30
ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១២៩,៦១៧
Today
ថ្ងៃម្សិលមិញ ១៦៤,៥០៧
ខែនេះ ៦,១២៧,៤១៨
សរុប ៣៨៥,៤១៤,១១១
អានអត្ថបទ
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ២០,០៧២ ដង)

គិត​អ្វី​ឲ្យ​វែង​កុំ​បែង​ខ្លី



ស្តាប់សំឡេង

 

កូន​ជា​ទី​ស្រឡាញ់! ពាក្យ​ចាស់​បុរាណ​បាន​ពោល​ហើយ គឺ​ថា (គិត​ធ្វើ​ឲ្យ​វែង) បាន​សេចក្តី​ថា​ធ្វើ​អ្វី​ក៏​ដោយ​ឲ្យ​មើល​ទៅមុខ​ មើល​ឲ្យ​វែង​ឆ្ងាយ ពោល​គឺ​ឲ្យ​សម្លឹង​មើល​អនាគត​កាល ។ ពាក្យ​នេះ​មាន​ន័យ​សំខាន់​ណាស់ ព្រោះ​មនុស្ស​ដែល​សម្លឹង​មើល​កិច្ចការ​ក្នុង​កាល​វែង​ឆ្ងាយ​នោះ រមែង​នឹង​បាន​ទទួល​នូវ​សេចក្តី​សម្រេច​ក្នុងកិច្ចការ​ផ្សេងៗ ដែល​ខ្លួន​ធ្វើ​ក្នុង​រយៈ​កាល​យូរ​ ។

ពាក្យ​ថា (កុំ​បែង​ខ្លី) គឺ​កុំ​គិត​ខ្លី ។ មនុស្ស​ដែល​មើល​អ្វី​ខ្លី​ក្រញុច មើល​ឃើញ​អ្វី​នៅ​តែ​នឹង​មុខ មើល​ផង​ក្នុង​រយៈ​ខ្លី ប្រុស​ស្រី​ដូច​នេះ​គេ​ហៅ​ថា​មនុស្ស​គំនិត​ខ្លី ឬ​គំនិត​អុស​មួយ​បាយ រមែង​បាន​ទទួល​ផល​សម្រេច​ក្នុង​មួយ​ពេល​យ៉ាង​ខ្លី​តែ​ប៉ុណ្ណោះ មិន​មាន​អ្វី​ជាសំខាន់ ឡើយ​រួ​ច​ហើយ​ក៏​ត្រូវ​ដួល​ចុះ​អស់​ពី​ទី​ពឹង ។ ម្យ៉ាង​ទៀត មនុស្ស​គិត​ខ្លី រមែង​ធ្វើ​អ្វីៗ ដោយ​សេចក្តី​ប្រមាទ ធ្វើ​ដោយ​ប្រញាប់​មិន​គិត​មុខ​គិត​ក្រោយ ធ្វើ​ទៅ​តាម​តែ​ចំណែង រមែង​ក្តៅក្រហាយ​ក្នុង​កាល​ជា​ខាង​ក្រោយ​អស់​មួយ​ជីវិត ។ មនុស្ស​ខ្លះ​គិត​ខ្លី​ពេក​ក៏​ក្លាយ​ទៅ​ជា​ឃាតកៈ មនុស្ស​ខ្លះ​ទៀត​ធ្វើ​អត្តឃាត ។ ល។ 

កាល​កូន​នឹង ធ្វើ​នូវ​កិច្ចការ​អ្វី​ក៏​ដោយ​កូន​ត្រូវ​សម្លឹង​ឲ្យ​វែង​ឆ្ងាយ ដូច​ពាក្យ​ថា (បិទ​ភ្នែកឲ្យ​ជិត សម្លឹង​ឲ្យ​ឆ្ងាយ) បើការងារ​នោះ​រឹត​តែ​ធំ​ដុំ និង​សំខាន់​បំផុត​ក្នុង​ជីវិត​កូន​ក៏​ត្រូវ​តែ​គិត​ឲ្យ​វែង​ឆ្ងាយ ជាទី​បំផុត ក្នុង​ជីវិត​កូន​ក៏​ត្រូវ​តែ​គិត​ឲ្យ​វែង​ឆ្ងាយ​ជាទី​បំផុត​ផង​ដែរ ហើយ​ត្រូវ​មាន​ស្មារតី​រក្សា​ឲ្យ​ខ្ជាប់​ខ្ជួន ។ កូន​មាន​គិត​ឃើញ​ទេ​ថា​ មាន​ការងារ​ខ្លះ មាន​តម្លៃ​ជាង​ជីវិត​របស់​យើង​រាប់​ដង​មិន​អស់​ទៅ​ទៀត ។

