30
ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៦៨,៦៣៩
Today
ថ្ងៃម្សិលមិញ ១៦៤,៥០៧
ខែនេះ ៦,១៦៦,៤៤០
សរុប ៣៨៥,៤៥៣,១៣៣
អានអត្ថបទ
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ៨៦,៧៣៤ ដង)

សោភនី



ស្តាប់សំឡេង
 
សោភិនី ប្រែ​ថា ស្រី​ល្អ ប៉ុន្តែ គេ​យក​ពាក្យ (សោ​ភិនី) នេះ​មក​ជា​ឈ្មោះ​ស្រី​រក​ស៊ី​ផ្លូវ​ភេទ ។
ក្នុង​សម័យ​ពុទ្ធ​កាល សោភិនី​ជា​អាជីព​មួយ​មុខ​នៃ​ស្ត្រី​សម័យ​នោះ មនុស្ស​ទូ​ទៅ​គេ​យល់​ថា​ជាអាជីព​សុចរិត ។ បុរស​ទាំង​ឡាយ ពេញ​ចិត្ត​នឹង​ការ​ស្វែង​រក​សេចក្តី​សុខ​សប្បាយ​ពី​កាម​រស ត្រង់​ឆ្ពោះ​នាង​ដែល​ជា​សោភិនី​ជា​និច្ច ។
បុរស​ទាំង​នោះ​មាន​តាំង​ពី អ្នក​តូច អ្នក​ធំ រហូត​ដល់​ព្រះ​រាជា តែង​តែ​ស្វែង​រក​សោភិនី​មក​កម្សាន្ត​សព្វ​ៗ​កាល ។

សោភិនី​មាន​ច្រើន​លំដាប់ ច្រើន​ថ្នាក់ សោភិនី​ថា្នក់​លេខ១ ត្រូវ​បាន​ព្រះ​រាជា​តែង​តាំង ឲ្យ​ជា​នគរ​សោភិនី ។ តំណែង​នេះ​បាន​មក​ដោយ​ការ​ជ្រើសរើស ប្រកួត​ប្រជែង​រូប​សម្បត្តិ​ទាំង​ចំណេះ​ដឹង​ទាំង​សមត្ថភាព​ក្នុង​ផ្នែក​សិល្បៈ​ផ្សេងៗ ព្រម​ដោយ​សំឡេង​ពិរោះ ។ សោភិនី​នេះ មាន​កិត្តិយស​ខ្ពង់​ខ្ពស់ ប្រចាំ​នគរ អ្នក​ដែល​មក​កម្សាន្ត​នឹង​រូប​សំឡេង ក្លិន​ រស សម្ផស្ស​របស់នាង ត្រូវ​ចំណាយ​១ ពាន់​កហាបណៈ សម្រាប់​១ ថ្ងៃ​ (១ពាន់​កហាបណៈ មាស​សុទ្ធ​៦០​តម្លឹង) ។ តម្លៃ​កហាបណៈ​ក្នុងកាល​នោះគឺ​២ កហាបណៈអាច​ធ្វើ​បណីត​ភោជន​ប្រគេន​ដល់​ភិក្ខុ​ឆាន់​បាន​៣ ទៅ​៤អង្គ ។

ដែន​កាសី​ដែល​មាន​ទី​ក្រុង​ឈ្មោះ​ពារាសី យក​សួយ​បាន​១​ថ្ងៃ​១ពាន់​កហាបណៈ ស្មើ​នឹង​តម្លៃ​ដែល​គេ​កម្សាន្ត​សប្បាយ​ជា​មួយ​នាង​អឌ្ឍកាសី ១​ថ្ងៃ ។ បរុស​ខ្លះ​មាន​ត្រឹម​តែ ៥០០ កហាបណៈ រួម​អភិរម្យ​ជា​មួយ​នាង​បាន​តែ​ពេល​ថ្ងៃ​ប៉ុណ្ណោះ ព្រះ​ហេតុ​ដូច្នោះ ទើប​នាង​ជាប់​ឈ្មោះ​មក​ថា​នាង​អឌ្ឍកាសី ។

