30
ថ្ងៃ អង្គារ ទី ១៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (កំពង់ឆ្នាំង)
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៣៥,៣៤៧
Today
ថ្ងៃម្សិលមិញ ១៩៥,៩៥៥
ខែនេះ ៤,៤៨៥,០៦៧
សរុប ៣៨៣,៧៧១,៧៦០
អានអត្ថបទ
ផ្សាយ : ០៥ កញ្ញា ឆ្នាំ២០១៩ (អាន: ៣៤,៨៨២ ដង)

ដួល​ហើយ​ត្រូវ​ក្រោក



ស្តាប់សំឡេង

 

កូន​ជា​ទី​ស្រឡាញ់! ផ្លូវ​នៃ​ដំណើរ​ជីវិត​នោះ មិន​មែន​សុទ្ធ​តែ​រាប​ស្មើ​ទៅ​ទាំង​អស់​នោះ​ទេ ។ ជីវិត​មាន​ឡើង​មាន​ចុះ មាន​សុខ​មាន​ទុក្ខ​ជា​គូ​គ្នា​ទៅ​រហូត​ដោយ​ចំពោះ​ក្នុង​កិច្ច​ការ​ងារ​បើ​រឹត​តែ​ការងារ​ធំរឹត​តែ​មាន​ឧបសគ្គ ។ ប្រសិន​បើ​កូន​ធ្វើ​ការ​ងារ​អ្វី​មួយ ដែល​កូន​គិត​សព្វ​គ្រប់​ហើយ​ថា ជា​ការ​ងារ​ល្អ​ត្រឹម​ត្រូវ​ ជា​ការ​ងារ​ដែល​អាច​នាំ​ឲ្យ​ចម្រើន​ទៅ​មុខ​បាន ប៉ុន្តែ​កាល​បើ​ធ្វើ​ទៅ​ៗ ការងារ​នោះ​បែរ​ជា​ត្រូវ​រាំង​ស្ទះ មិន​ប្រព្រឹត្ត​ទៅ​តាម​ដូច​ដែល​បាន​គិត​ទុក​ទេ ពោល​គឺ​មាន​ឧសគ្គ កូន​ត្រូវ​ពុះ​ពារ​នូវ​ឧបសគ្គ នោះ​ ទៅ​ឲ្យ​បាន​ដោយ​សតិ​បញ្ញា ដោយ​ការ​អត់​ធន់​ និង​ព្យាយាម កុំ​ស្លន់​ស្លោ ត្រូវ​ចាត់​ចែង​ដោះ​ស្រាយ​ឲ្យ​ស្រួល​បួល កុំ​រួញ​ថយ​ដោយ​អស់​កម្លាំង​ចិត្ត​ជា​មុន​នោះ ។

សភាវៈ​ដែល​សំខាន់​ជា​ទី​បំផុត នៅ​ពេល​ដែល​កូន​ជួប​នូវ​បញ្ហា​ជា​ឧបសគ្គ​ក្នុង​ជីវិត​គឺ​កម្លាំង​ចិត្ត ចូរ​កូន​កុំ​ឲ្យ​កម្លាំង​ចិត្ត​ធ្លាក់​ចុះ​ឲ្យ​សោះ ។ បើ​ការងារ ឬ​ប្រាក់​កម្រៃ​ត្រូវ​ធ្លាក់​ចុះ​យ៉ាង​ណា​ក៏​ដោយ កុំ​តែ​កម្លាំង​ចិត្ត​ធ្លាក់​ចុះ​តាម​ វា​មិន​ជា​អ្វី​ឡើយ ។ កូន​ត្រូវ​ថែ​រក្សា​ចិត្ត ផ្គង​ចិត្ត​ឲ្យ​ល្អ ត្រូវ​ប្រយ័ត្ន​កុំ​ឲ្យ​បាក់​ទឹក​ចិត្ត​ជា​ដាច់​ខាត ដូច​ពាក្យ​ថា (ដួល​ហើយ​ត្រូវ​ក្រោក) បាន​សេចក្តី​ថា កាល​ភ្លាត់​ជើង​រអិល​ដួល​ទៅ​គឺ​ត្រូវ​ក្រោក​ឡើង​ហើយ​ដើរ​តទៅ​ទៀត​ប៉ុណ្ណោះ ដែល​អាច​ទៅ​ដល់​គោល​ដៅ​បាន យ៉ាង​ណា​មិញ កាល​បើ​កូន​មាន​ការ​ខក​ចិត្ត ព្រោះ​ជួប​នូវ​វិបត្តិ​អ្វី​មួយ កូន​ត្រូវ​តាំង​ចិត្ត​ឲ្យ​មាំ​ផ្គង​ចិត្ត​ឲ្យ​រឹង​ប៉ឹង ទាញ​ខ្លួន​ឯង​ចេញ​ពី​ការ​ខក​ចិត្ត​នោះ​ឲ្យ​បាន ហើយ​ព្យាយាម​ត​ស៊ូ​ជា​បន្ត ដើម្បី​បាន​ដល់​នូវ​សេចក្តី​សម្រេច​សម​តាម​ប្រាថ្នា ក៏​យ៉ាង​នោះ​ដែរ ។

