30
ថ្ងៃ សុក្រ ទី ១៩ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៥៣,៩៩៣
Today
ថ្ងៃម្សិលមិញ ១៧៣,០៦៧
ខែនេះ ៣,៧០៤,៦១១
សរុប ៣៨៩,៧៨៧,០៩៥
អានអត្ថបទ
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ១១,១៣៤ ដង)

ការ​ប្រើ​មនុស្ស​



 
ការ​ប្រើ​មនុស្ស​
កូន​ជា​ទី​ស្រឡាញ់

ការ​ប្រគល់​កិច្ច​ការ​ឲ្យ​មនុស្ស​ទៅ​ធ្វើ​ ដែល​ជា​ទូ​ទៅ​គេ​តែង​និយាយ​ថា (ប្រើ​មនុស្ស) នោះ​គឺ​ត្រូវ​មើល​ឲ្យ​ល្អ​ជាទី​បំផុត ត្រូវ​មើល​ទាំង​មនុស្ស ត្រូវ​មើល​ទាំង​ការងារ​ពោល​គឺ​ត្រូវ​មើល​ទាំង​មនុស្ស ត្រូវ​មើល​ទាំង​ការ​ងារ​ពោ​លគឺ​ត្រូវ​ប្រើ​មនុស្ស ឲ្យ​សម​ជា​មួយ​នឹង​ការងារ អ្នក​ណា​ជំនាញ​ខាង​អ្វី ធ្លាប់​មាន​បទពិសោធន៍​យ៉ាងណា ធ្លាប់​ជួប​ប្រសព្វ ហេតុ​ការ​ណ៍​យ៉ាង​ម៉េច រួម​ទាំង​ការ​ចេះ​ដឹង​និង​ការ​ទទួល​ខុស​ត្រូវ​ផង ។ កាល​បើ​ប្រើ​មនុស្ស​បាន​សម​ប្រកប​នឹង​ការ​ងារ ក៏​នឹង​ធ្វើ​ឲ្យ​ការងារ​ដើរ​ទៅ​មុខ មិន​មាន​ស្ទះ ។

ប្រសិន​បើ​ប្រើ​មនុស្ស​ខុស មិន​ត្រូវ​គ្នា​នឹង​ការងារ​ទេ​នោះ ឬ​ប្រើ​មនុស្ស​ដែល​ខ្វះ​នូវ​គុណ​សម្បត្តិ ប្រើ​ព្រោះ​យល់​មុខ​គ្នា ឬ​ប្រើ​ដោយ​មិន​ពិចារណា​ឲ្យ​ល្អិត​ល្អន់ ក្រៅ​អំពី​ធ្វើ​ឲ្យ​ការងារ​មិន​ដើរ​មិន​ចម្រើន​ហើយ នៅ​អាច​ធ្វើ​ឲ្យ​កើត​សេចក្តី​អន្តរាយ​ទៀត​ផង ។

មាន​តួ​យ៉ាង​ជា​ឧទាហរណ៍​ឲ្យ​ឃើញ​មិន​តិច​ទេ​ដែល​អ្នក​ធំ​ជ្រើស​រើស​ប្រើ​មនុស្ស​មិន​ឲ្យ​សម​នឹង​ការ​ងារ ធ្វើ​ឲ្យ​ការ​ងារ​នោះ​ៗ មិន​មាន​ដំណើរ​ការ ។ កន្លែង​ខ្លះ​ប្រើ​មនុស្ស​ដែល​ជា​បក្ស​ពួក ឬ​ប្រើ​មនុស្ស​ដែល​នៅ​ជា​មួយ ជាមនុស្ស​ដែល​ខ្វះ​នូវ​គុណ​សម្បត្តិ​ឲ្យ​ទៅ​ធ្វើ នំា​ឲ្យ​ខូច​ការងារ​នោះ​ៗ​មាន​ការងារ​ខ្លះ​ជា​ការងារ​របស់​ប្រទេស​ជាតិ​ទៀត​ផង ។

ដូច​ពោល​មកនេះ​កាល​បើ​កូន​នឹង​ប្រើ​អ្នក​ណា នឹង​ប្រគល់​កិច្ច​ការ​ឲ្យ​ទៅ​អ្នក​ណា​ធ្វើ​កូន​ត្រូវ​ពិចារណា​ឲ្យ​ល្អ ។