ក្រោយ​មក​នាង​ពិចារណា​ឃើញ​រូប​កាយ​មិន​ទៀង ទើប​ឧបសម្បទា​ក្នុង​សំណាក់​ភិក្ខុ​នី​សង្ឃ ហើយ​បំណង​ទៅ​ឧបសម្បទា​អំពី​ភិក្ខុ​សង្ឃ ក្នុង​នគរ​សាវត្ថី​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​គង់​ប្រថាប់ នៅ​ទី​នោះ ។ក្នុង​កាល​នោះ​ពួក​អ្នក​លេង​ចាំ​ស្ទាត់​ចាប់​នាង​តាម​ផ្លូវ​នាង​ដឹង​ដំណឹង​ដូច្នេះ​ហើយ​ទើប​អាក់​ខាន ។ រឿង​នេះ​ជ្រាប​ដល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ ព្រះ​អង្គ​ទ្រង់​អនុញ្ញាត​ឧបសម្បទា​ដោយ​ទូត ចំពោះ​ស្វាមី​ខ្លួនមិន​ចាំ​បាច់​ទៅ​ឡើយ ។ ក្រោយ​មក​ព្រះ​នាង​អឌ្ឍកាសី​ថេរី ក៏​បាន​សម្រេច​នូវ​ព្រះ​អរហត្ត ។

សោភិនី​មាន​តំណែង​ក្នុង​រាជ​ការ បាន​ទទួល​ប្រាក់​ខែ​ប្រាក់​ថ្ងៃ​អំពី​រាជ​ការ និង​បាន​ទទួល​បា្រក់​បន្ថែម​ពី​បុរស​នោះ​ៗ ម្ល៉ោះ​ហើយ សោភិនី​សម័យ​នោះ​ទើប​សម្បូណ៌​ទៅ​ដោយ​មាស​ប្រាក់​សម្បត្តិ​ទ្រព្យ មាន​មុខ​មាត់ ផ្ទះ​សំបែង​ធំដុំ មាន​បរិវា​រាប់​រយ​នាក់ ព្រម​ទាំង​អ្នក​បម្រើ​ឆ្វេង​ស្តាំ​ទៀត​ផង ។ ព្រះ​ពុទ្ធ​សាសនា មាន​ការ​ឲ្យ​ស័ក្តិ ឲ្យ​សិទ្ធ ឲ្យ​កិត្តិយស លើក​តម្កើង​ឲ្យ​ខ្ពស់ ចំពោះ​អ្នក​ដែល​តាំង​ចិត្ត​ប្រព្រឹត្ត​ល្អ ព្រោះ​ពុទ្ធ​សាសនា​មាន​ខ្លឹម​សារ​សំខាន់​នៅ​ត្រង់​ការ​ប្រព្រឹត្ត​ធម៌ ។

មាន​ពេល​មួយ​ដែល​ព្រះ​សម្មាសម្ពុទ្ធ ទ្រង់​យាង ចេញ​ពី​ក្រុង​សាវត្ថី កាល​នោះ​មិន​មាន​អ្នក​ដទៃ​ណា ហ៊ាន​អារាធនា​ព្រះ​អង្គ ឲ្យ​នៅ​គង់​នា​ក្រុង​សាវត្ថី បន្ត​ទៅ​ទៀត​ឡើយ បាន​ត្រឹម​តែ​ស្រងូត​ស្រងាត់​ក្នុង​ចិត្ត ដោយ​នឹក​អាល័យ​ព្រះ​អង្គ​ប៉ុណ្ណោះ ។ សេដ្ឋី ព្រះ​រាជា សុទ្ធ​តែ​មិន​ហ៊ាន​អារាធនា​ ប៉ុន្តែ​នាង​ទាសី​ម្នាក់ តាម​ទៅ​អារាធនា​ព្រះ​អង្គ ដោយ​សន្យា​ខ្លួន​នឹង​ដល់​នូវ​ព្រះ​ពុទ្ធ ព្រះ​ធម៌​ព្រះ​សង្ឃ​ជាទីពឹង​ទី​រលឹក ហើយ​រក្សា​សីល​រហូត​ត​ទៅ ។

ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ទទួល​ សាធុ ! សាធុ! ហើយ​ទ្រង់​យាង​ត្រឡប់​មក​ជេតពន​មហា​វិហារ​វិញ ។ ជា​ការ​អស្ចារ្យ​ដ៏​ក្រៃ​លែង ដែល​ព្រះ​អង្គ​ទ្រង់​ប្រទាន​នូវ​កិត្តិយស​ដល់​ស្ត្រី​ម្នាក់​ជា​ទា​សី​គេ ព្រោះ​ព្រះ​អង្គ​ទ្រង់​គោរព​ក្នុង​ធម៌​មាន​ធម៌​ជាទី​គោរព ។ មហាក្នុង​ក្រុង​ភ្ញាក់​ផ្អើល​និង​ត្រេកអរ​យ៉ាង​ខ្លាំង​បាន​បូជា​ចំពោះ​នាង​បុណ្ណា​ទាសី​ដោយ​កហាបណៈ​ដ៏​ច្រើន ។ ព្រះ​សាស្តា​ទ្រង់​សម្តែង​ព្រះ​ធម៌​ក្នុង​សមាគម​នោះ ញ៉ាំង​ពពួក​ជន​ឲ្យ​ផឹក​ទឹក​អម្រឹត​រាប់​ម៉ឺននាក់​ហើយ​ព្រះ​អង្គ​ទ្រង់​បាន​បញ្ជូន​ព្រហ​អគ្គ​សាវ័ក​ទាំង​ពីរ ឲ្យ​និមន្ត ទៅ​កាន់​ទិស​ដៅ​ដែល​ព្រះ​អង្គ​ពុំ​បាន​យាង​ទៅ​នោះ​ឯង ។

លោក​សេដ្ឋី​អនាថ​បិណ្ឌិក បាន​លើក​នាង​បុណ្ណោទាសី ឲ្យ​ឋិត​នៅ​ក្នុង​ឋានៈ​ជា​ធីតា នាង​បុណ្ណា​បាន​ឱកាស​ក៏​សូម​បួស​ក្នុង​ព្រះ​ពុទ្ធ​សាសនា កាល​បួស​ហើយ​ក៏​ផ្តើម​ចម្រើន​វិបស្ស​នា ហើយ​ព្រះ​អង្គ​ទ្រង់​ប្រទាន​ឳវាទ​ដោយ​គាថា​នេះ​ថាៈ

បុណ្ណេ បូរេសិ​ សទ្ធម្មំ បន្ទោ បណ្ណរសោ យថា
បរិបុណ្ណាយ បញ្ញាយ ទុក្ខ​ស្សន្តំ ករិស្សសិ ។

ម្នាល​នាង​បុណ្ណា នាង​ចូរ​បំពេញ​នូវ​ព្រះ​សទ្ធម្ម​ឲ្យ​ពេញ​ដូចព្រះ​ចន្ទ​ក្នុង​ថ្ងៃ​១៥ កើត​នាង​នឹង​ធ្វើ​ទី​បំផុត​នៃ​ទុក្ខ​ដោយ​បញ្ញា​ដែល​បរិបូណ៌ (ឲ្យ​សម្រេច​) បាន ។

ពេល​ចប់​ព្រះ​គាថា ព្រះ​នាង​បុណ្ណាថេរី បាន​សម្រេច​នូវ​ព្រះ​អរហត្តជា​ព្រះ​សាវិកា​ដ៏​មាន​ឈ្មោះ​ល្បី ។ ព្រះ​សម្មា​សម្ពុទ្ធ​ទ្រង់​ត្រាស់​ថា ស្ត្រី​ក៏​អាច​សម្រេច​មគ្គផល​បាន​ដូច​ជា​បុរស​ដែរ ដោយ​មិន​មានអ្វី​ផ្សេងគ្នា​ឡើយ ។ ព្រះ​ពុទ្ធ​សាសនា ​ប្រដៅ​អប់រំ​ឲ្យ​សម្លឹង​មើល​ស្តី្រ​ដូច​ជា​កូន​ស្រី បង​ស្រី ឬ​ដូច​ជា​ម្តាយ​តាម​សមរម្យ​ដល់​វ័យ ។ មនុស្ស​ទាំង​ឡាយ​រហូត​ដល់​ម៉ែ​ឪ មិន​ត្រូវ​ប្រព្រឹត្ត​លក់​មនុស្ស លក់​កូន លក់​ចៅ ឲ្យ​ទៅ​ប្រព្រឹត្ត​ផ្លូវ​ភេទ​ព្រោះ​ហេតុ​តែ​រឿង​អ្វី​មួយ​​ឡើយ ។ ការ​ជួញ​ដូរ​មនុស្ស​ព្រះ​ពុទ្ធ​សាសនា​ចាត់​ជា​មិច្ឆាជីវៈ គឺ​ការ​ចិញ្ចឹម​ជីវិត​ខុស ។ ចំពោះ​ជីវិត​សោភិនីព្រះ​ពុទ្ធ​សាសនា​ពុំ​បាន​បន្តុះ​បង្អាប់ មើល​ងាយ​មើល​ថោក ឬ​ក៏​លើក​តម្កើង​ឡើយ ។