កូន​សម្លាញ់​ត្រូវ​ដឹង​ថា ការ​ខក​ចិត្ត​កើត​មក​ពី​ការ​មាន​សង្ឃឹម​ជាហេតុ ដូច្នេះ​ក្នុង​ជីវិត​រាល់​ថ្ងៃ​កូន​ត្រូវ​ចេះ​ប្រយ័ត្ន​ចំពោះ​សេចក្តី​សង្ឃឹម ដែល​មាន​ក្នុង​ចិត្ត​កូន​ផង ។ ពិត​មែន​ហើយ​ថា ការ​សង្ឃឹម​វា​នាំ​ឲ្យ​មាន​កម្លាមង​ចិត្ត ប៉ុន្តែ​វា​ក៏​នាំ​ឲ្យ​ខក​ចិត្ត​ផង​ដែរ ព្រោះ​តែ​មិន​បាន​សម្រេច​ដូច​ប្រាថ្នា ដូច្នេះ​កូន​ត្រូវ​ហ្វឹក​ហាត់​អប់​រំ​ឲ្យ​កើត​ឡើង​កុសល​ឆន្ទៈ គឺ​ការ​ពេញ​ចិត្ត​ក្នុង​អំពើ​ប្រាស​ចាក​ទោស ។ កុសល​ឆន្ទះ​នាំ​ឲ្យ​កូន​បាន​សុខ​ចិត្ត​ក្នុង​ការ​ងារ​ដែល​កំពុង​ធ្វើ ព្រោះ​កូន​គិត​ថា ធ្វើ​ការ​ឲ្យ​អ្នក​ដទៃ​បាន​សុខ ម្ល៉ោះ​ហើយ​កូន​រីក​រាយ​នឹង​ធ្វើ​ការ ដោយ​មិន​ចាំ​បាច់​សង្ឃឹម​ផល​អ្វី​ទៀត​ឡើយ ។ បើ​ផល​បាន​សម្រេច​ក៏​សម្រេច​ដោយ​ប្រាស​ចាក​ទោស តែ​បើ​មិន​សម្រច​ទេ ក៏​មិន​ខក​ចិត្ត​ដែរ គឺ​កូន​សប្បាយ​ចិត្ត​នឹង​ធ្វើ​បន្ត​ទៀត និង​សប្បាយ​ចិត្ត​ក្នុងការ​ងារ​ដែល​ប្រាស​ចាក​ទោស​នោះ​ៗ ។

ដូច​ពោល​មកនេះ​កូន​ពិត​ជាមិន​ចេះ​អស់​ទឹក​ចិត្ត​ក្នុង​ការ​ងារ​ផង មាន​កម្លាំង​ចិត្ត​ធ្វើ​បន្ត​ផង បាន​ទទួល​នូវ​សេចក្តី​សុខ​ចិត្ត​ទាន់​ពេល​ដែល​កំពុង​ធ្វើ​ការ​ងារ​នោះ​ផង ។

អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ពាក្យ​ពេចន៍​ម៉ែ​ឪ
រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត​ សាវង្ស
វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត
ដោយ​៥០០០​ឆ្នាំ
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ២២,០០៤ ដង)
មាតា​បិតា​មាន​ឈ្មោះ​ ៤ យ៉ាង
ផ្សាយ : ០៥ ឧសភា ឆ្នាំ២០១៣ (អាន: ១១,៦៦៤ ដង)
បទ​គួរ​យល់​ដឹង​អំពី​ឆន្ទៈ
ផ្សាយ : ២២ កក្តដា ឆ្នាំ២០២០ (អាន: ៤៤,៨៣៤ ដង)
ជំនួញ៥ប្រការដែលព្រះពុទ្ធទ្រង់ហាម
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២ (អាន: ៤៦,៥៤៩ ដង)
កំណើត​បុណ្យ​ផ្កា​ប្រាក់​សាមគ្គី
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.84
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