្ធ​សាសនា ជាសាសនា​នៃ​បញ្ញា មាន​មេត្តា​ករុណា និង​ណែ​នាំ​ឲ្យ​មនុស្ស​មាន​ការ​អើ​ពើ​ជួយ​ដល់​គ្នា​នឹង​គ្នា មិន​បែង​ចែក​វណ្ណៈ ក្នុង​រឿង​ភេទ​ស្រី​ប្រុស​ឡើយ ។

ព្រះ​ពុទ្ធ​សាសនា​បាន​បើក​ទូ​លាយ​ឲ្យ​មនុស្ស​គ្រប់​គ្នា​អប់​រំ​ចម្រើន​នូវ​គុណ​ធម៌ អភិវឌ្ឍ​សមត្ថភាព​របស់​ខ្លួន ឈាន​ទៅ​រកទិស​ដៅ​ដ៏​ខ្ពង់​ខ្ពស់ ដែល​ជា​ខ្លឹម​សារ​នៃ​ជីវិត​នោះ​គឺ​ភាព​ជា​ឥស្សរៈ​ផុត​ចាក​ពី​ទាសៈ​របស់​កិលេស​ទាំង​ឡាយ ។

សារសំខាន់​មួយ​បែប​ក្នុង​ព្រះ​ពុទ្ធ​សាសនា គឺ​បដិសេធន៍​នូវ​អំពើ​ហិង្សា ។ ដូច​មាន​នៅ​ក្នុង​ឱវាទ​ប្បាតិ​មោក្ខ ក្នុង​ចំណុច​មួយ​ថា (បុគ្គល​ដែល​បៀត​បៀន​អ្នក​ដទៃ​មិន​មែន​ជា​សមណៈ​ទេ សម្លាប់​សត្វ​ដទៃ​មិន​មែន​ជា​បព្វ​ជិត​ឡើយ ) ។ យើង​ឃើញ​ថា​ព្រះ​ពុទ្ធ​សាសនា​មិន​គាំ​ទ្រ​មិន​សរសើរ មិន​លើក​តម្កើង​នូវ​បុគ្គល​ដែល​ប្រើ​អំពើ​ហិង្សា​ជា​ដាច់​ខាត ព្រោះ​ថា នេះ​មិន​មែន​ជា​បព្វ​ជិត និង​មិន​មែន​ជា​សមណសក្ស​បុត្តិយ៍​ឡើយ ។ ជា​មួយ​គ្នា​នឹង​រឿង​នេះ​ដែរ យើង​បែរ​ទៅ​ពិនិត្យ​មើល លម្អ​នៃ​ពាក្យ​ទូន្មាន​របស់​ព្រះ​ពុទ្ធ​ទាក់​ទង​នឹង​តួនាទី​របស់​ស្វាមី ដែល​ត្រូវ​បដិ​បត្តិ​ចំពោះ​ភរិយា​របស់​ខ្លួន មាន​៥​ ប្រការ​តាម​ដូច​ដែល​បាន​ពោល​ហើយ ។
ការណ៍​ដែល​ព្រះ​ពុទ្ធ​បាន​ចែក​តួនាទី ឲ្យ​ស្វាមី​ទំនុក​បម្រុង​ភរិយា​ធម៌​៥ ប្រការ​នេះ ដើម្បី​ជា​ប្រយោជន៍​គួរ​ឲ្យ​យើង​យល់​បាន​គឺ