ព្រះ​ពុទ្ធ​សាសនា មិន​មាន​អគតិ​អ្វី​ចំពោះ​ស្ត្រី​ភេទ​ទេ គឺ ដោយ​ច្រើន ព្រះ​ពុទ្ធ​សាសនា​តែង​តែ​ចង្អុល​បង្ហាញ​ប្រាប់​នូវ​ទោស​របស់​កិលេស​តណ្ហា ច្រើន​ជាង​ការ​តិះ​ដៀល​ទៅ​លើ​បុគ្គល ។ បុរស​ដែល​កាន់​ព្រះ​ពុទ្ធ​សាសនា ដើរ​លេង​ស្រី​កម្សាន្ត​សប្បាយ​ជា​មួយ​ស្រី​ពេស្យា​បាន​ដែរ​ឬ​ទេ ?

នៅ​ក្នុង​ព្រះ​ពុទ្ធ​សាសនា​នេះ បាន​ចាត់​ទុក​គ្រហស្ថដែល​ដល់​ព្រះ​ពុទ្ធ​ព្រះ​ធម៌ ព្រះ​សង្ឃ​ជាទី​ពឹង​ទី​រលឹក ថា​ជា​ឧបាសក​ឧបាសិកា ។ ដើម្បី​ឲ្យ​បាន​ទៅ​ជា​ឧបាសក​ឧបាសិកា​ល្អ​ត្រូវ​កាន់​សីល​៥ ជា​និច្ចកាល សមា​ទាន​ឧបោសថ រក្សា​កុសល​កម្ម​បថ វៀរចាក​ការ​ចិញ្ចឹម​ជីវិត​ខុស ឧស្សាហ៍​ខ្មី​ឃ្មាត​សិក្សា​ឳវាទ​នៃ​ព្រះ​ជិន​ស្រី ។ ល ។ ចំពោះ​សិក្ខា​បទ​ទី ៣ នៃ​សីល​៥គឺ​វៀ​រ​ចាក​ការ​ប្រព្រឹត្ត​ខុស​ក្នុង​កាម​ទាំង​ឡាយ បាន​ដល់​ការ​មិន​ប្រព្រឹត្ត​ផ្លូវ​ភេទ (មេថុនធម្ម) ចំពោះ​ស្ត្រី​ដែល​ជា​ទី​ហួង​ហែង​នៃ​អ្នក​ដទៃ ។

បុរស​ដែល​កាន់​ព្រះ​ពុទ្ធ​សាសនា កាល​ណា​បើ​យល់​ដល់​សិក្ខា​បទ​ទី​៣ នៃ​សីល៥ ដូច្នេះ​ហើយ ក៏​កើត​ការ​ខ្មាស់​បាប​ព្រម​ដោយ​មាន​នូវ​កាម​សំវរៈ ចេហ​សង្រួម​ក្នុង​កាម មិន​ទៅ​ទំានាក់​ទំនង​ផ្លូវ​ភេទ ជា​មួយ​នឹង​ស្រី​ពេស្យា​ឡើយ ។ តាម​ពិត​ស្រ្តី​ទាំង​នោះ​ក៏​ដូច​ជា​កូន​ចៅ​ឬ បង​ស្រី​ប្អូន​ស្រី (គួរ​គិត​ថា មាតា​របស់​យើង​ក៏​ជា​ស្រី) ម្យ៉ាង​ទៀត​ស្ត្រី​ទាំង​នោះ ភាគ​ច្រើន​គឺ​នៅ​ជា​ទី​ហួង​ហែង​របស់​ម៉ែ​ឪ​បង​ប្អូន​របស់​គេ​ទាំង​ស្រុង ។

