ថ្ងៃ ពុធ ទី ២៦ ខែ មេសា ឆ្នាំវក អដ្ឋ​ស័ក ព.ស.២៥៦០  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កំណាព្យ និង ស្មូត្រ (Mp3)
ព្រះពុទ្ធសាសនា និងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
ព្រះមហាគន្ធកុដិ (កាម៉េរ៉ាសុវត្ថិភាព)
វិទ្យុផ្សាយផ្ទាល់
វីដេអូផ្សាយផ្ទាល់
សំឡេងផ្ទាល់ (ប៊ុត-សាវង្ស)
ទីតាំងៈ ព្រះមហាគន្ធកុដិ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ តាមកាលវិភាគផ្សាយ
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុ The Buddhist
ទីតាំងៈ សហរដ្ឋអាមេរិក
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុឆ្នាំងមាស
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍ តាកែវ
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ០៤.០០ - ២៣.០០
មើលច្រើនទៀត​
តំណគួរកត់សម្គាល់
សមាជិកទើបចូល (អម្បាញ់មិញ)
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៣៥,០៦៤
ថ្ងៃម្សិលមិញ ៥៨,៧៣៤
ខែនេះ ១,១៤២,៧៣១
សរុប ៤១,១៥៣,៤១៨
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២១ កុម្ភះ ឆ្នាំ២០១៧ (អាន: ៤១១៥៩ ដង)

សម្លឹង​មនុស្ស​ល្អ​ឬ​អាក្រក់



 
សម្លឹង​មនុស្ស​ល្អ​ឬ​អាក្រក់
កូន​ជា​ទី​ស្រឡាញ់

 
ការ​ដែល​កូន​លើក​តម្កើង​ ឬ​ព្រម​ទទួល​អ្នក​ណា​ថា​ជាមនុស្ស​ល្អ​នោះ​កូន​ត្រូវ​សម្លឹង​មើល​ឲ្យ​បាន​សព្វ​គ្រប់ និង​ឲ្យ​ជាក់​ច្បាស់​ជា​មុនសិន ។ កូន​ត្រូវ​សម្លឹង​មើល​ឲ្យ​បាន​យូរ​ខែ​យូរ​ឆ្នាំ កុំ​គិត​តែ​ចំពោះ​មុខ​កូន​ប៉ុណ្ណោះ​ ។ គេ​អាច​ល្អ​ចំពោះ​កូន​គឺ​គេ​ជួយ​កូន គេ​និយាយ​ល្អ​រក​កូន​ជា​ដើម​ ម្ល៉ោះ​ហើយ​កូណ​មិន​បាន​មើល​ឲ្យ​សព្វ​គ្រប់ កូន​ក៏​គិត​ថា គេ​ជា​មនុស្ស​ល្អ​អីចឹង​ទៅ ។ តាម​ពិត​មនុស្ស​ដែល​ល្អ​ចំពោះ​កូន​មិន​ទាន់​ប្រាកដ​ថា គេ​ជា​មនុស្ស​ល្អ​ពិត​ៗ​នោះទេ ព្រោះ​គេ​អាច​សម្លឹង​អ្វី​ពី​កូន ឬ​កូន​អាច​ធ្វើ​នូវ​អ្វី​ដែល​គេ​ត្រូវ​ការ​ឲ្យ​គេ​បាន ឬ​យ៉ាង​ហោច​ព្រោះ​កូន​មិន​បាន​ទៅ​ជំទាស់​នូវ​ផល​ប្រយោជន៍​អ្វី​របស់​គេ ទើប​គេ​ធ្វើ​ល្អ​នឹង​កូនទៅ ។ ពុំ​នោះ​សោត​ទេ គឺ​ព្រោះ​កូន​ជា​ប្តី​ជា​ប្រពន្ធ ឬ​ជាបង​ប្អូន​ជា​មួយ​នឹង​គេ ។

មនុស្ស​ដែល​ល្អ​ពិត​ៗ គឺ​ល្អ​ចំពោះ​កូន​ផង ល្អ​ចំពោះ​អ្នក​ដទៃ​ផង ។មាន​ទំង​គ្នា​ដែរ ដែល​គេ​ធ្វើ​ល្អ​ចំពោះ​អ្នក​ដទៃ​តែ​មិន​បាន​ធ្វើ​ល្អ​នោះ​ទេ ។ មនុស្ស​ដែល​មិន​ល្អ​នោះ​គឺ​ត្រូវ​មិន​ល្អ​ទាំង​ចំពោះ​កូន​ផង ទាំង​ចំពោះ​អ្នក​ដទៃ​ផង ។ដែល​ម៉ែ​ឪ​លើក​យក​រឿង​នេះ​មក​ប្រាប់​ដល់​កូន​ ក៏​ដើម្បី​ឲ្យ​កូន​ដឹង​ទុក​ត​ទៅ​មុខ នឹង​មិន​បាន​ជឿ​គេ​ងាយៗ​មិន​ត្រូវ​បាន​គេ​បោក​បញ្ឆោត ម្យ៉ាង​ទៀត កូន​នឹង​មិន​បាន​ពោល​រក​អ្នក​ដទៃ​ណាៗ ថា​គេ​ជា​មនុស្ស​ល្អ​ឬ​មិន​ល្អ​ដោយ​ងាយ​ៗ នោះ​ឡើយ គឺ​ម៉ែ​ឪ​មិន​ចង់​ឲ្យ​កូន​សម្លឹង​មើល​មនុស្ស​ក្នុង​ផ្នែក​ល្អ ឬ​ផ្នែក​អាក្រក់ ដោយ​ចំណែក​តែ​ម្ខាង​ៗ​នោះ​ឯង ។

អត្តបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ពាក្យ​ពេចន៍​ម៉ែ​ឪ
រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយ​អត្តបទ​ដោយៈ កញ្ញា ជា ម៉ានិត

ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
rn
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ០៥ កុម្ភះ ឆ្នាំ២០១៤ (អាន: ៥៣២៩ ដង)
ពិចារណា​ថា​ជា​ការ​ដាក់​ទោស​ខ្លួន​ឯង​ឲ្យ​សម​ចិត្ត​សត្រូវ
ផ្សាយ : ០៧ ឧសភា ឆ្នាំ២០១៤ (អាន: ៤២៦៦ ដង)
ទឹកភ្នែក​ស្រីប្ដី​ប្រមឹក
ផ្សាយ : ០២ កញ្ញា ឆ្នាំ២០១៦ (អាន: ១១២២៥ ដង)
បុណ្យរមែងចម្រើនដល់អ្នកឲ្យ
ស្ថាបនាខែពិសាខ ព.ស.២៥៥៥ ដោយ៥០០០ឆ្នាំ ។ ជាធម្មទាន ៕
Top Best 10 pro