អ្នក​ណា​ក៏​ដោយ ទោះ​បី​គេ​មិន​មែន​ជា​បក្ស​ពួក​របស់​កូន ឬ​គេ​មាន​ការ​ចេះ​ដឹង​មិន​សូវ​ច្រើន​មែន តែ​ធ្លាប់​មាន​ពិសោធន៍ ទាំង​ធ្លាប់​បាន​ជួប​ប្រសព្វ​នូវ​ហេតុ​ការណ៍ ទាំង​មាន​នូវ​ការ​ទទួល​ខុស​ត្រូវ​ផង​នោះ​គឺ​គេ​អាច​ធ្វើ​ការ​ងារ​របស់​កូន​សម្រេច​ទៅ​បាន​ដោយ​ល្អ អ្នក​នោះ​កូន​គួរ​ប្រើ​គេ​ល្អ​ជាង​ប្រើ​បក្ស​ពួក​គ្នា​ឯង​ដែល​មិន​បាន​ការ ។

កូន​មិន​ត្រូវ​យក​ការងារ​មក​ប្រមាទ​ទេ ពោល​គឺ​មិន​ត្រូវ​ប្រមាទ​ធ្វេស​ប្រហែស​ក្នុង​ការងារ​ឡើយ បើ​កូន​មាន​ការ​ធ្វេស​ប្រហែស​ហើយ កូន​នឹង​ដួល​រលំ​ជា​មួយ​នឹង​ការ​ងារ​ពុំ​ខាន ។ មិន​ចាំ​បាច់​ពោល​ដល់​អ្នក​ដែល​ចេហ​ស្ទើរ​នោះ​ឡើយ សូម្បី​អ្នក​ដែល​ចេះ​ស្ទាត់​ក្នុង​ការងារ​ហើយ​ក៏​ដោយ ក៏​ត្រូវ​ដួល​រលំ​ដែរ ព្រោះ​តែ​ប្រមាទ​ធ្វេស​ប្រហែស​ដូច​ជា​មនុស្ស​ល្ងង់​ខ្លៅ ។
សរុប​មក ជា​មួយ​នឹង​ការងារ គឺ​កូន​កុំ​ប្រមាទ​ធ្វេស​ប្រហែស កុំ​ប្រថុយ កុំអាង​ថា​មិន​អី ត្រូវ​តែ​ហ្មត់​ចត់ និង​ប្រយ័ត្ន​ប្រយែង​ជា​ទី​បំផុត ។

មនុស្ស​ថ្លៃ​ជាង​ប្រាក់

សុចរិត​ថ្លៃ​ជាង​ពេជ្រ                       កុំ​បំភ្លេច​ចោល​ខ្លួន​ប្រាណ
មនុស្ស​ថ្លៃ​ពន់​ប្រមាណ              កុំ​ចោល​ប្រាណ​ដូរ​យក​ប្រាក់។
ចោល​ប្រាណ​ស្មើ​លក់​ខ្លួន           ឱពោល​ផ្ទួន​ឲ្យ​ប្រចក្ស
មនុស្ស​យើ​ថ្លៃ​ជាង​ប្រាក់                   ត្រូវ​ទុក​ដាក់​ខ្លួន​ឲ្យ​ល្អ ។

អត្តបទ​នេះ​ដក​ស្រង់​ចេញពី​សៀវភៅៈ ពាក្យ​ពេចន៍​ម៉ែឪ
រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយ​អត្តបទ​ដោយៈ កញ្ញា ជា ម៉ានិត

ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១០,៨៧៧ ដង)
បុគ្គុល​ជា​មិត្ត​គិត​យក​តែ​ប្រយោជន៍​ខ្លួន
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២ (អាន: ១០,៤១១ ដង)
សម្ផប្បលាបវាទ (អំពី អភិជ្ឈា)
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,៥៤១ ដង)
សិក្សារៀនសូត្រនាំមកនូវបញ្ញា
ផ្សាយ : ១៨ មករា ឆ្នាំ២០២៤ (អាន: ២៣,០៤១ ដង)
ការ​ឲ្យ​ទាន​ដែល​មាន​ផល​ច្រើន
ផ្សាយ : ២០ កក្តដា ឆ្នាំ២០២០ (អាន: ៣១,២៤៥ ដង)
មនុស្ស​ល្អ​ក្នុង​ការ​គ្រប់​គ្រង​
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៩,៨៤២ ដង)
យើង​ក្រោធ​គឺ​សាង​ទុក្ខ​ឲ្យ​ខ្លួន​ឯង
ផ្សាយ : ០១ មេសា ឆ្នាំ២០២១ (អាន: ៤១,៧៥៨ ដង)
បុណ្យគឺជាធម្មជាតិលាងជំរះចិត្តឲ្យស្អាត
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.78
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