ចំណុច​ទី​១ ទី​២ និង​ទី​៣ ជា​ការ​ថ្នម​ចិត្ត​ស្រ្តីជា​ភរិយា​ដោយ​ការ​លើក​តម្កើង​ថា ជា​ភរិយា​ពេញ​មុខ មិន​ប្រទូស​រ៉ាយ​ទឹក​ចិត្ត​របស់​នាង​ឡើយ ។ ឯការ​មិន​មើល​ងាយ​វាអាច​ទាក់​ទង​ទៅ​នឹង​រូប​រាង មុខ​មាត់ ឬក៏​ការ​ខ្វះ​ខាត​ដោយ​ប្រការ​ខ្លះ​របស់​នាង​ ដោយ​យក​មេត្តា​ករុណា​និង​គុណ​ធម៌​ដទៃ​ទៀត​មក​ជំនួស​សេចក្តី​ស្រឡាញ់​ស្នេហា​ដែល​ចុះ​ខ្សោយ​ទៅ​នោះ ព្រោះ​ថា​ការ​មិន​មើល​ងាយ គឺ​ជា​ទេវតា​រក្សា​ជីវិត​នាង ។ ការ​ស្មោះ​ស្មគ្រ​របស់​ស្វាមី​ជា​សេចក្តី​សុខ​របស់​ភរិយា ជា​ការ​ប្រោះ​ព្រំ​នូវ​ទឹក​អម្រឹត​ដល់​បេះ​ដូច​និង​ដើម​ទ្រូង​នាង មិន​ឲ្យ​ក្តៅ​ងំ​ដូច​ជា​ដុំ​រងើក​ភ្លើង​នោះ​ឯង ។

ចំនុច​ទី​៤ ជា​ការ​បែង​ចែក​តួនាទី ឲ្យ​ភរិយា​ប្រគល់​ភាព​ជាធំ​ក្នុង​ផ្ទះ ឲ្យ​ទទួល​ខុស​ត្រូវ​ក្នុង​ការងារ​ល្អិត​ល្អន់ ចាប់​ផ្តើម​ទាំង​ពី​ថែរក្សា​ទុក​ដាក់​ទ្រព្យ​សម្បត្តិ​គ្រប់​គ្រង​កូន​ប្រុស​ស្រី​ជា​ដើម​ទៅ (ពោល​ចំពោះ​តែ​ភរិយា​នៅ​ផ្ទះ​ឯ​ប្តី​ចេញ​ទៅ​រក​ទ្រព្យ​ប៉ុណ្ណោះ) ។

ចំណុច​ទី​៥ ជាការ​ឲ្យ​កម្លាំង​ចិត្ត​ដល់​ភរិយា​គឺ​ឲ្យ​ភរិយា​បាន​នូវ​គ្រឿង​ប្រដាប់​កាយ តែង​ខ្លួន​តាម​សម​គួរ​ដល់​ឋានៈ ។នេះជា​ការ​ថែរក្សា​ទំនុក​បម្រុង​ទឹកចិត្ត​របស់​នាង​និង​ដើម្បី​សេចក្តី​សុខ​ក្នុង​ការ​គ្រប់​គ្រង​ផ្ទះ​ទាំង​អស់​គ្នា ។

ដែល​ស្វាមី​ថ្នម​ចិត្ត​ភរិយា​ប្រគល់​ភាព​ជាធំ​ក្នុង​ផ្ទះ​និង​ទំនុក​បម្រុង​ទឹក​ចិត្ត ដូច​ដែល​ពោល​ហើយ​នេះ​ឲ្យ​ដល់​ភរិយា​ទៅ​បាន​នោះ ក៏​ព្រោះ​ហេតុ​តែ​ភរិយា​បាន​បដិបត្តិ​តួនាទី​របស់​ខ្លួន ឆ្លើយ​តប​ទៅ​ស្វាមី ក្នុង​ភាព​ជា​ស្រី​ល្អ គឺល្អ​ទៅ​ដោយ​បញ្ញា ឆ្លាត​វៃ ទឹក​ចិត្ត​ទូលាយ​ចេះ​សង្គ្រោះ​ញាតិ​ស្មោះ​ត្រង់​អត់​ធន់​ទទួល​ភារកិច្ច​និងល្អ​ដោយ​ឧស្សាហ៍​ខ្មី​ឃ្មាត​ជាតួនាទី​តាម​លំដាប់​លំដោយ​ពី​១​ដល់​៥ ។