ជា​មួយ​នឹង​ការងារ​កូន​ត្រូវ​ចាំទុក​ថាៈ
- ខ្លាច​លំបាក​តែ​ខ្ជិល មិន​ព្យាយាម មិន​រួច​ពី​សេចក្តី​លំបាក​ឡើយ ។
- ខ្វះ​សេចក្តី​អត់​ធន់ ការងារ​មិន​បាន​ល្អ ។
- ខ្វះ​ការ​តស៊ូ ការ​ងារ​មិន​សម្រេច ។
-រវល់​តែ​រឿង​ស្នេហា កាន់​ការ​ងារ​ធំ​មិន​បាន ។
-ព្រោះ​សេចក្តី​ប្រហែស​ធ្វេស ការ​ងារ​ដែល​ចេហ​ស្ទាត់​ហើយ​នោះ ត្រឡប់​ទៅ​ជាទទួល​បរាជ័យ​ដូច​បុគ្គល​ល្ងង់​ខ្លៅ ។
- រស់​នៅ​ដើម្បី​ធ្វើការ​មិន​មែន​ធ្វើ​ការ​ដើម្បី​ត្រឹម​តែ​រស់​នោះ​ទេ ។
- មិន​មាន​អ្នក​​ណា​គាំ​ទ្រ​យើង​ឲ្យ​ខ្ពង់​ខ្ពស់ ក្រៅ​អំពី​ខ្លួន​ឯង ដែល​គោរព​នូវ​ការ​ងារ​របស់​ខ្លួន​នោះ​ឡោះយ ។
- កុំ​ជា​មនុស្ស​ពិការ​ទាំង​ដែល​មាន​នូវ​អវយវះ​គ្រប់​គ្រាន់​ឲ្យ​សោះ ។
- ការងារ​អាក្រក់​នាំ​ទៅ​រក​ភាព​ងងឹត​ ឯ​ការងារ​ល្អ​នាំ​ទៅ​រក​ភាព​ភ្លឺ​ស្វាង ។
- ការ​ងារ​ដែល​ប្រាស​ចាក​ទោស​ជា​មង្គល​ដ៏​ឧត្តម ។
- ការងារ​ជា​អាយុ​ជីវិត ជា​កិត្តិយស ។ ល។ ការងារ​មាន​តម្លៃ​ជាង​អ្វី​ៗ​ទាំង​អស់ ព្រោះ​ការ​ងារ​នាំ​ឲ្យ​រួច​ផុត​ចាក​ទុក្ខ​ទាំង​ពួង ។ សេចក្តី​ទាំង​ប៉ុន្មាន ដែល​បាន​ពោល​ហើយ​នេះ​សម្រាប់​ឲ្យ​កូន​រៀន​គិត​ឲ្យ​វែង​ក្នុង​ជិវិត ។​

កាព្យ​បុរាណ
គិត​អ្វី​ឲ្យ​វែង​កុំ​បែង​ខ្លី                                វិស័យ​ចង់​ស្រី​មើល​ឬក​ពា​
ផ្គាប់​ស្តេច​តោង​តាម​ព្រះហទយា           ផ្គាប់​រាស្ត្រ​ដូច​គ្នា​តោង​មើល​ចិត្ត ។
ភ្ញៀវ​មក​តោង​មើល​អាការ​ចេញ              ពោល​ពាក្យ​ម្តេច​មិញ​គង់​ឃើញ​ពិត
ពាក្យ​ស្លែង​ក្រែង​ស្លូត​ជូន​ជា​មិត្ត               ពាក្យ​ពិត​ជូន​ពាល​មាល​មិញ ។ ល ។
ស្លៀក​ស​សាង​ព្រត​ចិត្ត​នៅ​ខ្មៅ                ចោល​ប្រាជ្ញ​តាម​ខ្លៅ​ចង់​ចៀស​បាប
យក​វែក​ឲ្យ​ដឹង​រស​ប្រៃ​សាប                     យក​ខ្សាច់​មក​គាប​បាន​ប្រេង​ឬ ។
ឬស្សី​ធ្វើ​ក្លាក់​ដាក់​គ្មាន​ថ្នាំង                        គង​ស្គរ​គាំង​វាយ​មិន​ឮ
សុរិយា​មិន​យក​ជា​ពន្លឺ                                ជឿ​ធឹ​អំពិល​អំពែក​សត្វ ។

អត្ថបទ​នេះ​ដក​ស្រង់​ចេញពី​សៀវភៅៈ ពាក្យ​ពេចន៍​ម៉ែឪ
រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត
ដោយ​៥០០០​ឆ្នាំ

 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២១ សីហា ឆ្នាំ២០១៩ (អាន: ២០,១៩៧ ដង)
កូនអើយ​អាសូរ​ទឹកភ្នែកម៉ែ​ផង
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៨,០៩២ ដង)
ទឹក​ភ្នែក​ស្ដ្រី​ប្ដី​ប្រច័ណ្ឌ
ផ្សាយ : ០៩ មីនា ឆ្នាំ២០២៤ (អាន: ៤៥,០០០ ដង)
ប​រិ​យាយ​អំ​ពីសេច​ក្តី​ស្លាប់
ផ្សាយ : ១២ វិច្ឆិកា ឆ្នាំ២០២៣ (អាន: ៥,២៥២ ដង)
ព្រះបាទសង្ខចក្រពត្រាធិរាជ និងព្រះពុទ្ធមេត្តយ្យ (ព្រះសិអាមេត្រី) 
ផ្សាយ : ២៨ តុលា ឆ្នាំ២០២៣ (អាន: ៦,៥៦៩ ដង)
ធុតង្គ គឺអង្គរបស់​បុគ្គលអ្នកកំចាត់កិលេស
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១២,៩០៤ ដង)
កូនត្រូវ​ជា​មនុស្ស​ស្មោះ​ត្រង់​
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 3.5
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