កាល​បើ​បាន​ពិចារណា​ដោយ​សព្វ​គ្រប់​ហើយ បុរស​មិន​គប្បី​ជាអ្នក​លេង​ស្រី​ឡើយ ហើយ​ក៏​មិន​ត្រូវ​ជ្រោម​ជ្រែង​ឲ្យ​កម្លាំង​ដល់​កិលេស​កាម​ដែល​ជា​សត្រូវ​ខាង​ក្នុង​ខ្លួន​នោះ​ដែរ ។ ដើរ​លេង​ស្រី​គឺ​ជា​ការ​ប្រព្រឹត្ត​នូវ​អបាយ​មុខ​ដែល​ជា​ប្រធាន​នៃ​សេចក្តី​វិនាស វា​ធ្វើ​ឲ្យ​ខូច​សុខ​ភាព​ទាំង​សុខ​ភាពកាយ ទាំង​សុខភាព​ចិត្ត ខូច​ពេល​វេលា ឬអាច​ខូច​ទាំង​ជីវិត​ទៀតផង ។ ត្រូវ​ចាំ​ទុក​ថាៈ កាម​ទាំង​ឡាយ​មាន​សេចក្តី​សុខ​តិច មាន​ទុក្ខ​ច្រើន មាន​សេចក្តី​ចង្អៀត​ចង្អល់​ច្រើន ទោស​ក្នុង​កាម​ទាំង​ឡាយ​មាន​ច្រើន​ក្រៃ​លែង ។ ព្រះ​ពុទ្ធ​សាសនា ចាត់​ទុក​អ្នក​ដែល​បោក​បញ្ឆោត​ស្ត្រី​យក​ទៅ​លក់ ថា​យ៉ាង​ណា​ដែរ?

បុគ្គល​ណា ដែល​ប្រើ​កល​ល្បិច​បោក​បញ្ឆោត​ស្រ្តី​យក​ទៅ​លក់​ក្នុង​រឿង​ផ្សេងៗ ដោយ​ច្រើន​គឺ​លក់​ឲ្យ​ចូល​ទៅ​ក្នុង​បន​ស្រី​ពេស្យាចារ បុគ្គល​នោះ ឈ្មោះ​ថា ចិញ្ចឹម​ជីវិត​ខុស ។ ការ​ចិញ្ចឹម​ជីវិត​បែប​នេះ មាន​តែ​អន្ធបុថុជ្ជន តែ​ប៉ុណ្ណោះ ចំណែក​កល្យាណ​បុថុជ្ជន​មិន​ប្រព្រឹត្ត​សោះ​ឡើយ ចាំបាច់​និយាយ​ថ្វី​ដល់​ព្រះ​អរិយបុគ្គល​​។ មុខ​ជំនួញ​ដែល​បៀត​បៀន​​ដល់​អ្នក​អ្នក​ដទៃ ក៏​ជា​ការ​បៀត​បៀន​ដល់​ខ្លួន​ឯង​ផង​ដែរ ព្រះ​ពុទ្ធ​សាសនា បាន​ណែនាំ​ឲ្យ​វៀរ​ចាក ហើយ​ត្រូវ​អប់រំ​ចិត្ត​ឲ្យ​ជីវិត​ធ្វើ​ដំណើរ​តាម​ផ្លូវ​បរិសុទ្ធ ទើប​បាន​រួច​ផុតពី​សេចក្តី​ទុក្ខ ។

អត្តបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ស្ត្រី​ក្នុង​ព្រះ​ពុទ្ធសាសនា
រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មចារ្យ ប៊ុត សាវង្ស
វាយ​អត្តបទ​ដោយៈ កញ្ញា ជា ម៉ានិត
ដោយ​៥០០០​ឆ្នាំ
 

 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,១៦៨ ដង)
ទុក្ខ​ព្រោះ​ស្រឡាញ់​គេ​តែ​ម្ខាង​
ផ្សាយ : ២៩ មករា ឆ្នាំ២០២១ (អាន: ២១,៨៨៥ ដង)
សម្មតិសច្ចៈ, ភាវសច្ចៈ, បរមត្ថសច្ចៈ, អរិយសច្ចៈ
ផ្សាយ : ៣១ ធ្នូ ឆ្នាំ២០២១ (អាន: ១២,៨២៣ ដង)
ដែល​ឈ្មោះ​ថា​ជា​ទុក្ខ​ហើយ គឺ​មិនមាន​អ្នក​ណា​ប្រាថ្នា​ឡើយ
ផ្សាយ : ៣១ ធ្នូ ឆ្នាំ២០២១ (អាន: ១០,៧៩២ ដង)
កូន​ជា​ទី​ស្រឡាញ់ ពាក្យ​និយាយ​ជា​ការ​សំខាន់​ម៉្យាង
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 3.13
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