តួនាទី​និង​បែប​បទ​របស់​ភរិយា​ស្វាមី​មាន​សេចក្តី​ឆ្លើយ​ឆ្លង​គ្នា​ទៅ​វិញ​ទៅ​មក តាម​លំដាប់​មួយ​ៗ ។ ប៉ុន្តែ​បើ​សង្គ្រោះ​ចូល​ក្នុង​សារធម៌​ គឺ​តួនាទី​ស្វាមី​មាន​ខ្លឹម​សារ​នៅ​ត្រឹម​មេត្តា​ចិត្ត ប្រាស​ចាកអំពើ​ហិង្សា ។ ឯ​តួនាទីភរិយា​មាន​ខ្លឹម​សារ​នៅត្រង់​ចរិយា​ធម៌​ទាំង​៥ ហ្នឹង​ឯង​គឺ​បញ្ញា​១ សង្គ្រោះ ១ សច្ចៈ ១ ខន្តី ១ វីរិយៈ ១។

ព្រះ​ពុទ្ធ​សាសនា បាន​សាប​ព្រោះ​នូវ​គុណ​ធម៌ ឲ្យ​ដុះ​ដាល​ក្នុង​មនុស្ស​គ្រប់​គ្នា តាម​ការ​សម្តែង​ប្រាប់​ពី​តួនាទី​នៃ​មនុស្ស​ទាំង អស់​គ្រប់​ភេទ​គ្រប់​វ័យ និង​គ្រប់​ឋានៈ​នោះ​ឯង ។ ការ​បណ្តុះ​បណ្តាល​គុណ​ធម៌​ក្នុង​ខ្លួន​គឺ​ជា​ការ​សាង​សិរី​សួស្តី​ឲ្យ​ខ្លួន ឯង និង​ជា​ឧបនិស្ស័យ​ល្អត​ទៅ​រហូត ។

មនុស្ស​ដោយ​ច្រើន​មិន​យល់​ពី​តម្លៃ​នៃ​គុណ​ធម៌​ដែល​ត្រូវ​ចម្រើន​ក្នុង​ខ្លួន​បាន​ត្រឹម​តែ​ថា យើង​ធ្វើ​ល្អ​ឲ្យ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ ។ ម្យ៉ាង​ទៀត យល់​ខុស​ថា វាជា​ការ​អន់​ថយ​ក្នុង​គុណ​គឺ​ការ​គោរព​សំពះ ថ្វាយ​បង្គំ បម្រើ អត់​ធន់​ជា​ដើម​ទៀត​ផង ។ តាម​ពិត​គុណធម៌​ធ្វើ​ឲ្យ​ជីវិត​មាន​តម្លៃ​សូម្បី​តែ​គុណ​ធម៌​ទាំង​ឡាយ​នោះ​ៗ​មាន​ក្នុង​ទាសកម្មករ​អ្នក​បម្រើ​គេ​យ៉ាង​ណា​ក៏​ដោយ គុណ​ធម៌​នៅ​តែ​ជា​ឧបនិស្ស័យ​ល្អ​ក្នុង​ចិត្ត​ជា​និច្ច ។ មាន​តែ​បាប​ធម៌​ទេ ដេល​ធ្វើ​ឲ្យ​មនុស្ស​ថោក​ទាប ។

តាម​ដែល​ពោល​មក​ហើយ​នេះ អត្ថន័យ​សំខាន់​គឺ​នៅ​ត្រង់​ដែល​ថា ព្រះ​ពុទ្ធ​សាសនា មិន​គាំ​ទ្រ​ឲ្យ​បុរស​ប្រើ​កម្លាំង​គ្រប​សង្កត់​ចំពោះ​ស្ត្រី ហើយ​ប្រព្រឹត្ត​អំពើ​មិន​គួរ​គប្បី​អ្វី​មួយ​ឡើយ ទាំង​កាយ​ទាំង​វា​ចា ទាំង​ចិត្ត ។ ផ្ទុយ​មក​វិញ ព្រះ​ពុទ្ធ​សាសនា ត្រឡប់​បែរ​ជា​ឲ្យ​បុរស ឬ​ស្វាមី​បដិ​បត្តិ​តួនាទី​របស់​ខ្លួណ​ឲ្យ​គ្រប់​គ្រាន់​ក្នុង​បែប​បទ តួនាទី​ទាំង​៥ ប្រការ ។ ព្រះ​ពុទ្ធ​សាសនា​អប់រំ​ឲ្យ​មនុស្ស​មាន​មេត្តា​ដល់​គ្នា ដោយ​មាន​ប្រធាន​នៃ​ឳវាទ គឺ​សន្តិភាព ភ្លឺ​ស្វាង ប្រាស​ចាក​កិលេស​តណ្ហា មិន​មាន​ការ​បៀត​បៀន​សត្វ​លោក ។

អត្តបទ​នេះ​ដក​ស្រង់​ចេញពី​សៀវភៅៈ ស្ត្រី​ក្នុង​ពុទ្ធ​សាសនា
រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយ​អត្តបទ​ដោយៈ កញ្ញា ជា​ ម៉ានិត
ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ១៨ កញ្ញា ឆ្នាំ២០១៧ (អាន: ១១៩៥៣ ដង)
ពេល​ឈឺ​ធ្ងន់​ច្រើន​គិត​ដល់​ម៉ែ
ផ្សាយ : ១៦ មិថុនា ឆ្នាំ២០១៨ (អាន: ៩៣១៦ ដង)
ការ​ដាំ​ដើម​ឈើ​ឈ្មោះ​ថា​ ធ្វើ​សេ​នា​សនៈ​ទាន​
ផ្សាយ : ១៨ កញ្ញា ឆ្នាំ២០១៧ (អាន: ៧១៥១ ដង)
ការ​សម្លឹង​មើល​លោក​ដោយ​ត្រឹម​ត្រូវនាំ​មក​នូវ​សេចក្តីសុខ
ផ្សាយ : ០៤ កញ្ញា ឆ្នាំ២០១៦ (អាន: ១៣៦៨០ ដង)
ហ្វឹកហាត់កាយវាចា រក្សាចិត្ត ជីវិត​ឧត្ដម
ផ្សាយ : ២៩ សីហា ឆ្នាំ២០១៧ (អាន: ៦៨៣៣៧ ដង)
មនុស្សសាងការងារ ការងារសាងមនុស្ស
ផ្សាយ : ២១ តុលា ឆ្នាំ២០១៦ (អាន: ៥០២៤៤ ដង)
សង្គ្រោះ​អដ្ឋង្គិកមគ្គក្នុង​ត្រៃ​សិក្ខា
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
បិទ
៥០០០ឆ្នាំកំពុងខ្វះខាត (បរិច្ជាគទាន 012 887 987)
   សូមជួយទ្រទ្រង់ការងារផ្សាយរបស់៥០០០ឆ្នាំ ជាប្រចាំខែ ឬប្រចាំឆ្នាំ តាមកម្លាំងសទ្ធាជ្រះថ្លាផងចុះ ។ សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ    ៖        ១. ផ្ញើតាម វីង acc: 00126869 (លុយខ្មែរ) ឬ TrueMoney ផ្ញើមកលេខ 012 887 987        ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13         ៣. លោកអ្នកនៅក្រៅ​ប្រទេស​អាច​ផ្ញើ​តាម PayPal ឬ MoneyGram ឬ WESTERN UNION  ។                សូមអរគុណចំពោះ សប្បុរសជន ដែលបានបរិច្ចាគទ្រទ្រង់ ៥០០០ឆ្នាំ សម្រាប់ខែ តុលា នេះមានដូចជា ៖            វេជ្ជ. ម៉ៅ សុខ ៥៤ ដុល្លា     |    ក្រុមឧបាសិកា ស្រ៊ុន កែវ ៦ម៉ឺនរៀល   |    បាសិកា សុខ សាឡី និងកូនចៅ ៦ម៉ឺនរៀល   |    ឧបាសិកា ហេង ស៊ីវហ៊ុយ និងកូនចៅ ៦ម៉ឺនរៀល   |    ឧបាសិកា អាត់ សុវណ្ណ និងកូនចៅ ១៥០០០រៀល   |    ឧបាសក សុខ ហេង​មាន ១៥០០០រៀល   |    ស៊ីម ប៉ូឡូ និង ភរិយា ២០ដុល្លា   |    ឧបាសិកា ពុទ្ធ ថុនា ១០ដុល្លា   |    សាន្ត ពិសិដ្ឋ ៥០ដុល្លា   |    ឧបាសិកា កែវ សារិទ្ធ ១០ដុល្លា   |    ឧបាសក ជឿន ហ៊ុយ ៣០ដុល្លា   |    ឧបាសិកា ខេង ច័ន្ទលីណា សៀមរាប ១០០ដុល្លា ប្រចាំឆ្នាំ ២០១៨ និង ២០១៩   |    ឧបាសិកា អូន ញ៉ ១០០ដុល្លា   |    ឧបាសិកា សំ គុយឆេង ៥០ដុល្លា   |    ឧបាសិកា គឹមឡំ ៣០ដុល្លា   |    ឧបាសិកា ង៉ូវ មួយឡាយ ២៥ដុល្លា   |    ឧបាសិកា ព្រាម សៀង ២០ដុល្លា   |    ឧបាសិកា អ៊ុក ណែម ២០ដុល្លា   |    ឧបាសក ភូ ចេង និងភរិយា ២០ដុល្លា   |    ឧបាសក សុភាព ១០ដុល្លា   |    ឧបាសក សារឿន និង យាយ កន ១០ដុល្លា   |    ឧបាសិកា សៅ កេះ ៥ដុល្លា   |    ឧបាសិកា យួក អង ៥ដុល្លា   |    ឧបាសិកា ហាក់ និងចៅ ៥ដុល្លា  ....  ជាបន្តបន្ទាប់នេះ ជាការរាយនាមសប្បុរសជនជួយទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ជាប្រចាំខែ និង​ប្រចាំឆ្នាំ ក្នុងឆ្នាំ២០១៨  មានដូចជា ៖             ឧបាសិកា កាំង ហ្គិចណៃ   (៦០០ដុល្លា) សម្រាប់ ឆ្នាំ ២០១៨     |          ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ (៦០០ដុល្លា) សម្រាប់ ឆ្នាំ ២០១៨         |      ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង    លោក សុង ណារិទ្ធ    លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី    លោក វិទ្ធ គឹមហុង​   លោក អ៉ីវ វិសាល និង ឧបាសិកា សុង ចន្ថា    លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង    លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន     លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​     កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន    លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​    លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​     លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ     កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ​    កញ្ញា ទា ភិច​ហួរ     បានជួយទ្រទ្រង់ ៥០០០ឆ្នាំ (១២០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨    |         ​     ឧបាសិកា តាន់ ស៊ីវឡេង (៥០០ដុល្លា) សម្រាប់ ៥ឆ្នាំ ២០១៦-២០២០         |     ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា (១៥០​ដុល្លា) សម្រាប់ឆ្នាំ២០១៨        |     លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ  (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨     |     Sokoun Thim (២៤០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨    |              ឧបាសិកា ស៊ិន ស៊ីណា ឧបាសក ស៊ិន សុភា  (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨    |          លោក ភួង លាង អ្នកស្រី បុង មុំម៉ាឡា និងលោក ពូក មុនី (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨    |              ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន   (៥០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨    |     កញ្ញា អ៊ុំ ស៊ីវ៉ាន់ណាត និងមាតាបិតា   (៥០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨    |     លោក ឃន វណ្ណៈ និងភរិយា (២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨    |              ឧបាសិកា ទេព សុគីម (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨    |     ឧបាសក ឌៀប ថៃវ៉ាន់  (៦០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨         |     ឧបាសិកា Srey Khmer   (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨    |         ឧបាសក Yin Soun   (១០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨         |     ឧបាសក គឺម ឌី និង ឧបាសិកា សេង ស៊ូលី   (១០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨    |         ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ   (៣០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨         |         ឧបាសក ឈិត សម្បូរ   (៣០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨    |         ឧបាសក ចាប រិទ្ធិ និង ឧបាសិកា ម៉ែន ស៊ុយ   (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨    |         ឧបាសិកា នូ គឹមហ៊ន និងក្រុមគ្រួសារ   (៦០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨    |         ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ   (១០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨    |         ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ  (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨    |         បងស្រី ហេង ចន្ថា និងក្រុមគ្រួសារ  (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨    |         ឧបាសិកា ជូ ឆេងហោ (៦០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨         |         ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី   (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨    |          ឧបាសិកា ភួយ នាង   (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨         |         ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី ព្រមទាំងបុត្រ (៦០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨    |          Mrs. Vann Sophea (៦០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨        |      លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ បិុច( ១០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨    |         ឧបាសិកា មុត មាណវី ( ៦០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨        |     ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ( ១០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨         |     តាន់ កុសល  ជឹង ហ្គិចគាង ( ១២០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨     |     ចាយ ហេង & ណៃ ឡាង ( ៥០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨    |     សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ( ៣០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨    |              ឧបាសក កាន់ គង់ ឧសិ ជីវ យួម ព្រមទាំងបុត្រនិង ចៅ  ( ៦០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨    |     ឧបាសិកា ម៉ៅ លន់ ព្រមទាំងបុត្រនិងចៅ  ( ១២០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨    |     ឧបាសិកា ស្រី បូរ៉ាន់ ព្រមទាំងបុត្រនិងចៅ  ( ១០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨    |     ឧបាសិកា ទេព ណាន ព្រមទាំងក្រុមគ្រួសារ ( ២០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨         |         ឯក ច័ន្ទ​ដារ៉ារិទ្ធ (៥០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨    |         ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ  (១០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨    |         ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ (៣០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨     |     ឧបាសិកា លាង រាសី និងស្វាមី ព្រមទាំងកូនចៅ  (៦០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨       |         Kc Cecilio (៦០ដុល្លា) សម្រាប់ឆ្នាំ ២០១៨        |          ឧបាសក ហេង វីរិន្ទ (១២០ដុល្លា) សម្រាប់ឆ្នាំ ២០១៨       |         ឧបាសិកា លី ស៊ូហ្គិច ព្រមទាំងកូន ចៅ ចៅទួត  (១២០ដុល្លា) សម្រាប់ ៦ខែ ឆ្នាំ២០១៨          |             ក្រុមវេន ពុទ្ធបរិស័ទ មហាសង្គហៈ ជ្រកក្រោមម្លប់ ព្រះសទ្ធម្ម ទ្រទង់៥០០០ឆ្នាំ   (៦០០ដុល្លា) សម្រាប់ ឆ្នាំ២០១៨              |           ឌឹម ឧត្តនា (១០០ដុល្លា) សម្រាប់ ឆ្នាំ២០១៨ សម្រាប់ ឆ្នាំ២០១៨     |     គឹម លាន​ (៥០ដុល្លា) សម្រាប់ ឆ្នាំ២០១៨ សម្រាប់ ឆ្នាំ២០១៨     |     ឧបាសិកា តាន់ ស៊ុយម៉េង ១០ដុល្លា សម្រាប់ ឆ្នាំ២០១៨     |     ឧបាសិកា យាន គឹមស៊ាត ៥០ដុល្លា សម្រាប់ ឆ្នាំ២០១៨     |     ឧបាសិកា ជា ស្រីទូច ២០ដុល្លា សម្រាប់ ឆ្នាំ២០១៨     |     ឧបាសិកា ឈុត កន្យា ១០​ដុល្លា  សម្រាប់ ឆ្នាំ២០១៨ ។ សម្រាប់លោកអ្នក មានសទ្ធាបរិច្ចាគទានជួយទ្រទ្រង់ ការងារផ្សាយរបស់ ៥០០០ឆ្នាំ ជាប្រចាំខែ ឬប្រចាំឆ្នាំ សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ  ៈ    ១. ផ្ញើតាម វីង acc: 00126869 (លុយខ្មែរ) ឬ TrueMoney ផ្ញើមកលេខ 012 887 987       ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13        ៣. លោកអ្នកនៅក្រៅ​ប្រទេស​អាច​ផ្ញើ​តាម PayPal ឬ MoneyGram ឬ WESTERN UNION ។       ​     សូមអរព្រះគុណ និង សូមអរគុណ ។...